05222013Headline:

គុណ​តម្លៃ​របស់លោក សម រង្ស៊ី ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ខុសពី​ការយល់ឃើញ​តាមបែប​កំសាក​និង​ក​ម្សា​យ​របស់​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​

moneaksekar.com

សឹង​រាប់​ភ្លេច​ទៅហើយ​ដែល​សហគមន៍​អន្តរជាតិ និង​មេដឹកនាំ​ពិភពលោក បានដាក់​ការទាមទារ​ឲ្យ​លោក ហ៊ុន សែន សម្របសម្រួល បើក​ច្រក​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដោយ​ពេញលេញ និង មាន​សុវត្ថិភាព ក៏​ព្រោះតែ​មេដឹកនាំ​ពិភពលោក​មើលឃើញ​យ៉ាងច្បាស់​ថា​គណបក្សកាន់អំណាច​បា​ន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ធ្វើទុក្ខបុកម្នេញ និង​កម្ចាត់​លោក​ប្រធាន សម រង្ស៊ី ចេញពី​សង្វៀន​នយោបាយ​។ ម្យ៉ាងទៀត​វា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពកម្សោយ​កំសាក​ខ្វះ​ការទទួលខុសត្រូវ និង​ខ្លាច​ចំពោះ​ប្រជាប្រិយភាព​របស់លោក​ប្រធាន សម រង្ស៊ី ដែល​កំពុង​កើនឡើង​ឥត​ដែល​ធ្លាក់ចុះ​ក្នុង​ស្រ ទាប់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ លោក​ប្រធាន សម រង្ស៊ី បាន​ក្លាយជា​ជម្រើស​និង​ជា​ក្តីសង្ឃឹម​តែមួយគត់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​កំពុង​ស្រេកឃ្លាន​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​។​

​មាន​បញ្ហាសំខាន់ៗ​ចំនួន ៤ ដែល​ពលរដ្ឋ​ខ្មែរ​បាន​លើក​យកមក​ជជែក​ពិភាក្សាគ្នា ហើយ​គេ​អាច​មើល ឃើញ​ពី​ភាពកម្សោយ និង​កំសាក​របស់លោក ហ៊ុន សែន នៅលើ​គោក​ត្រង់​ថា លោក ហ៊ុន សែន ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល​តែងតែ​លើក ឡើង​អំពី​ប្រព័ន្ធតុលាការ​ដែល​ឯក រាជ្យ ហើយ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​លូកដៃ​ជ្រៀតជ្រែក​ចូលក្នុង​ប្រព័ន្ធតុលាការ​នោះទេ ហើយ​រឿង​របស់លោក សម រង្ស៊ី ដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​សំណុំរឿង​ផែនទី និង​សំ ណុំ​រឿង​ព្រំដែន​រយៈពេល​១២​ឆ្នាំ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ ត្រង់​ចំ ណុ​ចនេះ​ពលរដ្ឋ​ខ្មែរ ហាក់ដូចជា​គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​នោះទេ នៅ ពេលដែល​គេ​មើលឃើញថា​នា យក​រដ្ឋមន្ត្រី​សៀម បានដាក់​សំណើសុំ​ឲ្យ មានការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ជនជាតិ​សៀម ដែល​កំពុង ជាប់ឃុំ​ក្នុងប្រទេស​កម្ពុជា បែរជា​លោក ហ៊ុន សែន ទទួលយក​សំណើ​របស់​លោកស្រី យី​ង​ឡាក់ យ៉ាង​ទន់ភ្លន់​បំផុត​។ រីឯ​សម្រាប់​អ្នកប្រជាធិបតេយ្យ​អ្នកការពារ​សិទ្ធិមនុស្ស សកម្ម ជន​ដីធ្លី ជា​ជនជាតិខ្មែរ​រាប់សិប​នាក់ បែរជា​លោក ហ៊ុន សែន ចាត់ទុកជា​សត្រូវ បើទោះបី​ជាមាន​សំណើ​របស់​ប្រធានាធិបតី​អាមេរិក ក៏ដូចជា​ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ​សុំ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ទាំងនោះ​ក៏​លោក ហ៊ុនសែន មិន​អើពើ​ដោយ​ចាត់ទុកថា វា​ជា​រឿង​របស់​តុលាការ ប៉ុន្តែ​សហ​គ មន៍​អន្តរជាតិ បានបញ្ជាក់​យ៉ាងច្បាស់ រួចហើយ​ថា តុលាការ​នៅ​ស្រុក​ខ្មែរ គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ​រប​ស់ ក្រុម​អ្នកកាន់អំណាច​តែប៉ុណ្ណោះ។​

​បញ្ហា​មួយទៀត​គឺ ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ បាន​លើកយក​ករណី​របស់លោក​ប្រធាន សម រង្ស៊ី ទៅ​ជជែក​នៅ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ដែល​គេ​ហៅថា ប៉ូលិស អាំងទែរ​ប៉ូល ដើម្បី​ចេញ​និវេទន៍​ក្រហម​ឲ្យ​មានការ តាម​ចាប់ខ្លួន​លោក សម រង្ស៊ី មក​ផ្តន្ទាទោស ហើយ​មួយ​ម៉ាត់​ណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយចំនួន​និយាយថា នៅពេលដែល​លោក សម រង្ស៊ី ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ត្រូវ​ប្រឈម​នឹង​ការចាប់​ឃុំខ្លួន ព្រោះ ដីកា​មាន​រួចរាល់​អស់ហើយ​។ អាច​បញ្ជាក់បាន​ថា បំណង​សំខាន់បំផុត​របស់​ក្រុម​អ្នក​កាន់ អំណាច​នៅ​ស្រុក​ខ្មែរ គឺ​ព្យាយាម​ចាប់ ខ្មែរ​ស្នេហា​ជាតិ និង​មេដឹកនាំ​ចលនា ប្រជាធិបតេយ្យ​យកទៅដាក់​ពន្ធនាគារ ដើម្បី​កុំ​ឲ្យ​មានឱកាស​ធ្វើ​នយោបាយ​ប្រកួត​ប្រ ជែង​ផ្តួល​អំណាច លោក ហ៊ុន សែន ប៉ុន្តែ​មហិច្ឆតា​របស់​ក្រុម​អ្នក​កាន់​អំ ណា​ច​ដែល​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​លោក សម រង្ស៊ី តាម​គ្រប់​មធ្យោបាយ មិនបាន​សម្រេច​ជោគជ័យ​ទេ ព្រោះ​ដីកា​ផ្តន្ទាទោស​លោក សម រង្ស៊ី ដែល ចេញ​ដោយ​តុលាការ​ស្រុក​ខ្មែរ​គ្មាន​នរណា​ទទួលស្គាល់​ទេ ហើយ​វា​ជា​រឿង​ន​យោ បាយ​សុទ្ធសាធ ដូច្នេះហើយ​បានជា​លោក​ប្រធាន សមរង្ស៊ី មានឱកាស​ដើរហើរ​ដោយ​សេរី​នៅ​ទូទាំង​ពិភពលោក​រាប់ទាំង​បណ្តា​ប្រ ទេស​នៅក្បែរ​កម្ពុជា​ផងដែរ​។​

​ចំណុច​មួយទៀត ដែលជា​កម្មវត្ថុ​ដ៏​សំខាន់បំផុត​ផងដែរ​នោះ គឺ​មេ​ដឹក នាំ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី អង្គការសហប្រជាជាតិ​អ្នក ស្រឡាញ់​យុត្តិធម៌ និង​អ្នកប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​ដែល​ចុង ក្រោយនេះ គឺ​នាយករដ្ឋមន្ត្រី​បារាំង បាន​ឈឺឆ្អាល​ជួយ​អន្តរាគមន៍​រក​យុ​ត្តិ ធម៌​ជូន​លោក​ប្រធាន សម រង្ស៊ី ហើយ ហ៊ាន​និយាយ​ដោយ​ចំពោះមុខ​ទៅកាន់​លោក ហ៊ុន សែន អំឡុង​ជំនួប​ទ្វេភាគី​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លោក​ប្រធាន សម រង្ស៊ី ហើយ​ត្រូវ​រៀបចំ​ដំណើរការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​។ ប្រសិនបើ​លោក​ប្រធាន សម រង្ស៊ី ត្រូវ​ជាប់ទោស​ព្រហ្ម ទណ្ឌ​ដូចដែល​លោក ហ៊ុន សែន លើក ឡើង​មែន​នោះ ហេតុអ្វី​បានជា​សហគមន៍​អន្តរជាតិ និង​មេដឹកនាំ​ពិភព លោក នាំគ្នា​ជួយ​ការពារ​លោក​ប្រ ធាន សម រង្ស៊ី តាម​គ្រប់​មធ្យោបាយ​និង​ប្រកបដោយ​ទឹកចិត្ត​ល្អ​បរិសុទ្ធ ហើយ​ពួកគេ​នាំគ្នា​ថ្កោលទោស​ខ្លាំង​បំផុត​ចំពោះ​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ដែល​និយម​យក​ខ្មែរ​គ្នាឯង​ធ្វើជា​សត្រូវ ហើយ​ប្រើប្រាស់​ប្រ ព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដើម្បី​បំបិទ សំឡេង​រិះគន់​ការដឹកនាំ​របស់គាត់​។​

