05202013Headline:

កម្ពុជា​ជាប់​ចំណាត់​​ថ្នាក់​លេខ១ ក្នុង​​ចំណោម​​ប្រទេស​​ទាំង១០​​ដែល​​​រួសរាយ​បំផុត នៅ​លើ​ពិភព​លោក

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសទាំង១០ ដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក។ នេះបើយោងទៅតាម គេហទំព័រ ROUGH GUIDES ដែលត្រូវបានគេផ្សព្វផ្សាយរយះបណ្ដាញ Twitter។

ដោយ៖ គីម
Friday 15 February 2013 – 10:48 am
The Free Press Magazine

ប្រទេសទាំង១០ រួមមានប្រទេសកម្ពុជា ដែលត្រូវបានជាប់ជាប្រទេសដែលប្រជាជនមានភាពរួសរាយ រាក់ទាក់បំផុតនៅលើពិភពលោក។ ការអោយចំណាត់ថ្នាក់នេះ គឺផ្អែកទៅលើ អ្នកលេងនៅក្នុង បណ្ដាញផ្សព្វផ្សាយ Twitter គ្រប់បណ្ដាប្រទេស ដែលបានបោះឆ្នោតដោយ ចុច Like ចំពោះប្រទេសដែលខ្លួនគិតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ជាងគេបំផុត។ ក្នុងចំណោម ប្រទេសជាច្រើននៅជុំវិញពិភពលោក មានមតិជាច្រើន បានសរសើរ ដល់ប្រទេស កម្ពុជា ថា ទោះបីជា ប្រទេសកម្ពុជាធ្លាប់បានហែលឆ្លងរឿងរ៉ាវដ៏ជូចត់យ៉ាងណាក្តី ក៏ស្នាមញញឹមរបស់ប្រជាជនកម្ពុជានៅតែមានជានិច្ច។នេះបញ្ជាក់អោយឃើញថា ប្រទេសកម្ពុជា ពិតជាប្រទេសដែលមាន ភាពទន់ភ្លន់ រួសរាយរាក់ទាក់ និង ត្រូវបានចំណាត់ថ្នាក់លេខ១ដោយគ្មានមន្ទិល។ ប្រទេសទាំង១០នោះរួមមាន៖ ១, ប្រទេសកម្ពុជា២, ប្រទេសហ្វីលីពីន៣, ប្រទេសឡាវ៤, ប្រទេសនេប៉ាល់៥, ប្រទេសថៃ៦, ប្រទេសមីយ៉ាន់ម៉ា៧, ប្រទេសឥណ្ឌូនេស៊ី៨, ប្រទេសហ្វីជី៩, ប្រទេសស្កុតលេន១០, ប្រទេសស្រីលង្កា៕​

១, ប្រទេសកម្ពុជា២, ប្រទេសហ្វីលីពីន៣, ប្រទេសឡាវ៤, ប្រទេសនេប៉ាល់៥, ប្រទេសថៃ៦, ប្រទេសមីយ៉ាន់ម៉ា៧, ប្រទេសឥណ្ឌូនេស៊ី៨, ប្រទេសហ្វីជី៩, ប្រទេសស្កុតលេន១០, ប្រទេសស្រីលង្កា

១, ប្រទេសកម្ពុជា២, ប្រទេសហ្វីលីពីន៣, ប្រទេសឡាវ៤, ប្រទេសនេប៉ាល់៥, ប្រទេសថៃ៦, ប្រទេសមីយ៉ាន់ម៉ា៧, ប្រទេសឥណ្ឌូនេស៊ី៨, ប្រទេសហ្វីជី៩, ប្រទេសស្កុតលេន១០, ប្រទេសស្រីលង្កា

What Next?

Recent Articles

12 Responses to "កម្ពុជា​ជាប់​ចំណាត់​​ថ្នាក់​លេខ១ ក្នុង​​ចំណោម​​ប្រទេស​​ទាំង១០​​ដែល​​​រួសរាយ​បំផុត នៅ​លើ​ពិភព​លោក"

  1. Moon says:

    នេះពិតជាមូតណភាពកម្ពុជាយើងណាស់។

    សូមជួយអបអរសារទ និង រួមរក្សាតទៅទៀត.

