រទេះ​លក់​ងៀត​បបែល​ រង​គ្រោះ​ធ្ងន់ ដោយ​រថយន្ត​ទំនើប​បុកគ្នា

រទេះ​លក់​ងៀត​បបែល និង ស្លាប់​មាន់​បាន​ក្រឡាប់​ផ្ងា​កង់​​ទៅ​លើ ដោយ​សារ​រថយន្ត​ទំនើបពីរ​គ្រឿង មួយ​ម៉ាក​តូយ៉ូតាព្រូស មួយ ទៀត​ម៉ាក ហុងដា បុក​គ្នា​កាល​ពី​រំលង​អាធ្រាត្រ ចូល​ដល់​ថ្ងៃ​ទី ១៤ កុម្ភៈ នេះ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ ១៩៩ កែង ៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ១ ខណ្ឌ ចំការមន ។

សុភា
Thursday 14 February 2013
The Free Press Magazine

រទេះ លក់បបែលងៀត ដែលត្រូវ រថយន្តខ្ទាតប៉ះ ក្រឡាប់ផ្ងាជើង

រទេះ លក់បបែលងៀត ដែលត្រូវ រថយន្តខ្ទាតប៉ះ ក្រឡាប់ផ្ងាជើង

បុរស​រង​គ្រោះ​ដែល​ជា​អ្នក​លក់​ងៀត​បបែល បាន​ឲ្យ​ដឹង​ថា តាម​ទម្លាប់​ខ្លួន​តែងតែ​មក​ឈប់​សុំចត នៅ​ចំណុច​ខាង​លើ ដើម្បី​លក់​ងៀត​បបែល និង ស្លាបមាន់ អាំង​ឲ្យ​ស្រ្តី​ បំរើ​ហាង ខារ៉ាងអូខេ ប៉ុន្តែ​មិនទាន់​បាន​លក់​ផង ក៏​ស្រាប់​តែ​រថ​យន្ត​ម៉ាក ហុងដា បើក​យ៉ាង​លឿន មក​បុក​រថយន្ត តូយូតាព្រួស បណ្ដាល​ឲ្យ​ខ្ទាត់​ទៅ​ត្រូវ រទេះ​របស់​គាត់ ក្រឡាប់​ផ្ងាជើង ធ្លាក់​របស់​របរ លក់​ក្រាល​ពេញ​ដី ។

រថយន្ត​ទាំងពីរ​ដែល​ម្ចាស់​ជជែក​មិន​ត្រូវ​គ្នា​ ត្រូវ​បាន​ប៉ូលិស​មក​អូស​យក​ទៅ​រក្សាទុក​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ហើយ ។ តែ​រទេះ​ងៀត​បបែល មិន​ត្រូវ​បាន​គេ រវីរវល់​ដោះ​ស្រាយ សំ​ណង​ឲ្យ​ឡើយ ៕​

What Next?

Recent Articles