Written by ភ្នំពេញដេលីញូវ
Friday, 15 February 2013
ចង់ដាក់បញ្ជូល រមណីយដ្ឋានភ្នំគូលែន ជាបេតិកភណ្ឌ ពិភពលោកដោយ សារតែភាពអណាធិបតេយ្យ។
នេះបើតាមខ្លឹមសារនៃ អង្គប្រជុំមួយរបស់អភិបាលខេត្តសៀមរាប និង ជាអនុប្រធាន ក្រុមប្រឹក្សាភិបាល អាជ្ញាធរអប្សរា វិនិយោគ (នគរគោកធ្លក ធ្វើនៅខេត្ត សៀមរាប នាថ្ងៃទី១៤ ម្សិលមិញ ដើម្បីអោយ ពិភពលោក ជួយការពារ អំពីទិដ្ឋភាព បំផ្លាញព្រៃឈើ នៅភ្នំគូលែន ក្រោម រូបភាព ផ្សេងៗ ជាច្រើន គួរឲ្យ ព្រួយបារម្ភ។ ការកាប់ព្រៃ នឹងការដណ្តើម ដីធ្លី នឹងការសាងសង់ សំណង់ អណាធិប្បតេយ្យ ជាមូលហេតុ ដែលនាំអោយ ពួកមន្រ្តីព្រួយ បារម្ផ ហើយចង់ ដាក់េមណីយដ្ឋាន ភ្នំគូលែន ជាបិតិកភ័ណ្ឌ ពីភពលោក ។
ប្រាសាទ អង្គរវត្ត ប្រាសាទព្រះវិហារ សិល្បះស្បែកធំ សិល្បះយីកេរ្តិខ្មែរ ត្រូវបានបញ្ជូល ជាបិតិកភ័ណ្ឌ ពិភពលោក ជាបន្តបន្ទាប់ ហើយតាំងពី ក្រោយ ការបញ្ជូល នេះមក គេឃើញថា បិតិកភ័ណ្ឌ ទាំងឡាយ មានការ អភិរក្សនឹង អភិវត្តបាន យ៉ាងល្អ ។ ហើយកាលពី ឆ្នាំ២០១០ក៏មានការ ស្នើដាក់បញ្ជូល ប្រាសាទ សម្បូរព្រៃគុហ៏ ជាបិតិកភ័ណ្ឌ ពីភពលោកដែរ ។
លោក ស៊ូ ភិរិន្ទ បានសម្តែង នូការ ព្រួយបារម្ភចំពោះ បញ្ហាបរិស្ថាន នៅភ្នំគូលែន ដោយសារតែ ការកាប់ បំផ្លាញ ព្រៃឈើ យ៉ាងធ្ងន់ធ្ងរ កន្លងមក ។ លោក បានបញ្ចាក់ថា តំបន់ភ្នំគូលែន គឺជាប្រភព ទឹកយ៉ាង សំខាន់ សំរាប់ទ្រទ្រង់ តំបន់ប្រាសាទ អង្គរវត្ត ហើយ តំបន់នេះ គឺជា តំបន់ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ព្រមទាំងជា ប្រភពដើម នៃចក្រភពខ្មែរ ផងដែរ ដែលមាន ប្រាង្គប្រាសាទ ចម្លាក់ និងសម្បត្តិ វប្បធម៌ដ៏ មានតម្លៃ ជាច្រើនទៀត និងមាន ទំនាក់ទំនងគ្នា យ៉ាងជិតស្និត ជាមួយ រមណីយដ្ឋាន អង្គរ។

ជួលអោយឧកញ្ញាសុខគង់ទៅ គឺបានប្រយោជន៍ទាំងអស់គ្នា?
គ្រប់ទឹកអាហ៊ា សៀង ណាំ ទៀតហើយនៅពេលនេះ ។
ខ្មែរមានកំណប់ច្រើនកន្លែងបន្សល់ទុកពីដូនតា ប៉ុន្តែរ មិនចេះទាញយកមកប្រើ បែរជាអោយ
ទៅក្រុមហ៊ុនឯកជកកាន់កាប់ទៅវិញ ខ្មាស់ពិភពលោកណាស់ រូចស្រែកថាក្រ រកជំនួយ,,,,,,,,,,,,
បើនិយាយពីការការពារមានតែប្រាសាទព្រះវិហារ តាក្របី តាមាន់តូច តាមាន់ធំ នឹង
បេតិកភ័ណ្ឌខ្លះទៀតដែលមាននិន្នាការជាអន្តរកម្មសិទ្ធស្រពិចស្រពិល ឬទំនាស់ទេដែលពិបាកក្នុងកា
ការពារ ចុះមានទៅពិបាកស្អីអាណាថ្លើមធំមកចង់កាប់ព្រៃ ចាប់ដី នៅលើទឹកដីអាណាចក្រដែលស្ថិត
ក្រោមអំណាចច្បាប់ ដែលមានឧបករណ៏អំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរដ្ឋបាល ឬទាល់តែ
បរទេសទើបការពារឲ្យខ្មែរបាន ចុះអ្នកណាថ្លើមធំកាប់ព្រៃចាប់ដី ប្រជាជនឬ..???? ពិតជាលេស
សុទ្ធ…??? ហើយពិតជាការបង្ហាញភាពកំសោយនៃការគ្រប់គ្រងរដ្ឋបាល របស់អាជ្ញាធររដ្ឋបាលសា
ធារណៈ ( ឬភាពខ្សោយនៃប្រព័ន្ធវិសហមជ្ឈការ )។ និយាយចំបើធ្វើដូច្នេះវាជាលេសបិទបាំងដើម្បី
ប្រយោជនបុគ្គល ក្រុម នឹងបង្ហាញភាពខ្សោយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តសៀមរាប ។
Khmer Rong tuk doch domban Angkor teat hoey a kon ov…, lok su mok bong……