​ចំណុច​សំខាន់​មួយទៀត​គឺ មេដឹកនាំ​បរទេស​អ្នកនយោបាយ ថ្នាក់​អន្តរជាតិ​ដូចជា​នៅ​អឺរ៉ុប អាមេរិក កាណាដា អូស្ត្រាលី ហ្វីលីពីន ឥណ្ឌូនេស៊ី ស្វី​ស ជាពិសេស​បណ្តា​ប្រទេស នៅ​តំបន់​អាស៊ី សុទ្ធតែ​ទទួល​ស្វាគ មន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន សម រង្ស៊ី ហើយ​ក្នុង​វេទិកាសាធារណៈ ថ្នាក់​អន្តរជាតិ ក៏ដូចជា​សន្និសីទ​កំពូលៗ​របស់​ពិភពលោក​ទាំង​បញ្ហា​សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ គឺ​តែង តែមាន​វត្តមាន​លោក សម រង្ស៊ី ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើជា​វាគ្មិន​កិត្តិយស ឡើង​ថ្លែង​សុន្ទរ​ថា លើ​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ស្ថានភាព​នយោបាយ បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ត្រង់ចំណុច​នេះ​ពល រដ្ឋ​ដែល​មិនសូវមាន​ចំណេះដឹង​ជ្រៅជ្រះ​បាន​លើក​ជា​សំណួរ​ថា ប្រសិនបើ​លោក​ប្រធាន សម រង្ស៊ី ជា​អ្នកទោស​ដូចដែល​ក្រុម​អ្នកកាន់អំណាច នៅ​ស្រុក​ខ្មែរ​បាន​និយាយ​ពេញៗ​មាត់​នោះ តើ​មាន​មេដឹកនាំ​ពិភពលោក ឬ​អ្នកនយោបាយ​បរទេស​ណា ហ៊ាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​ប្រធាន សម រង្ស៊ី ? ហើយ​អញ្ជើញ​ឲ្យ​លោក សម រង្ស៊ី ទៅ​ចូលរួម​ជា​វា គ្មិ​ន​កិត្តិយស​នៅតាម​សន្និសីទ និង​កិច្ចប្រជុំ​កំពូលៗ​របស់​អន្តរជាតិ​?

​រឿង​សំខាន់​មួយទៀត​នោះ គឺ​ហេតុអ្វី​បានជា​សហគមន៍​អន្តរជាតិ​នៅតែ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន តាម​គ្រប់​រូបភាព​ដើម្បី​ទាមទារ ឲ្យ​មានការ​សម្របសម្រួល​អ​នុ​ញ្ញាត​ឲ្យ​លោក​ប្រធាន សម រង្ស៊ី​វិលត្រឡប់ មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​បន្ត អាជីព​នយោបាយ​ក្នុង​តំ ណែ​ង​ជា​អ្នក តំណាងរាស្ត្រ​ស្របច្បាប់ តាមរយៈ ការទម្លាក់​ចោល​នូវ​បទចោទប្រកាន់ និង​ការផ្តន្ទាទោស តាមរបៀប​ឡប់ឡែ​។ មានន័យថា អ្វីដែល​ជាការ​ប្រ ឌិ​ត​រឿង​ចោទប្រកាន់​និង​ផ្តន្ទាទោស​ទៅលើ​លោក​ប្រធាន សម រង្ស៊ី គ្រាន់តែ​ជា​លេស​ដែល​ក្រុម​អ្នកកាន់អំណាច នៅ​ស្រុក​ខ្មែរ ព្យាយាម​រករឿង​និង​រារាំង​មិន​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​អាជីព​នយោបាយ វិញ​តែប៉ុណ្ណោះ ព្រោះថា​មានតែ​លោក ប្រធាន សម រង្ស៊ី ម្នាក់​គត់ ដែលមាន​គីឡូ​ធ្ងន់​អាច​ផ្តួល​អំណាច​លោក​ហ៊ុន សែន ដោយ​ជោគជ័យ​ក្នុង​ដំណើរការ បោះឆ្នោតជាតិ​អាណ ត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​។ ដូច្នេះហើយ​បានជា​លោក ហ៊ុន សែន សុខចិត្ត​ធ្វើខ្លួន​ជា​មនុស្ស​កំសាក​គ្មាន ទឹក​ចិត្តជា​កីឡាករ ក៏​ព្រោះតែ​លោក ហ៊ុន សែន ខ្លាច​ប្រជាប្រិយភាព​របស់ លោក​ប្រធាន សម រង្ស៊ី ដែលមាន​សន្ទុះ​គាំទ្រ​កាន់តែ​ច្រើនឡើងៗ​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​អត់​ដែលមាន​ធ្លាក់ចុះ​ទាល់តែសោះ​។​

​មានន័យថា ទស្សនៈ និង​ការយល់ឃើញ​របស់​មេដឹកនាំ​ពិភពលោក និង​ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ​ប្រកបដោយ​សុភ​វិនិច្ឆ័យ ចំពោះ​លោក​ប្រធាន សម រង្ស៊ី ដែលជា​ជនស្លូតត្រង់ និង​ជា​ជនរងគ្រោះ​ដោយសារ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ខ្វះ​ឯករាជ្យ និង​ជា​ឧបករណ៍​របស់​ក្រុម​អ្នកកាន់អំណាច​។ ការទាមទារ​របស់​នា​យក​រដ្ឋមន្ត្រី​បារាំង​ក្នុងជំនួប​ទ្វេភាគី​ជាមួយ លោក ហ៊ុន សែន មិនមែន​កើតឡើង ដោយ​ចៃដន្យ​នោះទេ ហើយ​កន្លងមក​សមាជិក​សភា​បារាំង​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​នាក់ ធ្លាប់បាន​សរសេរ​លិខិត​ដាក់ជូន​ប្រធានាធិបតី​បារាំង ឲ្យ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​ចំពោះ​ការប្រព្រឹត្ត​របស់លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​ចំពោះ​អ្នក​ប្រ ជា​ធិបតេយ្យ និង​មេដឹកនាំ​គណបក្ស ប្រឆាំង ហើយ​ក៏មាន​សមាជិកសភា​បារាំង​បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្លា ក្នុងការ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ពិ​និ ត្យ​មើល​ឡើងវិញ​អំពី​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស កាលពី​២០​ឆ្នាំមុន ហើយ​មកដល់ពេលនេះ ក្រុម​អ្នក​កាន់​អំ ណា​ច​នៅ​ស្រុក​ខ្មែរ បាន​បំភ្លេចចោល មិន​អនុវត្តន៍​តាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេញលេញ​នោះទេ​។​
​សូមបញ្ជាក់ថា​បារាំង​គឺជា​សហ ប្រធាន​ដឹកនាំ​ឲ្យ​មាន​សន្និសីទ​ក្រុងប៉ារីស ជាមួយ​ដៃគូ​ដ៏​សំខាន់​មួយទៀត​គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​កូនសោ​ដ៏​សំខាន់​ជួយ​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ បាន​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ដោយមាន​ម្ចាស ់ហត្ថលេខី​ជា​ដៃគូ​អន្តរជាតិ​សំខាន់ៗ​ចំនួន​២១​ប្រទេស​ផ្សេងទៀត​។ ទាំង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក៏ដូចជា​ម្ចាស់​ហត្ថ លេ​ខី​ដែលជា​សាក្សី ដ៏​សំខាន់​សុទ្ធតែ បាន​ប្តេជ្ញា​គាំទ្រ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រធាន សម រង្ស៊ី ក្នុង​បេសកកម្ម​ដ៏​មានតម្លៃ​និង​ដើរ​លើផ្លូវ​ដ៏​សែន​លំបាក ក្នុងការ​ទាមទារ​ឲ្យ​ស ហគ​មន៍​អន្តរជាតិ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឡើងវិញ ពី​ការអនុវត្ត​កិច្ច ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​ធានា​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៣​នេះ​។

​នៅ​ទូទាំង​ពិភពលោក អ្នក​ប្រ ជា​ធិបតេយ្យ​និង​អ្នក​ស្រឡាញ់​យុ​ត្តិ ធម៌​បាន​ឈឺឆ្អាល​និង​ថ្កោលទោស​ខ្លាំង​បំផុត​ចំពោះ​លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​រករឿង​និង​រា រាំង​មិន​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​នយោបាយ ហើយ​ប្រសិនបើ​គ្មាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​ស្របតាម​អនុ សាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី ដូច​ការទាមទារ​រប​ស់​ប្រ​ធានា​ធិ​ប​តិ​អាមេរិក និង​សហគមន៍​អន្តរជាតិ ជាពិសេស​ការបោះឆ្នោត​នាពេល​ខាង មុខ​នេះ បើ​គ្មាន​វត្តមាន​ចូលរួម​ប្រ កួត​ប្រជែង​ដោយផ្ទាល់​ពី​លោក​ប្រ ធាន សម រង្ស៊ី ទេនោះ ច្បាស់​ណាស់​ដែលថា ដំណើរការ​បោះឆ្នោត​តាមរបៀប​ក្លែងបន្លំ​មិន​ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​គ្មាន​នរណា​ទទួលស្គាល់​នោះទេ ហើយ រដ្ឋាភិបាល​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ មិន​ស្របតាម គោលការណ៍​ប្រជាធិបតេយ្យ ចៀស​មិន​ផុតពី​ការដាក់​ឲ្យ​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕

What Next?

Recent Articles

50 Responses to "គុណ​តម្លៃ​របស់លោក សម រង្ស៊ី ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ខុសពី​ការយល់ឃើញ​តាមបែប​កំសាក​និង​ក​ម្សា​យ​របស់​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​"

  1. Man With No Name says:

    This news is very crazy, they know nothing about SRS and Cambodia. គុណ​តម្លៃ​របស់លោក សម រង្ស៊ី is good for the foreigners only. Sam Rainsy is just a bug to destroy Cambodia. Who has built up Cambodia from nothing untill now? What did San Rainsy do? Who saved the Cambodians from Killing field? Where was Sam Rainsy at that time? Sam Rainsy is just a bug for Cambodia and also a hero for foreigners.
    Who stopped Sam Rainsy from comming back to Cambodia? And who kicked him out from Cambodia? No body at all. This News is very crazy.

