ភ្នំពេញ : ដ្បិតថាដំណឹងពិធីភ្ជាប់ពាក្យរបស់តារាសម្តែងសម្បុរស្រអែម សារ៉ាយ សក្ខណា ជាមួយនឹងកូនកំលោះអាណិកជនខ្មែរអាមេរិក លាក់កំបាំងមិនចង់ឲ្យមហាជនដឹងយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្រោយភាពស្ងប់ស្ងាត់នេះម្តាយរបស់នាងបានបង្ហើបពីដំណឹងដែលកូនៗនឹងត្រូវដឹកដៃគ្នាចូលរោងការផងដែរដោយអ្នកស្រីប្រាប់ថា៖ «មិនផុតពីឆ្នាំ២០១៣នេះទេកូនស្រីខ្ញុំសក្ខណា នឹងចូលរោងការក្រាបផ្ទឹមជាមួយគូដណ្តឹងនៅអាមេរិកហើយនាងក៏បាយៗពីសិល្បៈទៅរស់នៅជាមួយប្តីនាងដែរនៅពេលនោះ»។
Wednesday, 20 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ស្នាមញញឹមបិទមាត់មិនជិតពេលទទួលបានកូនប្រសាជាលើកដំបូងនោះ អ្នកម្តាយដែលតែងដើរតាមកូនស្រីគ្រប់ជំហានក្នុងវិថីសិល្បៈ បានប្រាប់ថា៖ «សក្ខណាបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរអាមេរិកកាលពីថ្ងៃ៣០ខែ ធ្នូ ឆ្នាំ២០១២ខណៈនាងនិងគូដណ្តឹងបានស្គាល់គ្នាអស់រយៈពេល៥ឆ្នាំមកហើយនោះ»។
អ្នកស្រី សម្ផស្សអះអាងទៀតថា «អនាគតកូន ប្រសាខ្ញុំអាយុលើសសក្ខណា បន្តិចបន្តួច គឺ៣០ឆ្នាំ។ គេមានឈ្មោះ កែវ មេត្រី ធ្វើការនៅអាមេរិកជាមេធាវីហើយក៏ធំដឹងក្តីក៏នៅអាមេរិកដែរ ពោលគឺគេទៅនៅអាមេរិកតាំងពីអាយុ៦ឆ្នាំម៉្លេះ»។
ដំណើរដើមហេតុដែលនាំឲ្យមេធាវីនៅអាមេរិកជាប់ស្នេហ៍តារាសម្ដែង សារ៉ាយ សក្ខណា នោះត្រូវបានអ្នកស្រី សម្ផស្សជាម្ដាយបញ្ជាក់ដោយពាក្យផ្អែមថា៖ «ខ្ញុំមិនដឹងថា អនាគតកូនប្រសាខ្ញុំចាប់ស្រឡាញ់សក្ខណា កូនខ្ញុំតាំងពីអង្កាល់ទេ។ តែគេបានប្រាប់ខ្ញុំថាចាប់ចិត្តលើនាងតាំងពីមុនពេលឃើញនាងផ្ទាល់ គឺគ្រាន់តែឃើញតាមទូរទស្សន៍និងឌីវីឌី ក៏ពេញចិត្តទៅហើយ»។
អ្នកស្រីបង្ហើបថា៖ «ប៉ុន្តែឱកាសដែលអនាគតកូនប្រសាគេបានជួប សក្ខណា លើកដំបូងបំផុតនោះគឺតាំងពីឆ្នាំ២០០៧ឯណោះខណៈដែលមេត្រី នេះគេនាំមិត្តភក្តិគេមកធ្វើកុននៅស្រុកខ្មែរ ហើយពេលនោះគេហៅសក្ខណាទៅថត។តាំងពីពេលនោះមកពួកគេក៏បានស្គាល់លេខទូរស័ព្ទគ្នា។ ប៉ុន្តែពេលនោះគេរាប់អានគ្នាធម្មតាៗមួយខែពីរខែមេត្រី ខលមកម្តង ទើបតែក្នុងឆ្នាំ២០១២នេះក៏ឈានដល់ការយល់ចិត្តថ្លើមគ្នាខ្លាំងក៏សម្រេចភ្ជាប់ពាក្យតែម្តងទៅ»។
បើទោះជាអ្នកស្រី សម្ផស្ស បរិយាយរឿងស្នេហារបស់កូនស្រីនិងអនាគតកូនប្រសាយ៉ាងហូរហែបែបនេះក្តីប៉ុន្តែអ្នកស្រីបែរជាមានចេតនាលាក់លៀមពីថ្លៃបណ្ណាការនិងកាលបរិច្ឆេទហែផ្កាស្លាសំពះក្រាបផ្ទឹមទៅវិញ។
អ្នកម្តាយតារាសម្ដែងសារ៉ាយ សក្ខណា បាននិយាយថា៖ «មកដល់ពេលនេះ ខ្ញុំនៅមិនទាន់គិតគូរចាត់ចែងរកពេលពេលារៀបមង្គលការកូននោះទេ ខណៈការងារសិល្បៈសក្ខណានៅច្រើនកំពុងតែបំពេញ។ ប៉ុន្តែថ្ងៃនោះនឹងមិនឲ្យផុតពីឆ្នាំ២០១៣នេះទេ»។
អ្នកស្រី សម្ផស្ស បានបញ្ជាក់ថា៖ «ពេលនេះទាន់ពេលវេលាមិនទាន់ប្រថុចញ៉ុចសក្ខណា ខំបំពេញការងារកុងត្រា និងសិល្បៈឲ្យស្រឡះពីខ្លួន ព្រោះបន្តិចទៀតយើងជាប់ត្រៀមលក្ខណៈចូលរោងការ។ ថាមិនបានបើឯកសាររត់ចប់សព្វគ្រប់នោះការហើយនាងនឹងឡើងយន្តហោះទៅរស់នៅជាមួយប្តីតែម្តង។ ពេលនោះអាជីពសិល្បៈរបស់នាងក៏បញ្ចប់ត្រឹមហ្នឹងដែរ»៕

សូមអោយកូនស្រីខ្មែរដ៏ស្អាតនេះមានចោគមានជ័យ។
ពេលខ្លះមិនប្រាកដថាបានជោគជ័យទាំងស្រុងទេ មិនដឹងថា កូនប្រសារជាមេធាវី ឬជាអ្នកថតកុន ស្តាប់ទៅវាហាក់ដូចជាអំនួតតែម្ខាង ។
KEO METREI???He is a Lawyer?. I guested that guy OWED a lot Money from student Loans.
His Brain not good 100%. I never see the young kid living in u.s.a since 6 yrs. old and…..want to Married with Cambodia girl. Never….never…never…..just him.
Time to be married and create another family by own.
Good bye Mom , I can live with my partner in oversea , so I can call you when I miss you , Mom.
Ha.ha. she want to live in oversea and another year she probably has a kid , as well.
It is not true, I have never seen this man as a lowyer in Lowell, Mass. There are only two Cambodian Lowyers in Low; they are Mr. Oung Vanthon and other one I remember only his first name is Mr. Naroum,so this guy may not a real lawyer in Lowell,Massachusett community as it drag about on this article.
” Don’t count your agges before they hatches.”
That’s true Mr. ~ .