លោក ហ្សង់ហ្វ្រង់ស្វ័រ ហ្វ័រតាំង Jean Francois-Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានប្រសាសន៍ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅវិមានសន្តិភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ គន្លងមកនេះ ។
សារា
Wednesday 20 February 2013
The Free Press Magazine
លោក ហ្សង់ហ្វ្រង់ស្វ័រ ហ្វ័រតាំង បាននិយាយទៅកាន់លោក ហ៊ុន សែនថា ប្រទេសចំនួន២៧ នៅក្នុងសហគមន៍អឺរ៉ុបនឹងជួយគាំទ្រ និងសហការយ៉ាងស្អិតរមួតជាមូយកម្ពុជា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់និតិកាលទី៥ ក្នុងខែកក្កដា ដែលនឹងកំពុងខិតជិតមកដល់នាពេលខាងមុខនេះ ដើម្បីធានាបានថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាមួយគ្នាលោកហ្សង់ហ្វ្រង់ស្វ័រ ហ្វ័រតាំង ក៏បានអបអរសាទរចំពោះការបោះជំហ៊ានទៅរកការធ្វើកំណែទម្រង់តុលាការដែលក្នុងនោះត្រូវបានអនុម័តក្រមរដ្ឋប្បវេណីក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ប្រឆាំងអំពើពុករលួយផងដែរ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយលោកហ្សង់ហ្វ្រង់ស្វ័រ ហ្វ័រតាំងក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាជំរុញធ្វើយ៉ាងណាឲ្យបង្កើតច្បាប់មេធាវី, ច្បាប់ចៅក្រមនិងច្បាប់ឧត្តមក្រុមប្រឹក្សាចៅក្រមផងដែរ។
សូមបញ្ជាក់ ថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩.៦២លាននាក់ នឹងចូលរួមនៅក្នុងការបោះឆ្នោតនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានឲ្យដឹងផងដែរថា ការបោះឆ្នោតសម្រាប់និតិកាលទី៥នេះនឹងត្រូវចំណាយទឹកប្រាក់ចំនួន២១លានដុល្លាសហរដ្ឋអាមេរិក៕

ខ្ញុំដូចជាឈឺចាប់ណាស់នៅពេលដែលឮគេមកសំណូមពរនេះសំណូមពរនោះច្រើនដូចនេះ។ ដូច្នេះ យើងកម្ពុជាត្រូវតែមានឆន្ទៈធ្វើអ្វីៗឲ្យបានលឿនកុំរង់ចាំទាល់តែគេមកថាឲ្យយ។ ប្រទេសកម្ពុជាមាន អធិបតេយ្យពេញលេញ ហើយអ្វីៗដែលកម្ពុជាបានចុះហត្ថលេខាជាមួយអន្តរជាតិនោះគឺគ្រាន់តែ បំពេញភារកិច្ចទាំងនោះឲ្យចប់ទៅនោះពួកទាំងនោះនិងមិនមករករឿងអីយើងនោះទេ។
បោះមួយដង 21លានដុល្លា បើគិតថាមានចំនួន 10000 មណ្ឌុល=2100 ដុល្លា តែភាពយុត្តិធម៌សំរាប់ គណបក្សដទៃហាក់មិនទទួលយកបាន មានន័យថាចំណាយអត់សមស្របទៅនឹងលទ្ឋផលសោះ៕
មេដឹកនាំខ្មែរចេះតែស្នើសុំជំនូយពីបរទេសនឹងអន្តរជាតិ នៅពេលដែលប្រទេសជាតិត្រូវការ តែពេលបរទេសយល់ថារាជរដ្ឋាភិបាលខ្វះចន្លោះ បរទេសនឹងអន្តរជាតិស្នើសុំអ្វីមួយអ្នកដឹកនាំខ្មែរធ្វើងើយ ចំជាឈ្លើយមែនពួកបណ្ឌិតអត់សាលាអស់នេះ៕
បើតាមន័យរបស់លោកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដូចបានយល់ដឹងច្បាស់ជារៀងរហូតថា
នៅកម្ពុជាការបោះឆ្នោតគ្មានម្ដងណាឡើយដែលត្រូវរៀបចំឲ្យមានការបោះឆ្នោតដោយ
សេរី មានតម្លាភាព ត្រឹមត្រូវនិងយុត្តិធម៌ ព្រោះការពិតវាអញ្ចឹងមែន ហើយមួយទៀត
គេក៏បានដឹងច្បាស់ដែរថា ប្រព័ន្ធតុលាការក៏គ្មានឯករាជ តម្លាភាពឬយុត្តិធម៌ដែរ នេះជា
ការផ្ដោតទៅលើសម្ដេចហ៊ុន សែន ចំៗហ្នឹងឯង!!!
បោះអោយគណបក្សណា បើគណបក្សមួយចំនួនកំពង់តែគេងក្នុងគុក និងរត់ចោលស្រុក
ពិតជាក្លាហានណាស់ CPP ចងដៃចងជើងគេហើយ ហៅគេឲ្យមកប្រដាល់ជាមួយ…..
សហគមន៏អឺរ៉ុបបានសម្តែងការគាំទ្រ និង ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ត្បិតមិនមាន
ភាពសុក្រិត ១០០% តែភាពត្រឹមត្រូវភាគច្រើនបានធ្វើឲ្យសហគមន៏អឺរ៉ុបទទួលស្គាល់ការបោះឆ្នោត។
.
គោលបំណងរបស់សហគមន៏អឺរ៉ុបពេលនេះគឺចប់ឲ្យមានការជម្រុញការបោះឆ្នោតឲ្យកាន់តែល្អ
ថែមទៀត បន្ថែមពីលើអ្វីដែលកម្ពុជាបាននឹងកំពុងធ្វើ។
បោះអោយគណៈបក្សណាដែលហ៊ានប្រឆាំងជាមួយរដ្ឋាភិបាល
ហាសហា