  2. Neak ta says:

    Sam Rainsy is a hero of the foreigners, because he asked the foreigners to stop giving aids and any supplies to Cambodia in order to save money for the foreigners and to ruin Cambodia. That is why the foreigners love him.

  3. កេរ្តិ៍ឈ្មោះស្អុយច្រាសខ្យល់ហើយនៅតែខំធ្វើអែង ជាអ្នកគតិបណ្ឌិតទៀត​។ គង់តែមានថ្ងៃអន្សាវានឹងមកដល់ទេ ម្នាល សែន អើយ ។ ល្មមទុកអោយជាតិមានកេរ្តិ័ឈ្មោះល្អនឹងគេផងទៅ ។

  4. លោកម្នាក់ដែលក្លែងឈ្មោះលោក គួរលោកមានសតិសម្បជញ្ញះ និងមនសិការចេញពីខ្លួនលោកផងទៅ ។ បើទោះជាលោកមាននិន្នាការនយោបាយទោរទន់ទៅខាងណាក៏គួរលោកកុំលួចយកហេស្សនាមគេរបស់គេមកប្រើ ពីព្រោះវាជារឿងថោកទាបណាស់លោក ។ ខ្ញុំជឿថាលោកក៏ជាមនុស្សស្ថិតក្នុងលំដាប់អ្នកចេះដឹងម្នាក់ដែរ មិនមែនជាសុនខនោះឡើយ មិនខ្វះទេ ហេស្សនាមផ្សងៗពីនេះដែលលោកអាចយកមកប្រើបាន។ ចិត្តជាកូនប្រុសហ៊ានស៊ីហ៊ានសង មិនមែនកំសាកលាក់លួចគេមកប្រើនោះទេ ។

  5. លោកម្នាក់ដែលក្លែងឈ្មោះលោកThe Man with No Name គួរលោកមានសតិសម្បជញ្ញះ និងមនសិការចេញពីខ្លួនលោកផងទៅ ។ បើទោះជាលោកមាននិន្នាការនយោបាយទោរទន់ទៅខាងណាក៏គួរលោកកុំលួចយកហេស្សនាមគេរបស់គេមកប្រើ ពីព្រោះវាជារឿងថោកទាបណាស់លោក ។ ខ្ញុំជឿថាលោកក៏ជាមនុស្សស្ថិតក្នុងលំដាប់អ្នកចេះដឹងម្នាក់ដែរ មិនមែនជាសុនខនោះឡើយ មិនខ្វះទេ ហេស្សនាមផ្សេងៗពីនេះដែលលោកអាចយកមកប្រើបាន។ ចិត្តជាកូនប្រុសហ៊ានស៊ីហ៊ានសង មិនមែនកំសាកលាក់លួចគេមកប្រើនោះទេ ។

  6. *** says:

    Haz ha !!!! two persons have one name and different ideas.
    All both guys are idiot. I’m a black man want married srey khmer.
    Srey khmer sponsor me to live with.

  7. ABC says:

    Goog good bong nak leng (A B C ) koum tror bong

  8. ABC says:

    Chhet dol tngaiy ovorsan hery….loc ta sain…

  9. តេជៈ says:

    ហាស…ហាស…ហា ! មើលក្នុងខុមមិននេះគួរឲ្យអស់សំណើចណាស់ អន្តរជាតិស្អីវាគួរឲ្យខ្មាសគេ
    ពេញពិភពលោក មើលអ្នកដឹកនាំឧទាហរណ៏ម្នាក់ដែលខំស្វះស្វែង ប្រើគ្រប់ល្បិចកល ទោះថោកឬ
    ថ្លៃ ដើម្បីស្តារភាពអាម៉ាស់របស់ខ្លួន បែរជាកាន់តែទទួលបរាជ័យទៅវិញ ហើយម្យ៉ាងទៀតក៏កោត
    ចេះតែស្រែកទៅរួច អួតលើកខ្លួនឯងបង្អាប់គេដែលកំពុងប្រឹងប្រែងធ្វើឪ្យជាតិរីកចំរើនជាវិជ្ជមានត្រូវ
    បានប្រជាជនគាំទ្រ ពិភពលោកគេមើលឃើញ គេទទួលស្អាល់កោតសរសើរ ។ គួរបើកទស្សនយល់
    ដឹងបែបប្រាកដនិយមមើលផង ការពិតវាយ៉ាងណាទើបធ្វើអ្វីៗមិនផ្សងព្រេងដូចស៊ី ខា ។

  10. Pheap says:

    ហ៊ុនសែនតាមពិតគឺជានយោបាយល្ងង់ទៅវិញទេដែលយកប្រពន្ធ័តុលាការជាឧបករណ័ដើម្បីកំចាត់ មនុស្សល្អនិងស្នេហាជាតិដូចលោកសមរង្សី។ ពេលនេះចំណងរបស់ហ៊ុនសែនដែលចងលោកសម រង្សីឲ្យយចាកឆ្ងាយពីនយោបាយគឺហ៊ុនសែនទៅវិញទេដែលកំពុងតែពិបាកស្រាយមិនមែនលោក សមរង្សីនោះទេ។ ហេតុអីបានជានិយាយបែបនេះ? ព្រោះហ៊ុនសែនមុននិងចងលោកសមរង្សី បានគិតថាវិធីសាស្ត្រនេះគឺជាវិធីស្របច្បាប់ដែលអាចកំចាត់លោកសមរង្សីហើយអន្តរជាតិប្រហែល ជាមិនគាំទ្រលោកសមរង្សីទេ។ តែបច្បុប្បន្ននេះវាផ្ទុយពីការគិតរបស់លោកហ៊ុនសែនព្រោះតែល្បិច របស់ហ៊ុនសែនវានៅលើគោកពេក កុំថាឡើយអន្តរជាតិគេមើលឃើញនូវល្បិចនេះ សូម្បីតែប្រជាជន ខ្មែរដែលមិនមានការរៀនសូត្រូជ្រៅជ្រះក៍ពួកគាត់មើលឃើញពីល្បិចដ៍ស្មោកគ្រោករបស់ហ៊ុនសែន ក្នុងការកំចាត់លោកសមរង្សីដែលជាបុគ្គលមួយរូបដែលស្អាតស្អំនិងស្នេហាជាតិពិតប្រាកដនោះ។

  11. Pheap says:

    ខ្ញុំសូមគាំទ្រនូវអត្ថបទផ្សាយខាងលើយ៉ាងខ្លាំងខ្លាហើយសំណូមពរឲ្យយវិទ្យុបក្សប្រឆាំងយកអត្ថបទ នេះទៅសូត្រនិងអត្ថធិប្បាយឲ្យបានច្រើនដូចបក្សប្រជាជនគេកំពុងតែធ្វើសព្វថ្ងៃតាមរយៈបណ្ឌិត មុខតោនិងសើចសេះឈ្មោះឈមផលវរុន្ធនោះ។ បណ្ឌិតដែលវិកលចរិកម្នាក់នេះគឺជាបណ្ឌិតលក់ ក្បាលដើម្បីដូរបាយសីុមិនតំណាងឲ្យបណ្ឌិតពិតប្រាកដសម្រាប់ស្រុកខ្មែរនោះទេ។

  12. Who am I? says:

    I support Phean’s ideas. បណ្ឌិតមួយចំនួនមកពីគណបក្សកាន់អំណាចគឺបណ្ជិត​

    លើកជើងនឹងត្រេះពងគេប៉ុណ្ណោះ។​បណ្ឌិតខ្លះរៀនបានថ្នាក់ទី១០​ប៉ុណ្ណោះ។

    លោកសម រង្សី​មិនបានធ្វើអ្វីក៏ដោយចោះកុំអោយតែ យកដីរាស្រ្តអោយក្រុមហ៊ុន

    នឹងអោយពួកជនបរទេសជិតខាងដូចជា វៀតណាម​ មករស់នៅខុសច្បាប់នឹង​។ល។

    ពិតណាស់លោក ហ៊ុន សែន ខ្លាចប្រជាប្រិយភាពរបស់លោកសម រស្សី ព្រោះបញ្ហាដីធ្លីមានស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស។

    ត្រូវតែក្រោកឈរទ្បើងបងប្អូន!!!!!!!

  13. LKM says:

    បណ្ឌិត មុខតោនិងសើចសេះឈ្មោះឈមផលវរុន្ធ ដែលវិកលចរិកម្នាក់នេះគឺជាបណ្ឌិតលក់ ក្បាលដើម្បីដូរបាយស៊ី និងមិនតំណាងឲ្យបណ្ឌិតពិតប្រាកដសម្រាប់ស្រុកខ្មែរនោះទេ។ ហាហា អាចំកួតទូ។។។។។។។។។។។។។។

  14. Doeurn says:

    ព្រោះម្សាលនេះ មិនមែនជាខ្មែរឡើយ និងជាទណ្ឌិតរត់រកបរទេសអោយគេជួយ។

  15. Khmer says:

    ខ្មែរ​អើយ​សូម ជួយ​ខ្មែរ​ឲ្យ​រួច​ពីនយោបាយ​ដ៏ព្រៃផ្ស័យ​ដូច​បច្ចុប្បន្ន​ផង, ឲ្យ​ដីចិន យួន​វិនិយោគ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋរាប់​លាន់​បែរ​ជានាំគ្នា ផឹកស្រា លេងស្រីតាម ក្លិបយ៉ាងសប្បាយ។
    ពួក​អ្នកដឹកនាំក្បាល​យួន​អ្នកស្នេហាជាតិណាមិនដឹង ពួកអាក្បត់ជាតិ

  16. អូហូ ! មិចក៏វិភាគអី ចំៗម្ល៉េះ តែទោះយ៉ាងនេះក្តី ! ក៏សំដាច់មិនឈឺក្បាលដែរ ចង់អាអន្តជាតិណាមិនរាប់រក ក៏ហីទៅ

    កុំអោយតែបង យួន និង បងចិនឈប់និយាយរកអញទៅបានហើយ ​។

  17. ប្រហែលជាជួយមិនបានទេ លោក Khmer បើជនជាតិយួន និង ខ្មែរ ធុនអាជាតិ និង JML

    នៅតែសំបូរដូចសព្វថ្ងៃនេះនោះ ?

