05232013Headline:

គួរ​លុប​ចោល ប្រការ​តម្រូវ​ឲ្យ​សុំ​ប្រធាន​គណៈ​មេធាវី​ជាមុន

Friday, 15 February 2013
គឹម​ យុទ្ធណា
ភ្នំពេញ ប៉ុស្តិ៍

លោក សុក សំអឿន នាយកអង្គការ​ក្រុម​អ្នក​ច្បាប់ការពារ​សិទ្ធិកម្ពុជា។ រូបថត ហេង ជីវ័ន

លោក សុក សំអឿន នាយកអង្គការ​ក្រុម​អ្នក​ច្បាប់ការពារ​សិទ្ធិកម្ពុជា។ រូបថត ហេង ជីវ័ន

ថ្មីៗ​នេះ​គណៈ​មេធាវី​កម្ពុជា ប្រកាស​នូវ​គោលការណ៍​មួយ​តម្រូវ​ឲ្យ​មេធាវី​ទទួល​បាន​ការ​អនុញ្ញាត​ពី ក្រុម​ប្រឹក្សា​នេះ​ជា​មុន​សិន​ មុន​នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​តាម​ទូរទស្សន៍​ឬ​វិទ្យុ ក្នុង​បំណង​ចង់ ធ្វើ​ឲ្យ​វិជ្ជាជីវៈ​មេធាវី​កាន់​តែ​ប្រសើរ ប៉ុន្តែ ទង្វើ​នេះ​បាន​រង​ការ​រិះ​គន់​ជា​បន្តបន្ទាប់​ពី​សង្គម​ស៊ីវិល និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch)​ នៅ​ទីក្រុង​ញូវយ៉ក សហ​រដ្ឋ​អាមេរិក ដែល ចាត់​ទុក​បញ្ញត្តិ​នេះ​ថា ប្រាស​ចាក​ពី​រដ្ឋធម្មនុញ្ញ​និង​ជា​ការ​បិទ​សិទ្ធិ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។ ការ​ពិត​ទៅ ការ​ប្រកាស​បញ្ញត្តិ​នេះ​ឡើង មិន​មែន​ជា​រឿង​ថ្មី​ទេ គឺ​គ្រាន់​តែ​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រការ​មួយ ក្នុង​ក្រម​សីលធម៌​មេធាវី​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ​ដែល​ចែង​ឲ្យ​មេធាវី ត្រូវ​ជូន​ដំណឹង និង​ពិគ្រោះ​យោបល់​ជា​មុន​ ជាមួយ​នឹង​ប្រធាន​គណៈ​មេធាវី មុន​នឹង​អត្ថាធិប្បាយ​ពី​បញ្ហា​ច្បាប់​ជា​សាធារណៈ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

តើ​កត្តា​អ្វី ដែល​គណៈ​មេធាវី​កម្ពុជា ក្រោម​អាណត្តិ​លោក ប៊ុន ហ៊ុន​ជា​ប្រធាន​តម្រូវ​ឲ្យ​មេធាវី​អនុវត្ត​នូវ​ប្រការ​មួយ​នេះ​?

លោក មេធាវី សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ជា បណ្ឌិត​ច្បាប់​មួយ​រូប​មាន​បទពិសោធ​ក្នុង​ការងារ​ច្បាប់​នៅ​កម្ពុជា ជាង​២០​ឆ្នាំ​កន្លង​មក បាន​ពន្យល់​នៅ​ក្នុង​បទសម្ភាស​ជា​មួយ​ភ្នំពេញ ប៉ុស្តិ៍ ដូច​ខាង​ក្រោម​នេះ ៖

តើ​លោក​យល់​យ៉ាង​ណា​ អំពី​ការ​បញ្ញតិ្ត​ឲ្យ​មេធាវី​សុំ​ការ​អនុញ្ញាត​ជា​មុន​ពី​គណៈ​មេធាវី មុន​​នឹង​ធ្វើ​អត្ថាធិប្បាយ​នេះ?

ខ្ញុំ​មិន​ដឹង​ថា មាន​មូលហេតុ​អ្វី​ប្រាកដ​ទេ ដែល​គណៈ​មេធាវី​ទើប​តែ​នឹក​ឃើញ​ឲ្យ​អនុវត្ត​នូវ​ប្រការ​នេះ​ពេល​នេះ ខណៈ​ការ​អនុវត្ត​ប្រការ​ក្នុង​ក្រម​សីលធម៌​មេធាវី នេះ ប្រធាន​គណៈ​មេធាវី​អាណត្តិ​មុនៗ មិន​អាច​ធ្វើ​បាន តាំង​ពី​ក្រោយ​បង្កើត​គណៈ​មេធាវី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ១៩៩៥​មក។

តើ ហេតុ​អ្វី​ទៅ​បាន​ប្រធាន​គណៈ​មេធាវី​អាណត្តិ​មុន​ៗ​អនុវត្ត​ប្រការ​នេះ​មិន​បាន?

