06202013Headline:

កុន​ឯកសារ​ខ្មែរ «ស្រី​ស្រឡាញ់​ស្រី​» ​ដូចគ្នា​ធ្វើ​ដំណើរ​ទៅ​ដល់​អាល្លឺម៉ង់

ភ្នំពេញ : តើ​អ្នក​ឆ្ងល់​ទេ​ថា គូ​ស្នេហ៍​ស្រី​ស្រឡាញ់​ស្រី​ភេទ​ដូច​គ្នា​ដែល​ប្រាស​ចាក​ពី​ក្រឹត្យ​ក្រម​ធម្មជាតិ​នោះ​អាច​រួម​រស់​នៅ​ជាមួយ​គ្នា​បែប​ណា​ដែរ។

Friday, 15 February 2013
ជូលៀស ធីម៉ាន
ភ្នំពេញ ប៉ុស្តិ៍

ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ពី​ជីវិត​របស់​គូស្នេហ៍​ស្រីស្រឡាញ់​ស្រី។ រូបថត ហេង ជីវ័ន

ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ពី​ជីវិត​របស់​គូស្នេហ៍​ស្រីស្រឡាញ់​ស្រី។ រូបថត ហេង ជីវ័ន

ចម្ងល់​នេះ​អាច​ត្រូវ​បាន​បំភ្លឺ​តាម​រយៈ​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ផលិតករ សៅ សុភ័ក្រ ដែល​បាន​ចំណាយ​ពេល​២​ថ្ងៃ​ផ្តិត​យក​នូវ​សកម្មភាព​របស់​គូ​ស្នេហ៍​វ័យ​កណ្ដាល​ស្រី​ស្រឡាញ់​ស្រី​គឺ​អ្នក​ស្រី សូត យន់ អាយុ​៥៧​ឆ្នាំ និង​ដៃ​គូ​ឈ្មោះ សែម អៀង អាយុ​៥៨​ឆ្នាំ។

ជា​លទ្ធផល​ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​រយៈ​ពេល​១១ នាទី​ដែល​មាន​ចំណង​ជើង​ថា «នារី​ពីរ​នាក់​ឆ្លង​កាត់​ភ្លៀង» ឬ Two Girls against the Rain ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​មហោ​ស្រព​ខ្សែ​ភាពយន្ត​ប៊ើលីណាល (Berlinale) ឯ​ប្រទេស​អាល្លឺម៉ង់ ចាប់​ពី​ថ្ងៃ​ទី ៧ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ផលិតករ​ភាពយន្ត​វ័យ​៣០​ឆ្នាំ សៅ សុភ័ក្រ គឺ​ជា​ជន​ទីមួយ​ដែល​មាន​វត្តមាន​ក្នុង​មហោស្រព​ភាព​យន្ត​នេះ។ មុន​ពេល​ដែល​ឡើង​យន្ត​ហោះ​ទៅ​បង្ហាញ​ស្នាដៃ សុភ័ក្រ​ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​លោក ជូលៀស ធីម៉ាន អ្នក​យក​ព័ត៌មាន​របស់​ទស្សនាវដ្ដី 7D។

តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ចាប់​អារម្មណ៍​ពីសហគមន៍​ស្រី​ស្រឡាញ់​ស្រី​ដូច្នេះ?

ខ្ញុំ​ធំ​ធាត់​នៅ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​មិន​ដឹង​ទេ​ថា​ជីវិត​ជា​ស្រី​ខ្ទើយ ឬ​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​វា​យ៉ាង​ណា​ទេ។ ប្រុស​ខ្ទើយ ប្រុស​ស្រឡាញ់​ប្រុស និង​ប្រុស​កែ​ភេទ​ជា​ស្រី គឺ​ជា​ក្រុម​ដែល​សកម្ម​និង​ចេញ​មុខ​ចេញ​មាត់​ច្រើន​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ស្រី​ស្រឡាញ់​ស្រី​ហាក់​ដូច​ជា​សម្ងំ​លាក់​ខ្លួន​ពី​មហាជន​តែ​ម្ដង។​ដូច្នេះ​ខ្ញុំ​ចង់​ស្វែង​យល់​ពី​ពួកគេ ពី​ជីវិត ពី​ការ​រើស​អើង និង​សម្ព័ន្ធ​ស្នេហា​របស់​ពួកគេ។ តាម​ប្រពៃណី​ខ្មែរ ស្រី​ត្រូវ​តែ​រៀបការ​ជាមួយ​ប្រុស ប៉ុន្តែ​វា​ក៏​គ្មាន​អ្វី​ខុស​ឆ្គង​ដែរ ប្រសិន​បើ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។ ម្នាក់ៗ​សុទ្ធ​តែ​ស្រេក​ទឹក គ្រាន់​តែ​អ្នក​ខ្លះ​គេ​ផឹក​ស្រា​បៀរ ឯ​ខ្លះ​ទៀត​ផឹក​ទឹក​ក្រូច​តែ​ប៉ុណ្ណោះ។