  18. Khluy Chang says:

    I think that the good value of Sam Rangsy is not for foreigner only, but it is really for some Cambodian, if not so why many Cambodian vote for SRP in the past? Please remember that on the second election (1998), Sam Rangsy party had just more ten sheets in Cambodian senate, but in third (2003), SRP gain up to more than twenty, and in the four SRP got more than twenty (nearly thirsty sheet). Why some one said that SR is a good value for foreigner only? Does foreigner vote him?

  19. សូរិយាប្រឹងរះ ប្រទះមេឃខ្មៅ ដួងចិត្តម៉ងសៅ ដៅជាប់ក្តីព្រួយ

    ជាតិខ្មែរលិចលង់ ពឹងទៀនតែមួយ ទោះខែរះជួយ ក៏គ្មានសង្ឃឹម ។

    បើសិនថ្ងៃស្អែក មេឃមានរស្មី ជាក់ពិតមិនភយ័ នៅមានរំពឹង

    ធម្មជាតិរីកស្រស់ ពេលព្រឹកព្រលឹម អោយយើងសង្ឃឹមហ្នឹងជីវិតថ្មី ។

  20. យក្សមាឌល្អិត says:

    អត្ថបទខាងលើបានរិះគន់ដល់លោកនាយករដ្ឋមន្រ្តីយ៉ាងធ្ងន់ធ្ងរ ហើយខិតខំបញ្ចេញឡើងនូវ
    ចំណុចវិជ្ជមានរបស់លោកសម រង្ស៊ី។
    ប៉ុន្តែការរិះគន់នោះ គឺមិនទាន់ប្រកបដោយតម្លាភាព និង តថៈភាពពិត ១០០% នៅឡើយទេ។
    បើពិនិត្យឲ្យបានយូរបន្តិច យើងនឹងឃើញនូវកំហឹងយ៉ាងក្រេវក្រោតបង្កប់ពីក្រោយអត្ថបទវិភាគ
    មួយនេះ។
    .
    តើអាចនឹងទទួលយកបានប៉ុន្មានភាគរយចំពោះអត្ថបទបែបនេះ? ប្រាកដថាអ្វីដែលបានរ៉ាយ
    រ៉ាប់ក្នុងអត្ថបទនេះ គឺពិត១០០%ដែរទេ?
    .
    សូមសម្តែងមតិចោះៗបន្តិចចំពោះការយល់ឃើញសម្រាប់អត្ថបទនេះ៖
    មានឃ្លារជាច្រើនហាក់និយាយច្រំដែលថា អាមេរិច អឺរ៉ុប …. សុទ្ធតែដឹងច្បាស់ និង បានដាក់
    សម្ពាធដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យស្វែងរកច្រកសម្របសម្រួលដើម្បីឲ្យលោក
    សម រង្ស៊ីបានវិលចូលប្រទេសកម្ពុជាវិញដើម្បីចូលរួមការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣។
    .
    បើអាមេរិច និង អឺរ៉ុប ព្យាយាមដាក់សម្ពាធដល់លោកនាយករដ្ឋមន្រ្តីគ្រប់រូបភាព ចុះហេតុអ្វីក៏
    អឺរ៉ុប និង អាមេរិច បាននឹងកំពុងបង្កើនទំនាក់ទំនងការទូតឲ្យកាន់តែល្អជាមួយកម្ពុជា? ហើយ
    ខាងមុខដ៏ខ្លីនេះ មន្រ្តីដ៏សំខាន់មួយរូបរបស់អាមេរិចនឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បី
    ស្វែងរកការរឹតចំណងទាក់ទងរវាង ស.រ.អា និង កម្ពុជា?
    .
    តាមខ្ញុំយល់! អាមេរិច និង អឺរ៉ុប នៅតែគាំទ្រឲ្យលោកសម រង្ស៊ីបានវិលចូលឆាកនយោបាយ
    នៅកម្ពុជា គឺព្រោះតែលោកសម រង្ស៊ី គឺជាកូនអុកសម្រាប់ពួកគេ។ ព្រោះថាលោកនាយករដ្ឋមន្រ្តី
    មានភាពជិតស្និតនឹងយក្សចិនច្រើនជាងក្រុមខ្លួន ស្របពេលដែលបញ្ហាសមុទ្រចិនខាងត្បូង
    កំពុងឡើងកំដៅ។ ចុះហេតុអ្វីបានជាអាមេរិចងាកមកស្វែងរកការសហការណ៏ជាយុទ្ធសាស្រ្ត
    ជាមួយអតីតសត្រូវរបស់ខ្លួន(យួន)?
    .
    បើអាមេរិច និង អឺរ៉ុប ស្វែងរកឃើញបុគ្គលណាម្នាក់ដែលទទួលបានការស្រលាញ់ដូចលោកសម
    រង្ស៊ីពីសំណាក់ប្រជាពលរដ្ឋ ហើយមាននិន្នាការគាំទ្រផលប្រយោជន៏អាមេរិច ជាងប្រយោជន៏
    ចិន នោះអាមេរិចប្រាកដជាធីបទុកសន្លឹកបៀរសម រង្ស៊ីចោលមួយអន្លឺជាមិនខាន។
    .
    អន្តរជាតិពិបាកនឹងស្វែងរកច្រកដើម្បីជួយលោកសម រង្ស៊ីយ៉ាងខ្លាំង ព្រោះលោកសម រង្ស៊ីបាន
    ធ្វើនូវកំហុសដែលអាចឲ្យរាជរដ្ឋាភិបាលចោទប្រកាន់តាមផ្លូវតុលាការបាន។ តើអន្តរជាតិអាច
    លូកដៃចូលជ្រៅក្នុងកិច្ចការផ្ទៃក្នុងប្រទេសមួយដែលមានអសន្នៈក្នុង អ.ស.ប ដែរទេ? គឺពិបាក។
    .
    ម៉្យាងទៀត! បើអន្តរជាតិពិតជាធ្វើឲ្យលោកសម រង្ស៊ីមានទំនុកចិត្ត១០០%មែន ចុះហេតុអ្វីបាន
    ជាថ្មីៗនេះ មន្រ្តីកំពូលដ៏សំខាន់ៗរបស់គណបក្សសមរង្ស៊ី ស្វែងរកការចរចារជាមួយបក្សកាន់
    អំណាចដើម្បីនាំលោកសម រង្ស៊ីចូលប្រទេសវិញ?
    .
    សរុបសេចក្តី! លោកសម រង្ស៊ី ពិតជាទទួលបានការគាំទ្រពីអន្តរជាតិមែន តែមិនមែនសំខាន់
    រហូតដល់ថ្នាក់ បោះបង់រាជរដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន ហើយស្រវ៉ាលោកសម រង្ស៊ីនោះទេ។
    .
    សូមកុំភ្លេចថា អ្នកដែលចំណេញក្នុងរឿងនយោបាយនេះ គឺលោកគឹម សុខា និង បក្សកាន់
    អំណាចទៅវិញទេ។ ឯលោកសម រង្ស៊ី គឺជាសាច់ជ្រូកបីជាន់ដែលលោកគឹម សុខា និង លោក
    នាយករដ្ឋមន្រ្តីកំពុងសម្លឹងមើលថាតើត្រូវកាត់យកកន្លែងមួយណាមកធ្វើម្ហូបឲ្យបានឆ្ងាញ់!!។
    .
    លោកសម រង្ស៊ី ក៏ដឹងខ្លួនឯងក្នុងរឿងនេះច្បាស់ដែរ គឺបក្សសិទ្ធិមនុស្សកំពុងកេងចំណេញ
    ប្រជាប្រិយភាពរបស់ខ្លួន ហើយលោកនាយករដ្ឋមន្រ្តីកំពុងស្វែងរកយន្តការថ្មីៗដើម្បីទទួលបាន
    សន្ថានចិត្តប្រជាពលរដ្ឋសម្រាប់២០១៣ ក្នុងកំឡុងពេលលោកសម រង្ស៊ីនៅក្រៅប្រទេស។

  21. លោកយក្សមាឌល្អិត ជាទីរាប់អាន។   សេចក្តីវិភាគ របស់លោក ឡូហ្សិក គួរឲ

    ចង់អាន សក្តិសមជាអ្នកចេះដឹងមែន។   ខ្ញុំ មើលឃើញ ថា គ្មាននរណាមួយមាន

    សមត្ថភាព វាយបំបែក លោកប្រធាន សម រង្ស៊ី បានទេ ចាប់ពីពេលនេះតទៅ។

    សូមអានមើល ការបញ្ចេញមតិ របស់ខ្ញុំដូចខាងក្រោមរួច សូមលោកវិភាគមើល

    បន្តិច ប្រហែលជា លោកឆ្ងល់ហើយ មើលទៅ ?

