ភ្នំពេញៈ សហគមន៍អ្នករត់ម៉ូតូឌុបប្រមាណជាង ១០០នាក់បាននំាគ្នាមកធ្វើការតវ៉ានៅមុខក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីប្រឆាំងនឹងអ្នកភូមិបឹងកក់ដែលបានមកតវ៉ាកាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យមានការដោះលែងសកម្មជនដីធ្លីរបស់ខ្លួនគឺអ្នកស្រី យ៉ោម បុប្ជា ។
Tuesday, 19 February 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ក្រុមអ្នករត់ម៉ូតូឌុបទាំងនោះ បានដាក់លិខិតជូនលោកអង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើសុំបកស្រាយករណីអ្នកភូមិបឹងកក់មួយក្រុមតូច ដែលបាននំាគ្នាមកតវ៉ានៅមុខទីស្តីការក្រសួងយុត្តិធម៌សុំឲ្យអន្តរាគមន៍ដោះលែងអ្នកស្រីយ៉ោម បុប្ផា។
កាលពីព្រឹកម្សិលមិញ តំណាងប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ អតីតអ្នកភូមិបុរីកីឡា និងថ្មគោល ប្រមាណ ៥០ នាក់ បាននាំគ្នាធ្វើការតវ៉ាជាថ្មីទៀត នៅមុខក្រសួងយុត្តិធម៌ក្បែរព្រះបរមរាជវាំង ដើម្បីជំរុញឲ្យក្រសួងមួយនេះជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស។
នេះជាការកក្រើកឡើងវិញនៃការតវ៉ារបស់អ្នកភូមិដែលមានជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃ ក្រោយពីបញ្ចប់ព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ នរោត្តម សីហនុ កាលពីដើមខែនេះ ដែលនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ ក៏មានការដោះលែងនិងបន្ធូរបន្ថយទោសទណ្ឌិតជាង៤០០ នាក់ ផងដែរនោះ។

កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ច ក៏បានទប់ស្កាត់តំណាងអ្នកភូមិបឹងកក់ និងតំណាងអ្នកភូមិមកពីសហគមន៍ផ្សេងទៀតដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ មិនឲ្យដើរក្បួនទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្បែរវិមានឯករាជ្យដើម្បីសុំកិច្ចអន្តរាគមន៍ឡើយ បើទោះបីអ្នកភូមិខំពន្យល់យ៉ាងណាក្តី។
អ្នកស្រី យ៉ោម បុប្ជា ព្រមទាំងបងប្អូនអ្នកស្រីចំនួនពីរនាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀលក្នុងម្នាក់ៗពីបទប្រើអំពើហឹង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ទៅឲ្យជនរងគ្រោះចំនួនពីរ រូបដែលជាសមាជិកអ្នករត់ម៉ូតូឌុប។

They may not have to pay to the man’s colection money to tycoon for a week by stand against
with innocent woman. Those motor-taxy drivers are the slavery of tycoon who is back up behind them at the black-market in the capital city of Phom Phan.
That’s great idea Srey Khmer.
This is a game of tycoon.
This call Khmer kill Khmer, who create this idea? who is the leader in this country?
ពួកអាខួក្បាលយួន