05252013Headline:

ហ្វ្រេស៊ី​ជំនាន់​១២​នឹង​ប្រកួត​ថ្ងៃ​ស្អែក

ភ្នំពេញ : រូប​រាង​ស្រលូន កម្ពស់​បាន និង​សម្រស់​ខ្ចី​ល្វក់​យុវជន​យុវតី​សរុប​៤៦​នាក់ ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ពណ៌​ផ្កា​ឈូក​មាន​សរសេរ​ស្លាក​ជា​ភាសា​អង់គ្លស​ថា «Freshie» នឹង​ឡើង​ឆាក​សម្ដែង​សមត្ថភាព​នៅ​ទី​២១ ខែកុម្ភៈ ដើម្បី​ស្វែង​រក​ពិន្ទុ​ឈាន​ឆ្ពោះ​ទៅ​រក​តំណែង​ស្រី​ស្រស់​ប្រុស​ស្អាត​ប្រចាំ​ជំនាន់​ទី​១២ ក្នុង​ឆ្នាំ​២០១៣ នេះ​។

Wednesday, 20 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

បេក្ខជនបេក្ខនារី​ ​ចំនួន​សរុប​៤៦​នាក់ ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​ចូលរួម​ការប្រកួត​ ហ្វ្រេស៊ី​ ជំនាន់​ទី១២ ។ រូបថត ហេង ជីវ័ន

បេក្ខជនបេក្ខនារី​ ​ចំនួន​សរុប​៤៦​នាក់ ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​ចូលរួម​ការប្រកួត​ ហ្វ្រេស៊ី​ ជំនាន់​ទី១២ ។ រូបថត ហេង ជីវ័ន

កម្មវិធី​ប្រកួត Freshie Girl & Boy​ដែល​នឹង​ចាក់​ផ្សាយ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ MyTV លើក​នេះ​ត្រូវ​បាន​ម្ចាស់​គម្រោង​និង​ជា​ប្រធាន​ក្រុមហ៊ុន​ភេនណិត លោក ប៊ុនគើត អាង​អាន​ណយសិរី ឲ្យ​ដឹង​ថា៖ «​ការ​ប្រកួត​ដ៏​ធំ​នេះ​យើង​បាន​ធ្វើ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ហើយ​ឆ្នាំ​២០១៣​នេះ គឺ​ជា​ជំនាន់​ទី​១២​ហើយ​ដែល​ក្រុមហ៊ុន​យើង​បាន​រៀប​ចំឲ្យ​មាន​កម្មវិធី​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ទោះ​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត Freshie Girl & Boys ជំនាន់​ទី​១២​នេះ ម្ចាស់​គម្រោង​ជន​ជាតិ​ថៃ​រូប​នេះ​អះអាង​ថា៖ «​មាន​ការ​ផ្លាស់​ប្តូរ​អស្ចារ្យ​ជាង​មុនៗ ព្រោះ​ថា​នេះ​ជា​កម្មវិធី​ប្រកួត​ដ៏​ធំ​តែ​មួយ​គត់​ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ទស្សនិក​ជន​យុវជន​យុវតី​ខ្មែរ​យ៉ាង​ច្រើន​កុះករ​មែន​ទែន​»។

ជាមួយ​មោទនភាព​នេះ លោក​បាន​បញ្ជាក់​ថា៖ «​សិល្បករ សិល្បការិនី តារា​ចម្រៀង ពិធីករ​ពិធី​ការិនី​ខ្មែរ បច្ចុប្បន្ន​កំពុង​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ប្រមាណ​ជា​៧០​ភាគរយ បាន​កើត​ឡើង​ពី​កម្មវិធី​ប្រកួត​នេះ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​អស់​ពេល​១១​ឆ្នាំ​កន្លង​មក»។

យោង​តាម​សម្ដី របស់​លោក ប៊ុន​គើត អាង​អានណយសិរី ការ​ដែល​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​នេះ គឺ​ដើម្បី​ឲ្យ​យុវជន យុវតី​ខ្មែរ បាន​បញ្ចេញ​នូវ​សមត្ថភាព ទេព​កោសល្យ​ពី​ធម្មជាតិ​ និង​ភាព​អង់​អាច​ក្លាហាន​ក្នុង​ការ​សម្ដែង ក៏​ដូច​ជា​ការ​ចូល​រួម​លើក​តម្កើង​សិល្បៈ វប្បធម៌​ខ្មែរ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធ​ទទួល​បាន​នូវ​ចំណេះ​ដឹង​បន្ថែម​ស្វែង​រក​នូវ​មិត្ត​ភាព​ថ្មី​និង​មួយ​ទៀត​ចង់​ឲ្យ​យុវជន​យុវតី​ខ្មែរ​ប្រើ​ប្រាស់​ពេល​វេលាទំនេរ​ពី​ការ​សិក្សា​ងាក​មក​រក​សិល្បៈ​ជា​ជាង​ភ្លាត់​ខ្លួន​ធ្លាក់​ក្នុង​អំពើ​អបាយ​មុខ​គ្រប់​ប្រភេទ​និង​គ្រឿង​ញៀន​ជា​ដើម។

