05212013Headline:

បក្ស​​ប្រជាជន​​ បន្ត​អះ​អាង​​ពី​​បេក្ខភាព ​នាយក​រដ្ឋមន្ត្រី

​ក្នុង​មហា​ន្និបាត​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃនេះ​សៅរ៏​ទី​១៦​មីនា​នេះ ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​គណបក្ស​ប្រជា​បាន​បន្ត​អះអាង​ជា​ថ្មី​ពី​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ថា​មាន​តែ​ល​លោក ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ​ដែល​សក្ដិសម ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នា​ខែ​កក្កដា​ខាងមុខ​នេះ​និង​អាណត្តិ​ក្រោយៗ​ទៀត​។​

មាស មុន្នី
Saturday 16 March 2013
The Free Press Magazine

លោក ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជា បេក្ខភាព នាយករដ្ឋមន្ត្រី តែម្នាក់គត របស់គណបក្សនេះ

លោក ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជា បេក្ខភាព នាយករដ្ឋមន្ត្រី តែម្នាក់គត របស់គណបក្សនេះ

លោក ជា ស៊ី ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ប្រមាណ​ជិត​៤​ពាន់​នាក់ ដោយ​លើកឡើង​ពី​សមទ្ធ​ផល​នានា​និង​យុ​ទ្ធ​សា​ស្ត្រ​​សម្រាប់​ពេល​ខាងមុខ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ជាមួយ​គ្នា​លោក​ក៏​បាន​រំលេច​ជា​ថ្មី​ទៀត​ថា​គណបក្ស​នេះ​បាន​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ទាំង​ពេល​នេះ​នឹង​ទៅ​អនាគត ។​គួរបញ្ជាក់​ថា​មហាសន្និបាត​វិសាមញ្ញ​នេះ​នឹង បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ មីនា ស្អែក ។​

​គណបក្ស​ប្រជាន​កម្ពុជា គឺជា​គណបក្ស​តែ​មួយ​គ​ត ដែល​បាន​គ្រប់គ្រង​អំណាច​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ជាប់ៗ​គ្នា​៕

What Next?

Recent Articles

21 Responses to "បក្ស​​ប្រជាជន​​ បន្ត​អះ​អាង​​ពី​​បេក្ខភាព ​នាយក​រដ្ឋមន្ត្រី"

  1. VPP says:

    ម្រាមដៃ១មានន័យថា មានតែអញមួយទេដែលអាចធ្វើបាន!

  2. ឃាតករបាតដៃប្រឡាក់ឈាមចាប់ផ្តើមងាប់ម្តង១ៗទៅហើយ តើពេលណាបានដល់វេនជនតិរិច្ឆានក្បត់ជាតិខាងលើនេះ

    ម្តង ?

  3. សុខសំ says:

    ល្មមដូរហើយ​៕​ គួរយកគំរូពីប្រទេសនានាជឿនលឿនលើពិភពលោកផង​៕

  4. Srey Khmer says:

    If Hun Sen was gone, the Sun would not traveling around the earth too.
    So only Hun Sen can make the World turn, without Hun Sen everyone can’t survive to make
    the living by themselves.

  5. Ratha says:

    ហេតុអីបានជាបក្សកាន់អំណាចមួយនេះខ្លាចក្រែងសម្ដេចតេជោដល់ម្ល៉ឹងៗ
    មន្ត្រីក្នុងបក្សមួយនេះគ្មាននរណាសក្តិសមឬល្អប្រសើរជាងនេះទៀតទេឬ?
    ទើបមានទំនុកចិត្តទៅលើសម្ដេចតេជោតែម្នាក់គត់ប៉ុណ្ណោះ? ឬមួយក៏មកពី
    សម្ដេចមានកងកំលាំងរបស់ខ្លួនក្នុងនាមកងអង្គរក្សសម្ដេចតេជោ ដែលមាន
    កំលាំងរាប់ហ្ម៊ឺននាក់ ទើបគ្មានអ្នកណាហ៊ានឈរឈ្មោះជាបេក្ខភាព
    នាយករដ្ឋមន្ត្រីផ្សេងទៀតឡើយ បើដូច្នេះស្ថាភាពក្នុងស្រុកគង់តែស្មុគស្មាញ
    ដដែលតទៅទៀត។ 

  6. BaBaBoo says:

    គួនិយាយថាបក្សប្រជាជនមានអាយុ ៦០ ឆ្នាំ ហើយបក្សនេះបានដឹកនាំរបបកុម្មុយសនិស្ត របបខ្មែរក្រហម និងបំផ្លាញ

