05252013Headline:

ទិន្នន័យ​លម្អិត​ស្តី​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ខេមរៈ សេរី​មន្ត និង​ប្រពន្ធ​កូន​ត្រូវ​បាន​លាត​ត្រដាង

ភ្នំពេញៈ បន្ទាប់​ពី​លាក់​ខ្លួន​អស់​មួយ​រយៈ​ធំ ក្រោយ​ពេល​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ទី​៧ មីនា​បណ្តាល​ឲ្យ​ក្រុម​អ្នក​សិល្បៈ​ចំនួន​៤​រូប​ស្លាប់​នៅ​នឹង​កន្លែង​នៅ​ពេល​នេះ តារា​ចម្រៀង​សសរ​ទ្រូង សាន់ដេ លោក ខេមរៈ សេរី​មន្ត ដែល​រួច​ជីវិត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​កំណាច​នេះ​បាន​ព្រម​ចេញ​មុខ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​បំភ្លឺ​ជុំវិញ​គ្រោះ​ថ្នាក់​នោះ​កាល​ពី​ព្រឹក​ម្សិលមិញ។

Friday, 15 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ខេមរៈ សេរី​មន្ត សំពះ​ទទូច​សុំ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​សន្និ​សីទ​ម្សិល​មិញ​​។ រូបថត សេត គឹមសឿន

ខេមរៈ សេរី​មន្ត សំពះ​ទទូច​សុំ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​សន្និ​សីទ​ម្សិល​មិញ​​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង ខេមរៈ សេរីមន្ត ដែល​រួច​ជីវិត​ពី​គ្រោះ​ថ្នាក់ ហើយ​រង​របួស​ជង្គង់​តែ​បន្តិច ជាំ​ក និង​ជាំ​ដៃ បាន​និយាយ​ថា នៅ​ក្នុង​ហេតុ​ការណ៍​ដំបូង​ខ្ញុំ​មាន​ដំណើរ​ទៅ​ច្រៀង​នៅ​ក្រុង​ព្រះ​សីហនុ​ដោយ​យើង​សម្តែង​នៅ​ថ្ងៃ​ទី​៨ មីនា។ កាល​ដែល​ចេញ​ទៅ​ថ្ងៃ​ទី​៧ ព្រោះ​គិត​ថា យើង​ចង់​ស្រួល​មាន​ពេល​បើក​បរ​បាន​សមរម្យ កុំ​ឲ្យ​មាន​ការ​តក់​ក្រហល់​នាំ​ឲ្យ​ខូច​ការងារ ហើយ​ក៏​មាន​ពេល​បាន​កម្សាន្ត​មុន​ពេល​សម្តែង​ផង​។

ប៉ុន្តែ​មិន​ទាន់​បាន​ដល់​គោល​ដៅ​ផង​យើង​ក៏​បាន​ជួប​ហេតុ​ការណ៍​អាក្រក់​នេះ ដោយ​សារ​តែ​នៅ​ពេល​នោះ​មាន​ភ្លៀង​រលឹមៗ​ហើយ​បាន​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​បាន​បើក​មក​បញ្ជ្រាស​ទិស​ជាមួយ​នឹង​ខ្ញុំ ហើយ​នៅ​ពេល​ជិត​មក​ដល់​កន្លែង​កើត​ហេតុ​ប្រហែល​១០០-២០០​ម៉ែត្រ ខ្ញុំ​មិន​អាច​ស្មាន​ច្បាស់ ព្រោះ​ឃើញ​ពី​ចម្ងាយ​ដែរ ឃើញ​ឡាន​ហ្នឹង​វេ​ចង្កូត​ពេញ​ផ្លូវ​បន្ទាប់​មក​រថយន្ត​ហ្នឹង​បាន​មក​ទទឹង​តែ​ម្តង គឺ​មក​ទទឹង ពួក​យើង​ព្យាយាម​គេច​ឲ្យ​ផុត​ពី​គូទ​ឡាន ពី​កន្ទុយ​ឡាន​របស់​គាត់ តែ​ត្រូវ​បាន​កន្ទុយ​រថយន្ត​របស់​គាត់​វាត់​បោក​យក​តែ​ម្តង​។ ខ្ញុំ​ចាំ​បាន​តែ​ប៉ុណ្ណឹង វា​មិន​ត្រូវ​កាប៊ីន​ទេ វា​វាត់​ត្រូវ​កន្ទុយ យើង​ព្យាយាម​គេច​អស់​លទ្ធភាព។

