កម្មករ​រោង​ចក្រ​យ៉ុងវ៉ា​បន្តកូដកម្ម​នៅ​ថ្ងៃ​នេះ​ទៀត ទាមទារ​ប្រាក់ អត្ថយោជន៏ និង អតីតភាព

បើ​ទោះ​បី​ជា​បាទ​ទួល​ប្រាក់បៀវត្សរ៏ ខែ មករា​ដែល​ជា​បុរេ​ប្រទាន របស់​រដ្ឋាភិ​បាល​កាល​ពី​ចុង​សប្ដាយ៏​កន្លង​ទៅ​ក្ដី ក៏​ក្រុម​កម្មករ​នៃ​រោងចក្រ​យ៉ុងវ៉ា បាន​ឲ្យ​ក្រុម​អ្នក​រាយការណ៏​ព័ត៌មាន ដឹង​ថា ពួក​គេ​នឹង​បន្ត​កូដកម្ម​នៅ​ព្រឹកនេះ​ទៀត ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៏ និង ប្រាក់​អតីតភាព។

សិលាពល
Monday 18 February 2013
The Free Press Magazine

ក្រុមកម្មករនៃ រោងចក្រ យ៉ុងវ៉ា ធ្វើកូដកម្ម កាលពីសប្ដាហ៏កន្លងទៅ

ក្រុមកម្មករនៃ រោងចក្រ យ៉ុងវ៉ា ធ្វើកូដកម្ម កាលពីសប្ដាហ៏កន្លងទៅ

តំណាង​កម្មករ​មួយ​រូប​បាន​និយាយ​ថា ” យើង​សូម​ថ្លែង​អំណរ​គុណ​រដ្ឋាភិបាល ប៉ុន្តែ​យើង​ត្រូវ​ការ​អត្ថប្រយោជន៏ និង​អតីតភាព ព្រោះ​យើង​ធ្វើ​ការ​នៅ​រោង​ចក្រ​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ខ្ញុំ​ធ្វើ​ការ​នៅ​ទីនេះ​៨​ឆ្នាំ​មក​ហើយ តាម​ដែល​ខ្ញុំ​គណនា​លើ​អត្ថប្រយោជន៏ និង អតីតភាព ខ្ញុំ​ត្រូវ​មាន​ប្រាក់​ជាង ១​ពាន់​ដុល្លារ.. យើង​​ដេក​​នៅ​ខាង​មុខ រោង​ចក្រ​រាល់​យប់..” ។

កាល​ពី​ដើម​សប្ដាហ៏​កន្លង​ទៅ កម្មករ​រោង​ចក្រ​យ៉ុងវ៉ា​ទាំង​ពីរ ដែល​មាន​​ទីតាំង​​ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ​ជាង ៧ពាន់ នាក់ បាន​ធ្វើ​កូដកម្មករ ទាមទារ​ប្រាក់​ខែ​បន្ទាប់​ពី​ថៅ​កែ របស់​គេ​បាន​រត់​គេច​ខ្លួន ប៉ុន្តែ​កាល​ពី​ចុង​សប្ដាហ៏ រដ្ឋាភិបាល ​បាន​​ផ្ដល់​ប្រាក់​បុរេប្រទាន ដើម្បី​បើក​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​ទាំង​នោះ ដោយ​ទុក​ប្រាក់​អត្ថប្រយោជន៏ និង ប្រាក់​អតីតភាព​ដោះ​ស្រាយ​នៅ​ពេល​ដែល​បញ្ហា​ត្រូវ បាន​បញ្ចប់ តាម​ផ្លូវ​តុលាការ ដែល​បើក​ផ្លូវ​ឲ្យ​ ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ ទើប​ដោះ​ស្រាយ​ប្រាក់​ទាំង​នោះ​ជា​ក្រោយ ៕

What Next?

Recent Articles