ភ្នំពេញ : ស្ថិតក្នុងវ័យ៥៥ឆ្នាំ លោកឧត្ដមសេនីយ៍ត្រី ចាន់ សុខា និងភរិយាវ័យ៥៥របស់លោក គឺវរសេនីយ៍ទោ ទៀ តារាសាត គឺជាគូស្នេហ៍ដែលបម្រើការរួមគ្នាឯនាយកដ្ឋានសវនកម្មនៅក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា។ ដោយជាប់ចំណងអាពាហ៍ពិពាហ៍ និងជាមិត្តរួមការងារនឹងគ្នាផងនោះពួកគាត់បានស្វែងយល់ពីគ្នាច្រើនទាំងពេលរួមរស់នៅផ្ទះសម្បែង និងពេលបម្រើការរាជការ។
Thursday, 14 March 2013
Julius Thiemann
ភ្នំពេញ ប៉ុស្តិ៍

លោកឧត្តមសេនីយ៍ត្រី ចាន់ សុខា និងលោកស្រីវរសេនីយ៍ទោ ទៀ តារាសាត ជាគូស្វាមីភរិយាបម្រើការរួមគ្នា។ រូបថត Alexander Crook
ភរិយាឋានៈស្មើស្វាមីជារឿងរីករាយ
មេកងខ្មែរក្រហមនៅភូមិរបស់យើង ឯខេត្តបាត់ដំបង បានរៀបចំផ្សំផ្គុំឲ្យកំលោះក្រមុំជាច្រើនរៀបការមានគូ។ កាលនោះប្រុសៗឈរមួយជួរ ស្រីៗឈរមួយជួរ។ នៅពេលដែលគេហៅឈ្មោះហើយ បុរសស្ត្រីនោះត្រូវតែចេញមកប្ដេជ្ញារៀបការ។
កាលនោះសំណាងដែរ ខ្ញុំ និងប្រពន្ធខ្ញុំបានលួចស្រឡាញ់គ្នាមុននោះ ខណៈដែលកំលោះក្រមុំដទៃទៀតត្រូវគេបង្ខំឲ្យរៀបការ។ សព្វថ្ងៃ ពួកគេខ្លះស្លាប់ និងភាគច្រើនបែកខ្ញែកគ្នាអស់ហើយ។ ខ្ញុំឃើញសល់តែ១គូទេ ដែលនៅរួមរស់ជាមួយគ្នាដល់បច្ចុប្បន្ន។
ក្រោយសម័យខ្មែរក្រហមឆ្នាំ១៩៨២ ក្នុងជួរនគរបាលទាំងមូលមានស្ត្រីតែ២ភាគរយប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីឆ្នាំ១៩៨៤ គឺចំទិវាខួប៥ឆ្នាំនៃជ័យជម្នះលើរបបខ្មែរក្រហម រដ្ឋាភិបាលបានធ្វើព្យុហយាត្រាដែលមាននគរបាលស្រីដើរដង្ហែជាក្បួននិងមានវត្តមានរបស់ទូរទស្សន៍អន្តរជាតិមកផ្ដិតយកសកម្មភាពនេះផងដែរ។
ចាប់តាំងពីពេលនោះមកស្ត្រីជាច្រើនបានចូលបម្រើការជានគរបាល ហើយខ្ញុំក៏រីករាយនឹងវត្តមានរបស់ពួកគាត់ដែរ។ ស្ត្រីជាមនុស្សមានសណ្ដាប់ធ្នាប់ និងពូកែធ្វើកិច្ចការលិខិតស្នាមណាស់។
និយាយពីប្រពន្ធខ្ញុំវិញ គាត់ជាមនុស្សរឹងមាំទាំងនៅផ្ទះ និងនៅការិយាល័យ។ យើងបានបង្កើតគ្រួសារដ៏អស្ចារ្យ ហើយក៏អាចឃើញមុខគ្នានៅកន្លែងធ្វើការនិងនៅផ្ទះរាល់ថ្ងៃ។ កាលខ្មែរក្រហមផ្សំផ្គុំឲ្យរៀបការ ខ្ញុំមិនស្មានថា ខ្ញុំមានសំណាងបានភរិយាដ៏អស្ចារ្យបែបនេះទេ។
នៅពេលដែលគាត់ឡើងបុណ្យស័ក្ដិស្មើខ្ញុំ នោះពិតជារឿងល្អមួយព្រោះយើងនឹងជួយបង្កើនចំណូលគ្រួសារកាន់តែខ្ពស់។
នគរបាលស្រីនឹងមានច្រើនថ្ងៃអនាគត
ខ្ញុំចង់ធ្វើនគរបាលស្រីតាំងពីនៅក្មេងមកម៉្លេះ។ នៅក្នុងក្រុមរបស់ខ្ញុំមានមន្ត្រីនគរបាល និងស៊ីវិលសរុប៦៣នាក់ ប៉ុន្តែមានតែខ្ញុំទេជានារី។ នៅការិយាល័យ ពួកគាត់គោរពខ្ញុំ តែមានពេលខ្លះពួកគាត់ក៏ចំអកលេងថា នារីដូចជាខ្ញុំមិនអាចចុះទៅធ្វើកិច្ចការសវនកម្មនៅតាមខេត្តដូចប្រុសៗដែលអាចដេកនៅទីវាលហាលមូស ឬកន្លែងណាក៏បាននោះទេ។