ដោយ​ឡែក​ស្ថានភាព​អ្នក​រួម​ដំណើរ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ លោក សេរីមន្ត បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ជាក់​ស្តែង ពួក​គេ​នៅ​ខាង​ក្រោយ ខ្ញុំ​នៅ​ខាង​មុខ អ្នក​ខ្លះ​នៅ​ខាង​ក្រោយ មិន​មែន​គាត់​គេង​លក់​ទេ គាត់​គេង​លេង ស្តាប់​ចម្រៀង​លេង ស្តាប់​កាស់ យើង​ស្ងប់​ស្ងាត់​ទាំង​អស់​គ្នា។ ខ្ញុំ​បាន​ឃើញ​ហេតុ​ការណ៍​ហ្នឹង ខ្ញុំ​បាន​ក្រាប​ទាន់ វា​លឿន​ពេក​តែ​មួយ​វិនាទី ឬ​លឿន​ជាង​មួយ​វិនាទី​ទៅ​ទៀត។ ខ្ញុំ​គិត​ថា ខ្ញុំ​គ្មាន​ជីវិត​មក​ឈរ​នៅ​ទីនេះ​ទេ ព្រោះ​កុងតឺន័រ​ហ្នឹង​វា​ធំ​ពេក មិន​មែន​ធម្មតា​ទេ។ ខ្ញុំ​ក្រាប​មែន តែ​មិន​គិត​ថា​ខ្លួន​ឯង​បាន​រស់​ទេ។

តែ​ចៃដន្យ​អី នៅ​ពេល​ក្រោក​ឡើង​ខ្ញុំ​មាន​ស្មារតី ខ្ញុំ​បាន​ស្រែក​រក​គ្នា​ខ្ញុំ​ទាំង​អស់ នៅ​ពេល​នោះ ខ្ញុំ​គ្មាន​គិត​អី​ក្រៅ​ពី​ឡាន​ពេទ្យ​ទេ ខ្ញុំ​គ្មាន​គិត​អី​ក្រៅ​ពី​សង្គ្រោះ​មនុស្ស​ដែល​បាន​មក​ជាមួយ​ខ្ញុំ​ទាំងអស់​។ ដូច្នេះ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ឡាន ដឹង​ខ្លួន​តែ​ខ្ញុំ​ម្នាក់​គត់ ខ្ញុំ​បាន​បី​មនុស្ស​ដែល​មាន​ដង្ហើម ចេញ​ពី​ឡាន ហើយ​ប្រជាជន​ក៏​បាន​មក​បណ្តើរៗ ខ្ញុំ​ចាប់​ផ្តើម​អង្វរ​ប្រជាជន​ឲ្យ​ជួយ​សហការ​ជាមួយ​ខ្ញុំ​សង្គ្រោះ​មនុស្ស​ទាំង​អស់​ឲ្យ​រក​ឡាន​ពេទ្យ​ឲ្យ​ខ្ញុំ​ដែរ​ខ្ញុំ​កាន់​ទូរស័ព្ទ​ក៏​ខ្ញុំ​មិន​អាច​ធ្វើ​អី​បាន​ដែរ គឺ​ពេល​នោះ ខ្ញុំ​ត្រូវ​ការ​ប្រជាជន​ចូល​រួម​សហការ។ ដោយ​មាន​ប្រជាជន​សហការ​ពេល​នោះ​បាន​តេ​ទៅ​វិទ្យុ​អេប៊ីស៊ី​(ABC) ភ្លាម​ឲ្យ​វិទ្យុ​អេប៊ីស៊ី​ជួយ​រក​ឡាន​ពេទ្យ​ឲ្យ​នៅ​ពេល​នោះ​ប្រហែល​កន្លះ​ម៉ោង ឡាន​ពេទ្យ​បាន​មក​ដល់ ហើយ​ក៏​សូម​អរគុណ​វិទ្យុ​អេប៊ីស៊ី ដែល​បាន​ចូល​រួម​សកម្ម​ដំបូង​ក្នុង​ហេតុ​ការណ៍​នេះ។ បន្ទាប់​ពី​ឡាន​ពេទ្យ​មក​ដល់​យើង​បាន​ជួយ​សង្គ្រោះ​អ្នក​ដែល​មាន​ជីវិត​ភ្លាម​។

សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​គិត​ថា មនុស្ស​នៅ​ក្នុង​ឡាន​ទាំង​អស់​ពួក​គាត់​មិន​អាច​បាត់​បង់​ជីវិត​ទាំង​អស់​ទេ ពួក​គាត់​គ្រាន់​តែ​សន្លប់​ទេ។ តែ​ពេល​ពេទ្យ​មក​ដល់​គាត់​ថា ពួក​គេ​បាន​ស្លាប់​ទៅ​ហើយ ខ្ញុំ​នៅ​តែ​មិន​ជឿ! មនុស្ស​មាន​កម្លាំង​ពលំ ហេតុ​អី​ក៏​មក​ស្លាប់​ស្រួលៗ​ម៉្លេះ? ខ្ញុំ​សុំ​អង្វរ​គាត់​(ពេទ្យ) ម្តង​ហើយ ម្តង​ទៀត តែ​គាត់​ថា មិន​អាច​ជួយ​បាន​ទេ។


តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ទាំង​ក្តុក​ក្តួល​ថា នៅ​ពេល​ដឹង​ថា ពួក​គាត់​ស្លាប់​ភ្លាម ខ្ញុំ​អត់​មាន​ពាក្យ​អី​និយាយ​ទាល់​តែ​សោះ ព្រោះ​បាត់​បង់​មនុស្ស​ជា​ទីស្រឡាញ់​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​បាត់​បង់​ស្មារតី បាត់​ទៅ​ហើយ។ ប្រជាជន​នៅ​ទី​នោះ នៅ​ពេល​ឃើញ​ខ្ញុំ​មាន​សភាព​ធ្ងន់​ធ្ងរ គាត់​បាន​មក​ឱប​រឹត​ខ្ញុំ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បាត់​បង់​ស្មារតី​ទៅ​ហើយ ព្រោះ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់ ហើយ​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជា​មនុស្ស​ដែល​ជិត​ស្និទ្ធ​​របស់​ខ្ញុំ ហើយ​ជា​ធនធាន​មនុស្ស​ទៀត​ផង​។

ជាក់​ស្តែង​ដូច​ជា​បង​បើក​រថយន្ត​ឲ្យ​ខ្ញុំ គាត់​ជា​ជំនួយ​ការ​របស់​ខ្ញុំ ហើយ​គាត់​ក៏​ជា​តួ​សម្តែង​ម្នាក់​នៅ​ក្នុង​ឈុត​ឆាក​ការ៉ាអូខេ ដែល​បាន​ធ្វើ​ឲ្យ​បង​ប្អូន​សប្បាយ​រីក​រាយ​ដែរ ហើយ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​ធនធាន​មនុស្ស​ផ្នែក​រាំ​ទៀត​ផង​បាត់​បង់​មួយ​រំពេច​ខ្ញុំ​គ្មាន​អី​ក្រៅ​ពី​ឈរ​សម្លឹង​មើល​មុខ​ពួក​គាត់​នៅ​ក្នុង​ហេតុ​ការណ៍​ហ្នឹង​ទេ។ សម្លឹង​មុខ​គាត់​ថា ហេតុ​អី​គាត់​ស្លាប់? ប្រជា​ពលរដ្ឋ​ឃើញ​ទុក្ខ​សោក​របស់​ខ្ញុំ គាត់​បាន​លួង​លោម​ខ្ញុំ ឲ្យ​ចេញ​ពី​ទីតាំង​ហ្នឹង ដើម្បី​ដក​ឃ្លា​ឲ្យ​បាន​ធូរ​ស្បើយ។ គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា មាន​ស្គាល់​អ្នក​ណា​ទេ? ខ្ញុំ​បាន​ឆ្លើយ​ថា​មាន​ស្គាល់​បង​ប្អូន​ខ្លះ​នៅ​កំពង់​សោម គាត់​ក៏​បាន​ជូន​ខ្ញុំ​ទៅ​ទីនោះ។ នៅ​ក្នុង​ហេតុ​ការណ៍​ហ្នឹង​ខ្ញុំ​បាន​សង្គ្រោះ​មនុស្ស​ដែល​សន្លប់ ខ្ញុំ​បាន​បី​ចេញ​ពី​ឡាន​ខ្លួន​ឯង ខ្ញុំ​បាន​ជួយ​ធ្វើ​ចលនា​ឲ្យ​មនុស្ស​ដែល​បាន​រង​របួស​ធ្ងន់ ហើយ​ប្រជា​ពលរដ្ឋ​ក៏​បាន​ជួយ​យ៉ាង​ច្រើន​ដែរ តែ​ធ្វើ​ម៉េច​បើ​ជីវិត​ពួក​គាត់​បាន​អស់​ទៅ​ហើយ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ការ​បាត់​បង់​ជីវិត​របស់​គាត់​ត្រូវ​អស់​ព្រោះ​តែ​បណ្តាល​មក​ពី​ការ​បើក​បរ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​របស់​កុងតឺន័រ។