  2. Former Hia lola says:

    It is possible. Khmer people are buddhist, of course Khmer are nice. But, why the Khmer Rouge are so cruel?
    Normally, nice people are easy to be convinced by other people, that means Believing without Thinking. Do you see the Kher Rouge think? No. They were told to kill, they kill. That is it.

  3. KHEMR NEIK SROK says:

    After year 1979…>>>>>>.PONN TAI KHMER MEARN CHOUM NGEU BAKK SBATT,CHOUM NGEU SAKKARAKK NIYOUMM.

  4. ក្មេងកើតឆ្នាំ១៩៧៥ says:

    ប្រជាជនខ្មែរពិតជាមានមោទនភាពហើយសក្តិសមនិងទទួលឧត្តមងារមិនអាច
    ប្រកែកបាន។ព្រោះខ្មែរមានវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទំលាប់យូរលង់
    ណាស់មកហើយ។បុព្វបុរសដូនតាយើងបានបន្សល់កេរមរតកជាច្រើនទុកឲ្យ
    ជាកូនចៅជំនាន់ក្រោយនិងទុកបង្ហាញអន្តរជាតិថាខ្មែរជាជាតិសាសន៍មួយមាន
    អរិយធម៌ថ្កុំថ្កើងជាងគេនៅអាសីុអាគ្នេយ៍នេះពិសេសស្នាមញញិមរបស់នាង
    ទេពអប្សរា។កាលណាគេនិយាយពិជនជាតិខ្មែរគេនឹងនឹកឃើញដល់អប្សរា
    កាលណានឺកឃើញដល់អប្សរាគេនឹងនឹកឃើញស្នាមញញិមកាលណាគេនិក
    ឃើញដល់ស្នាមញញិគេនឹកឃើញដល់អត្តសញ្ញាណខ្មែរ។

  5. Ly Seanteur says:

    ខ្មែរធ្លាប់មានអរិយធម៌ដ៏រុងរឿង តាំងពីសម័យមហានគរ ដែលមានជនជាតិជាច្រើនរស់នៅយ៉ាងសុខដុមរមនាជាមួយយើង ជាមូលហេតុធ្វើអោយខ្មែរមានចិត្តទូលាយ បើកបេះដូងទៅទូទាំងពិភពលោក មិនចេះរើសអើង។
    និយាយមួយបែបទៀតខ្មែរទន់ភ្លន់ សុភាពរាបសារ ដាក់ខ្លួន​ ប៉ុន្តែមិនមែនចុះញ៉មការរំលោភបំពានដែរ។​

  6. គំនិត says:

    Ly Seancheur ខ្ញុំមិនដឹងថាអ្នកជាមនុស្សប្រុសរឺស្រីនោះទេ ហេតុនេះខ្ញុំសូមប្រើពាក្យថាអ្នកៗចុះ។ ខ្ញុំឯកភាពទាំងស្រុងនូវអ្វីដែលអ្នកបាន និយាយ ព្រោះថាវាគឺជាការពិតណាស់ដែលប្រជាជនខ្មែរគឺជាជនជាតិមួយមានទឹកចិត្តទូលាយ មានមនោសញ្ចេតនា មានការអាណិតស្រឡាញ់ មិនតែប៉ុណ្ណោះមានចរឹកទៀងត្រង់ស្លូបូតទៀតផង។ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ព្រោះតែជនជាតិខ្មែរលក្ខណះបែបនោះហើយ ទើបធ្វើឲ្យខ្មែររងកម្ម ធ្វើឲ្យជនជាតិដ៏ទៃមានឱកាសក្នុងការបោកប្រាស់ខ្មែរបានជារៀងរហូតមក ហេតុនេះវាក៏មិនមែនជាការកប្បប្រសើរពេកនោះដែរ ហើយ អ្វីដែលខ្មែរនៅសេសសល់បន្តិចបន្តួចរហូតដល់សព្វថ្ងៃនេះក៏ព្រោះតែខ្មែរមានចំណុចពិសេសម្យ៉ាងគឺរឹងប៉ឹងប្តូរផ្តាច់មិនខ្លាចស្លាប់នៅពេលទាល់ច្រករឺកាលះទេសះបង្ខំចិត្តពេក។ ខ្មែរធ្លាប់ពោលថា ខ្មែរជាពូជព្រះជិនវង្ស វេទនាយ៉ាងណាក៏មិនស្លាប់ផុតពូជដែរ

