ការកសាងអាងហែលទឹកគឺជារឿងសំខាន់

ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: រស្មី
CEN

ភ្នំពេញ​: ​ក្រោយ​សម័យ​សង្គ្រាម​កីឡាហែលទឹក​កម្ពុជា​ពុំ​ធ្លាប់​បានទទួល​មេដាយ​ឡើយ​ ទើបតែ​ពេលនេះ​ដែល​ប្រភេទ​កីឡា​នេះ​ហាក់ដូច​ខិតខំ​ងើបឡើង​វិញ​ទាំង​ត្រដរ ។​

​អតីតកាល​រុងរឿង​នៃ​កីឡាហែលទឹក​ខ្មែរ​ធ្វើ​ឲ្យ​គេ​ស្រមៃ​ទៅដល់​ការកសាង​អាង ​ហែល​ទឹក និង ការកសាង​សមត្ថភាព​អត្ត​ព​លិ​ក​ឲ្យ​ដើរ​ទន្ទឹមគ្នា ។ ក្រោយ​សម័យកាល​សង្គ្រាម​ការកសាង​អាង​ហែល​ទឹក​មិនទាន់មាន​នៅឡើយ​ ទេ​អញ្ចឹង​ហើយ​ទើប​កីឡាហែលទឹក​កម្ពុជា​ដើរ​យឺតៗ​ក្រោមលេស​ថា​គ្មាន​កន្លែង​ សម្រាប់​ហ្វឹកហាត់ ។​

​ការនិយាយ​បែបនេះ​ហាក់ដូចជា​ឡូ​ស៊ិ​ក​គ្រាន់បើ​ព្រោះ​សព្វថ្ងៃ​ក្រៅពី​អាង​ ហែល​ទឹក​ក្នុង​ស្ដា​ត​អូឡាំពិក​កម្ពុជា​ហាក់ដូចជា​គ្មាន​កន្លែង​ណា​អាច​ហាត់ ​បាន ឬ ប្រកួត​បាន​ឲ្យ​ស្របតាម​ស្ដង់ដារ​សាកល​ឡើយ ។ ពី​អ​តី​ត​កាល​កម្ពុជា​ មាន​អាង​ហែល​ទឹក​ច្រើន​គួរសម​ដែរ​គ្រាន់តែ​អាង​ខ្លះ​មិនត្រូវ​តាម​ស្ដង់ដារ​ សាកល​ប៉ុណ្ណោះ ។​

អ្នក​ហែល​ទឹក​ជើងចាស់​កម្ពុជា​គឺ​លោក​ហែម ថុ​ន​ដែល​សព្វ​ថ្ងៃជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​នោះ​ បានធ្វើការ​កត់សំគាល់​ថា​កាលពី​ទសវត្ស​ឆ្នាំ​៦០​កម្ពុ​ជាមាន​អាង​ហែល​ទឹក​ ស្ទើរ​គ្រប់​ភូមិភាគ ។ អាង​ហែល​ទឹក​ខេត្ត​ កំពង់ចាម​ខ្នាត ២៥​ម៉ែត្រ​បាន​បម្រើ​ការប្រកួត​សម្រាប់​តំបន់​ខាងកើត​ទន្លេមេគង្គ និង តំបន់​នានា​នៅ​ប៉ែក​ខាងកើត ។​ កាលនោះ​កីឡាហែលទឹក​នៅ​ខេត្តកំពង់ចាម និង កណ្ដាល​បានបង្ហាញ​នូវ​ភាព​ខ្លាំងក្លា​លើសគេ ។​

​អាង​ហែល​ទឹក​នៅក្នុង​មណ្ឌលកីឡា​ខ្មែរ​ (Cercle Sportif Khmer) ​ដែល​សព្វ​ថ្ងៃជា​ស្ថានទូត​អាមេរិក​នោះ​ទោះ​ បី​នៅ​ទីនោះ​អាង​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​អន្តរជាតិ​ក៏ពិតមែន​តែ​វា​ជា​ កន្លែង​ហ្វឹកហាត់​ដ៏​មាន​សក្ដានុពល​មួយ​នាពេល​នោះ​ដោយសារ​ទីនោះ​មាន​អាង​ សម្រាប់​ហែល និង សម្រាប់​លោត ។​

​  
 ​

​អាង​ដ៏​ធំជាងគេ​ដែល​កសាងឡើង​នៅ​ឆ្នាំ​១៩៦៤​នោះ​គឺ​នៅក្នុង​បរិវេណ​ស្ដា​ត​ អូឡាំពិក​ដែលមាន​ទំហំ​៥០​ម៉ែត្រ​គុណ ២០​ម៉ែត្រ ដែល​អម​ទៅដោយ​អាង​សម្រាប់​លោតទឹក​មួយ​ខ្នាត​អន្តរជាតិ ។ មួយឆ្នាំ​ក្រោយមក​គឺ​នៅ​ឆ្នាំ​១៩៦៥ មានការ​សាងសង់​អាង​ហែល​ទឹក​ចំនួន ២ ទៀត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភ្នំពេញ​ដែល​ក្នុងនោះ​មាន​អាង​ហែល​ ទឹក មួយ​ទំហំ​៥៩​ម៉ែត្រ គុណ​១២,៥០​ម៉ែត្រ​គឺ ៦ ខ្សែបន្ទាត់ ព្រមទាំង​អាង​សម្រាប់​លោតទឹក​មួយ​ផង ។​