ការ​រួច​រស់​ពី​មហា​គ្រោះថ្នាក់​ដោយ​គ្រាន់​តែ​រង​របួស​បន្តិច​បែប​នេះ សេរីមន្ត និយាយ​បែប​អបិយ​ជំនឿ​ថា ការ​ដែល​សល់​មនុស្ស​ប៉ុន្មាន​នាក់​នៅ​រស់​នេះ ខ្ញុំ​មិន​ដឹង​ថា មូល​ហេតុ​អី​ទេ តែ​បង​ប្អូន​ក៏​បាន​ដឹង​ដែរ​ថា ក្រោយ​នឹង​ទៀត​ក៏​មាន​គ្រោះថ្នាក់​មួយ​ទៀត​កើត​ឡើង​នៅ​កន្លែង​ហ្នឹង​ដែរ។

ខ្ញុំ​គិត​ថា ជំនឿ​ខ្មែរ​យើង​ប្រាកដ​ជា​មាន​ខ្ញុំ​ចង់​នៅ​កន្លែង​ហ្នឹង​ប្រជាជន​ចង់​ឲ្យ​ខ្ញុំ​ចេញ បន្ទាប់​ពី​ខ្ញុំ​ចេញ​ក៏​មាន​គ្រោះថ្នាក់​មួយ​ទៀត​កើត​ឡើង​។ សួរ​ថា បើ​ខ្ញុំ​នៅ តើ​ខ្ញុំ​នៅ​កន្លែង​ណា ខ្ញុំ​ប្រាកដ​ជា​នៅ​ជាមួយ​នឹង​អ្នក​ធ្វើ​កំណត់​ហេតុ​ហ្នឹង​ហើយ ដក​ស្រង់​ព័ត៌មាន​ហើយ​អ្នក​ដក​ស្រង់​ព័ត៌មាន​នោះ​បាន​ស្លាប់​ភ្លាម​មួយ​រំពេច ដូច្នេះ​ជំនឿ​ខ្មែរ​យើង​ប្រាកដ​ជា​មាន ប្រហែល​ជា​មាន​អ្វី​មួយ​ដាស់​តឿន​ប្រជា​ពលរដ្ឋ​នាំ​ខ្ញុំ​ចេញ​ពី​កន្លែង​ហ្នឹង​ហើយ​។ នេះ​ជា​ជំនឿ​របស់​ខ្មែរ​យើង​មិន​អាច​កាត់​ផ្តាច់​បាន​ទេ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ប្រហែល​ជា​ម៉ោង​៨​ជាង​បន្តិច​ទេ ខ្ញុំ​អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​ខ្ញុំ​អត់​មាន​ខ្វល់​ពី​អីវ៉ាន់​របស់​ខ្ញុំ​ទេ​ខ្ញុំ​ខ្វល់​តែ​ជីវិត​មនុស្ស​ខ្ញុំ​អត់​មាន​ស្តាយ​របស់​ទាំង​នោះ​អី​បន្តិច​ទេ ខ្ញុំ​ស្តាយ​តែ​ជីវិត​មនុស្ស​។ បន្ទាប់​មក​ប្រជាជន​ក៏​បាន​ជូន​ខ្ញុំ​តាម​ម៉ូតូ​ទៅ​ផ្ទះ​បង​ប្អូន​នៅ​កំពង់​សោម ខ្ញុំ​អត់​មាន​ជម្លៀស​ខ្លួន​អី​ទេ គឺ​ខ្ញុំ​ចាក​ចេញ​តាម​សម្រួល​។ ខ្ញុំ​ក៏​មាន​ការ​សោក​ស្តាយ​ដែរ ដែល​មាន​ការ​ចុះ​ផ្សាយ​ថា ខ្ញុំ​ជម្លៀស​ខ្លួន មេ​ឃុំ​នៅ​ទីនោះ​បាន​ដឹង​ច្បាស់​ព្រោះ​មុន​ចេញ​ទៅ​ខ្ញុំ​បាន​ផ្ញើ​របស់​ទាំង​នោះ​ជាមួយ​គាត់ ឲ្យ​គាត់​ជួយ​មើល ហើយ​ឲ្យ​ជួយ​មើល​សាក​សព​អ្នក​ដែល​បាន​ស្លាប់​ផង ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ទៀត​បាន​ទេ អារម្មណ៍​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​។

