ល្ខោន យោនី សម្ដែង​ជា​លើក​ទី៣​ចំ​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់​នៅ​រាជធានី​ភ្នំពេញ

Friday, 15 February 2013
Rosa Ellen
ភ្នំពេញ ប៉ុស្តិ៍

​ល្ខោន Vagina Monologues ​ដែល​បញ្ចូល​នូវ​ការ​អាន​ច្បាប់ស្រី​ និង​សម្ដែង​នៅមជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់។ រូបថត ម៉ៃ វីរៈ

​ល្ខោន Vagina Monologues ​ដែល​បញ្ចូល​នូវ​ការ​អាន​ច្បាប់ស្រី​ និង​សម្ដែង​នៅមជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់។ រូបថត ម៉ៃ វីរៈ

ភ្នំពេញ : តួ​សម្ដែង​វ័យ​២៣​ឆ្នាំ ប្រាក់ ស្រីមិច មិន​អាច​ចៀស​វាង​នឹង​ប្រើ​ពាក្យ​ថា «យោនីៗ» ផ្ទួនៗ​គ្នា​នោះ​ទេ នៅ​ពេល​ដែល​និយាយ​អំពី​ល្ខោន​ដ៏​ល្បី​ល្បាញ​មួយ​ឈ្មោះ​ថា ល្ខោន​យោនី (The Vagina Monologues)។

នៅ​ពេល​សួរ​ថា​តើ​យើង​គួរ​ប្រើ​ភាសា​ខ្មែរ​ថា «យោនី» មក​និយាយ​ដោយ​បើក​ចំហ​ដូច​ភាសា​អង់គ្លេស​បាន​ទេ? ប្រាក់ ស្រីមិច បាន​និយាយ​ទាំង​អស់​សំណើច​ថា ពាក្យ​នេះ​ពិត​ជា​ពិបាក​ហា​មាត់​និយាយ ហើយ​វា​ក៏​ជា​ប្រធាន​បទ​ដែល​ស្ត្រី​ខ្មែរ​អៀន​ប្រៀន​មិន​ហ៊ាន​លើក​មក​ពិភាក្សា​ទេ សូម្បី​តែ​រវាង​បង​ប្អូន​ស្រី​ក្នុង​គ្រួសារ​តែ​មួយ​ក៏​ដោយ។

នៅ​ពេល​ដែល​ល្ខោន​នេះ​បើក​សម្ពោធ​ការ​សម្ដែង​នៅ​មហាស្រព​ប្រតវ៉េ ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​១៥​ឆ្នាំ​មុន ចំណង​ជើង «យោនី» បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង។

ជោគ​ជ័យ​ដ៏​ធំ​មួយ​នៃ​ល្ខោន​នេះ​គឺ​ការ​រួម​ចំណែក​ក្នុង​យុទ្ធនាការ​លុប​បំបាត់​អំពើ​ហិង្សា ហើយ​ល្ខោន «យោនី» ភាគ​ច្រើន​ត្រូវ​បាន​គេ​សម្ដែង​នៅ​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​ទូ​ទាំង​ពិភពលោក។

នា​ល្ងាច​ម្សិល​មិញ​នេះ​ល្ខោន «យោនី» ត្រូវ​បាន​សម្ដែង​ជា​លើក​ទី​៣​បន្ទាប់​ពី​ការ​បង្ហាញ​សមិទ្ធផល​សិល្បករ​បរទេស​ដទៃ​ទៀត​នៅ​វិចិត្រ​សាល​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់ មេតាហោស៍។

ល្ខោន​នេះ​មាន​ខ្សែ​រឿង​ប្រទាក់​ក្រឡា​គ្នា​ដែល​ស្ដី​ពី​បទ​ពិសោធ​ឈឺ​ចាប់ រន្ធត់ និង​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​ស្ត្រី​។

អ្នក​សម្ដែង ប្រាក់ ស្រីមិច បាន​និយាយ​ថា៖ «យោនី គឺ​ជា​ប្រធានបទ​ដែល​មនុស្ស​ស្រី​ម្នាក់ៗ​មិន​ចង់​និយាយ​ដល់​ឡើយ។ ស្ត្រី​ខ្មែរ​មាន​ការ​អៀន​ខ្មាស​នឹង​ប្រើ​ពាក្យ​នេះ​ណាស់ ប៉ុន្តែ​នេះ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ។ យើង​ត្រូវ​តែ​ដឹង និង​ស្គាល់​ពី​វា​ឲ្យ​បាន​ច្បាស់ ហើយ​ខ្ញុំ​ចង់​ប្ដូរ​ទស្សនៈ​បែប​នេះ​ចំពោះ​បុគ្គល​ទូទៅ​ផង​ដែរ»។