ខ្ញុំ​សង្កេត​ឃើញ​ថា ប្រការ​ដែល​ចែង​មក​ហ្នឹង គឺ​ប្រធាន​គណៈ​មេធាវី​មិន​ដែល​អនុវត្ត​បាន​ទេ។ អនុវត្ត​វា​អត់​កើត វា​មិន​អាច​ធ្វើ​ទៅ​បាន បើ​ទោះ​ជា​នៅ​ពេល​មុនៗ​នោះ មាន​មេធាវី​មិន​ដល់​១០០​នាក់​ផង ពី​ព្រោះ​ប្រការ​តម្រូវ​ឲ្យ​មេធាវី​ជួប​ប្រធាន​គណៈ​មេធាវី​ជាមុន​ដើម្បី​ពិគ្រោះ​យោបល់​និង​ត្រូវ​រង់​ចាំ​ដល់​គាត់​ពន្យល់​ត្រឡប់​វិញ ថា អ្នក​ឯង​ត្រូវ​ឆ្លើយ​បែប​នេះ​ឬ​ឆ្លើយ​បែប​នោះ​ទើប​អាច​និយាយ​បាន។ ធ្វើ​ដូច្នេះ វា​លំបាក​ណាស់​សម្រាប់​មេធាវី។ឧទាហរណ៍ ថា អ្នក​កាសែត​១០០​នាក់ សួរ​មក​មេធាវី​១០០​នាក់​ដែរ​ ក្នុង​១ថ្ងៃ មេធាវី​ត្រូវ​រត់​ទៅ​សួរ​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​គណៈ​មេធាវី សួរ​ថា​តើ​គាត់​ធ្វើ​បាន​អត់?

តើ​អាច​ជួប​ផល​ប៉ះពាល់​ដូចម្តេច​ខ្លះ ចំពោះ​ការ​អនុវត្ត​មិន​បាន​យ៉ាង​ដូច្នោះ​?

វា​មិន​មែន​ជារឿង​ដែល​ពិបាក​យល់​ទេ គឺ​វា​ងាយ​យល់​ណាស់ បើ​សិន​ជា​គេ​ចង់​អនុវត្ត​ផ្ទាល់ និង​ឲ្យ​ត្រឹម​ត្រូវ ច្បាស់​លាស់​ទៅ​តាម​អ្វី​ដែល​គេ​បាន​ចែង និង​ទាមទារ​នោះ គឺ​មាន​ន័យ​ថា គ្មាន​មេធាវី​ណា​ម្នាក់​អាច​ហ៊ាន​និយាយ​ជាមួយ​អ្នក​កាសែត ឬ​ក៏​បណ្តាញ​សារព័ត៌មាន​នោះ​ទេ ពីព្រោះ​ចង់​និយាយ​លុះ​ត្រា​ណា​តែ​ខ្លួន​ត្រូវ​ទៅ​ជួប​ប្រធាន​គណៈ​មេធាវី​ជាមុន​។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ប្រការ​ដែល​ចែង​នោះ វា​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ។ យើង​ត្រូវ​យល់​ថា នោះ​វា​មិន​មែន​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋ​សភា​ទេ វា​គ្រាន់​តែ​ជា​ក្រមសីលធម៌ ឬ​ក៏​ជា​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គភាព​នីមួយ​ៗ​ប៉ុណ្ណោះ ដូច្នោះ​វា​មិន​មាន​អ្វី​តឹងតែង​ខ្លាំង​ពេក​នោះ​ទេ​។ បញ្ហា​ដែល​កើត​ឡើង​មួយ​ទៀត គឺ​ការ​បាត់បង់​ការ​ទទួល​បាន​ព័ត៌មាន​និង​ចំណេះដឹង​ផ្នែក​ច្បាប់​សម្រាប់ ប្រជាពលរដ្ឋ ពីព្រោះ​អ្នក​កាសែត​គឺជា​អ្នក​ដែល​នាំ​ដំណឹង និង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​សង្គម​ទៅ​ប្រាប់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ចំណែក​រដ្ឋាភិបាល​ក៏​ត្រូវ​ការ​អ្នក​កាសែត​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ខ្លួន​បាន ធ្វើ​ ដូចជា​ការ​អនុម័ត​ច្បាប់ ការ​អនុវត្ត​កិច្ចការ​ងារ​ផ្សេងៗ ដែល​បំរើ​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​វិញ​ដែរ។

បើ​យ៉ាង​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​គណៈ​មេធាវី ចាំបាច់​តម្រូវ​ឲ្យ​មេធាវី​ធ្វើ​ដូច្នេះ​?

