នរណា​ជា ហ៊ុន សែន នរណា​ជា សម រង្ស៊ី?

ឯក​ឧត្តម​សម រង្ស៊ី និង​សម្តេច​តេជោ​ហ៊ុន សែន ទាំង​ពីរ​នាក់​ ជា​វីរជន​ខ្មែរ មាន​ដើម​កំណើត​ជា​ខ្មែរ ហើយ​ស្រឡាញ់​ជាតិ​សាសន៍​ខ្លួន​ដូច​គ្នា។ ទោះ​ជា​មាន​កំណើត​ពី​ម្តាយ​ទីទៃ លោក​ទាំង​ពីរ​គឺ​ជា​បង​ប្អូន​នឹង​គ្នា​ក្នុង​នាម​ជា​ឈាម​ជ័រ​នៃ​ពូជ​អម្បូរ​ ខ្មែរ​អង្គរ ដែល​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​រុងរឿង​ក្នុង​សម័យ​អតីតកាល។

Tuesday, 12 March 2013
ជូ លាងហាក់
ភ្នំពេញ ប៉ុស្តិ៍

លោក​ ហ៊ុន សែន​​ និង លោក សម រង្ស៊ី។ រូប​ថត ផា លីណា និង Bloomberg

លោក​ ហ៊ុន សែន​​ និង លោក សម រង្ស៊ី។ រូប​ថត ផា លីណា និង Bloomberg

ចាប់ ​ពី​ដើម​ទសវត្សរ៍​ទី​៧០ ខ្ញុំ​មិន​ដឹង​ជា​ឯក​ឧត្តម​សមរង្ស៊ី ស្ថិត​នៅ​ឯណា ហើយ​បាន​ធ្វើ​ការ​បម្រើ​ជាតិ​ក្នុង​ស្ថាប័ន​ណា​ខ្លះ​នោះ​ទេ។  ប៉ុន្តែ​តាម​សារ​ព័ត៌មាន​នានា គេ​បរិយាយ​ថា សម្តេច​ហ៊ុន សែន​ក្នុង​ជំនាន់​នោះ លោក​ជា​អតីត​សមមិត្ត​ទាហាន​ព្រៃ ធ្វើ​ការ​រួម​ដៃ​យ៉ាង​ស្និទ្ធស្នាល​ជា​មួយ​ខ្មែរ​ក្រហម​តាម​ជាយដែន ក្រោម​ការ​ដឹក​នាំ​លោក​ប៉ុលពត ដែល​ទាហាន​ព្រៃ​ទាំង​នោះ បាន​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង​មួយ​លាន​ ៧ សែន​នាក់ ក្រោយ​ពេល​ដែល​ពួក​គេ​បាន​វាយ​ប្រហារ ខ្មែរ​សាធារណ​រដ្ឋ​របប​លន់ នល់ ដែល​ជា​ខ្មែរ​ដូច​គ្នា ឲ្យ​ដួល​រលំ​ នៅ​ក្នុង​ថ្ងៃ​ទី១៧ ខែ​មេសា​ឆ្នាំ​១៩៧៥​។ ក្រោយ​ពី​ខ្មែរ​ក្រហម​បាន​រំលាយ​ប្រទេស និង​សម្លាប់​រាស្ត្រ​ខ្មែរ ដ៏​ច្រើន​រួច​ហើយ សាមគ្គីភាព​ត្រូវ​រលំ​បែក​បាក់ ហើយ​បក្ខ​ខ្មែរ​ក្រហម​ម្ខាង ដែល​មាន​សម្តេច​ហ៊ុន សែន សម្តេច​ជា ស៊ីម និង​ សម្តេច ហេង សំរិន​ជា​អ្នក​ដឹក​នាំ បាន​រត់​ទៅ​ពឹង​​យួន​ ឲ្យ​ចូល​មក​វាយ​ប្រហារ បាញ់​សម្លាប់​ខ្មែរ​ក្រហម ប៉ុល ពត ដែល​មុន​នេះ​បន្តិច ពួក​គេ​គឺ​ជា​បង​ប្អូន​រួម​ឈាម រួម​អាវុធ រួម​ចាន​ឆ្នាំង​បាយ​ទឹក​ជាមួយ​គ្នា​សោះ។ បន្ទាប់​មក​របប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ របស់​ ប៉ុល ពត គ្រប់​គ្រង​ប្រទេស​ខ្មែរ ក៏​ដួល​គ្រេង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​កង​ប្រដាប់​អាវុធ​វៀតណាម។

ជាយ ថា​ហេតុ​ រាស្ត្រ​ខ្មែរ​ទាំង​ផ្ទៃ​ប្រទេស​ ក៏​បាន​ឆ្លង​ផុត​ទុក្ខ​ទោស​មហាវេទនា​មួយ​គ្រា​។ ខ្មែរ​ចាប់​ផ្តើម​រៀបចំ​ស្រុក​ទេស ក្រោម​ការ​ត្រួត​ត្រា​របស់​កងទ័ព​វៀតណាម។  ក្នុង​ថិរវេលា​ប៉ុន្មាន​ឆ្នាំ​ដំបូង នៃ​ការ​រៀបចំ​ស្រុក​ទេស​ឲ្យ​មាន​សន្តិភាព វីរជន​ខ្មែរ​ បាន​ប្រើ​ទាហាន​ខ្មែរ​ឲ្យ​ទៅ​ស្លាប់…​មិន​មែន​ស្លាប់​ដើម្បី​ការ​ពារ​ផល​ ប្រយោជន៍​ប្រទេស​ជាតិ​ឯណា ​តែ​គេ​ចូល​ទៅ​ស្លាប់ ក្នុង​ការ​វាយ​ប្រហារ​ដណ្តើម​អំណាច​គ្នា​រវាង​មេ​ដឹក​នាំ​ខ្មែរ ហើយ​សម្តេច ​ហ៊ុន សែន បាន​ទទួល​ជោគជ័យ សុខ​សប្បាយ​រីករាយ និង​បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​រដ្ឋ​កម្ពុជា​។ ទាហាន​ដែល​ស្លាប់​ គឺ​ស្លាប់​ដោយ​គ្មាន​បាន​ទទួល​កិត្តិយស​អ្វី​សោះ​ តែ​គេ​ស្លាប់​ក្នុង​ន័យ​ការពារ​ផល​ប្រយោជន៍​ឯកជន។