អ្នក​ដឹក​នាំ​ការ​សម្ដែង ថេអា រ៉ចជើ (Teia Rogers) បាន​ឲ្យដឹង​ថា កម្មវិធី​សម្ដែង​សម្រាប់​ស្ត្រី​នេះ នៅ​តែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​មិន​ចាញ់​កាល​ពី​១៥​ឆ្នាំ​មុន​នោះ​ទេ។ ល្ខោន យោនី គឺ​ជា​ឈុត​ឆាក​លើក​អំពី​ស្ថានភាព​ជាក់​ស្ដែង​ដែល​ស្ដ្រី​បច្ចុប្បន្ន​កំពុង​ប្រឈម។ តួយ៉ាង​ដូច​ជា​ករណី​រំលោភ​បូក ហើយ​សម្លាប់​នារី​ជនជាតិ​ឥណ្ឌា ដែល​ជា​ហេតុការណ៍​សោកនាដកម្ម​មិន​អាច​បំភ្លេច​បាន។

ការ​សម្ដែង​នេះ​ក៏​មាន​បញ្ចូល​នូវ​វគ្គ សន្ទនា​សាកសួរ​សំណួរ​មួយ​ចំនួន និង​កម្មវិធី​អាន​ច្បាប់​ស្រី​របស់​ខ្មែរ​ផង​ដែរ។

ប្រាក់ ស្រីមិច ដែល​ជា​អ្នក​របាំ​បុរាណ និង​ជា​គ្រូ​បង្រៀន​សិល្បៈ​នៅ​សាលា​អន្តរជាតិ​មួយ​រូប​បាន​និយាយ​ថា៖ «ច្បាប់​ស្រី​គឺ​ជា​មាគ៌ា​ណែនាំ​នារី​ទាំង​ឡាយ​មិន​ឲ្យ​ដើរ​លឿន ឬ​និយាយ​ខ្លាំងៗ។ តែ​វា​ល្មម​ដល់​ពេល​កែ​ប្រែ​ហើយ។ យើង​ត្រូវ​តែ​ក្រោក​ឈរ​ឡើង ព្រោះ​គ្មាន​អ្នក​ណា​ជួយ​យើង​បាន​ក្រៅ​ពី​ខ្លួន​យើង​ទេ»។

នាង​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ នាង​នឹង​សហការ​ជាមួយ​អ្នក​ជំនាញ​ដើម្បី​បក​ប្រែ​ល្ខោន​នេះ​ជា​ភាសា​ខ្មែរ។

ល្ខោន យោនី ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៤ ដល់​១៦​ខែ​កុម្ភៈ នៅ​មេតាហោស៍ វេលា​ម៉ោង​៧​យប់។ តម្លៃ​សំបុត្រ​គឺ​៧​ដុល្លារ​អាច​រក​ជាវ​បាន​នៅ​ចាវ៉ា​កាហ្វេ។ កម្រៃ​ពី​ការ​លក់​សំបុត្រ​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ឧបត្ថម្ភ​កម្មវិធី​ប្រឆាំង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ៕

What Next?

Recent Articles

29 Responses to "ល្ខោន យោនី សម្ដែង​ជា​លើក​ទី៣​ចំ​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់​នៅ​រាជធានី​ភ្នំពេញ"

  1. xman says:

    ឈ្មោះល្ងោនអី ចំឡែកម្លេះ តើលោក អ្នកដឹង​ថាពាក្យ យោនី និង​បកប្រែថាម៉ិចទេ?

  2. យក្សមាឌល្អិត says:

    សម្រាប់ខ្ញុំ គឺជាលើកទីមួយដែលបានឮឈ្មោះល្ខោនបែបនេះ! បើវិភាគតាមចំណងជើង
    គឺពួកគេគួរណាស់តែសម្តែង… ។ ចេះនឹកឃើញដាក់ឈ្មោះមិនសមរម្យចឹងកើត។

  3. Former Hia lola says:

    We should use the word “ល្ខោន​ vagina ” instead of “ល្ខោន​យោនី”
    It is not nice to use the dirty word in our language, we should use it in the original sound in English.

