មេដឹកនាំ​សហជីព​ផ្ដើម​ពិភាក្សា​ថ្ងៃ​នេះ ពី​ប្រាក់​ខែ​អប្បរមា​របស់​កម្មករ

តាម​ការ​គ្រោង​ទុក​ក្រុម​មេដឹកនាំ​សហជីព នឹង​​ជួប​គ្នា​នា​ថ្ងៃ​អង្គារ​ទី ១៩ កុម្ភៈ​នេះ ឯសណ្ឋាគារ​សាន់​វ៉េ ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​​​អំពី​ប្រាក់ខែ អប្បរមា​របស់​កម្មករ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា ដែល​ថា គេ​នឹង​កែខៃ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​កើន​ដល់ ១៥០​ដុល្លារ ក្នុង​មួយ​ខែ ខណៈ​ដែល​បច្ចុប្បន្ន​កម្មករ​ទទួល​បាន​ត្រឹម​តែ ៦១ដុល្លារ​នោះ ។

មាស មុន្នី
Tuesday 19 February 2013
The Free Press Magazine

កម្មកររោងចក្រយ៉ុងវ៉ា ធ្វើកូដកម្ម ទាមទារប្រាក់ខែ កាលពីសប្ដាហ៏កន្លងទៅ ពេលដែលថៅកែគេចខ្លួន មិនទទួលខុសត្រូវ

កម្មកររោងចក្រយ៉ុងវ៉ា ធ្វើកូដកម្ម ទាមទារប្រាក់ខែ កាលពីសប្ដាហ៏កន្លងទៅ ពេល ដែលថៅកែគេចខ្លួន មិនទទួលខុសត្រូវ

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ព្រមាន​ថា “ បើ​សិន​ជា​គ្មាន​ដំណោះ​ស្រាយ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​សហជីព​នោះ​ទេ អនាគត​ដ៍​ខ្លី​នឹង​មាន​មហាបាតុកម្ម កូដកម្ម ដោយ​សន្តិវិធី នៅ​តាម​បណ្តារោងចក្រ ។ដើម្បី​ឲ្យ​កម្មករ​រស់​បាន​ស្រួល​សូម​ឲ្យ​និយោជក ហើយ​នឹង​រដ្ឋាភិបាល​ចូល​រួម​ជម្រុញ​និយោជក ដើម្បី​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា ជូន​ដល់​កម្មករ​១៥០​ដុល្លារ​ក្នុង​មួយខែ ” ។ ដោយ​មេដឹកនាំ​សហជីព​រូប​នេះ បាន​លើក​ឡើង​ថា វា​នឹង​មិន​អាក្រក់​ពេកទេ​នៅ​ពេល​ដែល​ប្រាកខែ​គោល​របស់កម្មករ នៅ​វៀតណាម​១៧០ដុល្លារ និង​ប្រទេស​ថៃ ៣០០ ដុល្លារ នោះ។

ក្រុម​មេដឹកនាំ​សហជីព​បាន​និយាយថា ដោយ​សារ​តែ​ប្រាក់​ខែ​តិចតួច និង ការរំលោភ​បំពាន​លើ​លក្ខណ​ការងារ​ពីសំណាក់​និយោជក បាន​ធ្វើ​ឲ្យ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហាជីវភាព​ធ្ងន់ធ្ងរ ហើយ​ស្ទើរ​តែ​មិន​រលោះថ្ងៃ ឧស្សាហកម្ម​ផ្នែក​នេះ ត្រូវ​បាន​គម្រាម​ដោយ​រលកបាតុកម្ម កូដកម្ម ៕​

What Next?

Recent Articles