ភ្នំពេញៈ លោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមនអ្នកប្រជាធិបតេយ្យ បានដើរចេញពីពន្ធនាគារដោយមានសេរីភាព បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ ខែ ទាក់ទិនទៅនឹងបទចោទប្រកាន់ដ៏សម្រុងសម្រុះមួយនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ខេត្តពីបទបង្កើតតំបន់អពគមន៍ប្រឆាំងទៅនឹងរដ្ឋាភិបាល។
Friday, 15 March 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

លោក ម៉ម សូណង់ដូ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីព្រឹកមិញ។ រូបថត ហេង ជីវ័ន
មនុស្សប្រមាណជា១០០០នាក់បានមកកកកុញគ្នានៅខាងមុខពន្ធនាគារព្រៃសដើម្បីគាំទ្រលោកម៉ម សូណង់ដូដែលត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព។ នៅម៉ោងប្រមាណជា ៩:៣០ នាទីព្រឹក បុរសសក់សរូបនេះ បានដើរចេញពីពន្ធនាគារដោយមានបំពាក់កម្រងផ្កា នៅខណៈសម្លេងឆៃយុំា និងសម្លេងអ្នកគ្រាំទ្របានបន្លឺឡើងនិងស្រែកទ្រហោកងរំពង។
លោក ម៉ម សូណង់ដូ បានដើរចេញពីពន្ធនាគារ បន្ទាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ បានសម្រេចឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារ៨ ខែ ដោយដូរបទចោទពីផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទៅជាបទញុះញ៉ងពលរដ្ឋ ឲ្យរុករានកាប់បំផ្លាញព្រៃឈើ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់។
លោកម៉ម សូណង់ដូបានថ្លែងឲ្យដឹងនៅខណៈដែលបានដើរចេញពីពន្ធនាគារព្រៃសថា លោកសប្បាយចិត្តដែលមានសេរីភាពប៉ុន្តែសេរីភាពនេះមិនបានពេញ១០០ភាគរយទេ បើទោះបីជាលោកមានសេរីភាពបន្តិចបន្តួចតែលោកត្រូវគិតដល់ពលរដ្ឋខ្មែរផ្សេងៗទៀតដែលគ្មានសេរីភាព។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំមិនបានធ្វើអ្វីឲ្យខុសច្បាប់នោះទេ ខ្ញុំត្រូវតស៊ូការពារកិត្តិយសរបស់ខ្ញុំដែលខ្ញុំមិនបានធ្វើអ្វីខុសច្បាប់»។
លោកបានឲ្យដឹងទៀតថា លោកសប្បាយចិត្តបំផុតដែលមានពលរដ្ឋខ្មែរជាច្រើនបានមកគាំទ្រ ហើយលោកនឹងត្រូវបន្តសកម្មភាពរបស់លោកតទៅទៀតដើម្បីជួយពលរដ្ឋខ្មែរដែលកំពុងតែមានបញ្ហា ហើយអ្វីដែលលោកធ្វើគឺពុំមានការពាក់ព័ន្ធនយោបាយទេគឺជាទង្វើអប់រំពលរដ្ឋឲ្យយល់ពីច្បាប់។ លោកបានឲ្យដឹងទៀតថា ៖«អ្វីដែលខ្ញុំចង់បានគឺសិទ្ធិសេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា តែត្រូវធ្វើគោរពទៅតាមច្បាប់ ហើយយើងកុំអស់សង្ឃឹម»។
លោកបានឲ្យដឹងទៀតថា បន្ទាប់ពីការជូបជុំគ្នាជាមួយពលរដ្ឋហើយនោះលោកក៏បានធ្វើដំណើរទៅកៀនស្វាយដែលជាលំនៅដ្ឋានរបស់លោកដើម្បីទៅគោរពធាតុឪពុកម្តាយរបស់លោក។ លោកបានឲ្យដឹងទៀតថា ៖ «ពេលខ្ញុំនៅក្នុងគុកតែងតែមមើលមមាយនឹកឃើញប្រជាពលរដ្ឋ ហើយចង់ប៉ះសាច់ពលរដ្ឋតែពេលនេះខ្ញុំបានប៉ះវិញហើយបន្ទាប់ពីបែកគ្នាអស់រយៈពេល៨ ខែ»។
នៅខណៈលោកម៉ម សូណង់ដូបានដើរចេញពីពន្ធនាគារប្រមាណជា ១០ ម៉ែត្រត្រូវបានពលរដ្ឋលើកដាក់លើគ្រែស្នែង ដោយអ្នកខ្លះបានសម្រក់ទឹកភ្នែក ខ្លះក៏បានធ្វើសរសៃដល់លោកម៉ម សូណង់ដូផងដែរ រីឯសម្លេងឆៃយុំាតែងតែបន្តប្រគំមិនដាច់។
