ភ្នំពេញៈ កាលពីដើមឆ្នាំ២០១២ ពិធីការិនីមានប្រភពមកពីនារីអាកាសចរណ៍នាង ឌួង ហ្សូរីដា បានបង្ហើបឲ្យដឹងថា នាងមានបំណងសាងសង់ផ្ទះវីឡាមួយកន្លែងរួមគ្នាជាមួយនឹងបុរសជាគូស្នេហ៍ តែមិនប៉ុន្មានផងគេបានដឹងថា ស្នេហានោះក៏ឈានដល់ផ្លូវបញ្ចប់។ ក្តីស្រមៃរបស់នាងនៅពេលនោះក៏បានរលត់បាត់ តែនៅពេលនេះអ្នកនៅក្នុងសិល្បៈបានដឹងថា ហ្សូរីដា នឹងអាចសម្រេចក្តីស្រមៃបានដោយសារមានជំនួយពីឧកញ៉ាម្នាក់ខណៈនៅពេលនេះ គេដឹងថា នាងបានចំណាយប្រាក់ទិញផ្ទះវីឡាមួយកន្លែងជាកម្មសិទ្ធិផ្តាច់មុខរបស់នាងនោះ។
Thursday, 14 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ពិធីការិនីជើងចាស់ គង់ សុជាតិ និង ឌួង ហ្សូរីដា ថតរូបរួមគ្នានៅពេលចូលរួមកម្មវិធីកន្លងមក។ រូបថត សេត គឹមសឿន
អ្នករស់នៅក្នុងសង្គមសិល្បៈដែលស្និទ្ធស្នាលនឹងតារារូបនេះបានឱ្យដឹងថា ពិធីការិនីឯករាជ្យនាង ឌួង ហ្សូរីដា ទើបតែវេចប្រាក់យកទៅទិញផ្ទះវីឡាមួយកន្លែង ដែលផ្ទះនោះត្រូវបានគេសង្ស័យថាជាការជួយជ្រោមជ្រែងរបស់ឧកញ៉ាម្នាក់ មានតម្លៃជាង១០ម៉ឺនដុល្លារ។ ប្រភពដដែលបន្តថា ផ្ទះវីឡានោះមានទទឹងប្រវែង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងមានកម្ពស់៣ជាន់ ដែលមានទីតាំងក្នុងបុរីមួយស្ថិតនៅតាមបណ្តោយផ្លូវជា សុផារ៉ា។
ប៉ុន្តែពាក់ព័ន្ធនឹងការលើកឡើងថា តារាសម្តែងដែលវិវត្តិខ្លួនក្លាយជាពិធីការិនីល្បីនាង ឌួង ហ្សូរីដា ទទួលឥទ្ធិពលទឹកប្រាក់ពីឧកញ៉ាទ្រព្យស្តុកម្នាក់នោះមិនទាន់និយាយចប់ផង ស្រាប់តែនាង ឌួង ហ្សូរីដា បានបញ្ជាក់ប្រាប់យ៉ាងដាច់ខាតថា អ្វីៗនាងប្រឹងប្រែងដោយខ្លួនឯង មិនមានការឧបត្ថម្ភពីឧកញ៉ាណាម្នាក់ឡើយ។
ពិធីការិនីឈរតំណែងកំពូលនាង ឌួង ហ្សូរីដា និយាយថា៖«ខ្ញុំបានទិញវីឡាមែន មានតម្លៃ១៦ម៉ឺនដុល្លារ គឺខ្ញុំទិញដោយបង់រំលស់ដោយលុយដែលខ្ញុំបានមកពីសិល្បៈ។ បើទោះបីជាហៅខ្ញុំទៅស្បថនៅកន្លែងស័ក្តិសិទ្ធិណា ក៏ខ្ញុំហ៊ានដែរ ខ្ញុំមិនបានទទួលមួយកាក់ មួយសេនណាពីឧកញ៉ាណាម្នាក់ឡើយ»។
អ្នកមានទំនាក់ទំនងល្អជាមួយនឹងតារារូបនេះឲ្យដឹងបន្ថែមថា ផ្ទះនោះនាងបានចាត់ចែងទិញតាំងពីចុងឆ្នាំ២០១២មកម៉្លេះ ហើយគេហដ្ឋានដែលគេនិយមហៅថា វីឡាភ្លោះនេះ មានដាក់ឈ្មោះនាងផ្ទាល់តែម្តងពោលគឺផ្ទះនេះជាកម្មសិទ្ធិរបស់នាងផ្តាច់មុខ។ តែទោះជាយ៉ាងណាគេបានដឹងថា ផ្ទះវីឡានោះស្ថិតនៅក្នុងករណីបង់រំលស់ ហើយនាងទិញតាំងពីផ្ទះនោះគេកំពុងបុកគ្រឹះឯណោះ។
ជាមួយនឹងសមិទ្ធផលដ៏ធំដែលបានកើតមានឡើងនៅពេលនេះ មិត្តភក្តិរបស់តារារូបនេះដែលជាមានអាជីពតែមួយដែរនោះ បានប្រាប់បន្តទៀតថា ផ្ទះរបស់ ហ្សូរីដា ទើបសាងសង់ បានប្រហែល៣០ភាគរយប៉ុណ្ណោះ ហើយការសាងសង់គ្រោងនឹងបញ្ចប់ការដំណើរនៅចុងឆ្នាំ២០១៣ ឬបើយឺតនៅដើមឆ្នាំ២០១៤។