រីឯ​លោក​សម រង្ស៊ី​បាន​ក្លាយ​ជា​មេបក្ស​ប្រឆាំង​ក្នុង​ប្រទេស​។ ជា​ការ​សន្និដ្ឋាន របស់​ខ្ញុំ​ គឺ​ថា លោក​សម រង្ស៊ី​គ្មាន​ដៃ​ប្រឡាក់​ឈាម​ខ្មែរ​សោះ​ទេ​។ តែ​តាម​ព្រឹត្តិការណ៍​ខ្លះ​ៗ ខ្ញុំ​យល់​ថា​ ឯក​ឧត្តម​សម​រង្ស៊ី គឺជា​វីរជន​ខ្មែរ ស្នេហា​ទឹក​ដី និង​ប្រជារាស្ត្រ​ខ្មែរ ដ៏​ល្អ​មួយ​រូប ​គួរ​ឲ្យ​គោរព​សរសើរ​។ ខ្ញុំ​យល់​ទៀត​ថា ខ្មែរ​គួរ​តែ​លើក​តម្កើង​ជាតិ​សាសន៍​របស់​ផង​ខ្លួន ក្នុង​សាមគ្គីភាព និង​មេត្រី​ភាព ​រវាង​គ្នា​និង​គ្នា ក្នុង​កាលៈ​ទេសៈ​ដ៏គ្រោះ​ថ្នាក់​នេះ​។ តែ​អត់​ទេ… ខ្មែរ​នៅ​តែ​បែក​បាក់​ហើយ​ស្អប់​គ្នា​ដូច​ខ្មាំង​សត្រូវ​រាប់​រយ​ឆ្នាំ​មក​ ហើយ​។ ជន​បរទេស​គេ​ជួយ​ឈឺ​ឆ្អាល​ខ្មែរ ក្នុង​ភាព​ទុរន់​ទុរា​នេះ ព្រោះ​គេ​សង្កេត​ឃើញ​ថា​ មេ​ដឹក​នាំ​ខ្មែរ​ គឺ​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​ខាង​សតិ​បញ្ញា​ ខ្វះ​ការ​សាមគ្គី​រវាង​គ្នា​និង​គ្នា ចំពោះ​មុខ​នៃ​មហា​គ្រោះ​ថ្នាក់​ដល់​ជាតិ​សាសន៍​។  ​ក្រៅ​ពី​ហ្នឹង រាស្ត្រខ្មែរ​មួយ​ចំនួន​ធំ​ក៏​បាន​និង​កំពុង​តែ​ទទួល​រង​ទុក្ខ​វេទនា​ដោយ សារ​ភាព​សោះ​អង្គើយ​និង​អយុត្តិធម៌​ពី​រដ្ឋាភិបាល​របស់​ខ្លួន​។ បរទេស​ គេ​ចូល​មក​ជួយ​និយាយ​ផ្សះផ្សា​ខ្មែរ តែ​អ្នក​ធំ​ខ្មែរ​ឥត​ទទួល​ទេ ក្រៅ​តែ​ពី​ជំនួយ​លុយ​កាក់​របស់​របរ និង​ចំណេះ​ចេះ​ដឹង​ផ្សេងៗ​។ ​យើង​រាល់​គ្នា​ជា​រាស្ត្រ បាន​ដឹង​ហើយ​ថា ក្នុង​បច្ចុប្បន្ន​កាល​សម្តេច​តេជោ​ហ៊ុនសែន លោក​បាន​និង​កំពុង​តែ​រៀបចំ​កសាង​ប្រទេស​ ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង ហើយ​នេះ​ជា​មោទនភាព​ល្អ​ ក្នុង​ដួង​ចិត្ត​យើង​។ គឺ​លោក​មាន​គុណ​បំណាច់​យ៉ាង​ច្រើន ចំពោះ​ប្រទេស​ជាតិ​នា​ដំណាក់​កាល​ថ្មី ក្រោយ​ពី​លោក​ចាក​ចេញ​ពី​ភាព​ជា​សមមិត្ត​នៃ​កង​ខ្មែរ​ក្រហម​វង្វេង​សាសន៍​។  តែ​ទោះ​យ៉ាង​ណា តាម​ខ្សែ​ប្រវត្តិសាស្ត្រ និង​ភូមិ​សាស្ត្រ​នៃ​កម្ពុជា​ បូក​រួម​ទាំង​ព្រឹត្តិ​ការណ៍​នានា​ ក្នុង​បច្ចុប្បន្ន គឺ​ខ្មែរ​ នៅ​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ហើយ​រង​ភាព​អាម៉ាស់​អាប់​ឱន​ជា​ដដែល ដោយ​ការ​ប្រេះ​ឆា​បែក​បាក់​គ្នា​ ក្នុង​គ្រួសារ​ជាតិ ស្រប​ពេល​ដែល​ខ្មែរ​ កំពុង​តែ​មាន​វិបត្តិ​ទឹក​ដី នៅ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​ខាង​កើត​និង​ខាង​លិច​។ ប៉ុន្មាន​ខែ​ឆ្នាំ​ចុង​ ក្រោយ​នេះ ​ឯកឧត្តម​សម រង្ស៊ី​ពុំ​បាន​ធ្វើ​កិច្ចការ​អ្វី​ជា​ធំ​ដុំ​ក្នុង​ការ​ជួយ​កសាង​ប្រទេស​ សោះ​ទេ ព្រោះ​លោក​កំពុង​និរទេស​ខ្លួន​ ឲ្យ​ផុត​ពី​ការ​ចោទ​ប្រកាន់ យ៉ាង​លេលា​និង​អយុត្តិធម៌​របស់​រដ្ឋាភិបាល​ខ្មែរ​ ដោយ​សារ​តែ​ទឹក​ចិត្ត​អង់អាច​និង​ស្នេហា​ជាតិ​របស់​គាត់ ក្នុង​រឿង​វៀតណាម​ឈ្លានពាន​ដី​ខ្មែរ ក្នុង​ខេត្ត​ស្វាយរៀង។

នេះ​ ជា​កំហុស​ធ្ងន់ធ្ងរ នៃ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន និង​ជា​ករណី​វិកល​ចរិត ដែល​កម្រ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ​ព្រោះ​ថា​ នៅ​លើ​ពិភពលោក​ជាតិ​សាសន៍​ណា​ក៏​ដូច​ជាតិ​សាសន៍​ណា​ដែរ គឺ​គេ​តែង​តែ​កាន់​ជើង និង​ជួយ​ជ្រោម​ជ្រែង​ជន​ជាតិ​គេ​ក្នុង​គ្រប់​ករណី​និង​គ្រប់​កាលៈ​ទេសៈ​  កាល​បើ​គេ​មាន​ទំនាស់​នឹង​ជន​បរទេស​ដែល​ឈ្លានពាន​។

រដ្ឋាភិបាល សម្តេច​ហ៊ុន​ សែន គឺ​មាន​កំហុស​គួរ​អៀនខ្មាស​ខ្លាំង​ណាស់​ ក្នុង​ករណី​នៃ​ការ​ចោទ​ប្រកាន់​ឥស្សរជន​ខ្មែរ​រូប​នេះ ក្នុង​ករណី​នេះ​ដែល​តាម​សច្ចយុត្តិធម៌​នៃ​ច្បាប់​ធម្មជាតិ ពួក​គេ​ជា​ខ្មែរ​ទាំង​អស់ គួរ​តែ​កាន់​ជើង​និង​ជួយ​ជ្រោមជ្រែង​គ្នា ទើប​សមហេតុ​សមផល។  តែ​រដ្ឋាភិបាល​នេះ ធ្វើ​សកម្មភាព​ទាំង​កម្រោល​ទទឹង​ទិស ពន្លិច​កិត្តិយស និង​បំបាក់​ទឹក​ចិត្ត​ស្នេហា​ជាតិ នៃ​ឥស្សរជន​ជាតិ​ឯង ឲ្យ​បរទេស​រឹត​តែ​មាន​កម្លាំង​ចិត្ត ក្នុង​ការ​ប្រមាថ​មើល​ងាយ​របស់​គេ​ចំពោះ​ជាតិ​ខ្មែរ​ទៅ​វិញ​។ ឃើញ​ទេ​?  ព្រោះ​តែ​អ៊ីចឹង​ហើយ បាន​ជា​ទាំង​ខ្មែរ​ ទាំង​បរទេស​នានា គេ​យល់​ថា​ វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ របស់​លោក​សម​រង្ស៊ី ក្នុង​ការ​ដែល​លោក​កំពុង​បំពេញ​កាតព្វកិច្ច ជា​តំណាង​រាស្ត្រ ជួយ​ឈឺ​ឆ្អាល ចំពោះ​ផល​ប្រយោជន៍​ នៃ​ជាតិ​របស់​លោក​នោះ​ឯណា តែ​វា​ជា​រឿង​នយោបាយ​លេលា កម្ចាត់​កម្ចាយ​អ្នក​ប្រឆាំង ដើម្បី​បំបាត់​សំឡេង​វីរជន​ស្នេហា​ជាតិ​រូប​នេះ​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ ខូច​ខាត​បាត់​បង់​ផល​ប្រយោជន៍​ខ្មែរ​។ សម្តេច​តេជោ​ពិត​ជា​យល់​ច្បាស់ ក្នុង​ករណី​នេះ ថា លោក​សម​រង្ស៊ី ពិត​ជា​គ្មាន​កំហុស​ទាល់​តែ​សោះ​។  បើ​សម្តេច​យល់​ថា ទឹក​ចិត្ត​ក្លាហាន​និង​សកម្មភាព​ការពារ​ទឹក​ដី នៃ​វីរជន​ខ្មែរ​រូប​នេះ ​ជា​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​មាន​ទោស គឺ​សម្តេច​ បាន​បង្ហាញ​ឲ្យ​យើង​រាល់​គ្នា​ដឹង​ថា គឺ​លោក​មិន​មែន​ជា​មេ​ដឹក​នាំ​ដ៏​ល្អ ឬ​ជា​ជន​ដែល​មាន​បេះ​ង​ស្នេហា​ជាតិ​ខ្មែរ​ មួយ​រយ​ភាគ​រយ​នោះ​ទេ។

តែ លោក​ស្រឡាញ់​និង​គិត​គូរ ផល​ប្រយោជន៍​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​លោក ច្រើន​ជាង​ស្រឡាញ់​រាស្ត្រ​ខ្មែរ​និង​ប្រទេស​ជាតិ​របស់​លោក​។ អាស្រ័យ​ហេតុ ​នេះ សូម​ខ្មែរ​ទូទៅ​ បូក-សង លក្ខណៈ​នៃ​រឿង​រ៉ាវ​ទាំង​អស់ ដែល​ជាប់​ទាក់​ទង​ដល់​វីរជន​ខ្មែរ​ទាំង​ពីរ​នេះ ដោយ​គតិ​សច្ចយុត្តិធម៌​ខ្លួន​ឯង និង​ធ្វើ​ការ​វិនិច្ឆ័យ​ផង​ចុះ​ថា​តើ​នរណា​មួយ​ជា ហ៊ុន​ សែន ហើយ​នរណា​គឺជា​សម រង្ស៊ី?

