ភ្នំពេញ : ក្រោយពីបង្ហាញខ្លួនយ៉ាងគ្រហើជាមួយសម្រស់ដើមទ្រូងស្អាតចែស បន្សាបអស់ព័ត៌មានចចាមអារ៉ាមដែលថាជំងឺមហារីកសុដន់ នាំឲ្យស្រីស្រស់កញ្ញា វ៉ាង ស្រីណូ លាក់មុខពីមហាជននោះ តារាគ្រងតំណែងសិចស៊ីច្រើនជំនានរូបនេះក៏កំពុងតែត្រៀមដំណើរដឹកដៃប្រុសសង្ហាសាច់សដូចពងមាន់បកល្បីដូរដៃគួញឹកញាប់លោក អេឡិច ច័ន្ទត្រាចេញទៅសម្តែងនៅប្រទេសកាណាដា ក្នុងពេលឆាប់ៗនេះផងដែរ។
Monday, 18 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
តារាដែលទើបជម្រះព័ត៌មានមហារីកសុដន់រូបនេះ បានអះអាងដោយភាពមុតមាំថា៖ «ពេលឆាប់ៗនេះខ្ញុំនឹងចេញទៅសម្តែងនៅប្រទេសកាណាដា ដោយរួមដំណើរជាមួយនឹងលោក អេឡិច ច័ន្ទត្រា។
យ៉ាងណាក៏ដោយដំណើរស្រីស្រស់កូនកាត់បីសាសន៍ វ៉ាង ស្រីណូ ដឹកដៃប្រុសសង្ហាសម្បូរមន្តស្នេហ៍ អេឡិច ច័ន្ទត្រាទៅសម្តែងនៅប្រទេសកាណាដានោះ នៅមិនទាន់ដឹងថា ត្រូវចាកចេញទៅនៅពេលណាជាក់លាក់នោះទេដោយនាងនិយាយថា៖ «ព័ត៌មាននេះខ្ញុំមិនចង់ប្រកាសឲ្យមហាជនដឹងពីចម្ងាយឡើយចាំដល់ថ្ងៃទៅតែម្តង»។
បើទោះជានាងនិយាយបែបចុងមាត់ចុងកយ៉ាងនេះក្តី ប៉ុន្តែ វ៉ាង ស្រីណូ ក៏បានអះអាងផងដែរថា៖«ដំណើរចេញទៅសម្ដែងក្រៅប្រទេសកាណាដាជាមួយ អេឡិច ច័ន្ទត្រា នៅតែថ្ងៃរៀបវ៉ាលិសចេញដំណើរប៉ុណ្នឹងទេអ្វីៗខាងស្ពុនស័រគេរត់ការឯកសារគ្រប់អស់ហើយ»។
ជាមួយនឹងចេតនាបង្ហាញការធ្វើដំណើរបែបលាក់លៀមនោះតារាសម្តែងដែលឃ្លាតរយាលពីសង្វៀនសិល្បៈក្រោមព្យុះរឿងអាស្រូវពីមួយទៅមួយកញ្ញា វ៉ាង ស្រីណូ ក៏បានប្រកាសពីជំហររបស់នាងក្នុងការប្រឡូកក្នុងវិស័យនេះវិញដែរ ដោយនាងបញ្ជាក់យ៉ាងម៉ាត់ៗថា៖ «កាលដែលខ្ញុំសម្រេចចិត្តវិលមកចូលសិល្បៈវិញក្រោយសម្ពាធព័ត៌មានដ៏ក្តៅគគុកដែលគេថាខ្ញុំ មានជំងឺមហារីកសុដន់នោះមិនមែនមានបំណងត្រឹមតែបង្ហាញពីភាពស្អាតស្អំថាខ្ញុំមិនមានកើតជំងឺមហារីកស្អីគេនោះទេ តែខ្ញុំក៏មានចេតនាស្វែងរកការគាំទ្រមុនចេញដំណើរទៅសម្តែងនៅក្រៅប្រទេសផងដែរ»។
នាងនិយាយបន្តថា៖ «មុននេះខ្ញុំដូចជារងនូវព័ត៌មានខកចិត្តច្រើនណាស់ខណៈដែលមានព័ត៌មានមិនចប់មិនហើយពីរឿងថាខ្ញុំនេះបន្តិចមានគេចិញ្ចឹមជាអ្នកមាននិងមួយទៀតថាខ្ញុំកើតមានជំងឺមហារីកសុដន់និងចេញចូលទៅព្យាបាលនៅវៀតណាមញឹកញាប់នោះ»។