ខ្ញុំ​គិត​ថា​ប្រហែល​ជា​អស់​លោក​ប្រធាន​គណៈ​មេធាវី ទាំង​អាណត្តិ​មុន​ៗ ក៏​ដូច​ជា​អណត្តិ​ថ្មី​នេះ លោក​បារម្ភ​ថា មាន​មេធាវី​ថ្មីថ្មោង ដែល​ទើប​រៀន​ចប់ ឆ្លើយ​មិន​បាន​ត្រឹមត្រូវ រួច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ ប៉ុន្តែ​ខ្ញុំ​យល់​ថា ប្រការ​នោះ ជា​ការ​មួយ​ល្អ​ដែរ។ យ៉ាង​ណា គួរ​តែ​មាន​ការ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ពី​កម្រិត​របស់​មេធាវី។

តើ​វា​អាច​បង្ក​ឲ្យ​ជា​ទំនាស់​អ្វី​ដែរ​ទេ បើ​នៅ​តែ​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ដូច្នេះ?

វា​អាច នឹង​បង្ក​ឲ្យ​មាន​វិវាទ​រវាង​មេធាវី និង​ប្រធាន​គណៈ​មេធាវី​ដែរ។ ឧទាហរណ៍ ថា បើ​មាន​មេធាវី​ណា​ម្នាក់ គាត់​យល់​ថា គាត់​ធ្វើ​ហ្នឹង​មិន​ខុស​ ប៉ុន្តែ​ប្រធាន​គណៈ​មេធាវី​យល់​ថា ទេ​គាត់​ធ្វើ​អ៊ីចឹង​គឺ​ខុស។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ហ្នឹង​?​ អ៊ីចឹង វា​អាច​មាន​ការ​ប្តឹង​ផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ នឹង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ទេ តែ​នៅ​លើ​ពិភព​លោក​ទៀត។

ជា​ទស្សនៈ​លោក តើ​គួរ​ធ្វើ​យ៉ាង​ណា​?

តាម​ខ្ញុំ​យល់ គណៈ​មេធាវី​គួរ​តែ​លុប​ប្រការ​នោះ​ចោល បើ​អនុវត្ត​មិន​បាន​នោះ​។ ឬ​ក៏​ធ្វើ​ការ​ប្រជុំ​ពិនិត្យ កែ​សម្រួល​ឡើង​វិញ​នូវ​ខ្លឹម​សារ​ដែល​ចែង​នោះ​ឲ្យ​មាន​ភាព​ទាន់សម័យ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ស្ថានភាព​រីក​ចម្រើន​ជាក់ស្ដែង​ក្នុង​សង្គម។ តែ​បើ​ចង់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ដូច​អ្វី​ដែល​ចែង​នោះ ខ្ញុំ​យល់​ថា គ្មាន​មេធាវី​ណា​ហ៊ាន​និយាយ​ជាមួយ​អ្នក​កាសែត​ទេ​មាន​ន័យ​ថា មេធាវី​មិន​អាច​បញ្ចេញ​មតិ​អ្វី​បាន​បន្ត​ទៀត​ទេ៕

What Next?

Recent Articles

11 Responses to "គួរ​លុប​ចោល ប្រការ​តម្រូវ​ឲ្យ​សុំ​ប្រធាន​គណៈ​មេធាវី​ជាមុន"

  1. កូនខ្មែរ says:

    ការបកស្រាយពន្យល់ពីអ្វីមួយរបស់មនុស្សម្នាក់គ្រាន់តែជាការយល់ឃើញរបស់នោះប៉ុណ្ណោះ!បើបំបិទ
    គឺជាការគំរាមកំហែងម្យ៉ាងតាមបែបរបបនិន្នាការផ្តាច់ការហើយ!នេះជាគំនិតជ្រុលនិយមបេបកុំមុយនីសយ៉ាងពិតប្រាកដ!បញ្ញវន្តច្បាប់របៀបជ្រុលនិយមបេបនេះជាគ្រោះថ្នាក់បំផុតប្រសិនបើបានកាន់អំណាចកាន់តែធំនោះ!នេះជាការវិលត្រឡប់នៃគំនិតប៉ុលពត!គួរអោយព្រឺខ្លាចបំផុត!