យោបល់​របស់​ខ្ញុំ​ផ្ទាល់ គឺថា សម្តេច​តេជោ និង​ឯក​ឧត្តម​សមរង្ស៊ី គឺជា​បង​ប្អូន​នឹង​គ្នា​ក្នុង​នាម​ជា​ខ្មែរ ពូជពង្ស​អ្នក​កសាង​អង្គរ​វត្ត​ក្នុង​ចក្រ​ភព​ខ្មែរ​ ដែល​អតីត​កាល​របស់​យើង​ មាន​គេ​កោត​សរសើរ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ ខ្មែរ​គួរ​តែ​រួប​រួម​គ្នា​ ហើយ​លោក​សមរង្ស៊ី​គួរ​តែ​ធ្វើ​មាតុ​ភូមិ​និវត្តន៍ ដោយ​សុខ​សន្តិភាព និង​ចាប់​ផ្តើម​ធ្វើ​ការងារ ជា​មួយ​គណបក្ស​ប្រជាជន រួម​កម្លាំង​គ្នា ដោះស្រាយ​បញ្ហា​ព្រំដែន… បំបាត់​ឫស​គល់​តូច​ធំ​នៃ​អំពើ​ពុករលួយ…បំបាត់​សកម្មភាព​បក្ខ​ពួក​និយម និង​វប្បធម៌​អន្តរាគមន៍ សុំ​ការ​ងារ​ធំ​ដុំ​ធ្វើ និង​ផ្តល់​យុត្តិធម៌​គ្រប់​បែប​យ៉ាង ជូន​រាស្ត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ឆ្នោត និង​ជា​ម្ចាស់​ទឹក​ដី​នៃ​កម្ពុជា​។ ពេល​នោះ យើង​នឹង​ប្រកាស​ប្រាប់​ពិភពលោក​ថា ​មុខ​របួស​ក្នុង​ដួង​ចិត្ត​ខ្មែរ គឺ​ចាប់​ផ្តើម​សះ​ជា​ហើយ។ ជយោ! ខេមរជាតិ៕

ដោយ ជូ លាងហាក់ នៅ​អាមេរិក អ៊ីមែល hakchou@hotmail.com

What Next?

Recent Articles

32 Responses to "នរណា​ជា ហ៊ុន សែន នរណា​ជា សម រង្ស៊ី?"

  1. Anonymous says:

    Very good comment! 100% agree! Your idea represent to majority people in present time. HS should read this.

  2. ខ្ញុំសូមលាក់ឈ្មោះ ព្រោះខ្លាចបាត់បង់កេៅអី ខ្ញុំធ្វើការក្នុងក្រសួងមួយ រយ:ពេល10 ឆ្នាំហើយ says:

    C’est bon

  3. LKM says:

    I am agreed with the ideas of united in the generation of Khmer!!!!!! Bravor Khmer!!!!!!!!!

  4. cheath says:

    ខណៈដែលរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស សំដៅពង្រឹងនីតិរដ្ឋនៅកម្ពុជានោះ មេបក្ស ប្រឆាំងជ្រុលនិយម សម រង្ស៊ី បែរជាអំពាវនាវទៅកាន់បណ្ដាមេដឹកនាំ ពិភពលោកឱ្យជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេស ស្នើឱ្យពួក គេចូលរួមចាប់អារម្មណ៍ជុំវិញការបោះឆ្នោតឆ្នាំ ២០១២-២០១៣ និងទាមទារឱ្យ បញ្ចៀសនូវអំពើទាំងឡាយណា ដែលអាចធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ តើប្រទេសកម្ពុជាពិតជាគ្មានលទ្ធិប្រជាធិបតេយ្យដូចដែល សម រង្ស៊ីបានស្រែកប្រាប់ដល់ពិភពលោកមែនឬ? តើការបោះឆ្នោតកន្លងមក ដែល គណបក្សប្រជាជនទទួលបានសំឡេងឈ្នះច្រើនលើសលប់និងត្រៀមលក្ខណៈសម្រាប់ បោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ ពិតជាធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមែនឬ?
    សម រង្ស៊ី ដឹងច្បាស់ណាស់ថា បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានអនុម័តនូវច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលប្រកាន់យកនូវការ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ប៉ុន្ដែមេបក្សប្រឆាំងរូបនេះ តែងតែបដិសេធមិនទទួលយកនូវការពិត អស់ទាំងនេះទេ ផ្ទុយទៅវិញថែមទាំងបានដើរញុះញង់ បំផុសបំផុលចលនាប្រឆាំង នៅក្រៅប្រទេសដើម្បីបម្រើយុទ្ធនាការសម្អុយកិត្យានុភាពរបស់រាជរដ្ឋាភិបាល ដោយពុំផ្អែកលើសច្ចភាពសោះឡើយ។
    ក្នុងដំណើរការបោះឆ្នោតនាពេលកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ហាញយ៉ាងជាក់ច្បាស់ ពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដែលជា ម្ចាស់នៃជោគវាសនារបស់ប្រទេសជាតិ ។ ក្នុងនោះគេសង្កេតឃើញថា អ្នកបោះ ឆ្នោតនៅកម្ពុជា ប្រហែលជាង៩លាននាក់ស្មើនឹង៨០ភាគរយទៅ៩០ភាគរយបាន ទៅបោះឆ្នោត ដែលក្នុងនោះមានការបោះឆ្នោតសំខាន់២គឺ ប្រជាធិបតេយ្យ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
    ដោយផ្អែកលើការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ បង្កើតបានជារដ្ឋាភិបាលប្រជាធិតេយ្យមួយស្របច្បាប់ ក្រោមដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា៤អាណត្ដិកន្លងមកហើយ ជាពិសេសក្នុងអាណត្ដិទី៤នេះ គណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដីរហូតដល់៩០អាសនៈ លើ១២៣អាសនៈ។ សកម្មភាពនិងលទ្ធផលទាំងនេះ បានបង្ហាញរួចជាស្រេចទៅហើយថា ប្រជាពល រដ្ឋកម្ពុជាស្គាល់អំពីតម្លៃសច្ចភាព ហើយចង់ចូលរួមក្នុងដំណើរការនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
    ដូច្នេះ សម រង្ស៊ី គួរបើកភ្នែកធំៗ ហើយសម្លឹងមើលឱ្យច្បាស់ថា គណ បក្សប្រជាជនកម្ពុជាបាននិងកំពុងប្រកាន់យកដំណើរការដឹកនាំបែបប្រជាធិប តេយ្យ ក្នុងការដឹកនាំជាតិ ក៏ដូចជាក្នុងបក្ស។ ជាក់ស្ដែងកាលបោះឆ្នោតឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា បាន បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានប្រជាប្រិយភាពជាង គេដើម្បីដាក់ចូលក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្ដិទី៣។
    ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ មកដល់ពេលបច្ចុប្បន្ន គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំច្បាស់លាស់ ដែលអនុម័តដោយ មហាសន្និបាតគណបក្ស មិនមែនចេះតែនឹកឃើញថាៗនោះទេ។ ការសម្រេច ជោគជ័យក្នុងការបង្រួបបង្រួមជាតិ កសាងសន្ដិភាព និងអភិវឌ្ឍន៍ជាតិ បានធ្វើឱ្យ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយភាពជឿជាក់។
    ដោយឡែក គណបក្សប្រឆាំងនៅកម្ពុជាវិញ មេបក្សគឺជាអ្នកជ្រើសតាំង បេក្ខជនសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវ ការដឹកនាំមួយ មានភាពផ្ដាច់ការក្នុងបក្សរបស់ខ្លួន ប្រើគំនិតអត្ដនោម័តនិយម គ្រួសារនិងបក្ខពួកមួយក្ដាប់តូច គឺមិនធ្វើឡើងតាមការសំរេចដោយយកពហុ មតិម្ដងណាឡើយ។ ទង្វើរបៀបនេះ តើបក្សប្រឆាំងអាចអួតអាងឬតាំងខ្លួនថាជា អ្នកប្រជាធិបតេយ្យបានដែរឬទេ? សម្រាប់ការដឹកនាំបក្សឬការដឹកនាំជាតិ ខណៈពេលដែលបេក្ខជនដែលត្រូវឈរឈ្មោះឱ្យប្រជាជនបោះឆ្នោតត្រូវបានចាត់ តាំងដោយមេបក្សយ៉ាងដូច្នេះ? នេះឬប្រជាធិបតេយ្យបែប សម រង្ស៊ី?
    ដូចនេះ សកម្មភាពទាំងអស់របស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានអ្នក តាមដានស្ថានការណ៍នយោបាយជាតិនិងអន្ដរជាតិ មើលឃើញយ៉ាងច្បាស់ថា គណ បក្សប្រឆាំងគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកដាក់លើបបូរមាត់គ្របដណ្ដប់ លើខ្លួន និងបាននាំគ្នាស្រែកទាំងបំផ្លើសថា សង្គមខ្មែរគ្មានប្រជាធិបតេយ្យ សព្វថ្ងៃសង្គមខ្មែរអយុត្ដិធម៌ រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងចោទប្រកាន់យ៉ាង នេះ យ៉ាងនោះ ជាដើម ។ ជាសច្ចភាព សមិទ្ធផលជាច្រើន បានបង្ហាញពីទង្វើ និង សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនូវអំពើល្អ របស់មេដឹកនាំគឺបានបង្ហាញពីប្រសិទ្ធភាពនៃការដឹកនាំការលះបង់ចូលរួមវិភាគ ទាន ទាំងកម្លាំងកាយចិត្ដ បញ្ញាស្មារតី ឆន្ទៈប្ដូរផ្ដាច់ និងជាពិសេសការយកអាយុ ជីវិតជាដើមទុន ដើម្បីដណ្ដើមបានភាពសុខសាន្ដជូនជាតិ។
    ភាពយុត្ដិធម៌ ត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី តាមរយៈការ គាំទ្រនិងចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ នយោបាយ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្ដិបន្ដ ដើម្បីចូលរួម ពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នៅកម្ពុជាពិតជា មានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិសេរីភាពពេញលេញមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ ហើយការបោះឆ្នោតពិត ជាបានចូលរួមពីគណបក្ស នយោបាយជាច្រើនប្រកួតប្រជែងគ្នា ក្នុងគន្លងវិថីប្រជាធិបតេយ្យ ។
    ដូច្នេះ ស្ថានការណ៍នយោបាយនៅកម្ពុជាមិនអាក្រក់ដូចការមួលបង្កាច់របស់ លោកសម រង្ស៊ី ដែលកំពុងតែដើរបោកប្រាស់សហគមន៍អន្ដរជាតិនៅឯក្រៅ ប្រទេសនោះឡើយ ហើយសហគមន៍អន្ដរជាតិឬប្រទេសម្ចាស់ជំនួយ ពួកគេពិតជា មានគំនិតប្រកបដោយសុភវិនិច្ឆ័យអំពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រដ្ឋា ភិបាលកម្ពុជា ដោយមិនជឿតាមការភូតភរ របស់មេបក្សប្រឆាំងដូច សម រង្ស៊ី នោះឡើយ ៕

