ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ៖ ព្រះរាជវង្សានុវង្ស​មិនគួរ​ធ្វើ​នយោបាយ​ទេ

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបញ្ជាក់​​ជា​ថ្មីថា ព្រះអង្គ​នឹង​មិន​វិលត្រលប់ ទៅធ្វើ​នយោបាយ​វិញ​ទេ។ រីឯព្រះរាជវង្សានុវង្ស ក៏គួរតែ​ស្ថិត​នៅ​អព្យាក្រឹត និង​រួបរួម ជុំវិញ​ព្រះរាជបល្ល័ង្ក។ ព្រះបន្ទូល​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យ៉ាងដូច្នេះ បាន​ធ្វើឡើង នៅ​ពេ​ល​ដែល​ព្រះអង្គម្ចាស់ក្សត្រិយ នរោត្តម អរុណរស្មី ព្រះរាជបុត្រីពៅ​របស់​សម្តេចព្រះ នរោត្តម សីហនុ នឹង​ត្រូវ​យាង​ទៅ​គង់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ខែ​​កក្កដា។

ថ្ងៃ ព្រហស្បតិ៍ 21 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ (រូបថតឯកសារ) ©សុវណ្ណារ៉ា

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(02:32)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សព្វថ្ងៃ មានតួនាទីជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី។ ក្នុងបទសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជា កាលពី​ថ្ងៃពុធ ព្រះអង្គបាន​បញ្ជាក់ជាថ្មី​ថា ព្រះអង្គនឹងមិនវិលត្រលប់ ចូលប្រឡូក​ក្នុងនយោបាយ​វិញ​ទេ។

សម្តេចក្រុមព្រះ ក៏បានលើកឡើងថា ព្រះរាជវង្សានុវង្ស នៅពេលនេះ ក៏ពុំគួរធ្វើ​នយោបាយ​ឡើយ។ ព្រះរាជវង្សានុវង្ស ត្រូវស្ថិតនៅអព្យាក្រឹត ហើយរួបរួមគ្នា ជុំវិញរាជបល្ល័ង្ក និងជុំវិញ​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ ក្នុងព្រះបរមរាជវាំង។
 
បន្ទូលដូច្នេះ ក៏ត្រូវបានសម្តេចក្រុមព្រះ ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ដែលជាព្រះអនុជរបស់ព្រះអង្គ។ ព្រះរាជបល្ល័ង្ក ក៏ត្រូវប្រមែ​ប្រមូល​អ្នក​រាជានិយម។
 
ព្រះបន្ទូលរបស់សម្តេចក្រុមព្រះដូច្នេះ ចំពេលគណបក្សហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ បានយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួម​ការ​បោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដា។
 
សម្តេចក្រុមព្រះ បានលើកឡើងថា សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ពុំគួរយាង​ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទេ។ តាមព្រះអង្គ ទាំងសម្តេចព្រះអនុជ និងទាំងលោក ញឹក ប៊ុនឆៃ គឺមិនអាចស្រោចស្រង់ ឲ្យហ៊្វុនស៊ិនប៉ិច ថ្កុំថ្កើងឡើងវិញឡើយ។ ដូច្នេះគួរ​ទុកជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបាន​សច្ចា ​ចំពោះព្រះបរមសពសម្តេចឪ សម្តេចតា ព្រះមហាក្សត្រ សម្តេចម៉ែ ម្តងជាពីរដង ក្នុងការថែរក្សានូវព្រះរាជបល្ល័ង្ក។
 
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១កុម្ភៈ ក្នុងពេលជូនព្រះរាជដំណើរ​ព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងព្រះអនុជ អរុណរស្មី ទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិ​ប​ត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច  បាន​ចាត់ទុកបន្ទូល​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថាជាការ​រារាំង​មិន​ឲ្យ​សមាជិក​រាជវង្សានុវង្ស ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​។​
 
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ដោយសារតែ​សម្តេចក្រុមព្រះ ពុំមាន​ឱកាស​វិល​មក​ដឹកនាំ​ ហ្វ៊ុនស៊ិនប៉ិច ទើបព្រះអង្គលើកឡើងដូច្នេះ។
 
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជ នៅថ្ងៃទី២៣មីនា ដើម្បីថ្វាយឋានៈប្រធានដឹកនាំ ដល់សម្តេចព្រះរាជបុត្រី អរុណរស្មី៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

15 Responses to "ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ៖ ព្រះរាជវង្សានុវង្ស​មិនគួរ​ធ្វើ​នយោបាយ​ទេ"

  1. ខ្ញុំជាខ្មែរ says:

    អាចោលម្សៀត គនិតចោលម្សៀតខ្លួនឯងតាំងចាប់ផ្តើមដើររារាំងគេឯង

  2. សំដាច់ដឹងខ្លួនជាការប្រសើរហើយព្រោះន័យនេះចង់និយាយត្រង់ថា

    ហ្វ៊ុនស៊ិនប៉ិច គង់តែរលាយ ហើយរាជវង្សចុងក្រោយរបស់ស្តេចដណ្តើមរាជ្យត្រសក់ផ្អែម

    ជិតមកដល់ទីបញ្ចប់ហើយ ទោះចូលរឺមិនចូលក៏មិនត្រូវប្រឆាំងហ្នឹង សំដាច់សែនជោដែរ រាជវង្សទាំងមូលស្ថិត នៅ ដៃ

    គេទៅហើយ ចឹងគួរតែទុកអោយអ្នកដទៃដែលអាចមានកំលាំងប្រឆាំងបានអោយគេប្រឆាំងទៅ !