  4. តេជៈ says:

    ប្រាក់ ស្រីមិច នៅតែបកស្រាយមិនច្បាស់លាស់ ពាក្យ «យោនី» ល្ខោនអីឈ្មោះអាក្រក់ម៉្លេះ
    គេឲ្យនិយមន័យចង់សម្តេងអំពីស្អីមិនថាទេ តែត្រង់ថា ( ល្ខោនយោនី) វាជាប្រភេទសិល្បៈបែប
    យ៉ាងណា ? ។ បើនិយាយពីស្រ្តីត្រូវងើបឡើងតស៊ូវាត្រឹមត្រូវហើយ តែតស៊ូដោយវិធីណាដែល
    សមស្របទៅនឹងប្រពៃណីយ៏ជនជាតិខ្មែរផង ! ឯការចង់លះបង់នូវច្បាប់ស្រីដែលជាក្បួនច្បាប់ប្រៀន
    ប្រដៅរាប់រយឆ្នាំមកហើយរបសដូនតា ក្មួយមិនគួរចាត់ទុកថាជាគតិដ៏អន់ថយបានឡើយវាគ្រាន់
    តែពួកក្មួយមិនចេះប្រើតែប៉ុណ្ណោះ ! ថ្មីៗនេះកម្ពុជាត្រូវបានបណ្តាប្រទេសបោះឆ្នោតជាប់លំដាប់
    លេខ ១ ក្នុងចំណោមប្រទេសទាំង ១០ លើពិភពលោកខាងរួសរាយរាក់ទាក់ ន​ឹងដោយសារហេតុ
    ផលនៃច្បាប់ប្រៀនប្រដៅអំពីច្បាប់ស្រីនេះហើយ ទើបធ្វើឲ្យស្រ្តីខ្មែររក្សាបាននូវសេចក្តីថ្លៃថ្នូដែលស្រ្តី
    នៅលើលោកនេះសឹងថាធ្វើមិនដូច ហើយច្បាប់អប់រំស្រ្តីនេះទៀតសោតមិនត្រឹមទាក់ទាញសណ្តាន
    ចិត្តមនោសញ្ចេតនាប្រតិព័ទ្ធនៃបុរសខ្មែរតែប៉ុណ្ណោះទេ តែក៏ជាចំណាប់អារម្មណ៏នៃជនជាតិអឺរ៉ុបមួយ
    ចំនួនផងដែរដែលស្ងើចសរសើរអំពីសិលធម៏ប្រពៃល្អល្អះរបស់នារីខ្មែរដែរ ។ ដូច្នេះផ្ទុយមកវិញ
    ល្ខោនក្មួយលេងពីអីលេងទៅ ( លេងល្ខោនបរទេសយ៉ាងណាដាក់ឈ្មោះដែលមានន័យច្បាស់ជាងនេះក៏លេងទៅ) ប៉ុន្តែចំពោះ
    ការអំពាវនាវឲ្យបោះបង់ច្បាប់ស្រ្តី ដែលជាសិលប្រៀនប្រដៅឲ្យស្រ្តីខ្មែរប្រតិបត្តិក្មួយត្រូវតែជួយ
    បំផុសលើកទឹកចិត្តឲ្យស្រ្តីខ្មែរចូលរួមប្រតិបត្តិខ្ជាប់ខ្ជួន ដើម្បីអនាគតផូផង់របស់ខ្លួន បើមិនដូច្នោះ
    វាដូចជាពាក្យក្នុងភាសិតខ្មែរបានលើកឡើងថា ៖ « មាសក្លាយជាសំណរ ឬីឯភ្នំអត់ថ្ម ស្រីល្អអត់ប្តី» ចូរពិចារណាតាមការគួរ ! ។

  5. ចិនខ្មៅ says:

    ដើម្បីការយល់ដឹងយើងគ្ងរតែបំបាត់នូវការខ្មាស់អៀនរបស់យើង។

  6. ល្ខោន​យោនី is a complement of​​ ល្ខោន​លិង្គ………….Don’t be silly~!

  7. Anonymous says:

    ប្រាក់ ​ស្រីមិច ស្រីល្អអើយ សូមកុំបង្អាប់បន្តុះច្បាប់ស្រីខ្មែរពេក​ តើនាងជាសាសន៍អី?

  8. chakrey says:

    បកខុសហើយ គឺល្ខោន(ប្រីជា) ទើបត្រឹមត្រូវ (ប្រីជា)

  9. Reader says:

    មិនបាច់ប្រើពាក្យ ល្ខោនយោនីធើអី ដាក់ឈ្មោះថា ល្ខោនក្តួយតែម្តងទៅឲ្យវាងាយស្តាប់ កោតតែ​ក្រសួងវប្បធម៌អនុញ្ញាតិឲ្យហៅល្ខោនយោនីទៅកើត ហើយកោតតែ​អ្នកនិយាយ​ដែលជា​ស្រីផង​នោះមិនខ្មាសខ្លួនឯង។

  10. Srey Khmer says:

    It sounds like idiot, why is she not ahamed to the public to discribe about the situation
    of fall believe in nusty name? They must change this name to the better looks in the
    public eyes. Stop be nusty and think about to chose the good modest name for your
    show in the public.

