05202013Headline:

កម្មករ​រោង​ចក្រ យ៉ុងវ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ បន្ទាប់​ពី​ការ​តវ៉ា

ក្រុម​កម្មករ​រោង​ចក្រ យ៉ុងវ៉ា ដែល​មាន​ទីតាំង​នៅ​ក្រុង​តាខ្មៅ បាន​ទទួល​ប្រាក់​ឧត្ថម្ភ សម​តាម​បំណង​របស់​ពួក​គេ​ហើយ កាល​ពី​ម្សិលមិញ ពី​ប្រាក់​បុរេប្រទាន​របស់​រដ្ឋាភិបាល​ជាង ៦,៤ លាន​ដុល្លារ សហរដ្ឋអាមេរិក បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​បាតុកម្ម​បិទកំណាត់​ផ្លូវ​ជាតិ​លេខ ២១បេ ដែល​តភ្ជាប់​ពី​ក្រុងតាខ្មៅ ទៅ ស្រុក ស្អាង នោះ។

បុប្ផានី
Wednesday 20 February 2013
The Free Press Magazine

កម្មកររោងចក្រ យ៉ុងវ៉ា អំឡុងធ្វើបាតុកម្មបិទផ្លូវជាតិលេខ ២១បេ

កម្មកររោងចក្រ យ៉ុងវ៉ា អំឡុងធ្វើបាតុកម្មបិទផ្លូវជាតិលេខ ២១បេ

លោក ផៃ ប៊ុនជឿន ចៅហ្វាយ​រង​ខេត្ត កណ្ដាល ដែល​ជា​អ្នក​ចាត់ចែង​ប្រាក់​ទាំង​នោះ​ដល់​ក្រុម​កម្មករ បាន​និយាយ​ថា រហូត​ដល់​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ទើប​ការ​បែងចែក​នោះ ​​បាន​ចប់​សព្វ​គ្រប់ រួចរាល់ ។

គួរ​បញ្ជាក់ថា កាល​ពី​សប្ដាហ៏​កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​បុរេប្រទាន​ចំនួន ៩០ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក រួច​មក​ហើយ ​សម្រាប់​បើក​ប្រាក់​ខែ ខែ មករា ដល់ក្រុមកម្មករទាំងនោះបន្ទាប់ពីនយោជករបស់ពួកគេបានគេចខ្លួនដោយសារក្ស័យទុន ។ប៉ុន្តែនៅថ្ងៃទី១៨កុម្ភៈពួកគេបានបន្តបាតុកម្មទៀត​ ដើម្បី​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ឥឡូវ​រដ្ឋាភិបាល​បាន​ឆ្លើយ​ តប​តាម​បំណង​របស់​ពួក​គេ​ហើយ ៕

What Next?

Recent Articles

2 Responses to "កម្មករ​រោង​ចក្រ យ៉ុងវ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ បន្ទាប់​ពី​ការ​តវ៉ា"

  1. Khmer From Washington says:

    The strike has been going on for almost a month; and NO ONE included any “political party in Cambodia, NGO nor a foreigner county” is willing to step in, to solve or to show hope to those needy seven thousand Cambodian workers who have been out there on the street begging for help. Their hope is fading..!
    Now their prayers have been answered by their acting kindness government. Thanks Prime Minister Hun Sen!
    Here in the United States, if the company went bankrupted, employees went home with empty hands, and don’t expect the government to pay for length of work benefits that workers had spent times with a company.

  2. BaBaBoo says:

    Actually, this is not a good sign to 2015 for Cambodia. The economic here in Cambodia are depending on foreigners investment, and hope these worker won’t scar them away. Vietnam and China really appreciate the strike and they happy to see them OPEN business away from Cambodia.