នាងបានបញ្ជាក់ថា៖ «ជំងឺមហារីកសុដន់ស្អីគេហ្នឹងជាជំងឺដ៏កាច់សាហាវណាស់បើកើតនិងវះកាត់យ៉ាងណាក៏មិនអាចព្យាបាលក្នុងពេលដ៏ខ្លីទេ ហើយក៏មិនបានស្អាតស្អំដែរតែនេះខ្ញុំដូចបងប្អូនឃើញស្រាប់ហើយថា ខ្ញុំគ្មានមួយតួខ្លួនណាត្រូវវះកាត់ចេញនោះទេ»។
នាងបន្ថែមទាំងបញ្ចើចថា៖ «សព្វថ្ងៃមួយតួខ្លួនខ្ញុំមិនបានកាត់សាច់ណាមួយដុំចេញទេមានតែប៉ះប៉ូវបន្ថែម»។
គួររំឭកដែរថា វ៉ាង ស្រីណូ ធ្លាប់ជាតារាសម្តែងដែលសិចស៊ីល្បីល្បាញមួយរូប។នាងធ្លាប់ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងច្រើនទាំងផលិតផលកែសម្ជស្ស និងផលិតផលផ្សេងៗទៀត តែក្រោយពីពើបប្រទះរឿង អាស្រូវមួយប្រាវប្រជាប្រិយភាព នាងហាក់ធ្លាក់ចុះយ៉ាងគំហុកដល់ថ្នាក់គេព្យាករថាតំណែងនាងឈរជើងលែងបាននៅលើវិថីសិល្បៈដែលពោរពេញការប្រកួតប្រជែងនោះទៀតហើយ។
ប៉ុន្តែយ៉ាងណាក៏ស្រីស្រស់គ្រងតំណែងសិចស៊ីច្រើនជំនាន់នេះមិនលេចឮពីព័ត៌មានស្តីពីវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារនាងឡើយខណៈបច្ចុប្បន្ននាងក៏ជាថៅកែហាងមួយរូបដែរក្រៅពីអាជីពលើឆាកនោះ។
នាងប្រាប់ថា៖ «ជីវិតលើវិថីសិល្បៈបើទោះយ៉ាងណាខ្ញុំមិនដើរចេញនោះទេ ក្នុងកាលៈទេសៈនេះ ព្រោះថាសិល្បៈនេះ ក្រៅពីនាំរូបកាយដ៏ផូរផង់ខ្ញុំជួបរឿងអាស្រូវជាច្រើននោះខ្ញុំក៏មានអ្វីគ្រប់បែបយ៉ាងពេលនេះក៏ដោយសារសិល្បៈដែរ»។
ជាមួយការបង្ហើបនូវមោទនភាពនោះដែរ ស្រីស្រស់វ័យម្ភៃក្រាស់រូបនេះក៏បាននិយាយយ៉ាងច្បាស់ៗថា៖ «ខ្ញុំមានសិល្បៈយឹតយោងបានជោគជ័យគ្រប់បែបយ៉ាងតែខ្ញុំក៏មិនបានយកសិល្បៈធ្វើជាខែលដែរ។ មួយរយៈដែលខ្ញុំមិនសូវមានវត្តមានក្នុងសិល្បៈនេះគឺមកពីតម្លៃខ្លួនក្នុងការសម្តែងមិនសូវត្រូវទើបបានជាចេះតែឃ្វាងៗទៅ»។
វ៉ាង ស្រីណូ បានបញ្ជាក់ថា៖ «ទើបតែដើមឆ្នាំ២០១៣នេះ ខ្ញុំមានហុងស៊ុយមានស្ពុនស័រមួយក៏ត្រូវថ្លៃនិងបានចេញទៅសម្តែងតែម្តង»៕

មើលទៅគ្រឿងក្រៅដូចជាហំហែងប៉ុន្តែគ្រឿក្នុងមិនធានា………..
មុខដូចក្រពើរ មានអាភ្លើខ្លះ ដេញថ្លៃគ្នា្ មួយយប់ ១០០០ដុលា ទៅ១៥០០ វល់វិកអស់ទៅហើយនៅពេលមកអូស្រ្តាលី អាមេរិកម្តងៗ!
បើ១៥០០មែនគួរតែសាកមើលដែរ