    .
    តាមមើលរូបព្រះអាទិត្យ មានជះពន្លឺ គឺមានន័យដូច Sunlight = ពន្លឺព្រះអាទិត្យ។

    រូបសញ្ញា របស់គណបក្សដ៏ស្អាតស្អំ និងមានសមត្ថភាពចុងក្រោយមួយនេះ គឺមានន័យ

    ដូចនឹងហត្ថលេខាចុងក្រោយជាផ្លូវការរបស់ខ្ញុំ ដែលកំពុងប្រើប្រាស់ពេលសព្វថ្ងៃនេះ

    ដោយមានអ្នកដឹកនាំនយោបាយនៃប្រវត្តិសាស្ត្រជាតិខ្មែរនៅជំនាន់មុន បានបញ្ជូនអ្នក

    តំណាងរបស់គាត់ទៅសុំយកហត្ថលេខារបស់ខ្ញុំ បញ្ជាក់នៅលើក្រដាស ស ទទេ និង

    បានថតរូប ថតវិដេអូ ថតសម្លេងរបស់ខ្ញុំ ព្រមទាំងបានផ្តែផ្តាំ បណ្តាំចុងក្រោយរបស់

    គាត់ថា មិនឲខ្ញុំផ្លាស់ប្តូរហត្ថលេខារបស់ខ្ញុំនេះ ចោលចេញតទៅទៀតទេ។

  22. ចាំតែមួយម៉ាត់ទៅអាអើយ…មនុស្សល្អជាន់អត់លិចចូលដីទេ…!
    មានតែមនុស្សអាក្រក់ទេ គិតឡើងបែកហ្សឺ ក៍នៅតែលិចចូលដីបាត់ឈ្មោះ គ្មានអ្នក
    ណាចង់រំលឹកសោះ!
    ហាស ហាស ហាស…

  23. យក្សមាឌល្អិត(មនុស្ស)!!! គេទទួលស្គាល់ថាក្នុងប្រទេសកម្ពុជា គឺលោក ហ៊ុន សែនហើយ(ក្អាត់ក្នុងក្អម អណ្តែតក្នុងទន្លេសាប) ហើយ!!! រីឯពិភពលោក គឺលោក សម រង្ស៊ី(ក្អាត់មិននៅក្នុងក្អម តែនៅក្នុងបឹងទន្លេសាប!!!) ឯណេះហេ!!!
    តែបើក្នុង នៅតែរឹងដដែលដាច់ខាតនោះ…អាហ្នឹងចូលករណី “នឹងក្រឡាប់ចាក់”!
    ហាស ហាស ហាស…យល់ទេ!

  24. ជនណា ដែលធ្លាប់បានប្រព្រឹត្តអំពើទៅលើខ្ញុំ ដូចជា ដាក់ថ្នាំបំពុលក្នុងអាហារ និង ភេសជ្ជ:

    បន្លំឲផឹកឪសថលាយថ្នាំពុល  ចាក់ថ្នាំលាយជាតិពិស  បោកគ្រាប់បែក ចូលចាប់ដាក់ខ្នោះ

    ចូលកៀកបាញ់ផ្អឹបអត់ឆេះ ក្បាលគ្រាប់ស្នាយភ័រផ្ទុះបែករត់ទៅមិនដល់   បើដឹងខ្លួនថាបាន

    ធ្វើអាក្រក់ជ្រុលហើយ ឆាប់រកផ្លូវត្រេទ្រ ត្រែតត្រត មុនអោយហើយ !!។ ខ្ញុំស្គាល់មុខជន

    នោះទាំងអស់ហើយ។

  25. Former Hia lola says:

    យក្សមាឌល្អិត, you are very good in analising the fact. មើលឃើញ is also righ.
    The wester countries use Sam Rainsy because the are afraid the Cambodia is going to joint with the communist (China & Vietnam) in the future. But Hun Sen is smart he deals with both sides.

  26. Som Rien Sey says:

    The Man With No Nam is អ្នកលេង. When I come back to Cambodia, I will give you a job of cleaning my shoes and my toilet.

  27. មានតែរឿងម្យ៉ាងគត់ដែលហ៊ុន សែនធ្វើអ្វីគ្រប់យ៉ាង
    ដើម្បីកុំឱ្យមានអ្នកខ្លាំងនិងស្នេហាជាតិពិតចូលប្រឡូក
    បានគឺការខ្លាច ។ បើនៅក្នុងអនាគត វាហេងស៊យបែរជា
    គណៈបក្សប្រឆាំងអាចឈ្នះបាន ហ៊ុន សែន, ត្រកូលហ៊ុន
    សែនទាំងមូល និងមន្រ្តីគណៈបក្សប្រជាជនមួយចំនួនត្រូវ
    ប្រឈមមុខនឆងច្បាប់ថ្មីរបស់រដ្ឋាភិបាលថ្មីដោយចៀសមិនរួច!

  28. សរុបសេចក្តី! លោកសម រង្ស៊ី ពិតជាទទួលបានការគាំទ្រពីអន្តរជាតិមែន តែមិនមែនសំខាន់

    រហូតដល់ថ្នាក់ បោះបង់រាជរដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន ហើយស្រវ៉ាលោកសម រង្ស៊ីនោះទេ។

    .

    លោក យក្សមាឌល្អិត នេះជាវាចារនៃខ្ញុំ។ ស រ អា គេតាមសង្កេត និងដើរស្របជាមួយលោក

    ប្រធាន សម រង្ស៊ី ដោយសារតែ  ខ្ញុំ  ជ្រើសយកលោកប្រធាន  សម រង្ស៊ី ជាអ្នកដឹកនាំ ដើម្បីកុំ

    ឲខាតបង់អតីត…   អាថ៌កំបាំងរបស់ពួកគេ   កាលពីអ្នកដឹកនាំ របស់ពួកគេក្នុងប្រវត្តិសាស្ត្រ

    នៅជំនាន់មុនដែលបានដើរជាប់ផុងត្រូវបានដំកល់រក្សាទុក។ លោក យក្សមាឌល្អិត  យល់ខុស

    យ៉ាងស្រឡះ។ សូមលោកវិភាគម្តងទៀត។

  29. យក្សមាឌល្អិត says:

    លោក មើលឃើញ
    .
    ខ្ញុំទទួលទុកក្នុងចិត្តសម្រាប់មតិរបស់លោកទាក់ទងនឹងអត្ថបទនេះ។ តើលោកគិតថាគណបក្ស
    នយោបាយក្នុងប្រទេសកម្ពុជាទាំងអស់ មានគណបក្សនយោបាយណាខ្លះដែលកំពុងចំណេញ
    ចំពោះអវត្តិមានរបស់លោកសម រង្ស៊ីក្នុងប្រទេស? តាមការស្មានរបស់ខ្ញុំ លោកប្រាកដជាឆ្លើយ
    ថា “គណបក្សកាន់អំណាចបច្ចុប្បន្ន”។ ប្រហែលជាលោកខកចិត្តបន្តិចចំពោះក្តីសង្ឃឹមរបស់
    លោកសម្រាប់គណបក្សសង្រ្គោះជាតិហើយ។
    .
    លោកអាចចោទសួរជាសំនួរចំពោះខ្លួនឯងថា ហេតុអ្វីបានជាលោកគឹម សុខា យល់ព្រមឲ្យ
    លោកសម រង្ស៊ីធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ?
    មួយវិញទៀត បើគណបក្សសង្គ្រោះជាតិពិតជាអាចមានជ័យជនៈក្នុងឆ្នាំ២០១៣មែន ចុះហេតុ
    អ្វីបានជាគណបក្សសិទ្ធីមនុស្ស គណបក្សសមរង្ស៊ី មិនរំលាយចោល ហើយប្រឹងពង្រឹងបក្ស
    សង្គ្រោះជាតិឲ្យកាន់តែខ្លាំងឡើង?
    តើលោកធ្លាប់បានប្រទះឃើញការលើកឡើងជាសាធារណៈប៉ុន្មានដងហើយសម្រាប់លោក
    គឹម សុខា ចំពោះករណីនាំលោកសម រង្ស៊ីចូលប្រទេសកម្ពុជាវិញឲ្យបានមុនខែ កក្កដា ២០១៣?
    តើជំហររបស់លោកគឹម សុខាចំពោះការវិលត្រឡប់ចូលមកកម្ពុជាវិញគួរឲ្យជឿទុកចិត្តប៉ុន្មាន
    ភាគរយ?
    .
    តាមការយល់ឃើញរបស់ខ្ញុំចំពោះគណបក្សសង្រ្គោះជាតិគឺមានហេតុផលផ្សេងពីគ្នា។
    លោកសម រង្ស៊ីយល់ព្រមបង្កើតបក្សសង្រ្គោះជាតិជាមួយបក្សសិទ្ធិមនុស្សព្រោះដើម្បីជាក្តី
    សង្ឃឹមក្នុងការបើកច្រកសម្រាប់ការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញឲ្យបានមុនខែកក្តដា
    ២០១៣។
    ចំណែកលោកគឹម សុខា ប្រើប្រាស់បក្សសង្រ្គោះជាតិដើម្បីភាពចំណេញខាងប្រជាប្រិយភាព
    និង មហិច្ចតានយោបាយរបស់គាត់តែប៉ុន្នោះ។
    .
    តើអ្នកណាជាកូនអុករបស់អ្នកណារវាងលោកសម រង្ស៊ី និង លោកគឹម សុខា?

  30. ដូនពេញ says:

    សម-រង្សី ម៉ម-សូណង់ដូ គឺជាវិរបុរសខ្មែរពិតៗ,…!
    ជនក្បត់អាហ៊ុន-សែន នឹងក្រុមគ្រួសារ បក្សពួក វានឹងចុះនរកឆាប់ៗ,…!