ប៉ុន្តែ​យ៉ាង​ណា ម្ចាស់​គម្រោង​ជនជាតិ​ថៃ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​បន្ត​ថា៖ «ភាព​ជោគ​ជ័យ​នេះ​ក៏​អាស្រ័យ​ការ​គាំទ្រ​ពី​មាតា បិតា យុវជន យុវតី​ខ្មែរ និង​ទស្សនិក​ជន​គ្រប់ៗ​រូប ហើយ​លើស​ពី​នេះ​ទៅ​ទៀត​គឺ​ការ​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​កម្មវិធី​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ឡាយ​រួប​រួម​គ្នា​ក្នុង​ការ​បណ្តុះ​បណ្តាល​ផ្តល់​ឱកាស​និង​វេទិកា​កិត្តិយស​ដើម្បី​ប្អូនៗ»​។

យោង​តាម​លោក មែ វិចិត្តបុត្រ អ្នក​គ្រប់​គ្រង់​ទូទៅ​នៃ​កម្មវិធី​ឆ្នាំ​នេះ​មាន​យុវជន​យុវតី​២០០០​រូប​ដាក់​ពាក្យ​ប្រកួត​មក​ពី​គ្រប់​ខេត្ត​ទាំង​អស់​។

បេក្ខជន​បេក្ខនារី​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​នូវ​វគ្គ​ជម្រុះ​រូបថត​មុន​នឹង​បាន​ចូល​សម្ភាស​ជាមួយ​គណៈ​កម្មការ​ជំនាញ​ហើយ​ឆ្លង​កាត់​វគ្គ​បង្ហាញ​បុគ្គលិក​លក្ខណៈ​និង​ភាព​ក្លាហាន​នៅ​ចំពោះ​មុខ​គណៈ​កម្មការ​។

លោក​បាន​បន្ត​ទៀត​ថា៖ «​ចុង​ក្រោយ​យើង​រក​បាន​បេក្ខនារី​ចំនួន​២៣ រូប និង បេក្ខ​បុរស​ចំនួន​២៣​រូប​ដែល​អាច​ឡើង​ទៅ​ធ្វើ​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខាង​មុខ​នេះ​» ។

លោក មែ វិចិត្ត​បុត្រ បាន​បញ្ជាក់​ថា ការ​ប្រកួត​ជំនាក់​ទី១២​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​កុម្ភៈ វេលា​ម៉ោង​៧​យប់ នៅ​ស្ថានីយ​ទូរទស្សន៍​MyTV ឫស្សីកែវ វេលា​ម៉ោង​៧:៣០​យប់​និង​ចាក់​ផ្សាយ​ឡើង​វិញ​នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ។

លោក​បន្ថែម​ទៀត​ថា៖​«សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី៤ ខែ​មេសា នៅ​សាល​មហាស្រព​កោះ​ពេជ្រ​ហើយ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍ My​TV ផង​ដែរ​»៕​

What Next?

Recent Articles

6 Responses to "ហ្វ្រេស៊ី​ជំនាន់​១២​នឹង​ប្រកួត​ថ្ងៃ​ស្អែក"

  1. រូបល្អភរផង់ណាស់ តែម្នាក់ៗរៀនដល់ណាហើយ បញ្ចប់ការសិក្សានៅមហាវិទ្យាលយ័ណាខ្លះ ?

  2. សិល្បករ សិល្បការិនី តារា​ចម្រៀង ពិធីករ​ពិធី​ការិនី​ខ្មែរ បច្ចុប្បន្ន​កំពុង​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ប្រមាណ​ជា​៧០​ភាគរយ

    ហើយ៣០ភាគតយទៀត ទៅធ្វើអាជីវកម្មតាមសម្មាជីវ ព្រោះខ្លួនកាន់តែចាស់ ត្រូវគេធីបចោល ។

  3. Anonymous says:

    មើលទៅគួរអោយស្រលាញ់ ?

    សូមផ្តាំណាកុំយកប្រុសក្មេងៗពួកគាត់ពុំសំបូរលុយចាយដូចចាស់ទេ៊៊៊៊៊៊

  4. *** says:

    បើកផ្លូវឲ្យអាកញ្ញារឹតមានទឹកមាត់លេបទៀតហើយ…….ហា!ហា!

  5. nika says:

    នៅពេលដែលអ្នកមានកូនស្រីសូមប្រាប
    កូនស្រីអ្នកថាកុំយកប្រុសក្មេងព្រោះពុំសូវសំបូលុយចាយដូចចាស់
    ទេ

  6. មនុស្សធម្មតា says:

    Nika I support your idea