ការ​បកស្រាយ​រឿង​ប្រពន្ធ​កូន

ខេមរៈ សេរីមន្ត បាន​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​ថា លោក​មាន​ប្រពន្ធ និង​កូន ហើយ​ប្រពន្ធ​កូន​របស់​លោក​ក៏​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ​ដែរ​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​តារា​រូប​នេះ​នៅ​តែ​បក​ស្រាយ​មិន​ច្បាស់​ចំពោះ​ក្មេង​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​របស់​លោក​ឡើយ ខណៈ​លោក​មិន​បាន​បញ្ជាក់​ថា ក្មេង​ម្នាក់​នោះ​ជា​អ្នក​ណា​នោះ​។

ខេមរៈ សេរី​មន្ត ដាក់​ពាក្យ​បណ្តឹង

តារា​ចម្រៀង ខេមរៈ សេរីមន្ត បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រុមហ៊ុន SK រួច​ហើយ ក្នុង​នោះ​គេ​បាន​ដឹង​ថា លោក​ទាម​ទារ​សំណង​ប្រមាណ​ចំនួន​៩​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

សេរីមន្ត និយាយ​ថា៖​«​ការ​ដែល​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​នេះ ព្រោះ​ខ្ញុំ​ចង់​បញ្ចប់​គ្រោះ​ថ្នាក់​ចរាចរណ៍​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ បើ​យើង​ដាក់​ពាក្យ​បណ្តឹង​ធម្មតា ស្រាល​ពេក តើ​អ្នក​ណា​ខ្លាច​? អ្នក​ក្រុមហ៊ុន​ត្រូវ​ប្រយ័ត្ន​លើ​អ្នក​បើក​បរ​របស់​ខ្លួន​»។

លោក​បាន​បញ្ជាក់​ថា៖ «​រថយន្ត​របស់​ខ្ញុំ​ក៏​មិន​ថោក​ដែរ ជំងឺ​ចិត្ត​របស់​ខ្ញុំ ពេល​វេលា​របស់​ខ្ញុំ ការងារ​របស់​ខ្ញុំ ក៏​មិន​តិច​ដែរ រយៈ​ពេល​នេះ​បង​ដឹង​ហើយ​ថា ខ្ញុំ​រវល់​ខ្លាំង​ណាស់ ហេតុ​អី​ខ្ញុំ​ត្រូវ​មក​ជួប​បញ្ហា​ហ្នឹង​ដោយ​សារ​ការ​បើក​បរ​របស់​គាត់​? ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​បើក​បរ​របស់​គាត់​»។

ជាមួយ​គ្នា​នេះ តារា​ចម្រៀង ខេមរៈ សេរី​មន្ត ក៏​សុំ​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាជន​ទាំង​អស់​មេត្តា​គោរព​ច្បាប់​ចរាចរណ៍ បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា «​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ រួម​គ្នា​បញ្ឈប់​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​វិនាទី​នេះ​ត​ទៅ​»៕

What Next?