  31. លោកប្រធាន សម រង្ស៊ី  ជាមេដឹកនាំមានសមត្ថភាពដោយខ្លួនឯងដ៏យូរអង្វែង ដែលពុំចាំបាច់ធ្វើស្មូមសុំ

    ជំនួយសំភារ:ពីបុគ្គលនៃប្រទេសមហាអំណាចណាមួយឡើយ បើទោះបីជាមានពេលកន្លងមកគណបក្ស

    សង្គ្រោះជាតិមានការរៃអង្គាសថវិកាពីសប្បុរសជនស្នេហាជាតិមែនពិតតែនេះជាការភ្ជាប់និស្ស័យសមាន

    ចិត្តស្មោះសរបស់អ្នកស្រឡាញ់ប្រទេសជាតិខ្មែរទាំងអស់គ្នា។ លោក អនុប្រធាន គឹម សុខាត្រូវតែស្តាប់

    និងធ្វើតាមដំបូន្មានលោកប្រធាន  សម រង្ស៊ី   ជានិច្ចហើយ ព្រោះគាត់មានសមត្ថភាពខាងសំភារ:ដ៏យូរ

    អង្វែង។ បើលោក យក្សមាឌល្អិត  សង្ស័យថា ថ្ងៃក្រោយទៅ ការដល់ត្រើយ អាចបណ្តាលឲ លោក

    គឹម សុខា ប៉ែងចោលលោកប្រធាន សម រង្ស៊ី នោះគឺទៅមិនរួចឡើយ ពីព្រោះលោកប្រធាន សម រង្ស៊ី

    នៅមានចន្ទល់អាថ៌កំបាំងនៅពីក្រោយដ៏រឹងមាំ មិនងាយអស់ចាល់ក្រឡាអុកឡើយ។

  32. BaBaBoo says:

    Hun Sen block Sam Ransy is the only reason connection to crime that Hun Sen had cooperate with Vietnam to violated peace agreement Oct 23, 1991. This block is opening a green light to Vietnam resume it master mind in Cambodia’s soil and its wrongful treaties during its invasion 1979-1989. That’s is a big crime that Vietnam acted against Cambodian people and International Communities whom sponsored the Peace Mission.

  33. យុវជនខ្មែរ says:

    អស់លោកមិនបាច់ឆ្ងល់ទេ កាលណាសត្រូវវាខឹងយើង ព្រោះយើងធ្វើត្រូវ ដូចករណីឯកឧត្តម សម រង្សី

    និង ម៉ម សូណង់ដូជាដើម។ យួនខំរិះរកគ្រប់មធ្យាបាយដើម្បីឲ្យហ៊ុន សែន កាន់អំណាច និងកំចាត់

    អ្នកស្នេហាជាតិខ្មែរទាំងឡាយណាដែលប្រឆាំងយួន។ សព្វថ្ងៃមានយួនបង្កប់ក្នុងស្ថាប័នរាជរដ្ជាភិបាល

    និងមានតួនាទីសំខាន់ៗទៀតផង។ ទីណាក៍មានសមាគមន៍យួនដែរ ពួកគេអាចធ្វើអ្វីៗបានទាំងអស់

    ព្រោះមានពួកអាយ៉ងចាំគាំទ្រ និងការពារជានិច្ច។ ពេលខាងមុខនេះ កូនយួននិងបញ្ចូលជាសមាជិក

    រដ្ជសភា និងស្ថាប័នកំពូលៗរបស់ខ្មែរ ពេលនោះ ចងើមិនចង់ យួននិងសម្រេចបាន មហិច្ចតារបស់វា

    តាមយុទ្ធសាស្រ្ត ខ្មោច ហូ ជីមិញ។ បន្ទាប់មក វានិងកំចាត់ចោលអ្នកទាំងឡាយណាដែលធ្វើការឲ្យ

    វាដើម្បីបំបិទភស្តុតាង។

  34. យក្សមាឌល្អិត says:

    លោក មើលឃើញ
    .
    ខ្ញុំយល់ស្រប់ជាមួយលោកចំពោះលោកប្រធានសម រង្ស៊ី គឺមិនទាល់ក្រឡាអុកនោះ ដូចបាន
    បង្ហាញរួចហើយគឺ “លោកប្រធានសម រង្ស៊ី គឺជាប្រធានគណបក្សសង្រ្គោះជាតិ និង ជាទីប្រឹក្សា
    ជាន់ខ្ពស់គណបក្សសមរង្ស៊ី។ ពេលដែលលោកសម រង្ស៊ី វិលមកបក្សសមរង្ស៊ីវិញ នោះតំណែង
    ប្រធានបក្សនឹងផ្តល់ជូនគាត់ដោយស្វ័យប្រវត្តិ”។
    .
    នេះគឺជាក្រឡាអុក ឬ ជន្ទុលទុកការពារខ្លួនរបស់លោកប្រធានសម រង្ស៊ី ហើយក៏មិនមានអ្វីដែល
    អាថ៍កំបាំងនោះដែរ។ សូម្បីលោកគឹម សុខា ក៏មិនទាត់ចោលឱកាសគ្រប់គ្រងឥទ្ធិពលរបស់
    ខ្លួនក្នុងបក្សសិទ្ធិមនុស្សដែរ។
    .
    តើលោកសម រង្ស៊ី និង លោកគឹម សុខា ពិតជាទុកចិត្តគ្នាមែនឬ? លទ្ធផលសម្រាប់គណបក្ស
    សង្រ្គោះជាតិមាន២គឺ៖
    ទី១/ បើលោកសម រង្ស៊ី និង លោកគឹម សុខា មានទំនុកចិត្តគ្នា និង ស្មោះត្រង់ចំពោះគ្នាពិត
    ប្រាកដ នោះគណបក្សសង្រ្គោះជាតិរឹងមាំ ហើយរីកចម្រើន។
    ទី២/ ផ្ទុយទៅវិញ! នោះគឺគណបក្សសង្រ្គោះជាតិនឹងដួលរលំដោយខ្លួនឯង។

  35. លោក យក្សមាឌល្អិត 

    ទស្សន:របស់លោក ខ្ញុំ មើលឃើញ ថា លោកពិតជាពុំទាន់យល់ និងដឹងអំពីអាថ៌កំបាំងដែល

    មានបង្កប់លាក់ទុក  យ៉ាងស្ងប់ស្ងាត់  នៅក្នុងប្រវត្តិសាស្ត្រខ្មែរ នៃអ្នកដឹកនាំនយោបាយជំនាន់

    ដើមបានថែរក្សាបំរុងទុក  សម្រាប់អ្នកជំនាន់ក្រោយបន្តវេនដឹកនាំនយោបាយប្រជាធិបតេយ្យ

    សេរីភាពដ៏ពិតប្រាកដ មិនមែនក្លែងក្លាយ។ 

    .
    វគ្គខណ្ឌល្បះសរសេរថា ”ចន្ទល់អាថ៌កំបាំងនៅពីក្រោយដ៏រឹងមាំ មិនងាយអស់ចាល់ក្រឡាអុក”

    គឺមិនមែនសំដៅទៅលើបរទេសមហាអំណាចណាមួយនោះឡើយ។ បើលោកចង់យល់ដឹងកាន់

    តែច្បាស់ លោកគួរតែប្រឹងប្រែងស្វែងយល់ដោយខ្លួនឯងគឺខ្ញុំធ្វើដូចគ្នានឹងអ្នកដឹកនាំនយោបាយ

    ជំនាន់មុនដែលខ្ញុំបានជួប  តែគាត់មិនព្រមប្រាប់ឈ្មោះគាត់ឲខ្ញុំស្គាល់ និងបានប្រាប់ឲខ្ញុំខំប្រឹង

    ប្រែងស្វែងយល់ដោយខ្លួនឯង ជាការឆ្លើយតបទៅលោក ធ្វើតាមគំរូដូចគ្នាវិញផងដែរ។

  36. មើលតាមការវិភាគរបស់លោក«យក្សមាឌល្ឣិត»និង«លោកមើលឃើញ»ហាក់បីដូចជាមានភាព
    ស្វិតស្វាញសំបើមណាស់ខ្ញុំយល់ស្របនិងលោក«យក្សមាឌល្ឣិត»ច្រើនជាងលើក«មើលឃើញ»
    ដោយសារលោក«មើលឃើញ»គ្មានភាពច្បាស់លាស់ត្រង់ចំណុចថាមេបក្សប្រឆាំងដែលមាន
    ខ្នងឬជន្ទល់រឹងមាំនោះជានរណាផងបើលោកពិតជាមិនដឹងមែនខ្ញុំឣាចជំរាបលោកបន្តិចថាជន្ទល់
    ឬបង្ឣែកនេះវាបានពុកផុយឬពាក្យសម័យថ្មីនេះគេថាឣស់សុពលភាពទៅហើយសូមលោកធ្វើការ
    ស្វែងយល់ខ្លួនឯងបន្តិចទៀតនឹងបានយល់ច្បាស់មិនខាន!