និយាយបន្តើរយកដៃជូតទឹកភ្នែកដែលហូរលើថ្ពាល់ដ៏ជ្រាវជ្រួញបន្តើរលោកប្រាក់ ញឹម អាយុ ៨២ឆ្នាំ មកពី ព្រៃវែងបានថ្លែងថា លោកមានអារម្មណ៍រំភើបបំផុតនៅពេលដែលឃើញលោកម៉ម សូណង់ដូបានចេញពីពន្ធនាគារវិញនេះហើយជាហេតុដែលធ្វើឲ្យរូបគាត់ហូរទឺកភ្នែកដោយមិនដឹងខ្លួន។ លោកបានឲ្យដឹងទៀតថា ៖«យើងនឹងបានលឺសំលេងរបស់គាត់អប់រំប្រជាពលរដ្ឋតាមវិទ្យុទៀតហើយចាប់ពីថ្ងៃនេះ ហើយពលរដ្ឋដែលកំពុងតែត្រូវការជំនួយពីគាត់ក៏នឹងបានទទួលវិញដែរ យើងលែងបារម្ភទៀតហើយ»។
ព្រះតេជគុណ លី ច័ន្ទនេន ខ្មែរកម្ពុជាក្រោមដែលបាន និមន្តមកពីប្រទេសកាណាដា បានមានសង្ឃដីការថា ទង្វើរបស់អាជ្ញាធរដែលចាប់ហើយដោះលែងនោះគឺព្រះតេជគុណពុំអាចទទួលយកបានទេពីព្រោះគេធ្វើអ្វីស្រេចតែចំណង់របស់គេចង់។ ព្រះអង្គមានសង្ឃដីការបន្ថែមថា៖«ពលរដ្ឋដែលជួយពលរដ្ឋលើកកំពស់ប្រជាធិបតេយ្យមិនត្រូវបានលើកទឹកចិត្តតែថែមទាំងចាប់ដាក់គុកដោយគ្មានកំហុសអស់រយៈពេល៨ ខែទៀត។ គាត់គឺជាអ្នកស្នេហាជាតិ គាត់ត្រូវបានគេលើកកម្កើង»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងឲ្យដឹងថា ប្រសិនបើនិយាយពីប្រព័ន្ធយុត្តិធម៌គឺពុំមានយុត្តិធម៌ប៉ុន្មាននោះទេ ប៉ុន្តែការដោះលែងនេះគឺជាការផ្តល់សេចក្តីសង្ឃឹមមួយសម្រាប់ដំណើរការប្រជាធិបតេយ្យ ហើយក៏បានឆ្លុះបញ្ចាំងអំពីការបញ្ចេញមតិរបស់មហាជន ពីព្រោះគាត់បានចូលរួមទាំងអស់គ្នាក្នុងរកយុត្តិធម៌ជូនលោកម៉ម សូណង់ដូ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«ការដោះលែងរបស់លោកម៉ម សូណង់ដូគឺជារឿងនយោបាយរីឯការដោះលែងនៅថ្ងៃនេះក៏ជារឿងនយោបាយដែរ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គារការពារសិទ្ធិមនុស្សលីការដូបានថ្លែងថា លោកមានការសោកស្តាយ បើទោះបីជាគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពក៏ដោយ ពីព្រោះលោកជឿថា លោក ម៉ម សូណង់ដូ ពុំបានធ្វើអ្វីខុសទេ។ លោកបានបន្ថែមទៀតថា ៖«ការសំរេចព្យូរទោស ៥ ឆ្នាំ ទៅលើលោកម៉ម សូណង់ដូជាការដាក់សំពាធមួយមកលើរូបគាត់ ពីព្រោះគាត់ពុំមានកំហុសទេ»។
លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២ តាមរយៈបណ្តឹងចោទប្រកាន់៤ ករណី ទាក់ទិននឹងការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។ សាលក្រមនោះ ក៏បានផ្តន្ទាទោស ជនជាប់ចោទ ១៣ នាក់ផ្សេងទៀត ឲ្យជាប់ទោសពី ១០ ខែទៅ ៥ ឆ្នាំផងដែរ ប៉ុន្តែអ្នកខ្លះ ត្រូវបានព្យួរទោស ដោយសារពួកគេ ព្រមធ្វើជាសាក្សី ដាក់បន្ទុកលោកសូណង់ដូ។ លើកលែងតែឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ត្រូវតុលាការចោទថា ជាមេក្លោងក្នុងការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ត្រូវកាត់ទោសកំបាំងមុខ ៣០ ឆ្នាំ និងពិន័យប្រាក់ ៣០ លានរៀល ឈ្មោះសុខ តុង កាត់ទោស ១៥ ឆ្នាំ និងឈ្មោះ ប៊ុន ឆន កាត់ទោស ១៥ ឆ្នាំដូចគ្នា៕
អ្នកខ្លះប្រើពាក្យថា
មិនត្រូវទេ។ យើងត្រូវស្រែកថា
ព្រោះពួកវាចាញ់ហើយបានវាដោះលែង បើវាឈ្នះវិញ វាមិនលែងទេ បងប្អូនត្រូវដឹង ។
មិនត្រូវថា(អរគុណតុលាការ អរគុណសម្តេចតេជោ)ទេ ត្រូវស្រែកថា( បរាជ័យ
តុលាការកុម្មុយនិស បរាជ័យរដ្ឋាភិបាលយួន)ទើបត្រូវ ។
សូមគាំទ្រចំពោះលោក ABC ឬ កខគ។
បរាជ័យជនក្បត់ជាតិ ! បរាជ័យផែនការខ្មោចយួនហូជីមិញ !