  11. ឃឃឃ says:

    ទំនងល្ងោននឹងលេងរឿងសិចហើយមើលទៅព្រោះវាទាក់ទងទៅនឹងឈ្មោះ យោនី

  12. ប៉ាអាច្រូច says:

    គូរនាំគ្នាហាត់រៀន ដើម្បីអោយបានទាន់សម័យនឹងគេ។

  13. kumrou says:

    តើពួកឯងកើតមកតាមណា បានជាហាមាត់និយាយដូចគ្មានត្រកូលអ៊ីចឹង?

  14. xman says:

    គួរ​តែរកឈ្មោះដាក់អោយត្រឹមត្រូវផង កុំចេះតែតាមបរទេសពេក។

  15. ក៥ says:

    គួរដាក់ឈ្មោះកៃលឿងកាឡូទៅទើបវាស្ត្រីស្មែរសម័យដេកជោរ!!!

    youtube converter online

  16. ក៥ says:

    គួរដាក់ឈ្មោះថាកៃលឿងកាឡូទៅទើបវាសមនិងស្ត្រីស្មែរសម័យដេកជោរ!!!

    free youtube downloader

  17. Srey Khmer says:

    Education for women is a hotly debated topic in the 21s. So she should felt that women’s roles as topic as vigina to show in public did not acceptable. For this reason, she should
    change a name to be a logical intersted in the public.

  18. Khluy Chang says:

    កុំភ្លេចថាខ្មែរយើងនៅសល់តែចំណាត់ថ្នាក់លេខ១ នៃក្តីរស់រាយរាក់ទាក់ និងស្នាមញញឹមតែប៉ុណ្ណោះ េករៅពីនៅគឺស្ទើតែនៅលំដាប់លេខក្រោយគេទៅហើយ ហើយបើពេលនេះ យើងនាំគ្នាបំផ្លាញលំដាប់ថ្នាក់លេខ​១​នេះទៀតតាមរយៈការដាក់ឈ្មោះល្ខោនយោនី (ក្តិត កន្តួយ ស្អីៗហ្នឹង) វានឹងធ្វើឲ្យខ្មែរយើងកាន់តែបាត់បងទៅៗនូវកិត្តិយសមែនទេនហើយ។

  19. *** says:

    “ល្ខោនខោលក្នុងនគរស្រីល្វោ” តើមានលោកជំទាវទៅមើលល្ខោនយោនីទេ?……

  20. Anonymous says:

    should name its better than this,

  21. Pisey says:

    should name its better than this,

  22. yab says:

    ដាក់ឈ្មោះល្ងោនកាដូយទៅវាសមជាង

  23. Genius boy says:

    កញ្ញាស្រីមិចអើយខួរក្បាលរបស់អ្នកត្រូវ zoombies​​ សិអស់ហើយមែនទេ អ្នកហ្នឹងពូកែបុ់់ណ្ណាទៅបានហានមកបង្អាប់ស្នាដែចាស់បុរាណបែបនេះ អ្នកពិតជាល្ងង់ណាស់គ្រាន់តែឈ្មោះក៏មិនចេះដាក់ឲពិរោះផង នៅចង់ធ្វើចេះដល់ណាទៀត
    ឈ្មោះហ្នឹងទុកដាក់ឲកូនរបស់អ្នកទៅ។ ខ្ញុំគាំទ្រគំនិតរបស់ Former hia lola ដាក់ឈ្មោះដើមទៅក៏គ្រាន់បើជាងដែរ កុំប្រើពាក្យអសុរសយ៉ានេះ៕

  24. Genius boy says:

    កញ្ញាស្រីមិចអើយខួរក្បាលរបស់អ្នកត្រូវ zoombies​​ សិអស់ហើយមែនទេ អ្នកហ្នឹងពូកែបុ់់ណ្ណាទៅបានហានមកបង្អាប់ស្នាដែចាស់បុរាណបែបនេះ អ្នកពិតជាល្ងង់ណាស់គ្រាន់តែឈ្មោះក៏មិនចេះដាក់ឲពិរោះផង នៅចង់ធ្វើចេះដល់ណាទៀត
    ឈ្មោះហ្នឹងទុកដាក់ឲកូនរបស់អ្នកទៅ។ ខ្ញុំគាំទ្រគំនិតរបស់ Former hia lola ដាក់ឈ្មោះដើមទៅក៏គ្រាន់បើជាងដែរ កុំប្រើពាក្យអសុរសយ៉ាងនេះ៕