  37. ក្មេងវត្ត says:

    រឿងករណីលោកសមរង្ស៊ីវាមិនមែនជាការតទល់គ្នារវាងខ្មែរនិងខ្មែរឯណា តែវារវាងខ្មែរនិងយួន នេះហើយជាបញ្ហា អ្នកណាក៍ដឹងដែរថាហ៊ុនសែនគ្មានសិទ្ធនិងអំណាចសំរេចលើវាសនាលោក
    សមរង្ស៊ីឡើយ ព្រោះអ្នកដែលបញ្ជាឲ្យចាត់ការក៍យួនដែរ អ្វីដែលទាក់ទងទៅនិងវាសនាបក្សប្រជាជន
    និងអាចគំរាមកំហែងដល់អំណាចអាយ៉ងរបស់គេ គឺបងយួនជាអ្នកកាងសំរេចកិច្ចការនេះទាំងអស់ ហ៊ុនសែនជាអ្នកទទួលថ្មបាក់ ចំពោះភ្នែកអន្តរជាតិវាហាក់បីដូចជាជម្លោះរវាងខ្មែរនិងខ្មែរ ដោយមិនដឹងថាការពិតគឺបរទេសជាអ្នកលាពពណ៌ញុសញង់នៅពីក្រោយខ្នង។

  38. ហាស ! ៗៗៗ គឺគ្មាននរណាមួយ អាចស្គាល់ច្បាស់ពីជីវិតរបស់គេ ក្រៅពីផ្ទាល់ខ្លួនរបស់គេនោះឡើយ។

    អញ្ចឹងហើយ  បានជាមានភាពស្ងប់ស្ងាត់  មិនឃើញមានសកម្មភាពតាមដានស៊ើបអង្កេត  វាយប្រហារ

    មានសន្តិភាព សេចក្តីសុខមិនដូចពេលមុនឡើយ។ ល្អណាស់ លោក ក្រៅសង្វៀន។ ពេលវលានៃគន្លង

    វាសនា របស់មនុស្សយើងមិនទាន់ដល់ម៉ោងដែលត្រូវតែចេញដើរ។ លេខNoteចាស់ត្រូវ…លុបចោល

    បង្កើតលេខNoteថ្មី និងរក្សាទុកនៅទីកន្លែងSafeថ្មី…។

  39. គេយល់ដឹង និងស្គាល់ច្បាស់ពីឈ្មោះ មនុស្ស ដែលអាចនាំគេទៅរកទីកន្លែងSafeថ្មី  ពីព្រោះគ្មាន

    នរណាមួយ មាននិស្ស័យជាអ្នកកាន់កាប់វាយូរអង្វែងបានឡើយ។ ទាល់តែមនុស្សនោះមានចិត្តមិន

    លោភលន់។ គ្រោះថ្នាក់ខ្លាំងណាស់ !។

  40. ចង់ដឹងជន្ទល់ដ៍រឹងមាំរបស់លោក សម រង្ស៊ី ជាអ្វី រឺជានរណាទេ?

  41. នោះ គឺលោកខ្លួនឯង…., ហេតុអីចឹង? ព្រោះលោកខ្លួនឯងទីមួយ
    ឯផ្សេងទៀត គឺទីពីរ ហើយវាជាអ្វីដែលនឹងគាំទ្រលោក!

  42.  
    ខ្ញុំពុំដែលធ្លាប់ដើរអួតក្អេងក្អាងតាំងពីដើមមក។ តែនេះមកពី  ខ្ញុំស្អប់ខ្ពើមពួកគេខ្លាំងពេក

    អំពីការមើលងាយលោក ប្រធាន សម រង្ស៊ី ។ ខ្ញុំចង់ឲពួកគេបើកភ្នែកស្រឡាំងកាំងម្តង។

    សូមមេត្តាអធ្យាស្រ័យ !។

  43. លោក ក្រៅសង្វៀន សំណេររបស់លោក ” វាបានពុកផុយឬពាក្យសម័យថ្មីនេះគេថាឣស់សុពលភាព ”

    មានន័យថា លោកធ្លាប់បានល្បួងបោកបញ្ឆោតគេ តែកិច្ចការនេះ គេថាអស់សុពលភាព មែនឫទេ ?។

  44. ឫកខ្មាំងដាក់ខ្មែរ តែឱនដាក់យួន
    ១- ម្នាល! ចង់ឱ្យខ្មែរ ហៅអ្នកថាអ្វី–ថាខ្ញុំស្រកី ឬវីរៈខ្មែរ?
    ‹‹វីរបុរស›› មិនត្រូវប៉ាន់ទេ–តមកហូរហែ យកខ្មែរសត្រូវ ។
    ២- ទង្វើនៃម្នុស ឆ្លុះពីចរិត–ក្រយៅអ្នកពិត អាក្រក់ពេកកូវ
    សាងខ្មាំងនឹងខ្មែរ យកយួនម៉ែឪ–ពាក្យហៅទូទៅ គេថាជនក្បត់ ។
    ៣- រាស្រ្តខ្មែរក្រីក្រ អង្វរសុំរស់–មេចិត្តទុរយស ប្រឹងគាបសង្កត់
    យួនចូលរាល់ថ្ងៃ សែនលៃបែបបទ–មានភូមិកំណត់ សម្រាប់យួននៅ ។
    ៤- បំរើបរទេស តែធ្វេសនឹងខ្មែរ–គេហៅអ្វីដែរ ហ៊ុន សែនថាទៅ?
    គេហៅក្បត់ជាតិ ក្រមពាក្យតម្រូវ–ស្រុកខ្មែរ ស្រុកក្រៅ គេហៅដូចគ្នា ។
    ៥- ខ្មែរអ្នកស្នេហ៍ជាតិ ដែលហ៊ានជំទាស់–ដឹងតែពីខុស ច្បាប់ស្វាពាលា
    ត្រង់បក្ខពួកខ្លួន បាញ់បោះពាធា–រួចខ្លួនគ្រប់គ្នា ពីច្បាប់ជជុះ ។
    ៦- ឫកខ្មាំងដាក់ខ្មែរ តែឱនដាក់យួន–ក្រាបបន្ទាបខ្លួន បានយួនបណ្តុះ
    កើតមេអំបៅ ពីដង្កូវសោះ–ទទះស្លាបហោះ វង្វេងធាតុខ្លួន ។
    ៧- បើចង់បានឈ្មោះ‹‹វីរៈជនខ្មែរ››–មិនត្រូវខ្លាចទេ ទោះសៀមឬយួន
    តែបើកំសាក ក៏ល្មមដកខ្លួន–ខ្មែរមិនខ្ញុំយួន គេនឹងជួយជាតិ!

  45. យក្សមាឌល្អិត says:

    លោក The Man With No Name
    .
    ខ្ញុំអាចយល់អំពីអត្ថន័យរបស់លោកបានខ្លះ មិនហ៊ានថាយល់១០០%នោះទេ។ ជាការពិតគ្រប់
    មនុស្សទាំងអស់គ្មានអ្វីត្រូវពឹងផ្អែកដែលរឹងម៉ាំបំផុតក្រៅពីខ្លួនឯងនោះទេ។ ប៉ុន្តែមនុស្សដែល
    នៅជុំវិញខ្លួនក៏ជាអ្នកដែលអាចជួយឲ្យយើងរីកចម្រើន ហើយក៏អាចធ្វើឲ្យយើងរលំរលាយបាន
    ដែរ។
    .
    លោក មើលឃើញ
    .
    ចំពោះលោកប្រធានសម រង្ស៊ី គាត់មានសំអាង(ជន្ទល់) នោះគឺប្រជាប្រិយភាពរបស់គាត់ដែល
    ខិតខំប្រឹងប្រែងអស់រាប់សិបឆ្នាំមកហើយ ចាប់តាំងពីអាណត្តិទី១មកម៉្លេះ។
    បង្អែកទី២ គឺបរទេស (អាមេរិច និង អឺរ៉ុប ជាដើម)។ ដូចធ្លាប់បានឃើញស្រាប់ហើយ រាល់ពេល
    លោកសម រង្ស៊ី មានបញ្ហានយោបាយនៅក្នុងប្រទេស គឺគាត់តែងស្វះស្វែងរកការគាំទ្រពីអន្តរ
    ជាតិនានា រាប់ទាំងអន្តរសភា។
    បង្អែកទី៣ គឺគណបក្សនយោបាយរបស់គាត់ (បក្សសមរង្ស៊ី) ហើយឈានដល់របត់ចុងក្រោយ
    ថ្មីៗនេះ គឺការរួមគ្នាបង្កើតគណៈបក្សសង្រ្គោះជាតិ ដែលជាផ្នែកមួយនៃកូនអុកនយោបាយ
    របស់គាត់។
    .
    ម៉្យាងទៀតលោកនិយាយថា «ទាល់តែមនុស្សនោះមានចិត្តមិនលោភលន់» គ្រប់មនុស្សទាំង
    អស់ ឲ្យតែចូលច្រឡូកក្នុងឆាកនយោបាយ គឺមានមហិច្ចតា និង ក្តីលោភលន់ មកជាមួយ។
    គ្រាន់តែតិច ឬ ច្រើនតែប៉ុន្នោះ។
    .
    ដូចលោក The Man With No Name លើកឡើងខាងលើដូច្នោះដែរ បង្អែករបស់លោកសម រង្ស៊ី
    គឺខ្លួនគាត់ផ្ទាល់។ មនុស្សរាល់គ្នាក៏ត្រូវមានចំនុចនេះជាចាំបាច់នោះដែរ។ បើគ្មានជំនឿចិត្ត និង
    ការតស៊ូនៅក្នុងខ្លួនទេ នោះបរាជ័យនឹងចូលខ្លួនមកកំដរជាមិនខាន។

  46. ហាស ហ៎ា…បក្សកាន់អំនាចប្រឹងទប់ទល់នឹងការយល់ដឹងរបស់មនុស្សនោះ..គឺមិនល្អ
    សំរាប់ខ្លួនឯងឡើយ..។ អ្នករាល់គ្នាត្រូវដឹងថា អ្នកប្រាជ្ញពិភពលោក ជាដំបូងត្រូវបានគេហៅថាឆ្កួត, តែក្រោយមក ទើបមនុស្សយល់ដឹង និងស្គាល់ពីគំនិតដ៍មាន
    ប្រយោជន៍របស់អ្នកប្រាជ្ញ ហើយពួកគេដើរតាមទ្រឹស្តីទាំងនោះ រួមទាំងប្រើសំភារៈទាំងឡាយ
    ផ៎ងដែរ…។

    ចំនែក លោក សម រង្ស៊ី…, អឺ!…យើងគួរតែដឹងថា លោកដើម្បីអ្វី?
    ខ្ញុំរកមិនឃើញសោះ ថាលោកដើម្បីអំនាច(?)…, កុំបែកអារម្មណ៍! តែមួយទេ
    នោះគឺផ្លាស់ប្តូររបបកម្ពុជាសព្វថ្ងៃ និងដាំបណ្តុះលទ្ធិប្រជាធិបតេយ្យដ៍ត្រឹមត្រូវជាគំរូសំរាប់
    មនុស្សជំនាន់ក្រោយ។ ហាស ហាស…កុំសង្ឃឹមអាផ្តើមសុទ្ធតែ “ក ៥”នោះ! ទៅណាចាំមើល!

