05252013Headline:

ក្រសួង​ព័ត៌មាន​បោះ​ពុម្ព​សៀវភៅ ការពារ​រន្ទះ ដែល​ម្ចាស់​ស្នាដៃ​ពុំ​មាន​លទ្ធភាព​

ក្រសូងព័ត៌មាន​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹកមិញថា ខ្លួន​បាន​បោះ​ពុម្ព​សៀវ​ភៅ​ស្ដីពីវិធី​ការពាររន្ទះ ដែល​ម្ចាស់​ពុំ​មាន​លទ្ធភាព បោះ​ពុម្ព ដើម្បី​ចែក​ជូន​សាធារណៈ​ជន​ខ្មែរ ពិសេស​អ្នក​នៅ​តាម​ជន​បទ​ស្រែ ចម្ការ​ដោយ​មិនគិតថ្លៃ ។

ប្ញទ្ធិពល
Monday 18 February 2013
The Free Press Magazine

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក ខៀវ កាញារីទ្ធ បាន​និយាយ​នៅ​ក្នុង​ជំនួប​មួយ​ ជា​មួយ​ម្ចាស់​ស្នាដៃ​គឺ​លោក យិន គិតស៊ីវ អនុប្រធាន​ ផ្នែក​​រូបវិទ្យា និង ថាមពល​នៃ វិទ្យាស្ថាន វិទ្យាសាស្ត្រ និង បច្ចេកទេស រាជបណ្ឌិត្យ​សភា​ថា ក្រសួង​បាន​ចំណាយ​លុយ​សម្រាប់​ការបោះ​ពុម្ពសៀវ​ភៅនេះ ចំនួ​ន ១ពាន់​ក្បាល ដើម្បី​ចែក​ជូន​សង្គម ដោយ​មិន​គិតថ្លៃ ។

បើ​តាម​លោក រដ្ឋមន្ត្រី​ថា កន្លង​ទៅ​ក្រសួងព័ត៌មាន ធ្លាប់​បាន​ចំណាយ​លុយ​បោះ​ពុម្ពស្នាដៃ និពន្ធ​ជា​ច្រើន ដែល​ម្ចាស់​ពុំ​មាន​លទ្ធភាព​បោះពុម្ព ដូច​ជា​សៀវភៅ តម្រាខុងជឺ តម្រា​វិជ័យ​សង្គ្រាម​ និង សៀវ​ភៅ​គ្រុនឈាម ជាដើម ៕

What Next?

Recent Articles

One Response to "ក្រសួង​ព័ត៌មាន​បោះ​ពុម្ព​សៀវភៅ ការពារ​រន្ទះ ដែល​ម្ចាស់​ស្នាដៃ​ពុំ​មាន​លទ្ធភាព​"

  1. acc says:

    នាយ wishky