តើ​អ្នក​បាន​ថត​ភាពយន្ត​ឯកសារ​ដែល​មាន​សាច់​រឿង​ដូចម្ដេច​ដែរ?

នៅ​សម័យ​ខ្មែរ​ក្រហម គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី​នេះ​គាត់​ធ្វើការ​ក្នុង​កង​ជាមួយ​គ្នា​ហើយ​ក៏​កើត​ចិត្ត​ស្រឡាញ់​គ្នា។ ប៉ុន្តែ​មេ​កង​បាន​បំបែក​ពួកគេ ដោយ​សារ​តែ​សង្ស័យ​ពី​សម្ព័ន្ធ​ភាព​ស្រី​ស្រឡាញ់​ស្រី​ខុស​ប្រក្រតី។

ក្រោយ​នេះ​ដួល​រលំ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​បាន​រស់នៅ​ជួបជុំ​គ្នា និង​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​បើក​ចំហ ប៉ុន្តែ​ស្នេហា​នេះ​ត្រូវ​ជួប​ឧបសគ្គ​ម្ដង​ទៀត ដោយ​សារ​តែ សែម អៀង ត្រូវ​បាន​គ្រួសារ​បំបែក​ពី សូត យន់ ដើម្បី​ឲ្យ​គាត់​បាន​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ដូច​គេ​ឯង។ កាល​ណោះ សែម អៀង សុខ​ចិត្ត​អត់​បាយ​ក្រហាយ​ទឹក​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ថែម​ទាំង​គំរាម​គ្រួសារ​គាត់​ថា បើ​មិន​បាន​នៅ​ជាមួយ សូត យន់ ទេ​នឹង​សម្លាប់​ខ្លួន​ហើយ។

ក្រោយ​មក សូត យន់ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ សែម អៀង អនុញ្ញាត​ឲ្យ​មើល​ថែ​គាត់​រហូត​ដល់​ជា​សះ​ស្បើយ។

សព្វ​ថ្ងៃ គូ​ស្នេហ៍​វ័យ​កណ្ដាល​ដែល​ជា​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​នេះ កំពុង​ប្រកប​របរ​ជា​កសិករ និង​លក់​ដូរ​បន្លែ​ផ្លែ​ឈើ​បន្តិច​បន្តួច​នៅ​មុខ​ផ្ទះ​ឈើ ឯ​ខេត្ត​តាកែវ។ ក្រុម​គ្រួសារ និង​សហគមន៍​ដែល​ពួក​គាត់​រស់​នៅ​ព្រម​ទទួល​ស្គាល់​ពី​សម្ព័ន្ធ​ស្នេហា​ខុស​តម្រា​ធម្មជាតិ​នេះ​ហើយ។

តើ​ពួកគេ​ឈឺ​ចាប់​ទេ ដែល​ស្រឡាញ់​គ្នា​ដោយមិន​បាន​រៀបការ​អ៊ីចឹង?