  3. អាចោលម្សៀត គំនិតចោលម្សៀតខ្លួនឯងតាំងចាប់ផ្តើមដើររារាំងគេឯង
    ធ្វើអីមិនកើតដើររារាំគេឯង ពិតជាពួជចោលម្សៀតមែន

  4. LKM says:

    មិនគួរណាជេរលោកទេ បើគ្មានលោកក៏ពួកយួនមិនដកពីកម្ពុជាដែរ។

  5. Anonymous says:

    ខ្ញុំយល់ថាបងៗនិងពូៗសុទ្ឋជាជនមានចំណោះប្រាជ្ញាបរិបូរណ៌​​​​​ គួរតែលើកតម្លើងជាតិយើង​ ប្រសើរជាងការជេរគ្នា

  6. kadongchi says:

    កំពូជមាន់សំឡរពូកែតែជាន់មេ!!!
    ពូជត្រសក់ផ្អូម

    youtube to mp3ជា

  7. *** says:

    Stay inside the palace with the girls better than politic….ha.ha.
    Like father like son.( Tel pere tel fils ).

  8. ពូជស្តេចត្រសក់ផ្អែម ជិតទទួលបាបកម្មវិញម្តងហើយ បន្ទាប់ពីកំចាត់វង្សវរ័ន្ម

  9. បើសិនជាពូជជ័យវរន្ម័ដឹកនាំប្រទេសរហូតមកវិញ ម្ល៉េះខ្មែរប្រហែលមិនចាញ់ចិនទេ

    ហើយសៀមនិងយួនប្រហែលក៏មិនមានដីធំដូចសព្វថ្ងៃនេះដែរ ។

  10. Kmeng Peal says:

    សំដាច់តេជោលោកឆ្លាតប្រមូលពូចស្តេចបានទាំងអស់ដាក់មួយដុំ ដីមួយគីឡូបួនជ្រុងវាំងវាស់ចែកគ្នាដើរ។
    ហេ!ហេ!គួរសប្បាយមែន។

  11. ក្មេងវត្ត says:

    អីមិនរារាំង បើខ្លួនឯងធ្លាប់មានប្រវ័ត្តដ៍ជូចត់ជាមួយហ៊ុនសែនជាច្រើនដងហើយ រៀនដល់ថ្នាក់បណ្ឌិតស្រុកបារាំងទាំងមូល ឲ្យហ៊ុនសែនក្មេងវត្តគ្វាលគោបោកក្បាលប្រើបាន ទីបញ្ចប់គេធាក់ក្បាលចេញ បានអំណាចក្នុងដៃហើយឲ្យគេដណ្ដើមបានវិញ
    ដូចហ៊ុនសែនថាមិនខុស ក្មេងវត្តទាត់ក្មេងវាំង គឺវាអញ្ចឹងមែនការពិត ហ្នឹងហើយសមមុខ។

  12. 18 Mars says:

    សម្តេចក្រុមពាលអើយ បើទ្រង់ត្រឡប់ទៅធ្វើនយោបាយទៀតក៏គ្មានអ្នកណាគាំទ្រដែរ ព្រោះព្រះអង្គពូកែ ណាស់ពីជាងចិតសិបកៅអីមកដល់ប៊ិះសូន្យ។ ព្រះអង្គមានព្រះបញ្ញាញាណតែខាងក្តិតតែប៉ុណ្ណោះ……..

  13. ខ្មែរក្រៃលែង says:

    ព្រះអង្គអើយ ព្រះអង្គមានប្រាសរាជ្ជអង្ការត្រឹមត្រូវណាស់ ពុំហានទៀតទេខ្លាចប្រពន្ធក្មេងរត់ចោល។

  14. *** says:

    Ranarit doesn’t to do political any more because his hobby different .
    He like to stays inside the palace easy to play with all girls.
    Ha.ha his hobby like pussy only .

  15. គ្រាន់តែមើលមុខក៏ដឹងថាមិនមែនជាមនុស្សមិនល្អទៅ ហើយ ដែរ ។ ណ្ហើយចុះទុកពេលអោយ ព្រះអង្គទត ស្រីរបាំ ក្មេងៗទៀត ចុះ សូមកុំត្រលបើ មកវិញ អីបើស្តោះហើយនោះ ។