  5. ខ្ញុំជាខ្មែរ says:

    អាចម៍

  6. Dabe says:

    I am agree with Cheath

  7. Dabe says:

    អាក្រៅបានតែថា។អាក្នុងបានតែស្រែក។គ្មានបានធ្វើអត់ដឹងថាការដឹកនាំហ្នឹងវាប៉ះប៉ាល់អីខ្លះទេ។
    បានតែរិះគន់មួយចំនុចដោយការសរសេរហ្នឹង អ្នកណាក៏ចេះដែរ។បើអនុវត្តផ្ទាល់បានយំលេងចេញ។

  8. ងកភាពខ្មែរួបរួមគ្នាឡើង!!

  9. លោក ហ៊ុន សែនជាទាហ៊ាន រុំដោះ ប្រទេសកម្ពុជា អោយរួចផុតពី របប ប៉ុលពត ចុះ លោក សម រស្ស៊ី នៅឯណា នៅ សោយ សុខ ឯប្រទេសក្រៅ ។ រដ្ឋាភិបាល លោក ហ៊ុន សែន គ្មាន កំហុស នឹង ចោទ ប្រកាន់ទៅលើ អ្នក ណាម្នាក់ឡើយ មានតែ អ្នកផ្សេង ដែល ធ្វើខុស មិនគួអោយ ទទួលយកបាន ចោទ រដ្ឋាភិបាលទេ ។ ជាធម្មតា​ អ្នកចាញ់ ចេះតែ រិះគន់គេ ថានេះថានោះ ខ្លួន ទន់ខ្សោយ គ្មានការគាំទ្រ ពីប្រជាជន ចេះតែ រកលាះនេះ លាះនោះ ចោទគេចោទឯង ។

    អស់លោគ គួគឹត មើល ប្រទេស មានច្បាប់ បើ ធ្វើខុស ចេះតែសម្រុសសម្រួល តើ ស្រុកខ្មែរ មានច្បាប់ដែរ រឺទេ ។ អស់ លោក ទាំង អង្កការ កាន់ជើង គណៈបក្ស ប្រឆាំង ឈរស្រែក ស្រុកខ្មែរ មិន គោរពច្បាប់ ដល់គេធ្វើតាមច្បាប់ ថាគេ អាក្រក់ ។ ប្រទេសខ្មែរ មិន អនុញ្ញាត អោយ ជន មួយក្តាប់ តូច ក្រឡុក ធ្វើអោយ ស្រុកខ្មែរ គ្មានស្ថេរភាព កទេ ។

    ស្រុកខ្មែរ មិន មែន ចេះតែ ធ្វើតាមចិត្ត របស់ អស់លោក ទេ ។ អស់លោក គឹត តែ មនុស្ស មួយក្តាប់តូច អត់ គឹត នឹង គឹតតែពីផលប្រយោជរបស់ខ្លួន ម្យ៉ាងទៀត មិន ផ្តល់តំលៃ អោយ ខ្មែរគ្នាឯងទេ គឺ ផ្តល់តំលៃ អោយ ជនបរទេស អាង អី ពឹង អាមេរិក បារាំង អុស្ត្រាលី គាំរាម និង ដើរស្នើសុំគេ ផ្តាច់ជំនួយ ដល់ស្រុកខ្មែរ ដើម្បី តែមនុស្សម្នាក់ អីឡូវរត់ទៅពឹងទៅ ។ ធ្វើអ្វីតាមតែអំពើចិត្ត អត់ គឹក ពី ផលប្រយោជន៏ ជាតិ អាង ខ្លួន មានសញ្ជាតិពីរ ដូច្នេះ កុំចេះតែ សរសេ ចោទគេ ។

    អស់ លោក ក្រុម គណៈបក្ស ប្រឆាំង លោក សម រស្ស៊ី លោក គឹម សុខា ព្រមទាំង អង្កការសង្គម ស៊ីវីល ការលពី ប្រជាជនមានទុក្ខ ក្រុម អស់លោក នៅឯណា? នឹង តើអ្នកណា សម្របសម្រួល រកដំណោះស្រាយ អោយ អស់ លោក បានវឹលចូលស្រុក ធ្វើនយោបាយ ដូចបច្ចុប្បន្ន ។

