05222013Headline:

ជន​សង្ស័យ ឈូក បណ្ឌិត រួច​ផុត​ពី​ការ​កាត់​ទោស​១ឆ្នាំ​គត់

ស្វាយរៀងៈ មួយ​ឆ្នាំ​គត់​គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិល​មិញ បុរស​ដែល​គេ​ស្គាល់​ថា ជា​អតីត​អភិបាល​ក្រុង​បាវិត​ឈ្មោះ ឈូក បណ្ឌិត ដែល​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​បី​គ្រាប់ ទៅ​លើ​ហ្វូង​កម្មករ​កាត់​ដេរ​រាប់​ពាន់​នាក់ ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ក្នុង​កូដកម្ម បណ្តាល​ឲ្យ​របួស​កម្មការិនី​បី​នាក់ នៅ​តែ​ជា​កង្វល់​សម្រាប់​ក្រុម​សិទ្ធិ​មនុស្ស អំពី​ការ​យឺត​យ៉ាវ​​នៃ​សវនាការ​កាត់​ទោស​ជន​នេះ ពី​សំណាក់​តុលាការ​នៅ​ឡើយ។

Thursday, 21 February 2013
ម៉ៃ ទិត្យ​ថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ហេតុការណ៍​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ស្វាយរៀង​នេះ គម្រប់​មួយ​ឆ្នាំ​ហើយ បើ​ទោះ​ជា​ថ្មីៗ​នេះ មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​កាត់​ទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស​ក្តី ក៏​ការ​កាត់​ទោស​ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត នេះ​នៅ​មិន​មាន​សញ្ញា​គួរ​ឲ្យ​ជឿ​ជាក់​បាន​នៅ​ឡើយ​ដដែល។

លោកស្រី ម៉ៅ សំវុទ្ធារី មេធាវី​ការពារ​ក្ដី​លោក ឈូក បណ្ឌិត កាល​ពី​ថ្ងៃ​ម្សិល​មិញ​ប្រាប់​ថា៖​«យើង​មិន​ទាន់​ទទួល​បាន​ដីកា​ពី តុលាការ​នៅ​ឡើយ»។ លោកស្រី​ថា បើ​សិន​គ្មាន​ដីកា​ទេ​គាត់​ក៏មិន​ដឹង​ថា តើ​កូន​ក្តី​គាត់​នឹង​ទៅ​បង្ហាញ​ខ្លួន​ឬ​យ៉ាង​ណាទេ?

សាលាឧទ្ធរណ៍ បានយក​សំណុំ​រឿង​ក្ដី​មក​អង្កេត​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង ទម្លាក់​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ពីបទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា និង​គ្មាន​ការ​​បក​ស្រាយ​ពន្យល់ ក្រោយ​ពី​មាន​ការ​រុញ​ករណី​នេះ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ព្រះ​រាជអាជ្ញា និង​ចៅ​ក្រុម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

មេធាវីលោក ឈូក បណ្ឌិត ​អះអាង​ពី​ម្សិល​មិញថា គាត់​មិន​ទាន់​បាន​ទទួល​ដីកា​នៅ​ឡើយ ​ប៉ុន្តែ មេធាវី​ការពារ​ក្ដី​ជន​រងគ្រោះ​ជា​កម្មការិនី​ទាំងបី​នាក់​ប្រាប់​ថា ពី​សប្ដាហ៍​មុន​ពួកគេ​ត្រូវ​តុលាការ​កោះឲ្យ​ចូល​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​ ២៧ ខែកុម្ភៈ។

កម្មការិនី ប៊ុត ចិន្ដា អាយុ​២១​ឆ្នាំ​ ដែល​រង​របួស​ធ្ងន់​នៅពេល​គ្រាប់​កាំ​ភ្លើង​ត្រូវ​ប៉ះ​ចំ​សួត​និយាយ​ថា​ ទោះ​ជា​នាង​ប្រឈម​នឹង​សុខ​ភាព​ទ្រុឌ​ទ្រោម​ក្ដី ​នាង​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​នៅ​សប្ដាហ៍​ក្រោយ។

នាងនិយាយ​ថា៖«មេធាវី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ជាថ្មី​នៅ​ថ្ងៃ​នោះ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​ជា​យូរ​មក​ហើយ​ ខ្ញុំ​នឹងធ្វើ​តាម​ការ​បរិច្ឆេទ​ក្នុង​ដីកា»។

