ការរំលោភទន្ទ្រានយកដីស្របច្បាប់របស់ប្រជាពលរដ្ឋ បានកើតមានជាបន្តបន្ទាប់នៅខេត្តរតនគិរី ហើយនៅពេលថ្មីៗនេះ អ្នកស្រុកបានចោទទៀតថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock) បានបន្តរំលោភយកដីអ្នកស្រុកដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចហើយ។
ដោយ រដ្ឋា វិសាល
2013-03-13
RFA
អ្នកភូមិជនជាតិដើមភាគតិចខេត្តរតនគិរី ៤គ្រួសារ កំពុងសុំកិច្ចអន្តរាគមន៍ពីមន្ត្រីការពារសិទ្ធិមនុស្ស ប្ដឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក តាមផ្លូវតុលាការពីបទរំលោភដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិយ៉ាសោម ឃុំសឺង ស្រុកបរកែវ លោក ភីត ដាយ នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា ដីស្រែអ្នកភូមិជាង ១១ហិកតារ ត្រូវក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ និងភ្ជួររាស់អស់ពាក់កណ្ដាល និងកំពុងបន្តភ្ជួររាស់បន្ថែមទៀត ដើម្បីយកដីដាំកៅស៊ូ។ លោកបន្តថា ដីស្រែដែលក្រុមហ៊ុនកំពុងរំលោភយក គឺជាដីដែលក្រុមនិស្សិតបានវាស់វែងចេញចុងសន្លឹកសម្គាល់កម្មសិទ្ធិ កាត់ចេញពីដីសម្បទានក្រុមហ៊ុនរួចហើយ៖ «ដំបូង គាត់ទៅឈូសហ្នឹង ខ្ញុំទៅប្រាប់ដែរ ខ្ញុំថាម៉េចបងឯងឈូសនៅហ្នឹង គាត់ថាខ្ញុំឈូសខ្លាចឆេះដល់ដើមឈើពួកខ្ញុំ។ ដល់ពេលថ្ងៃនេះ ខ្ញុំទៅទៀត ឃើញគេកំពុងភ្ជួរបាទ គេឈូសពាក់កណ្ដាលតែម្តង។ គេនៅភ្ជួរនៅឡើយ តែបានអ៊ីចឹងខ្ញុំមកប្រាប់មេភូមិៗទើបតែមកហ្នឹងណា!»។
នេះគឺជាសេចក្តីរាយការណ៍ថ្មីមួយទៀតដែលអ្នកភូមិបានចោទថា ក្រុមហ៊ុនអេលែវ បានរំលោភដីប្រជាពលរដ្ឋជាលើកទីបី ហើយក្រុមអាជ្ញាធរមិនទាន់ចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋបាននៅឡើយ។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី១៣ ខែមីនា មិនអាចស្វែងរកតំណាង ឬអាសយដ្ឋានក្រុមហ៊ុនទាក់ទងសុំអធិប្បាយពីសេចក្តីចោទប្រកាន់របស់អ្នកភូមិបានទេ។
យ៉ាងនេះក្តី មេឃុំស៊ឹង លោក រម៉ាម ថាំង មានប្រសាសន៍បញ្ជាក់ថា តំណាងក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ចំពោះកិច្ចអន្តរាគមន៍របស់មន្ត្រីមូលដ្ឋានដែលបានបញ្ជាក់ថា ដីប្រជាពលរដ្ឋបានចុះបញ្ជីកម្មសិទ្ធិដោយក្រុមការងារ និងក្រុមនិស្សិតរបស់រាជរដ្ឋាភិបាលរួចហើយនោះទេ។ លោកបន្តថា អាជ្ញាធរភូមិ-ឃុំ មិនមានលទ្ធភាពបញ្ឈប់ការរំលោភនេះបានឡើយ៖ «អាជ្ញាធរយ៉ាប់ណាស់ពួកនេះ និយាយគេលែងស្តាប់យើង។ អាមុនហ្នឹង ទប់ស្កាត់ហើយ ថ្ងៃនេះឃាត់ ស្អែកវាសម្រាកពីរបីថ្ងៃ ធ្វើទៀតយ៉ាប់អ៊ីចឹងណា ពួកក្រុមហ៊ុនហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី បានកត់សម្គាល់ថា ក្រុមហ៊ុនអេលែវ បានរំលោភកិច្ចសន្យាវិនិយោគ និងបង្កផលប៉ះពាល់ច្រើនលើកជាមួយប្រជាពលរដ្ឋ។ លោកបន្តថា ប្រជាពលរដ្ឋមានសិទ្ធិប្ដឹងក្រុមហ៊ុនតាមផ្លូវតុលាការ ពីព្រោះដីរបស់អ្នកភូមិ រាជរដ្ឋាភិបាលបានចុះបញ្ជីកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ៖ «ប្រជាពលរដ្ឋបានមកអាដហុក យើង ដើម្បីដាក់ពាក្យបណ្ដឹងចូលទៅតុលាការជាលើកទី២ ដើម្បីឲ្យតុលាការចាត់វិធានការទៅលើក្រុមហ៊ុនហ្នឹងតាមផ្លូវច្បាប់»។
ប្រធានភូមិយ៉ាសោម លោក រចំ វិន ឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១៣ រហូតមកក្រុមហ៊ុនអេលែវ បានឈូសឆាយព្រៃឈើចំណីបឹង កាយប្រឡាយប៉ុនប៉ងបង្ហូរទឹកបឹង និងកាយប្រឡាយលើដីស្រែប្រជាពលរដ្ឋដែលបានវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ហើយយកដីស្រែនោះដាំកៅស៊ូអស់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ចុំកន្តុំឆែបបើក្រុហ៊ុនហានរំលោភដីរបស់ប្រជាជនដែលកាត់និងផ្តល់ដោយសម្តេចហើយតើដោះស្រាយ យ៉ាងណា!!! គួរតែឲ្យក្រុមហ៊ុនធ្វើជានាយករដ្ឋមន្ត្រីទើបសមព្រោះគេថ្លើមធំហ៊ានប្រឆាំងនិងរដ្ឋាភិបាល
យួនវាចាប់ផ្ដើមបង្ហាញក្រយ៉ៅរបស់ពួកវាបណ្ដើៗហើយបងប្អូន ប៉ុន្មានថ្ងៃមុនពួកវាហ៊ានលើកគ្នាទៅ
តដៃជាមួយអាជ្ញាធរដើម្បីដោះលែងគ្នាវា ក្រោមបទនេសាទខុសច្បាប់។
ឲ្យតែជាយួនគឺគ្មានអ្នកណាហ៊ានតដៃឡើយ រាប់តាំងពីនាយករដ្ឋមន្ត្រីចុះមក
វាហេតុអី? មើលទៅ ហ៊ាន សែន ផ្សេង តែបើ សម រង្សីផ្សឹង។
wow ! khmer got plan , but Yourn got land how wonderful blind man regime
A youn A yorng youn 2013 trov jenh pi srok khmer oy osz …