    គេដឹងហើយថាក្រោយពី លោក ហ៊ុន សែន នឹង សម្តេចតា បាន សម្របសម្រួល អោយ អ្នកក្រៅស្រុក បានចូលស្រុកវិញមក លោក សម រស្ស៊ី ធ្វើជារដ្ឋមន្រ្តី ម្នាក់ តែ ដោយ ឋានះត្រឹម រដ្ឋ មុន្ត្រីខ្លួន គឹតថា មិន សមល្មម ចង់ធ្វើជានាយករដ្ឋមន្ត្រី ក៏ បំផុស បង្កើត គណៈបក្ស ដោយដាក់ឈ្មោះខ្លួនឯងផ្ទាល់ ព្រោះពេលនោះ ខ្លួនគឹតថា គ្មានបក្ស ច្រើនទេ ខ្លួន អាច យកអំណាចបាន តែផ្ទុយ ទៅវិញ ខ្លួន ខ្សោយ ផ្នែកនយោបាយ ធ្វើនយោបាយចាញ់គេ ដើរ ចោទ ប្រទេសខ្លួនឯង នៅក្រៅស្រុកថា គ្មាន សន្តិសុខ គ្មាន សិទ្ធិមនុស្ស គ្មាតំលាភាព តុលាការ អយុតិធម៌ (បើ តុលាក គ្មានយុតិធម៌ លោក អាច ចូលស្រុកបានយ៉ូហើយ) សុំអោយ ប្រទេសនោះ ប្រទេសនេះ ដាក់គុំនាប លើ រដ្ឋាភិបាលខ្មែរ ដើម្បីខ្លួន ឈ្នោះឆ្នោត តើ ទាំងនេះ ជា អំពើ ត្រឹម ត្រូវ រឺ? អស់ លោក ប្រឆាំង ពិតជាថាត្រឹម ត្រូវហើយ ព្រោះ អស់លោក មិនដែលចង់ អោយ ស្រុក ខ្មែរ កូន ខ្មែរ ស្រួល ។

    អ្នកដែល មិនចេះអែនខ្មាស់ គឺ លោក សម រស្ស៊ី និង ក្រុមគាត់មួយក្តាប់តូចនេះឯង ។ គណៈបក្ស សម រស្ស៊ី អត់ លោក សម រស្ស៊ី នូវមានអ្នក ឆ្នើមជាង លោក សម រស្ស៊ីទៀត ធ្វើការ មិនដូច លោក សម រស្ស៊ី ទេ គឺ ប្រឆាំង ដើម្បីជាតិ ដើម្បី ស្ថាបនា មិន មែន ដើម្បិ ផលប្រយោជន៏ ផ្ទាល់ខ្លួន យកមកលាយឡំជាមួយផល ប្រយោជន៏ជាតិទេ ។

    អ្នកណាមិនស្គាល ចរិត លោក សម រស្ស៊ី ល្អ បានតែ នៅមុខ កញ្ចក់ទូរទស្សមួយភ្លេត ទេ ។

    គ្មានការព្រៀបធៀបណាមួយ​រវាង លោក សម រស្ស៊ី និង លោក ហ៊ុន សែន ទេ ខុសគ្នាឆ្ងាយណាស់ អំពី គុណសម្បិត្តិ នៃការ ក៏សាងជាតិ ។ មានតែ ក្រុម គណៈបក្ស លោក សម រស្ស៊ី មួយចំនួន តូចទេ ដែល ថា លោក សម រស្ស៊ី ស្នេហាជាតិ(ស្នេហាជាតិ ជនគ្រប់រូប គឺមានគ្រប់គ្នា) និង កសាងជាតិ តែ អ្នកផ្សេង គេ យល់ថា លោក សម រស្ស៊ី ក្រឡិច ក្រឡុច ធ្វើនយោបាយ ភូតភរ ដើរ ញុះញុង ប្រកាន់ជាតិសាសន៏ និយាយមិនពិត បំភ្លើស អំពាវនាវ ដល់ អន្តរជាតិ ផ្តាច់ជំនួយ ជាតិឯង ពុំ សូវមានការកសាងជាតិ ម្យ៉ាងទៀត ធ្វើនយោបាយ រើសមនុស្ស ក្រោយគេ ។

    (សូមពិចារណាកុំចេះតែថា)

  10. ~ says:

    Oung Ya, Dabe had got rabies from Oung Ya Cheath. So these sirouse desease will cause
    Ong Ya Cheath to cut off his dick drove to a dog. As soon as Ong Ya Dabe see that he chase after dogs for his purpose of bring it to a doctor, to add on his dick as a chaptic. Than Oung Ya Cheath feel sorry and chease behind Ong Ya Dabe to take it back; however, the dogs have refused to drop it off from its mouth for them.

  11. មកដល់លោក ជូ លាងហាក់ ជាទីរាប់អាន

    ខ្ញុំបានអានសំណេរ ជាទស្សន:របស់លោក បានចប់ចុងចប់ដើម ។

    ទស្សន: របស់លោកមានបំណងចង់ឲ មេដឹកនាំខ្មែរដែលនិយម

    មនោគមន៏វិជ្ជាមហាអំណាចនៅលើពិភពលោកមាននិស្ស័យផ្ទុយគ្នា

    ចេះយោគយល់ អធ្យាស្រ័យ រួបរួមស្រឡាញ់គ្នា។ ចំពោះបញ្ហានេះ

    ខ្ញុំបានសាកល្បង ឲទាំងសងខាងបន្ទន់ចិត្តទាំងអស់គ្នាហើយ ប៉ុន្តែ

    មេដឹកនាំធំៗទាំងពីរ នៅតែមានចិត្តមាន: ដោយមានហេតុផលជឿ

    ជាក់ទៅលើសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ត្រង់ចំណុចនេះយើង

    គួរតែទុកឧិកាសសំរាប់ពួកគាត់ប្រកួតប្រជែងគ្នា តាមរយ:ការបោះ-

    ឆ្នោតសម្លេងប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ជាមុនសិន។ការដែល

    មេដឹកនាំធំៗទាំងពីរ បែកបាក់ឃ្លាតឆ្ងាយពីគ្នា គឺជាល្បិច ចិត្តសាស្ត្រ

    នយោបាយ របស់អ្នកកំពុងកាន់អំណាច នៃប្រទេសខ្មែរយើងសព្វថ្ងៃ

    ដែលពួកគេចង់ឈ្នះឆ្នោត។ ខ្ញុំមើលឃើញថា មេដឹកនាំខ្មែរធំៗទាំង

    សងខាងពិតជាមានសមត្ថភាពដូចគ្នា។ប៉ុន្តែសូមលោកសង្កេតមើល

    អំពីចរន្តមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក ខ្ញុំគិតថាខាងបក្ស

    ប្រឆាំងក្នុងប្រទេសខ្មែរ កំពុងមានប្រៀបខ្លាំងជាងបន្តិច ដែលរួមផ្សំ

    នឹងការដែលមិនបានសាងតែអំពើអាក្រក់។ ម្យ៉ាងទៀត បើចិននៅតែ

    បន្តផ្តល់ប្រាក់កម្ចីឲប្រទេសខ្មែរតទៅទៀត គឺចិនកាន់តែ លង់ទៅៗ

    ពីព្រោះ ចិន នៅមិនទាន់មានសមត្ថភាព ចេះធ្វើឲប្រទេសខ្មែរយើង

    មានភាពម្ចាស់ការក្នុងការរកប្រាក់ដោះសងបំណុលរបស់ចិន វិញនៅ

    ឡើយ។ យើងឃើញថា ខាងបក្សប្រឆាំងរបស់ប្រទេសខ្មែរ កំពុងមាន

    ការជួយឈឺឆ្អាលពីសំណាក់មតិអន្តរជាតិ និងអាណិកជនខ្មែរនៅក្រៅ

    ប្រទេសយ៉ាងកុះករ។ មួយវិញទៀត ខ្ញុំសូមទាញអារម្មណ៏ លោកថា

    ខាងបក្សប្រឆាំងរបស់ប្រទេសខ្មែរជាភាគីមានសមត្ថភាពដ៏អាថ៌កំបាំង

    ទាំងខាងស្មារតីនិងសម្ភារ:ក្នុងការពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យ

    ដ៏បរិសុទ្ធនៅក្នុងប្រទេសខ្មែរ មិនមែនក្លែងក្លាយ ដោយមិនចាំបាច់ទៅ

    ពឹងពាក់សុំជំនួយសម្ភារ:ពីសម្ព័ន្ធមិត្តណាមួយ ផងដែរ។ ដូច្នេះ ចំពោះ

    មុខនេះ អ្វីដែលចាំបាច់ គឺជាលទ្ធផល នៃការបោះឆ្នោត ប្រកបដោយ

    សេរី និងយុត្តិធម៌ ដែលមានការចូលរួមសង្កេតការ ដ៏កុះករពីសំណាក់

    ជាសកល អន្តរជាតិ។

  12. Apsara says:

    Samrangsy lead better than Hun Sen , i choos Samrangsy to lead our country

  13. Anonymous says:

    ខឹងខុស ខឹងនាំខាត ខឹងនាំខូចមិត្តភាព ចង់ឈ្នះ តែគេក៏ចង់ឈ្នះ

  14. Siemreap says:

    I do not wonder why opposition party always loses in elections. You all know? Coz their activists are so stupid and low education level.