ខ្ញុំគិតថា នារីបច្ចុប្បន្នរឹងមាំហើយអាចធ្វើកិច្ចការដែលពួកគេចង់ធ្វើ។ ពេលបុរសនិយាយលេងសើចដាក់យើង យើងក៏អាចសើចចំអកឲ្យពួកគេវិញដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែមានជំនឿចិត្តបម្រើការងារ នេះក៏ដោយសារស្វាមីរបស់ខ្ញុំជួយជ្រោមជ្រែងច្រើនដែរ ដូចជាកិច្ចការមើលផ្ទះសម្បែងនិងថែទាំកូនៗរហូតដល់ពួកគេធំៗជាដើម។ គ្រួសារខ្ញុំទម្លាប់ធ្វើអ្វីៗរួមគ្នា ហើយពួកយើងតែងតែមានគម្រោងច្បាស់លាស់។
នៅប្រទេសកម្ពុជា ថ្វីដ្បិតតែបុរសអាចកាន់តំណែងវរសេនីយ៍ឯក ប៉ុន្តែនៅក្នុងគ្រួសារខ្ញុំជាធនាគារ និងគណនេយ្យករ។ សមាជិកគ្រប់គ្នាបូករួមទាំងស្វាមីរបស់ខ្ញុំត្រូវតែសួរយោបល់ខ្ញុំ រាល់ពេលដែលពួកគេចង់ធ្វើការចំណាយ។ ខ្ញុំប្រៀបបីដូចជានាយករងក្រុមហ៊ុនមួយដែលមានអំណាចជាងនាយកធំទៅទៀត។
ប្រសិនបើថ្ងៃក្រោយ ខ្ញុំអាចនឹងត្រូវថ្នាក់លើដំឡើងបុណ្យស័ក្តិស្មើស្វាមីទោះជាឋានៈការងារយើងស្នើគ្នាក្ដី ក៏វាគ្មានបញ្ហាប៉ះពាល់ដល់ជីវិតគ្រួសារដែរ។
ខ្ញុំសង្ឃឹម និងជឿថា នៅថ្ងៃអនាគតនឹងមាននគរបាលស្រីកាន់តែច្រើន។ បច្ចុប្បន្ន យើងមានស្ត្រីមិនដល់៣០ភាគរយទេ ប៉ុន្តែអ្វីៗនឹងប្រែប្រួល៕ PR
You both are a role model to others; your love, care, parenting roles, public servants, faithfulness to each other and more…. A good family leads to a better society/country. Congratulations!
POLICE FOR PARTY NOT FOR MOTHERLAND. SAMATTHAK PHEAP KEU CHEAR ROEUNG CHAM BANG…..MINN MAINN THIETH NOV LEU PHETH SREY REU PROSS TIES.
សូមអបអរសាទរចំពោះគូរស្វាមីភរិយានេះ។ ចុះអាCheath និង អាJML វិញ ដែលអោយភរិយា
នៅពីលើទេ? សូមអាសត្វឆ្កែដែលជាពូជយួនបង្កាត់ទាំង២ក្បាលនេះ យកតម្រាប់តាមគាត់ផង។
Ha.ha , they think about themselves have a good couple .
Look at the top of leader in Cambodia … SPM had been married in communist regime,as well and now they still live together and have a lot kids and grand-kids.
យ៉ាងណាៗក៍នៅតែពីក្រោមរហូតហ្នឹង បានម្តងម្កាលដែរនៅពីលើ…។
ចាស់ហើយឲ្យប្រពន្ឋនៅលើអុកឲ្យវិញស្រួលជាង របៀបហ្នឹងដូចធ្វើពីក្រោយដែរ…………
ចាស់ហើយឲ្យប្រពន្ឋនៅលើអុកឲ្យវិញស្រួលជាង របៀបហ្នឹងដូចធ្វើពីក្រោយដែរ…………