  25. , says:

    នេះហើយជាសូញ្ជនាក indicator មួយចង្អុលឲ្យដឹងនិងឃើញថា តើធនធានមនុស្សបច្ចុប្បន្នហ្នឹង

    វាធ្លាក់ដល់កំរិតណា ហើយ????​ គ្រប់ស្ថាបន័ ទាំងក្រសួងអប់រំ និងក្រសួងវប្បធម៌ ពត៌មាន ។ល។

    និង ។ល។ កំមើលដោយសាតែជំនួយគេ រួចមកដើរតាមគេ ភ្លេចប្រពៃណី ទំនាមទម្លាប់

    ភ្លេចវប្បធម៌ខ្លួន បន្តិចទៀតភ្លិចម្តាយឪពុកខ្លួន និងបន្តិចទៀត ដើរស្រាតដូចពូកបរទេសអញ្ចឹង!!!

    កូនខ្មែរអើយ តើអ្នកបានរៀនសិក្សាចេញពីសាសាណាមក??? ច្បាប់ស្រី ច្បាប់ប្រុស​

    និងច្បាប់ទូន្មាន របស់ខ្មែរយើងល្អណាស់ និងស្ថិតនៅជាអមតៈគ្រប់ជំនាន់ និងរដូវកាលណា!!!

    សូមសិក្សាឡើងវិញ រួចហើយ ធ្វើការវិភាគ ឲ្យបានស៊ីជម្រៅនិងល្អិតល្អន់នូងពាក្យនិមួយៗ

    ឃ្លាឃ្លោងនិមួយៗ ណា??? ខ្ញុំស្តាយណាស់ ពេលដែលកូនខ្មែរ គិតខុសនិងយល់ខុស !!!

    បើមិនបានជួយចូកជួយចែវទេ សូមកុំយកជើងរាទឹក!!! តើក្រុមនាង​និងអ្នកជាអ្វី ????

    តើបានបន្សល់ស្នាដៃអ្វីហើយសម្រាប់ប្រជាជនខ្មែរ ????????

    វប្បធម៌រលំជាតិរលាយ ណានាងណា!!!! នាងមិនចេះវិភាគមើលទេឫ??? សព្វថ្ងៃនេះ ថាហេតុអី

    បានជាមានអំពើហឹង្សាកើតមានច្រើនម្លះ???? នាងបានអានច្បាប់លោកតាក្រុមង៉ុយបានល្អិតល្អន់

    ហើយឫនៅ???? បញ្ហាដែលកើតមានហ្នឹងហើយ ព្រោះតែប្រាសចាកពីក្បួនច្បាប់អស់ហ្នឹង ខ្ញុំសូម

    ជម្រាបឲ្យនាងដឹង ណា???? បើក្រសួងអប់រំយកចិត្តទុកដាក់ បញ្រ្ជាប ក្បួនច្បាប់នេះ ឲ្យស៊ីជម្រៅ

    ម្លេះមិនចាំបាច់ មានច្បាប់បំបាត់អំពើហឹង្សាអីទេ នាំតែរវលអត់ប្រយោជន៍

    នេះគេថារបស់មានហើយ បែរជាមិនចេះប្រើ រង់ចាំឲ្យគេមកដឹកច្រមុះ ។ កុំភ្លិចថា បើគេដឹកនាំ

    គឺគេគិតអំពីផលប្រយោជន៍ និងការចំនេញលើវប្បធម៌គេ ។​ I will tell you all about this more later whenever I am free since I want you all especially the new Khmer kids to understand well and support our Khmer culture!!!

    Wish you all have good health and good luck!

    Warm regards,
    .

  26. សេសាន្ត says:

    បើយោងតាមអត្ថន័យនៃពាក្យថាៈស្ត្រីជាមាតានៃពិភពលោកៈ ពាក្យយោនីគួត្រូវបកយកន័យវិញគឺ[ទ្វារកំណើត]ដែលជាច្រកសំរាប់មនុស្ស,សត្វទាំងពួងបានឃើញពន្លឺព្រអាទិត្យ។

  27. Anonymous says:

    ស្រីនេះប្រហែលជាមេសំផឹងហើយមើលទៅ ព្រោះមុខហ្នឹងសមណាស់

  28. Pailine army says:

    ដូចឆ្គួតចឹងមិនសមជាអ្នករៀនសោះ និយាយមិនគិតពីកេរិ្តដំណែលសោះ