ត្រឺមត្រូវ!
ម៉េចម៉ាកុំឲ្យមានលើកទី៤បើមិនឣញ្ចឹងមុខតែយួនគេថាចេតរូយមិនខានទេកុំទាន់ឣាលឣរ!
ប្រយ័ត្នដូចបទចម្រៀងទៅហើយមកវិញៗព្រោះមានក្រយ៉ៅ។
នេះគ្រាន់ជាឈ្នាន់ដើម្បីរក្សាអំណាចតែប៉ុណ្នោះ។
ស្វាច្រាស់ច្រំបាយរួចយកមកលាបមាត់ពពែ គូរអោយស្អប់ខ្ពើម។
ធុនធានមនុស្សនៅកម្ពុជាត្រូវពួកកុម្មុយនិស្តសម្លាប់ចោលហ្មត់ ហើយសព្វថ្ងៃបានខ្មែរក្រៅប្រទេសជួយផង និងអង្គការ
សហប្រជាជាតិជួយផង ទើបបានងើបវិញជាបណ្តើរ ៗ ។ ច្បាប់នៅមានភាពខ្សោយច្រើនណាស់ បន្ទាប់ពីការចាប់លោក
តាម៉ម សូណង់ដូដាក់គុក កម្ពុជាត្រូវចំណាយ ៧០ ឆ្នាំទៅមុខទៀតសម្រាប់បង្កាត់ពូជាអ្នកចេះដឹងទាំងរាស្រ្ត និងរាជការ ៕
LET HIM ENJOY THE MOMENTS,,
FORWARD, HE HAS SHORT LIFE TO LIVE..
ទឹកមុខអ្នកប្រជាធិបតេយ្យពិតប្រាកដចេញពីគុក មានភាពស្រស់ញញឹម ពោពេញដោយមោទនភាពក្នុងការអប់អរសាទពីសំណៈជាតិនិងអន្តរជាតិ
មិនដូចមុខអាចោរកាន់ណាចនិងអាតុលាការកញ្ជះគេ
ទឹកមុខពោពេញដោយកំហឹងឃោរឃៅឆេះក្នុងទ្រូងល្ងង់ខ្លៅ
និងអាកញ្ជះគេពោពេញដោយភាពភ័យខ្លាចមុខក្រោយឡើយ !
ចុម! ខ្ញុំលឺថាអាជនតិរិច្ឆានទាំងពីរ Cheath & ML បានឈឺ កកឈាមងាប់តាមខ្មោចអៀងសារីបាត់ទៅហើយ
ហាស ហាស ហាស ហាស ហាស…នៅមានរឿងពិសេសមួយទៀត…។
អូ…អ្នកទាំងអស់គ្នា! បើចង់បើកមើលគេហទំព័រ KI-MEDIA គឺបាន…
ហាស ហាស ហាស…មានរបៀបចូលយ៉ាងងាយ!
Search “ki-media” ក្នុង GOOGLE រួចវានឹងចេញលទ្ធផលមក, បន្ទាប់មកយើងយក
Mouse ទីដាក់លើ Link “KI Media ()ki-media.blogspot.com/”, តើយើងឃើញមាន
សញ្ញា “>>” បែបនេះទេ? បើឃើញយក Mouse យើងដាក់លើហនឹងទៅ វានឹងចេញ Preview
នៃ ki-media, ជាមួយគ្នានេះមានពាក្យ “Cached” និង “Similar” នៅក្បែរនោះ!
យើងចុចលើពាក្យ Cached នឹងទៅ!!!
យើងនឹងអាចចូលទៅមើល Ki-Media យ៉ាងងាយ!!!!
ហាស ហាស ហាស ហាស ហាស ហាស…គួរអោយចង់តាមដាន Ki-Mediaណាស់!!!
លាសិនហើយអ្នកទាំងអស់គ្នា!!!