នាង​ ចិន្ដា បញ្ជាក់ថា ទោះ​ជាកន្លង​មួយ​ឆ្នាំ​ហើយ​ក្ដី សោកនាដកម្ម​កើតឡើង​ចំពោះ​នាង​នៅ​មិន​ទាន់​រលុប​នៅឡើយ។ នាង​ថា បើ​គ្មាន​ការ​ចាប់​ខ្លួន និង​គ្មាន​ការ​កាត់​ទោស​ទេ នាង​នៅ​តែ​ភ័យ​ខ្លាច​ជានិច្ច។ នាង​បន្តថា៖ «ខ្ញុំនៅ​តែ​ភ័យ​ខ្លាច ពេល​ណា​និយាយ​ពី​ថ្ងៃទី​២០ កុម្ភៈ ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ថ្ងៃ​នោះ​។ អ្វី​ដែល​តុលាការ​ខេត្ត​ស្វាយ​រៀង​ធ្វើ​គឺ​គ្រាន់​តែ​ចង់​ការពារ​ជន​ល្មើស ហើយ​មិន​បាន​ការពារ​ជន​រងគ្រោះ​ដូចពួក​យើង​នោះ​ទេ»។

ហេតុការណ៍​នេះ ចំពោះ​អ្នក​ផ្សេង​បាន​រសាយ​ការ​ភ័យ​ខ្លាច​បាត់​អស់​ហើយ។

កម្ម​ការិ​នី នុ​ត​ សាខន ​អាយុ​២៤​ឆ្នាំ និយាយ​ថា៖ «​ខ្ញុំ​លែង​​ខ្លាច​លោក បណ្ឌិត ទៀត​ហើយ​ ​ឥឡូវ​ខ្ញុំ​កំពុង​ជួល​បន្ទប់​នៅ​មុខ​ការិយា​ល័យ​គាត់​។ ខ្ញុំ​ឃើញ​គាត់​បើក​ឡាន​រាល់​ថ្ងៃ​ ពេល​ខ្ញុំ​ឃើញ​មុខ​គាត់​ ខ្ញុំ​ចាប់​ផ្ដើម​ខឹង​តុលាការ​ខេត្ត​​ស្វាយ​រៀង​ភ្លាម»។

នាង សាខន បន្ត​ថា នាង​គ្មាន​ឯកសារ​សម្រាប់​ប្រគល់​ឲ្យ​តុលាការ​ដើម្បី​គាំទ្រ​ការ​ចោទ ប្រកាន់​ជន​សង្ស័យ​ទេ តែនាង​ត្រៀម​ភ័ស្តុតាង​ដែល​នាង​​មាន។ នាងថា៖«​ខ្ញុំ​អាច​បង្ហាញ​តុលាការ​ពី​ស្នាម​របួស​លើ​ខ្លួន​ខ្ញុំ»។

លោកស្រី ស្រី បុតចរិយា មេធាវី​ការពារ​ក្ដី​មួយ​រូប​ក្នុង​ចំណោម​ពីរ​រូប​តំណាង​ឲ្យ​ស្រ្តី​រង​ គ្រោះ​បី​នាក់​នេះ​បានឲ្យ​ដឹង​ថា កូន​ក្ដី​គាត់​ម្នាក់ៗ អន្ទះ​សា​ចង់​ចូល​រួម​សវនាការ​ណាស់​នៅ​សប្ដាហ៍​ក្រោយ។

លោកស្រីថ្លែង​ថា៖ «​ខ្ញុំ​មាន​ការ​បារម្ភ ពីនាង ចិន្ដា ព្រោះ​នាង​បាន​សម្រាល​កូន​ទើប​តែ​បាន​១​ខែ។ ឯនាង កែវ នា ​បាន​ឈប់​ធ្វើការ​ហើយ​ ព្រោះ​នាង​ឈឺ​ចាប់​ខ្លាំងពេក​នឹង​ស្នាម​របួស។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ ពួកគេ​នឹងមក​តាម​ការ​កោះ»។

កាលពីថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ ២០១២ អគ្គព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​នឹង ​ការ​សម្រេច​របស់​សាលា​ដំបូង​​ខេត្ត​ស្វាយរៀង ដែល​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិតរូប​នោះ ដោយតម្រូវ​ឲ្យ​លើក​សំណុំ​រឿង​នេះ​មក​ដាក់​លើតុ ដើម្បី​ជជែក​វែក​ញែករួម​​គ្នា ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជនរង​គ្រោះ៕ PN

What Next?