ពួកគេ​អាច​រៀបការ​តាម​ប្រពៃណី​បាន ព្រោះ​ពុទ្ធ​សាសនា​មិន​មាន​ចែង​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​កម្ម​ពៀរ​អ្វី​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​មិន​អាច​ក្លាយ​ជា​ប្ដី​ប្រពន្ធ​តាម​ផ្លូវ​ច្បាប់​ឡើយ។ ក្នុង​កុន​របស់​ខ្ញុំ ស្ត្រី​ទាំង​ពីរ​បាន​និយាយ​ពី​រឿង​រៀបការ​នេះ​ដែរ ហើយ​ពួកគាត់​ចង់​តស៊ូ​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ទទួល​បាន​សិទ្ធិ​រៀបការ​ភេទ​ដូច​គ្នា​ដោយ​ស្រប​ច្បាប់​ដែរ។

អ្នក​និយាយ​ថា ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​គឺ​ពិបាក​សម្គាល់​ណាស់​។​តើ​អ្នក​ធ្វើ​ម៉េច​បាន​ស្គាល់​គូ​ស្នេហ៍​ខាង​លើ​នេះ?

ខ្ញុំ​ស្គាល់​ពួកគាត់​តាម​រយៈ​អង្គការ​សហគមន៍ Little Rock ដែល​ធ្វើ​កិច្ចការ​គាំទ្រ​ក្រុម​ស្រឡាញ់​ភេទ​ដូច​គ្នា ប្រុស​ខ្ទើយ ស្រី​ខ្ទើយ និង​អ្នក​កែ​ភេទ នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​និយាយ​ជាមួយ​ពួក​គាត់​ចុះ​សម្រុង​គ្នា​ណាស់ ប៉ុន្តែ​ពេល​សុំ​ពួក​គាត់​ថត​ពី​ខ្សែ​ជីវិត​នោះ ខ្ញុំ​ត្រូវ​ពន្យល់​គាត់​និង​ស្វែង​រក​ការ​ជឿ​ទុក​ចិត្ត​ពី​គាត់។

តើ​ភាពយន្ត​ឯកសារ​នេះ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ប៊ែរឡាំង​ចាប់​អារម្មណ៍?

ក្រុម​ប្រុស​ស្រឡាញ់​ប្រុស ស្រី​ស្រឡាញ់​ស្រី និង​អ្នក​កែ​ភេទ គឺ​មាន​នៅ​គ្រប់​ទិស​ទី​ក្នុង​ពិភពលោក។ ប៉ុន្តែ​គូ​ស្នេហ៍​ដែល​នៅ​ក្នុង​ភាពយន្ត​ឯកសារ​របស់​ខ្ញុំ​នេះ​គឺ​មាន​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​គ្នា​ណាស់។ គ្មាន​អ្វី​អាច​បំបែក​ស្នេហា​ពួកគាត់​បាន​ឡើយ។ វា​គឺ​ជា​សាច់​រឿង​ស្នេហា​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​ពេល​ដែល​ពួកគាត់​លួង​លោម​គ្នា​ទៅ​វិញ​ទៅ​មក ពេល​រៀបរាប់​រឿង​រ៉ាវ​ស្នេហា​ដ៏​ជូរ​ចត់​។

តើ​អ្នក​គិត​ថា រឿង​នេះ​នឹង​ធ្វើ​ឲ្យ​ជន​បរទេស​ចាប់​អារម្មណ៍​ទស្សនា​ទេ?

ខ្ញុំ​ចង់​បង្ហាញ​ពី​ធាតុ​ពិត​នៅ​ខាង​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​អាច​ធ្វើ​ការ​ស្រាវជ្រាវ និង​ចូល​ទៅ​ជិត​អ្នក​ទាំង​នោះ ដើម្បី​រុក​រក​សាច់​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជាង​ជន​បរទេស​ទាំង​នោះ។ ក្នុង​នាម​ជា​ស្ត្រី​ម្នាក់ ខ្ញុំ​ក៏​គាំទ្រ​ស្ត្រី​ដូច​គ្នា ហើយ​ខ្ញុំ​ជឿ​ថា​គណៈ​កម្មការ​ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត ក៏​មាន​ចំណាប់​អារម្មណ៍​ចំពោះ​សាច់​រឿង​របស់​ខ្ញុំ​ដែរ។

តើ​អ្នក​រំពឹង​ថា​នឹង​បាន​អ្វី​ត្រឡប់​មក​វិញ ក្រោយ​ពី​ចូល​រួម​មហោស្រពនេះ?

