នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សមាគមសិទ្ធិមនុស្ស អាដហុក បានផ្សព្វផ្សាយនូវរបាយការណ៍ដីធ្លី បង្ហាញថា ឆ្នាំ២០១១ ជាឆ្នាំមានកំណើនដ៏ខ្ពស់ នៃចំនួនសម្បទានដីសេដ្ឋកិច្ច ផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ទៅឲ្យក្រុមហ៊ុនឯកជន។ រីឯឆ្នាំ២០១២ ទំនាស់ដីធ្លី កាន់តែមានលក្ខណៈស្រួចស្រាវ ហើយការតវ៉ាកាន់តែមានចំនួនកើនឡើង។ តាមរបាយការណ៍ មកទល់នឹងចុងខែធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ ឬបម្រុងដីយ៉ាងតិចណាស់ជាង ២,៦ លានហិកតា ទុកឲ្យក្រុមហ៊ុនឯកជន ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០១២ អាដហុក ក៏បានកត់ត្រាថា មានប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាលំនៅដ្ឋាន និងដីធ្លី។ បើគិតត្រឹមថ្ងៃ៣១ធ្នូ ឆ្នាំ២០១២ មានប្រជាពលរដ្ឋ ៣៨ នាក់ កំពុងស្ថិតក្នុងពន្ធនាគារ និង ៥០ នាក់ កំពុងរត់គេចខ្លួន។
ថ្ងៃ ព្រហស្បតិ៍ 14 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI
លោក ធន សារាយ ប្រធានសមាគមអាដហុក ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ដីធ្លី (RFI/Menhour Ly)
របាយការណ៍ ក្រោមចំណងជើងថា “ផ្លូវរបត់? សិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសិទ្ធិធនធានធម្មជាតិ នៅកម្ពុជា” ត្រូវបានសមាគម អាដហុក បោះពុម្ព និងចែកផ្សាយដល់អ្នកកាសែត នៅថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ ឆ្នាំ២០១៣។
របាយការណ៍ កម្រាស់ ៥៦ទំព័រ ជាភាសាខ្មែរ និងអង់គ្លេស បង្ហាញថា មកទល់ចុងខែធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ ឬបម្រុងដីយ៉ាងតិចណាស់ ២.៦៥៧.៤៧៩ ហិកតា ទុកឲ្យក្រុមហ៊ុនឯកជន ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះ កើនឡើង ១៦,៧% បើធៀបនឹងឆ្នាំ២០១១។
លោក ធន សារាយ ប្រធានសមាគម អាដហុក បានលើកឡើងថា បើទោះជាមានសេចក្តីប្រកាសស្តីពីការផ្អាកបណ្តោះអាសន្នលើការផ្តល់សម្បទានដីសេដ្ឋកិច្ចក៏ដោយ ក៏ក្នុងឆ្នាំ២០១២កន្លងមកនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ចំនួន ៦៦ បម្រុងដីចំនួន ៣៨១.១២១ ហិកតា សម្រាប់សម្បទានដីសេដ្ឋកិច្ច។
តាមរបាយការណ៍ សម្បទានដី ដែលបានផ្តល់ឲ្យក្រុមហ៊ុនថ្មីៗនេះ ភាគច្រើនប៉ះពាល់លើតំបន់ការពារ។
ក្នុងឆ្នាំ២០១២ សមាគម អាដហុក ក៏បានទទួលវិវាទដីធ្លី ចំនួន ៧០ ករណី ប៉ះពាល់ផ្ទៃដីសរុប ជាង ១០១.៤០៨ ហិកតា និងមានប្រជាពលរដ្ឋ ១០.៦៨៩ គ្រួសារ។ ខេត្តដែលទទួលរងផលប៉ះពាល់ដីធ្លីច្រើនជាងគេ មាននៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កោះកុង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តសៀមរាប។