​ឆ្នាំ​១៩៦៥​ ខេត្តបាត់ដំបង​ ដែលជា​ខេត្ត​មាន​សក្ដានុពល​ខាង​ប្រដាល់​នោះបាន​ ក្លាយជា​ខេត្ត​ដែលមាន​សក្ដានុពល​ លើ​ប្រភេទ​កីឡាហែលទឹក​ដែរ​បន្ទាប់ពី​អាង​ហែល​ទឹក​ឋ្នា​ត​អន្តរជាតិ​មួយ​ ត្រូវបាន​កសាង​នៅ​ទីនោះ ។​

លោក​ ហែម ថុ​ន​ អគ្គលេខាធិការ​សហប័ន្ធ​កីឡាហែលទឹក​ដែលជា​អ្នក​ហែល​ទឹក​ដ៏​ចំណាស់ និង ល្បីល្បាញ​ មួយរូប​នោះបាន​អះអាង​ពី​ការដែល​លោក​ធ្លាប់​ទៅ​ដេក​ហ្វឹកហាត់ និង ប្រកួត​ក្នុង​អាង​ខេត្តបាត់ដំបង​នោះ ។ លោក​ ដឹង​រឿងរ៉ាវ​ច្រើន​ពី​អាង​ហែល​ទឹក​នោះ ។​

លោក​បញ្ជាក់ថា​អាង​ហែល​ទឹក​នោះ​ជា​កន្លែង​ប្រមូលផ្ដុំ​កីឡាករ​-​ កីឡាការិនី​សម្រាប់​ហ្វឹកហាត់​តែម្ដង ។ ជា​ មួយ​នឹង​អាគារ​អាហារ​ដ្ឋា​ន​សម្រាប់​ការហូបចុក​របស់​អត្ត​ព​លិ​ក​នោះ​ក៏មាន​ កន្លែង​សម្រាប់​អង្គុយ​ទស្សនា​ប្រមាណ​ ២០០​នាក់ ព្រមទាំង​មាន​អាង​សម្រាប់​កូនក្មេង​ទៀតផង បន្ថែម​លើ​អាង​សម្រាប់​ហែល​ប្រកួត និង លោត​នោះ ។​

អាងទឹក​នេះ​កសាងឡើង​នៅ និង សម្ពោ​ធ​ក្នុង​ខែកក្កដា​ឆ្នាំ​១៩៦៥​ក្រោម​ព្រះរាជ​វត្តមាន​ព្រះបាទ​ សម្ដេចព្រះ​ មហា​វរក្សត្រ​នរោត្តម​សីហនុ ។ គ្រូ​ជនជាតិ​ជប៉ុន​មួយរូប​គឺ​លោក Nakarura​បានធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​ខេត្ត​បាត់​ដំបង​ទទួលបាន​ជើងឯក​ ទូទាំងប្រទេស​ព្រមទាំង​ជាប់​ជា​កីឡា​ជម្រើសជាតិ​ទៀតផង ។​

​  
 ​

​ជាមួយនឹង​ការកសាង​សមត្ថភាព​កីឡាហែលទឹក​ក្នុង​តំបន់​ដែល​គ្មាន​សក្ដានុពល​ កីឡា​ប្រភេទ​នេះ​ធ្វើ​ឲ្យ​លោក​ហែម ថុ​ន​ធ្វើការ​កត់សំគាល់ថា​ការកសាង​ធនធាន​សមត្ថភាព​កីឡា​គឺ​ត្រូវតែមាន​ ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ឲ្យ​បាន​ត្រឹមត្រូវ​ បំផុត ។ គេ​មិនអាច​យក​កីឡាហែលទឹក​ទៅ​ហាត់​លើ​ភ្នំ ឬ យក​កីឡា​រត់ប្រណាំង​ឲ្យ​ទៅ​រៀន​ជិះសេះ​បាន​នោះទេ ។​

ជា​មនុស្ស​ម្នាក់​ដែល​អភិរក្ស​លើ​ប្រភេទ​កីឡាហែលទឹក​នោះ​លោក​ហែម ថុ​ន​បានបញ្ជាក់​ថាបើ​យើង​មាន​អាង​ ទឹក​ត្រឹមត្រូវ​នោះ​មិន​ខ្វះ​ទេ​អ្នក​មក​ហាត់​នោះ​បើ​មាន​អ្នក​មក​ហាត់​ ច្រើន​យើង​មាន​ឱ​កាស​កាន់តែច្រើន​ក្នុងការ​ចម្រាញ់​ បាន​កីឡាករ​-​កីឡាការិនី​ល្អៗ​មាន​សមត្ថភាព ។ កង្វះ​កន្លែង​ហ្វឹកហាត់​បែបនេះ​គ្មាន​នរណា​ចង់​ហាត់​ទេ​ខ្លះមក​ហាត់​ គ្រាន់តែ​ចង់​សប្បាយ​គ្មាន​ឆន្ទៈ​ដើម្បី​ក្លាយជា​កីឡា​លំដាប់​កំពូល​ឡើយ ។​

ក្នុង​ឋា​នៈ​ជា​អ្នក​ហែល​ទឹក​ជើងចាស់​មួយរូប​នោះ​លោក​ហែម ថុ​ន​បញ្ជាក់ថា​សមត្ថភាព​ដែល​បានមកពី​ការ​ជែង​ក្នុងចំណោម​មនុស្ស​ច្រើន​វា​ ល្អជា​បានមកពី​គ្មាន​គូប្រជែង ។​

What Next?

Recent Articles

One Response to "ការកសាងអាងហែលទឹកគឺជារឿងសំខាន់"

  1. Sva watpnom says:

    ខ្មែរសម៌យតេជោពូកែតែខាងហែលគោក…។