  15. តេចោរ says:

    ល្មមទុកអោយអ្នកក្រោយបានបញ្ចេញស្នាដៃផង

  16. Ly Seanteur says:

    លោក ពូសម​ រង្សី ពោលនេះ ខុសហើយ។ សម្តេច ហ៊ុន សែន របស
    ខ្ញុំមិនមែនជាមនុស្សកំសាកនោះទេ។ គាត់គឺជាមនុស្សក្លាហានថោកទាប ដោយាសារតែរាល់ជ័យជំនះដែលគាត់ទទួលបានមកដោយការប្រើល្បិចថោកទាប។​
    ប៉ុន្តែល្បិចទាំងនេះ មិនមែនសម្តេច ចេះដោយឯកឯងទេ គឺសម្តេច បានរៀនចេះ ពីយួនកម្មុនីស្ត ជាក្រុមដែលប្រើល្បិចថោកទាបដើម្បីសម្រេចគោលបំណងរបស់ខ្លួន។
    បូករួមមក សម្តេច ក្លាយជាមនុស្សប្រើល្បិចថោកទាប ដោយសារគាត់បានរៀនសូត្រពីសាលា និង គ្រូវដែលមានកម្មវិធីបង្រៀនអោយប្រើល្បិចថោកទាប។

  17. Who is right? Who is Wrong? says:

    What Cheat said above came from your heart, mind, and spirit?

    Normally, no one is perfect. We should do one thing for our people.

    where is your people? People living in rural area and city

    What kind of love do we have?

    Like when someone get benefit and unlike when someone do not get benefit from someone’s partner?

    If we participate to develop our country, it is better.

    We are systematic and structural community.

    Do you like to live alone in one house.

    Please keep our mind wide open.

  18. Neak ta says:

    នរណា​ជា ហ៊ុន សែន នរណា​ជា សម រង្ស៊ី?
    – ហ៊ុន សែន : The man who saved Khmer lifes, and build the country up from nothing.
    – សម រង្ស៊ី : The man who ran away to save himself when the Cambodia fell into the Kinlling Field.

    – ហ៊ុន សែន is now a Khmer Prime Minister.
    – សម រង្ស៊ី is now a prisoner.

  19. KY says:

    ប៉ុន្មាន​ខែ​ឆ្នាំ​ចុង​ ក្រោយ​នេះ ​ឯកឧត្តម​សម រង្ស៊ី​ពុំ​បាន​ធ្វើ​កិច្ចការ​អ្វី​ជា​ធំ​ដុំ​ក្នុង​ការ​ជួយ​កសាង​ប្រទេស​ សោះ​ទេ ព្រោះ​លោក​កំពុង​និរទេស​ខ្លួន​ ឲ្យ​ផុត​ពី​ការ​ចោទ​ប្រកាន់ យ៉ាង​លេលា​និង​អយុត្តិធម៌​របស់​រដ្ឋាភិបាល​ខ្មែរ​ ដោយ​សារ​តែ​ទឹក​ចិត្ត​អង់អាច​និង​ស្នេហា​ជាតិ​របស់​គាត់ ក្នុង​រឿង​វៀតណាម​ឈ្លានពាន​ដី​ខ្មែរ ក្នុង​ខេត្ត​ស្វាយរៀង។

    នេះ​ ជា​កំហុស​ធ្ងន់ធ្ងរ នៃ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន និង​ជា​ករណី​វិកល​ចរិត ដែល​កម្រ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ​ព្រោះ​ថា​ នៅ​លើ​ពិភពលោក​ជាតិ​សាសន៍​ណា​ក៏​ដូច​ជាតិ​សាសន៍​ណា​ដែរ គឺ​គេ​តែង​តែ​កាន់​ជើង និង​ជួយ​ជ្រោម​ជ្រែង​ជន​ជាតិ​គេ​ក្នុង​គ្រប់​ករណី​និង​គ្រប់​កាលៈ​ទេសៈ​ កាល​បើ​គេ​មាន​ទំនាស់​នឹង​ជន​បរទេស​ដែល​ឈ្លានពាន​។

    រដ្ឋាភិបាល សម្តេច​ហ៊ុន​ សែន គឺ​មាន​កំហុស​គួរ​អៀនខ្មាស​ខ្លាំង​ណាស់​ ក្នុង​ករណី​នៃ​ការ​ចោទ​ប្រកាន់​ឥស្សរជន​ខ្មែរ​រូប​នេះ ក្នុង​ករណី​នេះ​ដែល​តាម​សច្ចយុត្តិធម៌​នៃ​ច្បាប់​ធម្មជាតិ ពួក​គេ​ជា​ខ្មែរ​ទាំង​អស់ គួរ​តែ​កាន់​ជើង​និង​ជួយ​ជ្រោមជ្រែង​គ្នា ទើប​សមហេតុ​សមផល។ តែ​រដ្ឋាភិបាល​នេះ ធ្វើ​សកម្មភាព​ទាំង​កម្រោល​ទទឹង​ទិស ពន្លិច​កិត្តិយស និង​បំបាក់​ទឹក​ចិត្ត​ស្នេហា​ជាតិ នៃ​ឥស្សរជន​ជាតិ​ឯង ឲ្យ​បរទេស​រឹត​តែ​មាន​កម្លាំង​ចិត្ត ក្នុង​ការ​ប្រមាថ​មើល​ងាយ​របស់​គេ​ចំពោះ​ជាតិ​ខ្មែរ​ទៅ​វិញ​។ ឃើញ​ទេ​? ព្រោះ​តែ​អ៊ីចឹង​ហើយ បាន​ជា​ទាំង​ខ្មែរ​ ទាំង​បរទេស​នានា គេ​យល់​ថា​ វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ របស់​លោក​សម​រង្ស៊ី ក្នុង​ការ​ដែល​លោក​កំពុង​បំពេញ​កាតព្វកិច្ច ជា​តំណាង​រាស្ត្រ ជួយ​ឈឺ​ឆ្អាល ចំពោះ​ផល​ប្រយោជន៍​ នៃ​ជាតិ​របស់​លោក​នោះ​ឯណា តែ​វា​ជា​រឿង​នយោបាយ​លេលា កម្ចាត់​កម្ចាយ​អ្នក​ប្រឆាំង ដើម្បី​បំបាត់​សំឡេង​វីរជន​ស្នេហា​ជាតិ​រូប​នេះ​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ ខូច​ខាត​បាត់​បង់​ផល​ប្រយោជន៍​ខ្មែរ​។ សម្តេច​តេជោ​ពិត​ជា​យល់​ច្បាស់ ក្នុង​ករណី​នេះ ថា លោក​សម​រង្ស៊ី ពិត​ជា​គ្មាន​កំហុស​ទាល់​តែ​សោះ​។ បើ​សម្តេច​យល់​ថា ទឹក​ចិត្ត​ក្លាហាន​និង​សកម្មភាព​ការពារ​ទឹក​ដី នៃ​វីរជន​ខ្មែរ​រូប​នេះ ​ជា​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​មាន​ទោស គឺ​សម្តេច​ បាន​បង្ហាញ​ឲ្យ​យើង​រាល់​គ្នា​ដឹង​ថា គឺ​លោក​មិន​មែន​ជា​មេ​ដឹក​នាំ​ដ៏​ល្អ ឬ​ជា​ជន​ដែល​មាន​បេះ​ង​ស្នេហា​ជាតិ​ខ្មែរ​ មួយ​រយ​ភាគ​រយ​នោះ​ទេ។

    តែ លោក​ស្រឡាញ់​និង​គិត​គូរ ផល​ប្រយោជន៍​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​លោក ច្រើន​ជាង​ស្រឡាញ់​រាស្ត្រ​ខ្មែរ​និង​ប្រទេស​ជាតិ​របស់​លោក​។

  20. BaBaBoo says:

    អ្នកទាំងពីរគឺជាអ្នកស្នេហាជាតិខ្មែរ តែមានម្ចាស់ដោយខ្លួន ។ អ្នកស្នេហាជាតិដែលយកបរទេសមកការពារខ្លួនក៏មាន

    ចំណុចល្អនិងអាក្រក់ ឯអ្នកស្នេហាជាតិដែលកាត់ទឹកដីឲ្យបរទេស ដើម្បីផលប្រយោជន៌ឲ្យបុគ្គលខ្លួននៅក្នុងអំណាច គេ

    ហៅថា «លក់ជាតិ» ។ ម្លោះហើយ គុណបំណាច់និងអំពើល្អពីមុននិងត្រូវរលាយបាត់ ជាក់ជាមិនខាន ៕

  21. True Khmer says:

    សំនួរថា ហ៊ុនសែន និង​ សមរង្សីគឺជានណា?