  2. កូនខ្មែរ says:

    ការបកស្រាយពន្យល់ពីអ្វីមួយរបស់មនុស្សម្នាក់គ្រាន់តែជាការយល់ឃើញរបស់អ្នកនោះប៉ុណ្ណោះ!
    បើបំបិទ
    គឺជាការគំរាមកំហែងម្យ៉ាងតាមបែបរបបនិន្នាការផ្តាច់ការហើយ!នេះជាគំនិតជ្រុលនិយម
    នៃរបបកុំមុយនីសយ៉ាងពិតប្រាកដ!បញ្ញវន្តច្បាប់របៀបជ្រុលនិយមបេបនេះជាគ្រោះថ្នាក់បំផុត
    ប្រសិនបើបានកាន់អំណាចកាន់តែធំនោះ!នេះជាការវិលត្រឡប់នៃគំនិតប៉ុលពត!
    គួរអោយព្រឺខ្លាចបំផុត!ឈាមខ្មែរមិនទាន់ស្ងួតទេអស់លោក!

  3. Anonymous says:

    That is crazy guy! Sam Ouern gave very good comment. That man should go to rice field better than sit on chair without nothing.

  4. Former Hia lola says:

    The people in Cambodia are different from the people in USA. We cannot do the same as the States do. We cannot compair the law in the States to Cambodia. Do you thing the laws in the States are always right? The laws in the States are not always good to apply in Cambodia.
    Too much freedom of giving the speech, that’s why the Khmer Rouge court never finish. In the States, the opposition party against the other party in order to build up the country. In our country, the opposite party against the other party in ruin the country like the SRP often asked the foreiner to stop helps to Cambodia. We should know that the Western and the Eastern are totally different.

  5. 18 Mars says:

    ច្បាប់ស្រុកខ្មែរស្ថិតនៅលើបបូរមាត់បណ្ឌិតច្បាប់គ្មានសាលារបស់ ហ៊ុន សែន ។ បើអនុញ្ញាតិឲ្យមេធាវី ពន្យល់ពីច្បាប់ជាសាធារណៈវាអាចប៉ះពាល់ដល់ច្បាប់របស់ ហ៊ុន សែន ឬ អនុសាសន៍ ព្រោះអនុសាសន៍​របស់ ហ៊ុន សែន វាជាច្បាប់ក្រៅមាត្រាតែមនុស្សទាំងអស់ត្រូវតែធ្វើតាម………

  6. Khmerologist says:

    It is extremely facist to restrict liberty in general. No one is talking in comparison between the Western and the Eastern world for which their legislations were adopted differently, but since one nation is a member of the United Nations, and under its endorsement to guarantee all citizen with the provision and access to the freedom of expression, every one must comply by the international laws or they could face consequences in return from the world communities. Will Cambodia, in the future, deserve to be isolated by the free world like what they have done to North Korea and Cuba ?. How ever, they can not put a blame on the opposition parties as an obstacle to barricade the interest of a ruling party. Occasionally, any proposals submitted to the parliament by GOP is always rejected by the parliamentary leader. For instance, land concession to foreign investors, homes eviction and illegal immigrant census, ect…

  7. Ratha says:

    ស្រុកខ្មែរតែងតែនិយាយភូតភរទៅលើជនបរទេសនានារហូតមកថា ស្រុកខ្មែរមានសិទ្ធសេរីភាព
    មានលទ្ធិប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ ប៉ុន្តែការពិតមិនបាន
    អនុវត្តន៍ត្មពាក្យភូតភរបន្ដិចឡើយ តែផ្ទុយទៅវិញមានការរំលោភទៅលើសិទ្ធសេរីភាពជាបន្តបន្ទាប់
    ទោះជាជាក្រុមមេធាវីឬក្រុមអ្នកច្បាប់ក៏ដោយក៏នៅមិនអាចការពារសិទ្ធរបស់ខ្លួនបានឡើយ!!!
    ហ្នឹងហើយបានចំ »ប្រទេសកម្ពុជា»ដូចមានពាក្យថា កម្ម ផ្ជាប់ជាមួយរហូតម៉េចទេ!!!!!

  8. I think that America is for fucking Americans while Cambodia is for Cambodians! Two heads have two different hats!

  9. Khmerologist says:

    But the red hats are only worn by the stubborn leaders while the people’s favorite color is blue.

  10. Khmerologist says:

    Fuck you, Ah Cheat !

  11. Khmerologist, I know your face book! Don’t fuck with Mr. Cheath! He is a real man, not Katoeuy like Srey Khmer in the US!