នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋសភា អនុម័ត ដោយសំឡេង ៨៥ លើ ៩៤ រូប៕
Written by ភ្នំពេញដេលីញូវ
Friday, 15 February 2013
ការស្នើសុំធ្វើវិសោធនកម្មមាត្រាទាំងពីរ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណង ៣ ចំណុច។ ទី១-ធ្វើឲ្យច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មានភាពរលូនជាមួយច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីក្រុម នីតិប្បញ្ញត្តិ។ ទី២-រក្សាលក្ខណៈត្រឹមត្រូវនៃលិខិតបទដ្ឋានគតិយុត្តមួយចំនួន ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ិវិល ដែលមានស្រាប់ ហើយដែលបានចែងឡើងក្នុងគោលដៅអនុវត្តខ្លឹមសារ នៃមាត្រា ដែលត្រូវស្នើសុំធ្វើវិសោធនកម្មនេះ និងទី៣-បើកផ្លូវដល់ការកសាង និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងខ្លឹមសារនៃមាត្រា ដែលត្រូវស្នើសុំធ្វើវិសោធនកម្មនេះផងដែរ។
លោក យឹម សុវណ្ណ សមាជិករដ្ឋសភា មកពីគណបក្សសមរង្ស៊ី បានលើកឡើងក្នុងអង្គប្រជុំរដ្ឋសភា នៅព្រឹកនេះថា ការយកចិត្តទុករបស់រាជរដ្ឋាភិបាល លើមន្ត្រីរាជការ មិនសំខាន់លើវិសោធនកម្មមាត្រាទាំងពីរ ក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជាឡើយ សំខាន់គឺរាជរដ្ឋាភិបាល ត្រូវគិតគូរលើប្រាក់ខែមន្ត្រីរាជការ ដែលនៅ និងមានគម្លាតគ្នាយ៉ាងច្រើន រវាងប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ឬក៏បុគ្គលិកក្នុងមន្ទីរក្រសួង ក្នុងស្ថាប័នរាជរដ្ឋាភិបាល។

គិតពីការផ្តល់ប្រាក់ខែដល់មន្ត្រីរាជការឲ្យគ្នារស់នៅបានសមរម្យមិនគិត គិតតែពីរកវិធីដើម្បីធ្វើ បាបគ្នាទៅវិញ។ មិនខុសពីការិតបន្តឹងគណះមេធាវីថ្មីៗនេះទេដែលគ្រប់មេធាវីទាំងអស់ត្រូវតែ ដាក់ស្នើលិខិតសុំការអនុញាតពីប្រធានសិនទើបអាចសម្ភាសន៍ជាមួយសាធារណៈបាន។ នេះ ហើយកំពង់តែសរបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាដែលដឹកនាំដោយហ៊ុនសែនកំពុងតែរឹត បន្តឹងសិទ្ធសេរីភាពប្រជាពលរដ្ឋនិងឈានទៅរករបបផ្តាច់ការមិនយូរប៉ុន្មានទេ។