    ចំលើយៈ

    ១. ហ៊ុនសែន គឺជាអតីតសមាជិករបស់ខ្មែរក្រហម រៀនសូត្របានតិចបំផុត​និងក្រោយមកមានខួរក្បាលជាយួនខ្លួនជាខ្មែរ ហើយកាត់ទឹក កាត់ដី កាត់កោះឲ្យទៅប្រទេសយួនព្រោះតែក្រាញនិងនិងញាណនិងអំណាច។ សរុបហ៊ុនសែនមិន មានលក្ខៈណះគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្ត្រីទេនៅស្រុកខ្មែរទេ សមជាមេទាហ៊ាន នៅស្រុកយួន។

    ២. លោកសមរង្សី គឺជាមនុស្សមានចំណេះចេះដឹង ស្នេហាជាតិ មិនកាត់ទឹកដីឲ្យយួន ស្រឡាញ់រាស្ត្រក្រីក្រ និងមានទំនាក់ទំនងការបរទេសលំដាប់អន្តរជាតិ។ សរុប លោក សមរង្សីមានលក្ខៈណះពេញបរិបូរណ៍ក្នុងការក្លាយខ្លួនជានាយរដ្ឋមន្ត្រីនៅស្រុកខ្មែរ។

  22. cheath says:

    នេះវាគ្រាន់តែជាបទស្មូតអភិធម្ម ដដែលៗ ​ ដែលអាសមរង្សីវាស្មូត សម្រាប់ដង្ហែរខ្មោច អាសមរង្សីខ្លួនវា និងបក្សពួកវាតែប៉ុណ្ណោះ
    មុខអាដែលៗ ប្តូរទៅ ?…………… ប្តូរឫុមិនប្តូរ ?………….ទីបំផុតក្តៀនអាចម៏ដដែល
    ថោកដដែល សម្រាមដដែល ? នេះហើយជាបទចម្រៀង ដែលពួកអាតិរិច្ឆានបក្សប្រឆាំង
    វាច្រៀងរាល់ថ្ងៃនេះ កុំឆ្ងល់់ វាដដែលៗទេ

  23. Ratha says:

    បើតាមអត្ថបទខាងលើ តើលោកណាអាចឆ្លើយបានដែរថា ជាតិសាសន៍អាចបែរមុខរួមពិភាក្សាគ្នា
    ចាប់ដៃគ្នាការពារបូរណភាពដែនដីកម្ពុជា រួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានជឿនលឿន
    ដួចប្រទេសនានា ប្រជារាស្ត្រមានជីវភាពរស់នៅដោយសុខសន្តិភាព គ្មានគំរាមគំហែង 
    ចោទប្រកាន់ ឬបណ្ដេញគ្នាដូចសព្វថ្ងៃនេះ តើអាចមានសង្ឃឺមដែរឬអត់?

  24. Pailine army says:

    អានអត្ថបទនេះរួចគួអោយអស់សំណើចណាស់ លោកនៅខាងក្រៅ បានដឹងប៉ុណ្ណាដែរចំពោះទឹកចិត្តរាស្រ្តខ្មែរ ចំពោះសម្តេច
    ខ្ញុំយលថាលោកបានដឹងតែមួយចំរៀកតូចប៉ុណ្ណោះ ព្រោះលោកស្វែងយល់តែចំនុចដែលលោកគាំទ្រ កន្លែងដែលខុសនិងគំនិតលោក
    បែជាមិនចូលចិត្ត គឺថាចំនុចវិជ្ជមានលោកមិននិយាយ លើកតែចំនុចអវិជ្ជមានមកនិយាយប៉ុន្តែ ចំនុចដែលលោកចូលចិត្តលោកលើក
    តែចំនុចវិជ្ជមានមកនិយាយ នេះជាការខ្វះខាតមួយដែលមិនគួអោយមានចំពោះអ្នកសំនេរប្រជាធិបតេយ្យម្នាក់

  25. ហ៊ុន សែនជាអ្នកដឹកនាំប្រភេទណា?
    ១- មានអ្វីគួរឆ្ងល់អំពីហ៊ុន សែន–ខ្មែររាប់លានសែនបានដឹងដើមចម
    ហ៊ុន សែនកូនឈ្លបបនខ្មែរក្រហម–ចិត្តសាហាវព្រមសមជាជនទមិឡ ។
    ២- ជាតិអ្នកដឹកនាំដែលខ្វះចិត្តធម៌–‹‹ក្រហមមិនល្អព្រោះតែខ្វះសីល››
    ហ្នឹង! ធាតុហ៊ុន សែន មានអីមន្ទិល?–បំផ្លាញផ្តាច់ផ្តិលអ្នកមិនស្របខ្លួន ។
    ៣- ហ៊ុន សែនផ្តាច់ការ នរណាមិនដឹង–សាហាវអញ្ចឹងព្រោះសែនអាងយួន
    សារធាតុបិសាចមិនអាចសមសួន–មិនអាចសាងខ្លូនជាជនចិត្តបុណ្យ ។
    ៤- ហ៊ុន សែនចចកដែលពាក់ស្បែកលា–ដែលខ្មែរគ្រប់គ្នាត្រូវប្រយ័ត្នខ្លួន
    មិនយួរមិនឆាប់ដីខ្មែរទ្រព្យយួន–ត្រូវស្កាត់ឱ្យទាន់មុនខ្មែរស្តាយក្រោយ ។
    ៥- សតវត្ស២១ សម័យភ្លឺថ្លា–បនជនផ្តាច់ការ ខ្មែរកុំបណ្តោយ
    បង្ហាញវត្តមានលើដីយើងឡើយ បំបាត់ឱ្យហើយ ទើបខ្មែរបានសុខ ។
    ៦- យើងខ្មែរអ្នកជា សប្បាយធ្វើបុណ្យ–ត្រកូលសែន ហ៊ុន សប្បាយសាងទុក្ខ
    សប្យាយគម្រាម ចោទចងដាក់គុក–ធ្វើបុណ្យយកមុខ បោករាស្រ្តខ្មែរលេង ។
    ៧- ហ៊ុន សែនជាអ្នកដឹកនាំបែបណា?–ខ្មែរបើកនេត្រា ហើយឈប់វង្វេង
    ជាអ្នកដឹកនាំជិះជាន់ជាតិឯង–ជាតិសាសន៍គេផ្សេង ឱនក្បាលតត្រុន ។
    ៨- ហ៊ុន សែន ក្បត់ជាតិ ទាយាទក្រហម–ពាលាមិនល្មម ព្រមានទុកមុន
    ប្រសិនខ្លួនចាញ់ ‹‹អញឈប់ធ្វើបុណ្យ››–ចរិតទុរជន បុណ្យមិនជួយទេ!

  26. មានមួយកន្លែងនោះ ខ្ញុំប្រទះភ្នែកឃើញអាជាតិសរសេរថា
    អ្នកណាចង់យកកំណាព្យវាទៅកែកុនឡកឡឺយបែបណាវិញ
    ក៏សូមអញ្ជើញ ។ អញផ្តាំប្រាប់អ្ហែងផងថា៖ កំណាព្យអ្ហែង
    គ្រាន់តែយកទៅលាយជីអាចម៍គោ ក៏វាខូចជីដែរ…តើយកធ្វើអីកើត?