Recent Articles

12 Responses to "ជន​សង្ស័យ ឈូក បណ្ឌិត រួច​ផុត​ពី​ការ​កាត់​ទោស​១ឆ្នាំ​គត់"

  1. សូមទេវតាឆ្នាំថ្មីបើកមេឃគប់រន្ទះបាញ់ខែចេត្រអោយចំក្បាលអាឈូកបណ្ឌិតតាម៉ងទៅ កុំរំពឹងអីពួកអាតុលាការអាយ៉ង

    អស់នេះនោះ នេះជានិរដ្ឋសំរាប់ តែពួកអាឆ្កែព្រុសតាមសុីពែ លើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ !

  2. សូមទេវតាឆ្នាំថ្មីបើកមេឃគប់រន្ទះបាញ់ខែចេត្រអោយចំក្បាលអាឈូកបណ្ឌិតតាម៉ងទៅ កុំរំពឹងអីពួកអាតុលាការអាយ៉ង

    អស់នេះនោះ នេះជានិតិរដ្ឋសំរាប់ តែពួកអាឆ្កែព្រុសតាមសុីពែ លើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ !

  3. ហាហា says:

    យ៉ាប់ណាស់អាស្រុកខ្មែរនឹង បើខ្នងក្រាស់ខ្លាំងគឺបានរួចខ្លួន តែបើខ្នងស្តើងច្បាស់ជាចាប់ញាត់ទ្រុងតាំង ពីយូរណាស់មកហើយ ហើយត្រូវបានលោកខាងកាន់ ក្បាលមេក្រូបញ្ជាអោយចាប់ 24 ម៉ោង មួយរំពេច​

  4. កូនខ្មែរសុទ្ធសាធ says:

    ម៉េចមិនឃើញ ហ៊ុន សែន មកស្រែកអោយចាប់ ឈូក បណ្ឌិត ទៅដាក់ទោស ដូច ហ៊ុន សែន ស្រែក
    អោយចាប់ ប៊ុន រដ្ឋា ដែលពួកគេចោទទាំងបំពានថាបានដឹកនាំប្រជាជនធ្វើអមគមន៍នោះ។
    ករណីរបស់ ឈូក បណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ថាតុលាការគ្មានភាពឯករាជ្យទេ ស្ថាប័ននេះគឺស្ថិត
    នៅក្រោមបញ្ជារបស់រដ្ឋាភិបាលយ៉ាងច្បាស់ដូច។ខ្ញុំមិនដឹងថា នាយករដ្ឋមន្រ្តី និងមន្រ្តីក្រោមឳវាទ ជា
    មនុស្សល្ងង់ឬក៏ធ្វើជាល្ងង់ទេ ពីព្រោះនៅពេលនិយាយពីតុលាការ ពេលណា ពួកគេតែងតែនិយាយថា
    តុលាការជាស្ថាប័នឯករាជ្យដែលធាតុពិតពួកគេបានបង្វិលក្បាលពួកតុលាការតាមអំពើរចិត្តទៅ
    ហើយនោះ។

  5. 18 Mars says:

    ជំទាវម៉ែន សំអន៖ ឈូក បណ្ឌិត គ្រាន់តែបាញ់ឲ្យរបួសរឿងអីត្រូវជាប់គុក ចុះអា នឹម ពិសី ក្មួយសម្តេច តេជោបាញ់គេដល់ងាប់ម៉េចក៏រួចខ្លួន។

  6. *** says:

    Crimanal man have to stay in jail ( Chhouk bondith have to stay in jail).
    He want to kill people so he can’t hide.

  7. His connection with one of the DPMs. He was innocent; only the gun was accident and malfunctioned!!!…………..

  8. ~ says:

    A gangster CPP has always support its gangsters mumber to hurt innocent people around the country, soon it gangters will defeat by people.

  9. នេះហើយជារដ្ធាភិបាលទំនើងនោះ ។

  10. ABC says:

    Nis hery samai hun sain ker jeng yarb nas parkpuk youn….

  11. តថ says:

    ឆ្កែតែងតែកាពារកូនបើមិនចង់បានរបៀបនេះទេ សូមកុំជ្រើសយក។

  12. Ah lop ~ and his cliques!!!