05192013Headline:

បក្សប្រឆាំងក្នុងប្រទេសកម្ពុជា នឹងធ្វើសមាជនៅថ្ងៃទី៣១ មិនា និងទី៧ខែមេសា

តាមគម្រោងគណបក្ស​ប្រឆាំងក្នុងប្រទេសកម្ពុជា គ្រោងនឹងធ្វើ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី៣១មិនា និងថ្ងៃទី៧ខែមេសា​ខាងមុខ​ដើម្បី​ផ្តល់ឳកាសឲ្យលោកកឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បច្ចុប្បន្ន​ក្លាយទៅជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

សារា
Tuesday 19 February 2013
The Free Press Magazine

គណបក្ស​ប្រឆាំងលំដាប់ខ្ពស់ក្នុងប្រទេសកម្ពុជានោះ គឺមានគណបក្ស​សិទ្ធិមនុស្ស​ គ្រោងប្រារព្វធ្វើពិធីសមាជរបស់ខ្លួន​ ​នៅ​ថ្ងៃទី៣១ខែ​មិនា២០១៣ រីឯគណបក្ស​សង្គ្រោះ​ជាតិ​គ្រោងគ្រោង​នឹងធ្វើ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី៧ខែមេសាដើម្បី​អនុញ្ញាតឲ្យ ​លោក កឹម សុខា ប្តូរចេញពី​តំណែង​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បច្ចុប្បន្ន​ក្លាយទៅជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

យោង​តាម​ប្រសាសន៍​របស់​លោក​ ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី៧ខែមេសា​ខាង​មុននេះ​ដើម្បី​ផ្តល់ឳកាសឲ្យ​​លោក កឹម សុខា មក​ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រធាន​របស់​គណបក្ស​គឺ​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស។

សូមបញ្ជាក់ថា មុន​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​នៅ​ថ្ងៃទី៧ខែមេសា​ខាងមុខនេះ គណបក្ស​សិទ្ធិមនុស្ស​ត្រូវធ្វើ​សមាជ​ជាមុនសិន​នៅ​ថ្ងៃទី៣១ខែ​មិនា​ឆ្នាំ២០១៣ដើម្បី​អនុ​ញ្ញ​ត​ឲ្យលោក កឹម សុខា អាច​ចាក​ចេញពី​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស។ ចំណែក​កៅអី​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​អាច​ត្រូវគេ​ប្រគល់​ជូនទៅ​លោក សឺ​ន ស៊ូ​បែ​រិ៍ ជា​កូនបង្កើត​របស់​សម្តេច​បវរ​សេដ្ឋា​សឺ​ន​សានបន្តវេន៕

What Next?

Recent Articles

6 Responses to "បក្សប្រឆាំងក្នុងប្រទេសកម្ពុជា នឹងធ្វើសមាជនៅថ្ងៃទី៣១ មិនា និងទី៧ខែមេសា"

  1. តេជៈ says:

    តាមមើលរូបព្រះអាទិត្យ ពេលព្រឹកត្រជាក់ តែពេលថ្ងៃត្រង់ឡើងទៅ ពិតជាឆេះក្បាលហើយ ខែប្រាំងនឹងទទឹកក្បាលខែវស្សា ។

  2. សូរិយាប្រឹងរះ ប្រទះមេឃខ្មៅ ដួងចិត្តម៉ងសៅ ដៅជាប់ក្តីព្រួយ

    ជាតិខ្មែរលិចលង់ ពឹងទៀនតែមួយ ទោះខែរះជួយ ក៏គ្មានសង្ឃឹម ។

    បើសិនថ្ងៃស្អែក មេឃមានរស្មី ច្បាស់ពិតមិនភយ័ នៅមានរំពឹង

    ធម្មជាតិរីកស្រស់ ពេលព្រឹកព្រលឹម អោយយើងសង្ឃឹមហ្នឹងជីវិតថ្មី ។

  3. តាមមើលរូបព្រះអាទិត្យ មានជះពន្លឺ គឺមានន័យដូច Sunlight = ពន្លឺព្រះអាទិត្យ។

    រូបសញ្ញា របស់គណបក្សដ៏ស្អាតស្អំ និងមានសមត្ថភាពចុងក្រោយមួយនេះ គឺមានន័យ

    ដូចនឹងហត្ថលេខាចុងក្រោយជាផ្លូវការរបស់ខ្ញុំ ដែលកំពុងប្រើប្រាស់ពេលសព្វថ្ងៃនេះ

    ដោយមានអ្នកដឹកនាំនយោបាយនៃប្រវត្តិសាស្ត្រជាតិខ្មែរនៅជំនាន់មុន បានបញ្ជូនអ្នក

    តំណាងរបស់គាត់ទៅសុំយកហត្ថលេខារបស់ខ្ញុំ បញ្ជាក់នៅលើក្រដាស  ស ទទេ  និង

    បានថតរូប ថតវិដេអូ ថតសម្លេងរបស់ខ្ញុំ  ព្រមទាំងបានផ្តែផ្តាំ បណ្តាំចុងក្រោយរបស់

    គាត់ថា មិនឲខ្ញុំផ្លាស់ប្តូរហត្ថលេខារបស់ខ្ញុំនេះ ចោលចេញតទៅទៀតទេ។

  4. cheath says:

    ( រឿងពិតរបស់អាឆ្នុក (លាយបូរណ៏ តាកែវ )
    *****************************************
    យប់ម៉ិញអាឆ្នុក វានៅសំកុក ប្រមឹកតៀមស្រា
    ឃើញខ្ញុំដើរទៅ វាស្រែកឡូឡា អាជាតិទៅណា
    មកជិតខាងអញ ។
    វាស្រែកទៀតថា នែអាហឺហារ ពួកម៉ាកសម្លាញ់
    កុំប្រកាន់គ្នា ថ្វីត្បិតអញចាញ់ តែអញស្តារវិញ
    នៅពេលអញឈ្នះ ។
    ខ្ញុំឆ្លើយតបថា អ្ហែងស្តារស្អីអា អ្ហែងគួរប្រាប់អញ
    អ្ហែងចង់ស្តារស្រះ ដែលអញទើបទិញ អ្ហែងចង់យកវិញ
    អញមិនអោយទេ ។
    ឫុស្តារដីស្រែ ដែលអ្ហែងដាក់ខែ ចង់អោយអញទិញ
    យកផ្តាច់តែម្តង អញក៏មិនជ្រេញ ចង់លក់ម្តេចវិញ
    ថែមលុយយកផ្តាច់ ។
    អាឆ្នុកថាទេ អារឿងដីស្រែ និងស្រះត្រពាំង
    អញលក់ផ្តាច់អោយ ខ្ជិលនៅតតាំង អត់អង្ករច្រកឆ្នាំង
    ទុកវាធ្វើអី ។
    អញលក់ផ្តាច់អោយ អ្ហែងកុំលែបខាយ វើយអាសម្លាញ់
    ថែមបីពាន់មក កុំថាអញជ្រេញ អស់ហើយសម្លាញ់
    យកលុយជូនមេ ។
    គាត់អោយអញធំ ដំណែងឧត្តម ចៅហ្វាយស្រុកដែរ
    មុនអោយបីពាន់ គាត់ថាកុំញ៉ែ ត្រូវអោយដូចគេ
    គឺប្រាំមួយពាន់ ។
    ឥឡូវតម្រូវបង់បង្គ្រប់ អញត្រូវសង្គ្រប់ លក់អោយលុយគេ
    ទាន់កើតបក្សថ្មី មិនប្រហែសទេ ឈ្នះឆ្នោតគង់តែ
    ស្តារដើមវិញបាន ។
    ខ្ញុំឮដូច្នេក៏កេះវាប្រាប់ ថាអាគេកាប់អ្ហែងអីល្ងើម្លេះ
    អាបក្សស្អីហ្នឹងវាពិតជាផេះ ស្លាកវាយ៉ាងនេះរលាយបាត់ហើយ ។
    ខ្ញុំថាស្លាកនេះរូបពងទា វាមិនធានាទេអាអើយ
    ពងទាងាយបែកអ្ហែងដឹងហើយ កុំឈ្លើយជឿវាថាព្រះចន្ទ ។
    មើលសញ្ញាបក្សធ្លាក់ថ្លើមក្តុក នេះពាក្យអាឆ្នុកដែលវាថា
    ថាអារង្សីភ្លើម្លេះណា អាកឹមសុខាក៏ឆ្កួតដែរ ។
    វាថាស្លាកអញ្ចឹងត្រូវទំនាយ ដូចអាជាតិទាយថាពងទា
    គេស៊ីសាច់អស់ហើយផ្កាប់វា ដុតភ្លើងបូជាជួយបរិស្ថាន ។
    គ្រាន់ដុតបន្តិចគ្រេចបែកប្រេះ សំបករលេះលែងឈរទ្រង់
    រលាយបន្តិចម្តងសូន្យបាត់អង្គ ប្រាណក្រាបរលួយទៅជាផេះ ។
    ថាហើយមិនទ្រឹងវាប្រឹងងើប ស្រែកថាលែងស្រើបភ្លើទៀតហើយ
    ចាញ់បោកវាម្តងផ្តាំដូនវើយ ឈប់ហើយបីពាន់អញលែងយក ៕

  5. cheath says:

    (តើអាកឹម សុខា បោកឫុ មិនបោក ? )
    ***********************************************
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាប្រឆាំង
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លក់ដីលក់ធ្លី- ផ្ទះវិញសែនភ្លឺ- ដំបូលប្រក់មេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    ស្តាប់ទៅមួយព្រឹកថ្ងៃក្តៅស្ទេញ- តាមួយគាត់ជ្រេញលើកដៃដៅ
    ថាគាត់សុំម្តងរឿងចែចូវ – អ្នកភូមិឥឡូវអត់ទឹកប្រើ ។
    ដងទឹកឆ្ងាយណាស់លោកម្ចាស់អើយ – មកហើយមេត្តាដាក់ទានផង
    សុំអណ្តូងទឹកមួយជាដំបូង – សុំលោកខៃខួងអោយបានប្រើ ។
    ស្តាប់ចប់អាខាវាស្រែកវ៉ាស – ថារឿងទាំងនេះមិនមែនខ្ញុំ
    ទៅសុំមេស្រុកឫុមេឃុំ – នេះវាបានចំរឿងផស់គេ ។
    ខ្ញុំអោយអ្នកបានទាល់ខ្ញុំឈ្នះ- ឆ្នោតសិនទើបច្បាស់បានខ្ញុំអោយ
    មកសុំឥឡុវខុសរឿងហើយ – កុំភ្លើមកឆ្លើយសុំខុសរឿង ។
    ស្តាប់ភ្លាមតាឆ្ងៀមចិត្តក្តៅស្ទេញ- គាត់ថាកុំជ្រេញលោកសុខា
    តើលោកចង់បោកដល់ពេលណា- ទើបថាហើយដើរចោលចេញទៅ ។
    ខ្ញុំសុំច្រើនណាស់បក្សប្រជា- មានទាំងសាលា ទាំងផ្លូវលំ
    តែខ្ញុំចង់សាកលោកអ្នកហំ- មកស្រែករណ្តំសន្យាគ្រប់ ។
    ឫុមកគ្រាន់អួតបញ្ឆោតចិត្ត- បោកយកគំនិតសុំតែឆ្នោត
    បក្សលោកបក្សពិតឫុបញ្ឆោត- ទើបមកច្រឡោតដាក់ខ្ញុំច្នេះ ។
    អណ្តូងទឹកមួយមិនមែនច្រើន- ម្តេចលោកព្រហើនពោលពាលា
    ថាខ្ញុំសុំខុសមិនត្រូវគ្រា – តើលោកឯងជាតំណាងអ្វី ? ។
    ស្តាប់តាឆ្លើយតបអាខាខឹង- ស្ទុះក្រោកក្រញឹងប្រឹងគំហក
    ថាតាឯងនេះគេប្រើមក- អោយមកជ្រៀតជ្រកផ្ចាញ់រូបខ្ញុំ ។
    ថាហើយអាខាដើរចេញស្លៅ- ជន្លៀសខ្លួនទៅលែងប្រជុំ
    ស្រែកជេរកោកៗថាមេឃុំ- អោយមនុស្សបន្លំរំខានសិទ្ធ ? ….

  6. cheath says:

    ខ្យល់ផាត់ពីជើង – ត្រូវខ្យល់ផាត់ប៉ើង-ពួកអាប្រឆាំង
    រងាររណ្តំ – ក្រៀមក្រំស្លើកស្លាំង- ក្នុងផ្ទះផ្កាប់ឆ្នាំង
    អត់មានស្អីស៊ី ។
    ខ្យល់ផាត់ពីត្បូង -ចេកធ្លាក់ត្រយូង -ចាកស្ទងមានពីរ
    ផ្ទះអាប្រឆាំង -ប្រាប់រឿងទុក្ខភ័យ- ថាកុំចូលដៃ
    រង្សី-សុខា ។
    ខ្យល់ផាត់ពីកើត – បក្សអត់កំណើត- សង្ក្រោះស្អីហ្អា៎ ?
    ខ្លួនក្រអត់ស៊ី- តែស្រែកហ៊ឺហា – ឆ្នាំងបាយលែងផ្ងារ
    អួតថាសង្គ្រោះ ។
    ខ្យល់ផាត់ពីលិច- បង្ហាញពិល្បិច- ពួកអាទុរយស
    រង្សី-សុខា -អាមេបោកហួស- អួតដាក់ធ្មេញជួស
    សង្គ្រោះម៉េមាយ ។
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
    កំណាព្យនេះខ្ញុំសង្ខេបទេ រឿងរ៉ាវពួកវាមានច្រើនណាស់
    តែខ្ញុំដាស់តឿនសុំមើលច្បាស់ ឃើញវាត្រូវជៀសកុំនៅក្បែរ ។
    បងប្អូននៅឆ្ងាយអាល័យស្រុក មកនិងបានសុខដឹងរឿងច្បាស់
    កុំជឿពួកវាអាបោកប្រាស់ ទុកលុយមកផ្ទះលេងបងប្អូន ៕