Recent Articles

7 Responses to "ទិន្នន័យ​លម្អិត​ស្តី​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ខេមរៈ សេរី​មន្ត និង​ប្រពន្ធ​កូន​ត្រូវ​បាន​លាត​ត្រដាង"

  1. Heng says:

    I never want to hear about those Khmer stars or models’ personal information and their songs because it means nonsense. It’s just copied from others. Why do we all spent our time and….. for that useless thing?

  2. សំឡាញ់! says:

    សូមសសើរដោយស្មោះចំពោះលោក ខេមរៈ សេរីមន្ត លោកពិតជាមានជីវិតថ្លៃមែន!!!

  3. killer says:

    ឈប់ព្រុសទៅ អាខ្មោច Heng ហ្អែងនិយាយគ្មានបានការទេវើយ

  4. តានតឹង says:

    លោកហេង កុំមានទស្សនៈចង្អៀតចង្អល់ខ្លាំងពេក។ តាមពិតខ្ញុំក៏មិនសូវចូលចិត្តស្តាប់បទចម្រៀងសម័យនេះដែរ តែទោះជាយ៉ាងណា ប្រហែលជា ខេមរៈ សេរីមន្ត រកប្រាក់បានច្រើនជាងលោកដែរ។ បើចង់បន្ទោស បន្ទោសក្រសួងវប្បធម៌ទៅវិញទេ។

  5. *V*. says:

    ក្រសួងគមនាគមន៍ ត្រូវតែធ្វើការពិនិត្យចំពោះប័ណបើកបរ ថាតើអ្នកបើកបរចេះច្បាប់បើកបរគួរទទួលប័ណដែរឬទេនៅពេលប្រឡង?……
    ចំណែករថយន្ដនៅស្រុកខ្មែរយើង ត្រូវពិនិត្យឲ្យបានដឹតដល់ នៅពេលធ្វើឆៀក( state inspection )ប្រចាំរាល់១ដង១ឆ្នាំ គឺឆែកហ្វ្រាំង ,ប្រេងចង្កូត,ប្រេងម៉ាស៊ឺន,ប្រេងហ្វ្រាំង,ភ្លើងចង្កៀងមុខក្រោយ,ភ្លើងស៊ីញ៉ូឆេ្វងស្តាំ,
    កៅស៊ូផ្លិត , ប័ណ្ណធានារ៉ាប់រង, ឆែកបំពង់ផ្សែង ជាដើម ។ល។នឹង។ល។ បើពិនឹត្យទៅឃើញមានគ្រប់គ្រាន់ហើយ អ្នកផ្តើមធ្វើឆៀកបើកបររថយន្ដនោះឃើញថាហ្វ្រាំងស៊ីល្អ, ចង្កូតមិនញ័រ, ស៊ីផ្លេឮ, ទើបចាប់ផ្ដើមធើ្វឆៀក.

  6. piseit kyky says:

    NO NO a na name heng niyay jea 1 anah tich mers….

  7. ទេពីរូ says:

    ពួកចម្រៀងសព្វថ្ងៃនេះ យកមេប្រយោគ មីកាតុ អាចាបចៀន ថេរ៉ាយុ ស្អីគេនោះមកឲ្យពិន្ទុ អ្នកច្រៀង ពួកវាច្រៀងខ្លួនឯងមិនកើតផង
    គួរតែខ្មាស់ខ្លួនឯង និងពិភពលោក គ្មានជំនាញ ចេះតែឡើងព្រុស ពេញទូរទស្សន៌ ពិតជាយ៉ាប់មែន។