ក្នុងឆ្នាំ២០១២ អាដហុក ក៏បានកត់ត្រាថា ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាលំនៅដ្ឋាន និងដីធ្លី។ ពោលគឺកើន ១៤៤% បើធៀបនឹងឆ្នាំ២០១១។ គិតត្រឹមថ្ងៃ៣១ធ្នូ ឆ្នាំ២០១២ មានប្រជាពលរដ្ឋ ៣៨ នាក់ កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ និង ៥០ នាក់ កំពុងរត់គេចខ្លួន។
រឿងក្តីល្បីៗមួយចំនួន ក៏ត្រូវបានអាដហុក លើកបង្ហាញក្នុងរបាយការណ៍ ដែលរួមមាន ការជំនុំជម្រះលោកម៉មសូណង់ដូ តំណាងអ្នកភូមិបឹងកក់ បូរីកីឡា និងករណីឃាតកម្មលើសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ជាដើម។
ក្នុងឆ្នាំ២០១២ បុគ្គលិកសិទ្ធិមនុស្ស ក៏បានមើលឃើញ ការបង្ក្រាបទៅលើការតវ៉ាដោយសន្តិវិធី និងការបៀតបៀនទៅលើសកម្មជនសិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លីផងដែរ។
នៅឆ្នាំ២០១២ អាដហុក បានកត់ត្រាថា រាជរដ្ឋាភិបាល បានផ្តល់សម្បទានដីសង្គមកិច្ច ៣៨ កន្លែង គ្របដណ្តប់លើផ្ទីដីជាង ១ សែនហិកតា ដែលច្រើនជាងពីរដង បើធៀបនឹងឆ្នាំ២០១១។
ប្រធានសមាគមអាដហុក លោក ធន សារាយ ក៏បានស្វាគមន៍ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចាត់តាំងក្រុមយុវជន ចុះវាស់វែង ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ចែកជូនប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២។ តែលោកធនសារាយ បានទទូចឲ្យក្រុមយុវជនទាំងនោះ វាស់វែង និងធ្វើប្លង់កម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ ដែលមានទំនាស់ រួមទាំងអ្នកមានបញ្ហាដីធ្លី នៅភ្នំពេញ ជាពិសេសជនជាតិដើមភាគតិច ក៏គួរតែរដ្ឋាភិបាល ផ្តល់កម្មសិទ្ធិដីធ្លី ជាសមូហភាពផងដែរ៕
—————————————–


បញ្ហារឿងដីធ្លីក្នុងស្រុកយើងមានភាពធ្ងន់ធ្ងរមកយូរហើយ
ប៉ុន្តែប្រជាជនខ្មែរមិនហានចេញមកទាមទារភាពយុតិ្តធម៌
ពីព្រោះរដ្ធាភិបាលនេះបានប្រើប្រាស់កម្លាំងសមត្ថកិច្ចបង្ក្រាបដល់ពលរដ្ធ
ធ្វើឲ្យបានរងរបូសនិងបាត់បង់ជីវិត៕
អ៊ើយ ជំនាញរកស៊ីរបស់គាត់! បើគាត់មិនសរសេរអវិជ្ជមានពីរាជរដ្ឋាភិបាលទេ គាត់បានលុយឯណា មកចិញ្ចឹមគ្រួសារគាត់និងបក្សពួកគាត់ ! អ្នកថា ចេះតែថា ដើម្បីបានលុយ ឯអ្នកធើ ក៏ចេះតែខំធើទៅ ហើយអស់លុយម៉ា គគោក ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់….ពួកអុចអាលសង្គម……….
អោយតែមានជំនាស់ដីធ្លីច្រើន អ្នកដែលមានជាងគេ គឺក្រុមលោកតុលារ ខ្មែរទូទាំងលោកដឹងច្បាស់ថា លោកតុលាការជាទីគោរព លុយមិនគ្រប់ចាញ់
ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់….(ជនជាតិយួនខុសច្បាប់ចូលស្រុកខ្មែរយ៉ាងអាណាធិប្បតេយ្យ)
ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់…..(ប្លន់ដីពីប្រជាពលរដ្ឋខ្មែរយកទៅអោយក្រុមហ៊ុនបរទេស)
ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់……(បណ្តេញខ្មែរចេញ បណ្តោយអោយយួនចូល}
បញ្ហាទំនាស់ដីធ្លី បន្តិច រឺ ប៉ុន្មានឆ្នាំយ៉ាងឆាប់ខាងមុខ នេះ និង មិនមានទំនាស់ទៀតទេ រវាង រដ្ឋ និង ប្រជាជន ក្រុមហ៊ុន និង ប្រជាជន ព្រោះ រដ្ឋាភិបាលបានរៀបចំ កំណែទំរង់ដីធ្លី នឹង វាស់វេង ដីកម្មសិទ្ធ ឌីធ្លីជូនប្រជាជន ក្រោយពី ផ្តល់កម្មសិទ្ធ ជូន ប្រជាជន រួចរាល់ ប្រជាជនមានប្លង់ ដីធ្លី ត្រឹម ត្រូវស្របច្បាប់កាន់កាប់ នោះ មិនមានអ្វីកើតឡើងទេ ម្យ៉ាងទៀត ការយកប៉ុន ដីស្រែ ចំការ រឺ ផ្ទះ វាមានភាពងាយស្រួល មន្រ្តី មិនអាច កេបន្លំ លើរដ្ឋបានឡើយ ។ ការកែទំរង់ ដីធ្លី និង ការរៀបចំដីធ្លី មុននឹង មានរបៀប និយាយរួម ដំណាក់ការលកំណែទំរង់គឺរមេងតែងតែ ជួបនូវបញ្ហា ដូច្នេះឯង ។ យើង ពិបាកថាណាស់ ជួនកាល ត្រឹម ត្រូវ ជួនកាល មិនត្រឹម ត្រូវ ចំពោះ អ្នកតវ៉ា រឿង ដីធ្លី ខ្លះ ដោយសារជឿគេ ខ្លេះ តវ៉ាត្រឹម ត្រូវ ដូច្នេះ ហើយបានជា រដ្ឋាភិបាល ខឹតខំ ដោះស្រាយ និង អោយ បញ្ហាទាំងឡាយ ផ្ទុះចេញអោយអស់ ថាតើបញ្ហាដីធ្លី មានប៉ុន្មាន ប្រភេទ នៃបញ្ហា ដើម្បី ងាយស្រួលដោះស្រាយ និង បំបាត់បញ្ហាជូន ប្រជាជន មិនអោយ កើតមាន ។
បញ្ហាដីធ្លី បញ្ហាភាពក្រីក្រ បញ្ហាអំពើពុករលួយ សុទ្ធតែជាបញ្ហាដ៏ធំដុំ
ដែលកើតមានឡើងជាយូរយារណាស់មកហើយ តែក៏មិនធ្លាប់ឃើញ
រដ្ឋាភិបាលណា ពិសេសបំផុតរដ្ឋាភិបាលក្រោមការដឹកនាំរបស់ហ៊ុន សែន
ប្រើប្រាស់អំណាចដែលខ្លួនមានមកដោះសករាយបញ្ហាទាំងនេះបន្ដិចសោះ
ចង់សួរអស់លោកថា វាហេតុអី? វាមិនមើលមិនឃើញចឹងរឺ? រឺវាខ្វាក់?
លោកអ្នកត្រូវតែគឹតពីសន្លឹកឆ្នោត របស់យើង!!!!!!!!!!
Sok Xmer a na hean 1 anh !!!!! Pouk Hen Know Bong Min Ort ???? a Pa Pler !! yuk tang os !! Srok Xmer !!!!!
Crazy Khmer family, and mr. Used to work in NGO. Both of will become poor at poor. Ha
ម៉ែអើយអើយម៉ែកូនម៉ែស្រវាឆ្អឹងចោលសាច់ឈាមឯង។ថ្នាក់ថ្នមសាសន៍គេរឹបអូសបង
ប្អូនវាយដំច្រំធាក់ដាក់គុកច្រវាក់ចោទថាប្រឆាំង។កូនម៉ែជួលដីឲ្យេ៩៩ឆ្នាំ។មួយហិចតាតែ
៥$។រិបអូសដីធ្លីបំផ្លាញលំនៅកូនចៅយំរកអាហារព្រាត់មេព្រាត់បាទួញសោកបោកប្រាណ។
បំំប៉នថៅកែភ្លេចខ្មែរសាសន៍ឯងកោតស្រែងក្តែងៗថាអប្បគមន៍។
ឲ្យតែរបៀបនេះកើតឡើងកាន់តែខ្លាំង បដិវត្តន៏ដីធ្លីកាន់តែជិតផ្ទុះ! បើមានការរើបម្រាស់ក្នុងរឿង
វិវាទដីធ្លីរវាងអ្នកមានលុយ និង អ្នកក្រកាន់តែខ្លាំងកាន់តែច្រើន អស្ថេរភាពសង្គមនឹងចូលខ្លួន
មកជំនួសសន្តិភាពបច្ចុប្បន្ន។
ឈាមខ្មែរពិតជាហូរជាថ្មីម្តងទៀតមិនខាន!។
.
សូមអាណិតរាស្រ្តខ្មែរទន់ខ្សោយផង បើផ្តល់សំណង គួរតែសមស្រប។