ខ្ញុំ​ពិត​ជា​ទន្ទឹង​រង់​ចាំ​ឲ្យ​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​ទស្សនា​ភាពយន្ត​ឯកសារ​របស់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ចោទ​សំណួរ​សួរ​ខ្ញុំ​ទាក់​ទិន​នឹង​ខ្សែ​ភាពយន្ត​នេះ ក៏​ដូច​ជា​អំពី​ប្រទេស​កម្ពុជា​ផង​ដែរ។ មនុស្ស​ជា​ច្រើន​គេ​ស្គាល់ ថៃ វៀតណាម ឡាវ ប៉ុន្តែ​បែរ​ជា​រំលង​កម្ពុជា។

ខ្ញុំ​ក៏​រំពឹង​ថា​នឹង​បាន​ជួប​ផលិតករ​ភាពយន្ត​ល្បីៗ ហើយ​អាច​ចែក​រំលែក​បទ​ពិសោធ​ជាមួយ​គេ​ផង​ដែរ៕

What Next?

Recent Articles

4 Responses to "កុន​ឯកសារ​ខ្មែរ «ស្រី​ស្រឡាញ់​ស្រី​» ​ដូចគ្នា​ធ្វើ​ដំណើរ​ទៅ​ដល់​អាល្លឺម៉ង់"

  1. *** says:

    Too short to watch. Make the youtube is better. … Ha.ha. vagina movie !!!!!

  2. chakrey says:

    ពួកនេះ បើកាលជំនាន់ចាស់ពីដើមមិនដែលមានទេ ទើបតែសម័យនេះមិនដឹងឆ្កួតស្អីវា? និយាយតាមត្រង់ទៅចុះ ចំពោះរឿងណឹងមួយខ្ញុំមានការស្អប់ខ្ពើមណាស់ ហើយសូម ប្រសិទ្ធនាមអោយពួកនេះថា (ពួកក្អែលសង្គមដ៏ស្មោគគ្រោក)។ បើចង់ដឹងការពិត សាកល្បងយក ស្រីតាំងខ្លួនជាប្រុសនោះ ទៅដាក់ចោលលើកោះដ៏ស្ងាត់មួយជាមួយនឹងប្រុសស្អាតម្នាក់ទៅមើល តើវានៅធ្វើប្រុសទៀតអត់? ធានាថា តែ១ខែក្រោយ ច្បាស់ជារកស្វាយខ្វីជ្រលក់អំបិលបុកម្ទេស ជាក់ជាមិនខាន។

  3. បើនិយាយគេថារើសអើងបើមិននិយាយគេថាមិនមែនជាមនុស្ស។យើងដឹងហើយថាធម្មជាតិបង្កើតមកឬអ្នកមានជំនឿលើសាសនាគេថាព្រះបង្កើតមកគឺឱ្យប្រុសគូនឹងស្រី។រាល់វត្ថុទាំងឡាយមានគូរបស់វាទាំងអស់។ឯរឿងដែលធ្វើឱ្យខុសពីធម្មជាតិគឺមនុស្សជាអ្នកបង្កើត។ជួនកាលបង្កើតល្អគួរឱ្យប្រតិបត្តតាមជួនកាលទៀតបង្កើតរបៀបថោកទាបដែលគេគិតថាមិនមែនជាមនុស្សគឺជាសត្វទៅវិញ។មិនថាអ្នកជាខ្ទើយប្រុសឬខ្ទើយស្រីទេលើកលែងតែអ្នកដែលកាត់លិង្គចោល។គឺរៀបការគូផ្ទុយភេទដើម្បីបន្ត​ពូជមនុស្សនៅលើផែនដី។មិនមែមនសម្រាប់ការស្រួលស្រណុកដោយវិធីរួមដំណេកទេ។រួមដំណេកបែបណាជាមួយអ្នកណាក៏បានដែរ។តែមិនអាចបន្តកូនពូនជាចៅបានទេ។ហេតុនេះហើយបានជាមានពាក្យគេថាឆ្កួត។ខ្ញុំក៏ទើបនឹងឃើញសម័យនេះដែរហើយដែលខ្ញុំច្រើនចាត់ទុកថាជាសម៏យទុបញ្ញា។

  4. សំឡាញ់! says:

    សូមគាំទ្រ chakrey !