  7. ក្មេងកើតឆ្នាំ១៩៧៥ says:

    តែខែ្មរអភ័ព្វត្រង់ថាមេដឹកនាំបងៀនឲ្យខ្មែរស្អប់ខ្មែរខ្មែរសំលាប់ខ្មែរៗលេងទុក

    ចិត្តខ្មែរ។ស៊ូកុងត្រាដីឲ្យឈាមគេ៩៩ឆ្នាំជួលដីឲ្យគេ១ហិចតា៥$។រិបអូសដី
    ធ្លីផ្ទះសំបែង។ចោទរាស្រ្តឈាមឯងថាធ្វើអប្បគមន៍។បំប៉នជាតិសាសន៍គេ
    ។ម៉ែអើយមែ!ហេតុអ្វីកូនម៉ែស្រវាឆ្អុិងចោលសាច់ឈាមឯង់។ហេតុអ្វីកូនម៉ែ
    ភ្លេចគ្រាកំសត់ធ្លាប់ជាកូនកសិករដូចគ្នា។ធ្លាប់ដេកក្នុងព្រៃជាមួយគ្នា។ធ្លាប់
    សីុអត់ឃ្លាននិងគ្នា។ធ្លាប់ដេកខ្ទមស្បូវធ្លុះធ្លាយភ្លៀងស្រោចជោកប្រាណ
    សីុបាយចានរួមគ្នា។ចុះហេតុអីឥឡូវកូនម៉ែប្រែចិត្តដូចអាសួសក្នុងរឿងអន
    អើយស្រីអនដែលក្បត់មិត្តខ្លួនឯងធ្លាបកំសត់កាលនៅរៀនមន្តវិជ្ជានិងគ្នា?

  8. How about Khmers under Pol Pot?

  9. Ly Seanteur says:

    Ly Seanteur, male, born in 1977, from Takeo province. I am a civil servant but i love justice, and freedom. សខចិត្តស្លាប់ តែមិនសុខចិត្តអោយគេប្រមាថមើលងាយ។
    តាមពិតខ្មែរនៅសម័យប៉ុល ពត បណ្តាលមកពី កត្តា២ គឺ ទី១មេដឹកនាំស្រវឹងមនោគមវិជ្ជា កុម្មុយនីស្តផ្តាច់ការ បូករួមជាមួយនឹងមហាអំណាចអូសទាញ។ ទី២ ប្រជាជនមិនទាន់យល់ពីប្រព័ន្ធច្បាប់ និង សិទ្ធិមនុស្ស​ យល់ថា មេដឹកនាំគឺជាម្ចាស់ ការដឹកនំាទុកអោយអ្នកនយោបាយជាអ្នកគិត ចំណែកប្រជារាស្រ្តចាំតែធ្វើតាមគេទៅបានហើយ បូករួមនឹងអាវុធទំនើបដែលមិនអាចអោយប្រជាជនតដៃបានងាយ ដោយកន្លងមកពួកគាត់មានតែធ្នូរ ស្នារ កាំបិត ពូថៅ ធ្វើអោយពួកគាត់ខ្លាច។
    នៅសម័យនេះ ខ្មែរជិតពាក់កណ្តាលដែរ ដែលមានការយល់ដឹងអំពីសិទ្ធសេរីភាព និង​ វិធីសាស្រ្តនៃការរស់។ ហេតុមិនអាចធ្វើរបៀបនៃការរើបំរាស់ត្រូវតែរង់ចាំឪកាស។ បើឪកាសមកដល់ ចង់រឺមិនចង់ក៏ត្រូវតែទៅដែរ។ ពីព្រោះពេលចាំបាច់ មនុស្សគ្រាន់តែជាឧបករណ៏ស្ថានការណ៏ប៉ុណ្ណោះ។