  47. លោកមើលឃើញ!សូមលោកកុំយល់ច្រឡំថាពាក្យរប់ស់ខ្ញុំបានសរសេរមានទាក់់ទាមដល់ការ
    ល្បួងបោកបញ្ឆោតគេ!បើលោកធ្វើការវិភាគត្រឹមតែប៉ុណ្ណឹងខុសនោះវាឣាចប៉ះពាល់ដល់រហស្ស
    នាមរបស់លោក«មើលឃើញ»ហើយ!ពាក្យរបស់ខ្ញុំ«វាបានពុកផុយឬពាក្យសម័យថ្មីនេះគេថា
    ឣស់សុពលភាព»ចង់មានន័យថា៖ក្តារឣុកនយោបាយដែលមនុស្សសំខាន់បានរៀបក្រឡាបើក
    ឆាកមកបានទាល់ច្រករួចហើយបើយើងសំលឹងមើលឲ្យជាក់ច្បាស់យើងនឹងបានឃើញកូនឣុក
    ខ្លះដែលនៅលើក្តារវាចាប់ផ្តើមដើរដោយខ្លួនឯងដោយឣ្នកដែលជាម្ចាស់មិនឣាចបញ្ជាបានគឺបាន
    ត្រឹមសម្លឹងមើលភ្លឹះៗនឹងឣាចប្រើបានត្រឹមតែត្រីបក២ឬ៣ប៉ុណ្ណោះតើលោកយល់ន័យរបស់ខ្ញុំដែរ
    ទេ?ម្យ៉ាងវិញទៀតលោកគួរធ្វើការវិភាគលើរហស្សនាមរបស់ខ្ញុំតើមានន័យយ៉ាងម៉េច?សមជាឣ្នក
    ដើរបោកបញ្ឆោតនិងលោភលន់ដើម្បីឣំណាចដែរទេ?ក្រៅសង្វៀនមានន័យថាជាឣ្នកឣង្គុយក្រៅ
    វង់មើលគេលេងចត្រង្គតែប៉ុណ្ណោះ ហាស់!ហាស់!ហា៎!សុំទោសណាលោក«មើលឃើញ»។

  48. លោក យក្សមាឌល្អិត

    .
    លោក គឺជាអ្នកចេះវិភាគ ដែលជាមនុស្សចាប់កំណើតនៅជំនាន់ក្រោយក្នុងរបបនេះពិតប្រាកដ

    ហើយ។ ដូចនេះលោកមិនអាចស្គាល់អស់ អំពីអ្នកដឹកនាំនយាបាយអាថ៌កំបាំង នៃប្រវត្តិសាស្ត្រ

    ប្រជាជាតិខ្មែរនៅជំនាន់មុនៗ បានអស់ឡើយ។អ្នកដឹកនាំប្រទេសមហាអំណាច ធំៗទាំងពីរ និង

    ប្រទេសកុម្មុយនិស្តវៀតណាម គេស្គាល់ច្បាស់អំពីទីតាំងចំណុចដែលគេត្រូវ ស៊ីប សង្គ្រប់ ដើម្បី

    វាយដណ្តើមយកត្រឡប់ទៅវិញ ឫ ក៏កំទេចផលប្រយោជន៏ចោលទាំងស្រុង។  សូមបញ្ជាក់ជូន

    ទៅគេវិញថា កុំថាឡើយ គេចេញដើរជាធម្មតា  សូម្បីតែគេនៅអង្គុយស្ងៀម ឫក៏ដេកលង់លក់

    ស្កប់ស្កល់យ៉ាងណាក៏ដោយ   ក៏មិនអាចមានសត្រូវណាមួយចូលទៅចាត់ការជាអំពើអាក្រក់ទៅ

    លើខ្លួនប្រាណរបស់គេ បានឡើយ។  ផ្ទុយទៅវិញនោះ គឺមានតែពួកសត្រូវជាជនកុម្មុយនិស្តនៅ

    នៅលើពិភពលោកយើងនេះទេ ដែលជាអ្នកមានការភិតភ័យយ៉ាងស្លន់ស្លោ  ដោយសារតែការ

    ភ្ញាក់ដឹងខ្លួនរបស់បុគ្គល…នោះ។ចំណែកឯពួកដឹកនាំបក្សកាន់អំណាចសព្វថ្ងៃ ជាជនកុម្មុយនិស្ត

    ឡេឡឺ ឡឺកឺ អត់ដឹងអី ពុំដែលបានសាងអំពើល្អទៅលើបុគ្គលនោះបន្តិចណាឡើយ។ នេះហើយ

    ជាបាបកម្ម នៃអំពើអាក្រក់របស់ពួកគេ  ដែលតែងតែ ស្តាប់ និងធ្វើតាម ចិន និង វៀតណាម។

    ទោះបីជាយ៉ាងណាក៏បុគ្គលនោះមានជីវិតស៊ាំនឹងធម្មជាតិ ក៏បណ្តាលឲទឹកចិត្តរបស់គេជា អ្នក

    មានចិត្តមិនលោភលន់មិនប្រញាប់ប្រញាល់យ៉ាងតក់ក្រហល់។ពេលវេលា និងឧិកាសរបស់គេ

    នៅសល់ច្រើន និងវែងឆ្ងាយ។

    .
    លោក The Man With No Name

    .
    សេចក្តីសំដែង នូវមតិសេរីភាព របស់លោក  ឈ្លាសវៃ ល្អប្រសើរ ថ្លៃថ្លាខ្លាំងណាស់។   ពួកគេ

    អាចនៅតែឡេឡឺ ឡឺកឺ ឫក៏ចង់បញ្ឆោតឲលោកសំដែងមតិប្រាប់គេ ឲកាន់តែច្បាស់។ បើសិន

    កិច្ចការបន្តវេននៅតែមិនទាន់ភ្លឺត្រចះត្រចង់  ក៏នៅមានខ្ញុំ និងកូនៗ  បង្កើត នៃលោកផងដែរ។

    ហើយសូមលោកបំភ្លឺប្រាប់ទៅពួកបក្សកាន់អំណាចក្នុងស្រុកខ្មែរវិញថា  អតីតនយោបាយរបស់

    ក្សត្រពួកគេកំពុងតែ សាប បន្តិចម្តងៗ ទៅមុខហើយ។ ខ្ញុំមានកង្វល់បារម្ភនឹងរូបសំណាកដាក់

    តាំងនៅខាងក្រៅ ជាទីកន្លែងសាធារណ: មិនស្ថិតនៅខាងក្នុង…មានន័យថា  ជារូបសំណាកនៃ

    អតីត…ពាក់ព័ន្ធនឹងនយោបាយប្រវត្តិសាស្ត្រខ្មែរ។ ខ្ញុំសូមលើកដៃប្រណម  បែបន់កុំឲកើតដូច

    រូបសំណាក លោក សាដាម ហ៊ូសេន ផងទៅចុះ ។

  49. cheath says:

    គុណតម្លៃអាតិរិច្ឆានសមរង្សី ស្មើនិងថោកជាងឆ្កែ ថោកជាងអាចម៏មាន់
    តែវាថ្លៃសម្រាប់ពួកអាល្ងង់ខ្លៅដែលរស់នៅជ្រកក្រោមក្លៀក អាតិរិច្ឆាន សមរង្សីទៅវិញទេ

  50. កម្ពុជាគួរប្រកាន់ជំហររឹងមាំខ្លួនឯង, គឺរបៀបយួន វាមិនទុកចិត្តចិន។
    ហើយយើងក៍មិនត្រូវទុកចិត្តយួន និងសៀមដែរ។
    យើងគិតទៅ..ខ្សែយួន និងចិន ជិតគ្នាណាស់, តើហេតុអីបានជាជាតិសាសន៍ពីរនេះ
    មិនអាចទុកចិត្តគ្នាបាន….? ចុះទំរំជាតិយើង? តើយើងទុកចិត្តគេណាស់មែនទេ?
    យួនរៀនពីមេរៀនប្រវត្តិសាស្រ្តជូរចត់ជាមួយចិន, ឯយើងក៍ត្រូវតែរៀនពីប្រវត្តិសាស្រ្ត
    ចាស់ៗ និងថ្មីៗ គឺការបាត់បង់អ្វីដែលជារបស់ខ្មែរយើងទៅយួន និងការហូរចូលនូវ
    ជាតិសាសន៍យួនជាច្រើនមកលើដែនដីសុណ្ណភូមិខ្មែរនេះ ដូចសព្វថ្ងៃនេះជាដើម!
    យួនឡើងគោកជួលដី ជួលផ្ទះខ្មែរ, បង្កើតកូនចៅយួន បន្តិចទៀតនឹងមានផ្ទះខ្លួនកាន់
    កាប់នៅអាស្រ័យជាពុំខាន…។ ជាមួយនឹងបរិយាកាសក្នុងសង្គមសព្វថ្ងៃ ដូចជាមិនបាន
    ធ្វើអោយយួនភ្លេចកំនើតជាយួនប៉ុន្មានទេ…តើជនជាតិយួននឹងកាន់កាប់ទីនេះ រឺ?