មានការនិយាយតាមបែបខ្សឹបខ្សៀវថា ការចំណាយប្រាក់សម្រាប់ការទិញផ្ទះវីឡាស្តុកស្តម្ភនេះ ឌួង ហ្សូរីដា មិនចាំបាច់ខ្វល់នឹងការរកប្រាក់នោះឡើយ ពោលគឺការទិញវីឡាធំទ្រនំខ្ពស់នេះឧកញ៉ាម្នាក់ដែលគេឧស្សាហ៍ឃើញមានវត្តមានជាមួយនឹង ឌួង ហ្សូរីដា ជាអ្នកទិញដូរឲ្យនាងដើម្បីជាការពង្រឹងទំនាក់ទំនងស្នេហាមួយនេះ។ ប៉ុន្តែ ឌួង ហ្សូរីដា កាន់តែបដិសេធចំពោះរឿងនេះ។
ហ្សូរីដា ទទួលស្គាល់ថា នាងពិតជាស្គាល់ឧកញ៉ាម្នាក់ដែលគេលើកយកមកនិយាយមែន ប៉ុន្តែនាង និងឧកញ៉ាម្នាក់នោះ មិនជាប់ពាក់ព័ន្ធសូម្បីបន្តិចឡើយ ហើយអ្វីដែលគេធ្លាប់ឃើញនាងមានវត្តមានជាមួយឧកញ៉ានោះ ក៏ព្រោះតែក្នុងទំនាក់ទំនងការងារប៉ុណ្ណោះ។
នាងបាននិយាយថា៖« បើខ្ញុំមានស្នេហាជាមួយឧកញ៉ាមែន ម៉្លេះខ្ញុំក៏មិនប្រឹងធ្វើការងារត្រដាបត្រដួសបែបនេះដែរប្រហែលខ្ញុំមានប្រាក់ចាយមិនខ្វះហើយរស់នៅក្នុងផ្ទះស្តុកស្តម្ភមិនខាន»។
តារាស្រីរូបនេះបានបញ្ជាក់ថា៖«ក្រៅពីការងារសិល្បៈ ខ្ញុំមានមុខរបរដែលខ្ញុំអាចពឹងពាក់បានខ្ញុំមានក្តីស្រមៃមួយគឺរស់នៅដោយភាពថ្លៃថ្នូរជាមួយគូស្នេហ៍ពិតប្រាកដ មិនមែនជាស្នេហាលួចលាក់ជាមួយ អ្នកណាម្នាក់ទេ»៕
ឌួង ហ្សូរីដា ដើម្បីកុំឱ្យគេចំណាយមាត់ខ្សិបខ្សៀវគ្នាពីរឿងឧកញ៉ាស្អីគេណឹងច្រើន
យកខ្ញុំទៅនៅផ្ទះថ្មីជាមួយ ឌួងហ្សូរីដាឯងទៅ គ្រាន់បានជាគ្នាពឹងទៅពឹងមក OK ?
WOW your BOOB shiny.
ខ្ញុំក៏អញ្ចឹងដែរ!
អាCheath & អាJML, តើវាសនាអាឆ្កែទាំង២ក្បាលឯង អាចមានវាសនាដូច កញ្ញា ហ្សូរីដាទេ? នេះក៏ដោយសារ
អាសត្វតិរិច្ឆានទាំង២ក្បាលឯង យកអំពើទុច្ចរិតជាអាជីព។ ថាអញចុះវាកំពុងជាប់សិក្សា? ចុះអាឯងវិញធ្វើស្អីខ្លះដើម្បីប្រយោជន៍
ដល់សង្គមខ្មែរ ក្រៅតែពីបំពុល, បំភ័ន្ត, បំភ្លៃ, បំផ្លាញ, បំផុសបំផុល,..ដល់កូនខ្មែរបច្ចុប្បន្ន? វិនាសទៅ អាកំពូជឆ្កែយួនបង្កាត់!
បើបានមើរឿងសាមកុក មិនងាយនឹងរកអ្នកល្អឍបានឡើយ។
ខ្ញុំត្រូវការស្រីក្មេងគ្រាន់តែថែនិងចាយលុយ…បើ
នាងព្រមមកនៅជាមួយ ខញុំឱ្យបីលានដុល្លាមុន
យកទៅដើរចាយលេងសិនចុះ
អូនដា! បងយល់ច្បាស់ណាស់ពីទឹកចិត្ដបរិសុទ្ធរបស់អូន, បងយល់ច្បាស់គ្រប់អ្វីពុ ដែលយើងបានសន្យាជាមួយគ្នា…
ពីរនាក់ស្អាតដូចគ្នា Socheat boob ( 36 D ) ឯ Zorida boob ( 36C ) គឺប្រហែលប៉ិនគ្នា ខ្ញុំស្រឡាញ់របស់ ហ៊្សោរីដា វិញ ពណ៌ស្រឯម គឺពណ៌ដែលខ្ញុំពេញចិត្ដ.
ហេតុតែរបស់គេមានសំណាង ចំណែក របស់ ប្រពន្ធអាCheath និងJML គ្នា បានត្រិមតែរង់ចាំបាយបីពេលរបស់ប្តីគ្នាប៉ុណ្ណោះ ។ ហ៊ឺ ធ្វើម៉េចទ្រាំទៅ ធ្វើម៉េចបើបានប្តីពពួកចោលម្សៀតដូចនេះ ។
កំសត់ណាស់ ! ប្រពន្ធអាCheath និង អាJML រង់ចាំបាយបីពេលរបស់ប្តីចោលម្សៀតគ្នាប៉ុណ្ណោះ ។