  27. គ្រាន់តែពាក្យចាក់ដោតឆ្កឹះដើម្បីបិទបាំងភាពមហាឣាម៉ាស់ដែលពលរដ្ឋរាប់លានមិនបានគាំទ្របែរជា
    ចង្ឣុលគេឯងថាលេងល្បិចលួចសន្លឹកឆ្នោតថាយួនជួយបោះឆ្នោតឲ្យទាំងមានដាក់ពួកបរទេសជួយ
    តាមដាននិងពិសេសទៀតគឹជាសមាជិកគ្រប់គណបក្សចូលរួមត្រួតពិនិត្យគ្រប់មណ្ឌលបោះឆ្នោតហើយ
    ដំណើរការបោះឆ្នោតក៏ប្រព្រឹត្តទៅដោយរលូនមិនបានឃើញភាគីណាមួយចេញមុខតវ៉ាពីភាពមិនប្រក្រតី
    ណាមួយឡើយ តែរឿងដែលសែនមហាគំរក់ចោលម្សៀតនិងកំសាកឣន់ជាងក្មេងបៀមដៃឬក្មេងលេង
    បាយឡុកបាយឡនោះគឺមានតែគណបក្សប្រឆាំងដែលស្រេកឃ្លានកាន់ឣំណាចគ្មានឣៀនខ្មាស់នេះតែង
    ស្រែកព្រុសវែសៗពេលចាញ់យ៉ាងឣាម៉ាស់រៀងរាល់លើកនេះជាចរិតថោកបំផុតឥឡូវនេះជិតដល់ពេល
    បោះឆ្នោតទៀតហើយមិនដឹងមានល្បិចឣីដើម្បីឈ្នះមានតែល្បិចគំរក់ចោលម្សៀតខំស្រែកឣំពាវនាវ
    ដល់ឣន្តរជាតិកុំឲ្យចូលរួមក្នុងការបោះឆ្នោតក្នុងល្បិចកលរកលេសវាយប្រហារថាការបោះឆ្នោតគ្មានភាព
    យុត្តិធម៌គ្មានបរទេសគាំទ្រឥឡូវនេះទៀតមកប្រើវិធីក្មេងបៀមដៃថាហ៊ុន សែនកំសាកឯណាទៀតហើយ
    តាមពិតការចាញ់ឆ្នោតរាល់លើកគឺដោយសារគោលនយោយបាយខ្សោយហៅមិនឮនុះគឺការនិយាយ
    ប្រមាថដល់ប្រជាជនរាប់លានដែលបានរួចផុតជីវិតពីរបបឣាវខ្មៅបនប្រល័យពូជសាសន៍នេះថាជាជន
    ល្ងង់ខ្លៅក្បាលយួនខ្លួនខ្មែរលក់ខួរក្បាលឬឣាយ៉ងពាក្យប្រមាថទាំងឣស់នេះបានឆេះងំក្នុងផ្នត់គំនិត
    ខ្មែរតាំងពីខ្មែរដែលសេសសល់ពីស្លាប់បានធ្វើការវិភាគតាមដានទៅវាជានយោបាយបង្ករគំនុំបន្តទៅ
    ទៀតបើសិនជាពួកគាត់ហ៊ានតែបោះឆ្នោតឲ្យបក្សប្រឆាំងនេះឈ្នះមុខជាខ្មែរពិតណាស់នឹងត្រូវស្លាប់
    ឣន្តរធានមួយសារទៀតឣញ្ចឹងពួកគាត់គួរទុកចិត្តនរណាទៅពេលនេះ?

  28. ក្មេងវត្ត says:

    លោក Ly Seanteur និងលោក KY ខាងលើ ពិតជាមានយោបល់ល្អ ខ្ញុំសូមចូលរួមមតិលោកទាំងពីរ។
    អ្វីដែលយើងទាំងអស់គ្នាបានដឹងគឺហ៊ុនសែនមានប្រភពចេញមកពីអតីតខ្មែរក្រហម ជាក្រុមខ្មែរយៀកមិញលម្អៀងខាងយួននិងមានកំរឹតចេះដឹងទាបបំផុត ប្រកាន់របបគុម្មុយនិស្ដផ្ដាច់ការ១០០% ធ្លាប់មានបាតដៃប្រឡាក់ឈាមដូចពួកអ្នកកាន់អំណាចសព្វថ្ងៃមួយចំនួនដែរ គួររំលឹកថាពួកខ្មែរក្រហមមានពីរក្រុម មួយក្រុមលម្អៀងចិនគឺពួកលោកប៉ុលពត និងមួយក្រុមទៀតខាងយួនដែលគេហៅថាខ្មែរយៀកមិញ ដូចពួកកានអំណាចសព្វថ្ងៃនេះអញ្ចឹង ហើយពួកដែលសម្លាប់ខ្មែររង្គាលនាសម័យខ្មែរក្រហមនោះ គឺពួកខ្មែរយៀកមិញនេះឯង។
    ឯលោកសមរង្ស៊ីបានចេញមកសិក្សាប្រទេសបារាំងមុនស្រុកធ្លាក់ម្លេះ មានថ្នាក់សិក្សាកំរឹតខ្ពស់ ស្រ
    ឡាញ់និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ១០០%។

  29. cheath says:

    ពួកអាបក្សប្រឆាំង អន់ជាងឆ្កែ
    **************************
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ៕

  30. cheath says:

    វ៉ើយ ! អាស្រឡេវបាញ់ទា តាអៀងសារីទៅចោលអ្ហែង តាំងពីម៉ោង ៨ព្រឹកថ្ងៃទី ១៤ ខែមីនា ២០១៣ ហើយវ៉ើយ បោះឆ្នោតហើយអញសង្ស័យដល់វេនអ្ហែងទេអ្ហា ហាស !ហាស
    រួចចុះប្រពន្ធក្មេងអ្ហែង អ្ហែងទុកអោយអាណាគេអានេះ
    ព្រឹកម៉ិញ អត់ម៉ោផឹកកាហ្វេទេអ្ហែង អ្ហែងឈឺទេដឹង ? ប្រយ័ត្នចេតរ៉ូយអ្ហែង ហាស! ហាស

  31. ចៅចេក says:

    សូមប្រើសំដីអោយមានក្រមសីលធម៏ខ្លះផង។ ខ្មែរសាមគ្គី ខ្មែររស់ ខ្មែរបែកបាក់ ខ្មែរស្លាប់ ។ ភ្ញាក់រលឺកឡើង ទឹកដីខ្មែរត្រូវខ្មែររស់នៅនិងគ្រប់គ្រង មិនត្រូវធ្វើជាខ្ញុំកញ្ខាស់ដាច់ថ្លៃរបស់ប្រទេសណាមួយទេ។

  32. សំនួរ  សួរថា នរណាជា ហ៊ុនសែន នរណាជា សម រង្ស៊ី ?

    ចំលើយៈ

    ខ្ញុំឆ្លើយថា ស្តេច សីហនុ ជា ហ៊ុន សែន ។

    ឯសម្តេច អគ្គមហាបណ្ឌិត ញឹក ជូឡុង  ជា  លោកប្រធាន សម រង្ស៊ី

    ពីព្រោះ អគ្គមហាបណ្ឌិត ញឹក ជូឡុង គឺជាសម្តេចព្រះគ្រូ របស់ស្តេច

    សីហនុ ទៅទៀត។ នេះបើតាមការដំណាល តៗ គ្នាពីមនុស្សចាស់ៗ

    ក្នុងប្រវត្តិសាស្ត្រជំនាន់មុន គេថា   សម្តេច ញឹក ជូឡុង គឺជាគ្រូរបស់

    ស្តេច សីហនុ។  សម្តេច ញឹក ជូឡុង ចេះមើលពីវាសនាមនុស្សចាប់

    ពីលើក្បាលដល់ចុងជើង មើលឃើញដល់  អំពីវាសនារបស់ប្រទេស

    ខ្មែរយើងថែមទៀត។ ខ្ញុំឮមនុស្សចាស់ៗ ជំនាន់មុន គាត់និយាយ  ខ្ញុំ

    ថាតាមគេទេ។ សូមកុំប្រកាន់ទាស់នឹងខ្ញុំអី លោកអ្នកជាទីគោរព។