  10. Kmeng Peal says:

    កីឡាលើគ្រែខ្មែរក៍ជាប់លេខ១ដែរ។

  11. _/\/\/\_ says:

    ប្រជាជនកម្ពុជាពិតជាល្អរួសរាយពិតមែន
    ប៉ុន្តែមេដឹកនាំប្រទេសកម្ពុជាសុទ្ធតែពួកសាហាវយុងឃ្នង
    ពំផ្លាញទឹកដីខ្លួន កាប់សម្លាប់ ប្លន់ដីធ្លីប្រជាជន
    ខាំគ្នាដណ្ដើមអំណាចអន់ជាងសត្វឆ្កែទៅទៀត ។
    (ត្រឹមត្រូវណាស់ប្រជាជនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក)

    ប៉ុន្តែរដ្ឋាភិបាលនិងមេដឹកនាំកម្ពុជាវិញត្រូវជាប់ចំណាត់ថ្នាក់អន់បំផុត
    ក្នុងការការពារទឹកដី ឱ្យយួនសៀមប្លន់ទឹកដី កោះ
    ហើយអំពើពុករលួយពេញផ្តៃប្រទេស ផ្ដល់ដីសម្បទានបើកដៃឱ្យយួន ចិន
    បំផ្លាញព្រៃឈើខ្មែរ ឈូសឆាយយកដីពលរដ្ឋខ្មែរធ្វើឱ្យប្រជាជនក្ដៅក្រហាយ
    ដាក់បណ្ដាសាយ៉ាងឈឺចាប់ ចំណែកតុលាការមួយភាគធំវិញឆ្កួតឡប់និងលុយនិងអំណាច
    ក្លាយជាតុលាការចោរស្មោះ ។

  12. _/\/\/\_ says:

    ប្រជាជនកម្ពុជាពិតជាល្អរួសរាយពិតមែន
    ប៉ុន្តែមេដឹកនាំប្រទេសកម្ពុជាសុទ្ធតែពួកសាហាវយុងឃ្នង
    បំផ្លាញទឹកដីខ្លួន កាប់សម្លាប់ ប្លន់ដីធ្លីប្រជាជន
    ខាំគ្នាដណ្ដើមអំណាចអន់ជាងសត្វឆ្កែទៅទៀត ។
    (ត្រឹមត្រូវណាស់ប្រជាជនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក)

    ប៉ុន្តែរដ្ឋាភិបាលនិងមេដឹកនាំកម្ពុជាវិញត្រូវជាប់ចំណាត់ថ្នាក់អន់បំផុត
    ក្នុងការការពារទឹកដី ឱ្យយួនសៀមប្លន់ទឹកដី កោះ
    ហើយអំពើពុករលួយពេញផ្តៃប្រទេស ផ្ដល់ដីសម្បទានបើកដៃឱ្យយួន ចិន
    បំផ្លាញព្រៃឈើខ្មែរ ឈូសឆាយយកដីពលរដ្ឋខ្មែរធ្វើឱ្យប្រជាជនក្ដៅក្រហាយ
    ដាក់បណ្ដាសាយ៉ាងឈឺចាប់ ចំណែកតុលាការមួយភាគធំវិញឆ្កួតឡប់និងលុយនិងអំណាច
    ក្លាយជាតុលាការចោរស្មោះ សព្វថ្ងៃមេដឹកនាំនិងរដ្ឋាភិបាលកម្ពុជាត្រូវពិភពលោកស្អប់ខ្ពើមជុំទិសទៅហើយ
    ប៉ុន្តែពួកឆ្កែដំបៅក្បាលអស់និងនៅមិនទាន់ភ្ញាក់កំណើតទេ !