គណបក្សនយោបាយ កំពុងរៀបចំសមាភាពបេក្ខជនតំណាងរាស្ត្ររបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ក៏កំពុងរៀបចំសមាសភាពនេះដូចគ្នាដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងអោយដឹងថា អភិបាលខេត្តមួយចំនួននឹងត្រូវចូលនិវត្តន៍ ហើយថា អ្នកមានសមត្ថភាព នឹងត្រូវគណបក្សអនុញ្ញាតិអោយធ្វើការងារបន្ត ដោយឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ។
ថ្ងៃ ចន្ទ 18 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI
គណបក្សប្រជាជននឹងអនុញ្ញាតអោយមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់ខេត្តដែលនៅមានសមត្ថភាពធ្វើការងារ អាចបន្តធ្វើការងារបាន។ ©វណ្ណារ៉ា/RFI
នៅក្នុងខែឧសភា ខាងមុខនេះ ថ្នាក់ដឹកនាំខេត្តមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ដែលដល់អាយុចូលនិវត្តន៍ នឹងត្រូវរៀបចំឯកសារចូលនិវត្តន៍។ ហើយថាក្នុងចំណោមនោះ នឹងមានសមាសភាពខ្លះដែលនឹងត្រូវឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ នីតិកាលទី៥ ខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃចន្ទនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សប្រជាជននឹងអនុញ្ញាតអោយមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់ខេត្តដែលមានសមត្ថភាពធ្វើការងារបានទៀត អាចបន្តធ្វើការងារបាន។ លោក ជាម យៀប ចង់មាននិយាយអំពីសមាសភាពខ្លះដែលគណបក្សអនុញ្ញាតអោយឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនោះឯង។ ដោយឡែក ចំពោះអ្នកមិនមានសមត្ថភាពទេនោះ ពួកគេនឹងត្រូវចូលនិវត្តន៍ធម្មតា។
ការបោះឆ្នោតនីតិកាលទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែក្កដា ខាងមុខនេះ។ គណបក្សនយោបាយនានាកំពុងរៀបចំសមាសភាពបេក្ខជនតំណាងរាស្ត្ររៀងៗខ្លួន ដែលស្របទៅនឹងគោលនយោបាយគណបក្សរៀងៗខ្លួនដែរ។ លោក ជាម យៀប ដែលអះអាងថា លោកនឹងឈរឈ្មោះជាបេក្ខជន តំណាងរាស្ត្រសម្រាប់នីតិកាលទី៥ដដែលនោះ បានប្រាប់អោយដឹងផងដែរថា នៅក្នុងក្របខណ្ឌនៃការអនុវត្តន៍គោលនយោបាយលើកស្ទួយយុវជន គណបក្សប្រជាជនកម្ពុជាបានដាក់បញ្ចូលបេក្ខជនតំណាងរាស្ត្រជាយុវជនជាច្រើន ទៅក្នុងបញ្ជីបេក្ខភាពតំណាងរាស្ត្រ សម្រាប់អណត្តិទី៥ ខាងមុខនេះ។ ហើយថា ក៏មានដែរអ្នកដែលត្រូវចាកចេញពីរដ្ឋសភា ដោយសារវ័យចំណាស់នោះ។
ប្រសិនបើមានគណបក្សនយោបាយណាលើកតម្កើងយុវជន លោក គល់ បញ្ញា ដែលជានាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោតComfrel នឹងអបអរសាទរ។ លោក គល់ បញ្ញា ប្រាប់អោយដឹងថា នៅក្នុងប្រទេសជឿនលឿនផ្នែកប្រជាធិបតេយ្យ និងសូម្បីតែប្រទេសថៃ គណបក្សនយោបាយនៅក្នុងប្រទេសទាំងនោះបានជំរុញវត្តមានយុវជនយ៉ាងខ្លាំង។ នោះក៏ដោយសារយុវជនមានថាមពល មានគំនិតថ្មី។
ប្រធានអង្គការខុមហ្រែ្វលរូបនេះ បានបន្តថា ស្ថាប័នរបស់លោកនឹងតាមដានបញ្ជីបេក្ខភាពតំណាងរាស្ត្រ ក្នុងពេលខាងមុខនេះ ខណៈលោកបានទទួលស្គាល់ថាចំនួនយុវជននៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ បានកើនឡើងបន្តិចហើយ៕
—————————————–



សម្ថភាពធ្វើការបានគ្មានស្អីក្រៅតែពីការងារលក់ដីរដ្ឋ ពុករលួយ បក្សពួក ជំរិតយកដីពលរដ្ឋ
បើសិនជាគ្មានសម្ថភាពទាំងនេះទេមិនឈរឈ្មោះជាតំណាងរាស្របក្សស្រីលើកជើងនោះទេ
- CHHOUN SY RUN [Retire in year 2013-14] khait kan dal.
-SOU PHIRINN [same] khait Siem reap
-SREY BEN [same] Khait Takeo
-KHIEV KANGA RITH [same] Kon sei Poramearnn
- CHOY CHEATH [cheath evil] Khait SAIGON will send tovv thvue Toutt Novv KROKOR!!!!ect…..!!!!
-KEO CHOUP TOMA ect…..!!!!
All guys above are New Khmer Millionaire [except Ah cheath =Tear Sothith].
Mr. Chheam yieb let them retire.
Look at a lot of entelligent out from university get their job to serve the country.