05212013Headline:

សហគមន៍​អឺរ៉ុប​ទាម​ទារ​កម្ពុជា​ផ្តល់​ប្រាក់​បដិភាគ​ជួយ​សាលា​ក្តី​ខ្មែរ​ក្រហម

សហគមន៍​អឺរ៉ុប អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា ចេញ​មុខ​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ថែម​ទៀត​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម។

ដោយ ជី វីតា
2013-02-21
វិទ្យុអាស៊ីសេរី

ទិដ្ឋភាព​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។

ទិដ្ឋភាព​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ Photo courtesy of ECCC

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ខណៈ​មាន​បុគ្គលិក​ខ្លះ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​លា​លែង​ពី​ការងារ និង​ខ្លះ​ទៀត​គំរាម​ធ្វើ​កូដកម្ម​បន្ទាប់​ពី​មិន​ទទួល​បាន​ប្រាក់​ខែ​អស់​រយៈពេល​ជាង​ពីរ​ខែ​មក។

យោង​តាម​កិច្ច​ព្រមព្រៀង​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម រវាង​ភាគី​អង្គការ​សហប្រជាជាតិ និង​កម្ពុជា ភាគី​អង្គការ​សហប្រជាជាតិ នឹង​ចំណាយ​ថវិកា​ទៅ​លើ​ប្រាក់​ខែ​របស់​បុគ្គលិក​អន្តរជាតិ និង​ទៅ​លើ​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន។ ចំណែក​រដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ទៅ​លើ​ភាគី​ជាតិ ឬ​បុគ្គលិក​កម្ពុជា ខ្លួន​ឯង។

ឯកអគ្គរដ្ឋទូត​របស់​សហគមន៍​អឺរ៉ុប លោក ស្ហង់ហ្វ្រង់ស្វ័រ កូតាំង (Jean-Francois Cautain) បាន​ផ្ញើ​សារ​ជា​អ៊ីមែល ទៅ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យតឺ (Reuter) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា សហគមន៍​អឺរ៉ុប​តែង​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា បន្ត​បង្កើន​ការ​ចំណាយ​ប្រាក់​បដិភាគ​របស់​ខ្លួន​ទៅ​សាលា​ក្តី​ខ្មែរ​ក្រហម អោយ​បាន​ក្រាស់ក្រែល ដើម្បី​អោយ​ដំណើរ​ការ​ក្តី​មាន​និរន្តរភាព ហើយ​កម្ពុជា ខ្លួន​ឯង​ក៏​នឹង​ទទួល​បាន​ភាព​ជា​កម្មសិទ្ធិ​នៃ​ការ​កាត់​សេចក្តី​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែរ។

កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​នឹង​មិន​អនុញ្ញាត​អោយ​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​ទេ។ លោក​បញ្ជាក់​ថា លោក​សប្បាយ​ចិត្ត​ប្រសិន​បើ​ភាគី​អង្គការ​សហប្រជាជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម វេច​បង្វេច ហើយ​ចាក​ចេញ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

———————————

What Next?

Recent Articles

5 Responses to "សហគមន៍​អឺរ៉ុប​ទាម​ទារ​កម្ពុជា​ផ្តល់​ប្រាក់​បដិភាគ​ជួយ​សាលា​ក្តី​ខ្មែរ​ក្រហម"

  1. រដ្ឋាពិបាកគ្មានលុយច្រើនទេ យកទៅសង់បុរី និង ទិញឡាន ទិញវីឡាអោយស្រិក្មេងអស់ហើយ

    ម្យ៉ាងលុយអង្គរវត្តក៏យួនវាយកទៅស្រុកជិតអស់ទៀត ចឹងសូមជួយសាលាក្តី តែ១០០ដុល្លាសិនចុះ!

  2. សាលាក្តីខ្មែរក្រហម មិនងាយនឹង វេច​បង្វេច  ហើយ​ចាក​ចេញ​ពី​កម្ពុជាឡើយ  បើសិនជា

    អ្នកដឹកនាំខ្មែរជាអតីតពួកខ្មែរក្រហម នៅតែមិនព្រមលះបង់ចោល របបពួកកុម្មុយនិស្ត។

  3. ហេស ហេ៎…ជាទូទៅបើមិនខ្មេះ គឺដាក់លុយខ្លួនឯងព្រោះចង់ដឹងៗៗៗៗការពិត!
    តែនេះវាខ្មេះ ព្រោះកាលណាដាក់ទៅដូចមិនមានប្រយោជន៍ដល់ខ្លួនឯងទេ…ថែមទាំង
    បើកកកាយទាក់ទងខ្លួនឯងផ៎ងដែរបាទ…! ដូច្នេះ គេធ្វើក្រអារឿងហ្នឹងទៀតហើយមើលទៅ!
    ហាស ហាស ហាស…ក្រយ៉ៅចឹង!

  4. Who am I? says:

    Gov’t will not support this court because no one gives the money to kill himself.

    Some of the gov’t officers were involved in this charge. So, premier wished the court not happen. The premier always says Cambodian people must remember only CPP saved you from Pol Pot regime. But when the court wanted to charge involved people, gov’t says no no…stop and wished to close the court. What’s does it mean?

    Or open the court for money making? supper clever!!!

  5. . សាលាក្តីខ្មែរក្រហម។

    . គណបក្សប្រឆាំង។

    . សង្គមស៊ីវិល។

    . សារព័ត៌មានសេរី

    . សហគមន៏អឺរ៉ុប។

    . សហរដ្ឋអាមេរិក។

    . នៅសល់តែ ប្រជាប្រិយភាព នៅក្នុងប្រទេសខ្មែរ ដែល

    គណបក្សប្រឆាំងកំពុងខិតខំប្រឹងប្រែងបន្ទាប់ពីបាត់បង់

    បងធំកុម្មុយនិស្តដ៏ល្បីឈ្មោះនៅក្នុងប្រទេសខ្មែរ SHN។

    ទាំងអស់នេះគឺជាសំពាធ ព្រនង់ គំនៀបទៅលើពួកអ្នក

    ដឹកនាំខ្មែរជាអតីតពួកខ្មែរក្រហមនៅតែមិនព្រមលះបង់

    ចោល របបពួកកុម្មុយនិស្ត។

    . កុំសូវក្អេងក្អាង  សំបើមពេក  ពួកកុម្មុយនិស្តសព្វថ្ងៃ។