05242013Headline:

មួយ​យប់​ចាប់​បាន កាណូត១៦​គ្រឿង និង មនុស្ស​៦៧​នាក់ ទាក់​ទង​បទល្មើស នេសាទ​នៅ​សៀមរាប

គ្រាន់​តែ​មួយ​យប់​ប៉ុណ្ណោះ យ៉ាង​ហោច​ណាស់​មាន​​កា​ណូត​១៦​គ្រឿង និង​មនុស្ស​៦៧នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​យុទ្ធនាការ​បង្រ្តាប​បទល្មើស​នេសាទ​មួយ ដែល​ធ្វើ​ដោយ​កង​រាជ​អាវុធហត្ថ​ខេត្ត សៀមរាប។

សិលាពល
Tuesday 19 February 2013
The Free Press Magazine

សកម្មភាព បង្រ្កាបបទល្មើសនេសាទ ដែលធ្វើដោយ កងរាជអាវុធហត្ថ ខេត្តសៀមរាប

សកម្មភាព បង្រ្កាបបទល្មើសនេសាទ ដែលធ្វើដោយ កងរាជអាវុធហត្ថ ខេត្តសៀមរាប

យោង​តាម​របាយ​ការណ៏​របស់​កងរាជ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ដែល​ផ្ដើម​​កាល​ពីវេលា​ម៉ោង​៩ ថ្ងៃទី ១៥ និង បញ្ចប់​នៅ​វេលា​ម៉ោង​៦ព្រឹក​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ នៅ​លើ​ភូមិ​សាស្ត្រ​ស្រុក សូទ្រនិគម និង សង្កាត់​ ចុងឃ្នៀស នៃ​ក្រុង សៀមរាប នោះ សមត្ថកិច្ច​រឹប​អូសបាន​​ឧបករណ៏​ល្មើស​ដូច​ជា​ម៉ាញ់រាប់​ពាន់ម៉ែត្រ ចំណែក​ត្រី​ចម្រុះ ៥រយ​តោន ។

ប្រតិបតិ្តការ​បង្រ្កាប​បទ​ល្មើស​នេសាទ​ដែល​ត្រូវ​បាន​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់បឹង​ទន្លេសាបនេះគឺ​ ខណៈ​ដែល​មាន​ការកត់សម្គាល់ថា​ ​ទិន្នផល​ត្រី​ទឹក​សាប​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​គេ​ជឿ​ថា បង្ក​ឡើង​ដោយ​ការ​នេសាទ​ខុសច្បាប់​ ហើយ​កាល​ពី​ឆ្នាំ​ទៅ ប្រជាពលរដ្ឋខ្មែរ​បាន​រអ៊ូរទាំ ពី​កង្វះ​ខាត​ត្រី​ធ្វើ​ប្រហុក ដែល​ជា​ម្ហូប​ប្រពៃណី​របស់​ពួក​គេ​នោះ ៕

What Next?

Recent Articles

3 Responses to "មួយ​យប់​ចាប់​បាន កាណូត១៦​គ្រឿង និង មនុស្ស​៦៧​នាក់ ទាក់​ទង​បទល្មើស នេសាទ​នៅ​សៀមរាប"

  1. ស្រែកដូចតោក្រដាស គ្មានបានការអីទាំងអស់ ។ បិទតែឡូទេ តែមនុស្សអ្នករកស៊ីល្មើសមានបិទអែណា ។

  2. Pheap says:

    វាមិនខ្មោចទេអាអើយ ប្រកាសរបស់ហ៊ុនសែនលេខ០០១នោះជាប្រកាសផោម ស្អុយមួយភ្លែតៗតែ ប៉ុណ្ណោះ។ បើថាមិនអាចម៍ទេកុំឲ្យឆ្កែអរ។ ប្រជាជនមានការធុញទ្រាន់និងដឹងពីល្បិចរបស់អាខ្វាក់ ច្បាស់ណាស់ឥឡូវនេះរង់ចាំយកសន្លឹកឆ្នោតផោមទៀតទៅពួកអាក្បត់ជាតិលក់ទឹកដីនិងធនធាន ធម្មជាតិ។

  3. ប៉ាអាច្រូច says:

    ចាប់តែខ្មែរ តែយួនលែងវិញអស់ព្រោះពួកគេសុទ្ធតែអុងឡឺង។ខ្មែរដកយកទូកទៅលក់ ម្ចាស់យកទៅដាក់គុកកុំអោយមកនេសាទទៀត។យួននាំគ្នាជប់លាងជូនដំណើរ។