    សង្គមខ្មែរ រាស្រ្តបីលាននាក់បាត់បង់ជីវិត ។ ក្នុង ៣០ ឆ្នាំនេះ បក្សនេះបានដឹកនាំនិងបន្តរំលាយអត្តសញ្ញាញខ្មែរ ហើយ

    បានបង្កើតខ្មែរថ្មី (ខ្មែរសញ្ជាតិបរទេស) ។ ៣០ ឆ្នាំទៅមុខទៀត បក្សប្រជាជន មិនខុសពីបក្សមួយដែលនៅសល់តែ

    សំបកបក្ស ក្រោយពេលចរន្តបញ្ជាបក្សមិនមែនជារបស់ខ្មែរឡើយ ៕

  7. _/\/\/\_ says:

    អ្នកណាមិនចេះរាងចាលចង់យកចោរនិងឃាតកធ្វើឪបោះឆ្នោតឱ្យវាទៀត
    ពេលត្រូវចោរប្លន់ដីធ្លីឬឃាតកសំពងក្បាល បើឈឺចិត្តខ្លាំងនាំគ្នាទៅចងកសម្លាប់ខ្លួនទៅ
    កុំមករោទ៍យំស្រែកឱ្យជាតិនិងអន្តរជាតិឮទៀត នាំកើតការមួរម៉ៅក្ដៅក្រហាយ
    បើតាមប្រវត្តិសាស្ត្រប្រជាជនខ្មែរមួយភាគធំណឹងចូលចិត្តលើកតម្កើងចោរលក់ទឹកដី
    ធ្វើស្ដេច ធ្វើអ្នកដឹកនាំណាស់ តាំងពីជំនាន់តា ត្រសក់ផ្អែម ឡើងគ្រងរាជ្យ
    លើកអា អង្គចាន់ទី២ កូនកាត់ម៉ែសៀមឪខ្មែរធ្វើស្ដេច បំផ្លាញកាត់ទឹកដីឱ្យសៀម
    លើកអា ជ័យជេដ្ឋាទី២ ល្មោភស្រីសំផឹងយួនធ្វើស្ដេច បាត់បង់ទឹកដីមួយស្នែងក្របី រហូតដល់ទឹកដីកម្ពុជាក្រោម
    ដល់ពែលលើកអាគេបាញ់ខ្វាក់ភ្នែកមួយចំហៀង រូបនៅខាងលើល្មោភអំណាចជាងគេធ្វើមេដឹកនាំ
    សញ្ញេកោះត្រល់និងកោះមួយចំនួនទៀតឱ្យយួន ដល់ពេលអត់ដីអភិវឌ្ឍន៍ ប្លន់ដីប្រជាជនតែម៉្រង់
    ប៉ុណ្ណឹងហើយ បើនៅតែឈ្លក់ងប់ងល់បោះឆ្នោតឱ្យទៀត គ្មានព្រះនិងទេវតាណាជួយស្រោចស្រង់បានទេ
    បើពួកវាឱ្យទុក្ខ នាំគ្នាទទួលកម្មពៀរដែលខ្លួនបោះឆ្នោតឱ្យពួកវាទៅ !

  8. ABC says:

    Cppកើតថ្ងៃទី២៨មិថុនា១៩៥១អ្នកបង្កើតគឺខ្មោចហូជីមិញ មានបំណងរំលាយ

    កម្ពុជាកណ្តាលអោយក្លាយជាយួនតែ១ រហូតមកដល់ពេលនេះមិនទាន់សំរេច

    គោលបំណងបានទេព្រោះមានអ្នកស្នេហាជាតិងើបឡើងតស៊ូប្រឆាំង ការពារ

    ជាតិខ្មែរតែមិនទាន់សំរេច។ ដោយសារតែប្រជាពលរដ្ឋមិនទាន់យល់ដឹងច្បាស់

    តែពេលនេះយល់ដឹងច្រើនណាស់ប្រហែលជា២៨កក្កដា២០១៣នេះនឹងការពារ

    ទឹកដីខ្មែរយើងបានសំរេចហើយព្រោះការយល់ដឹងរបស់ពលរដ្ឋកាន់តែច្រើនឡើង។

  9. Sva watpnom says:

    អ្នករត់ម៉ូតូឌុបក៍គេអាចធ្វើបានដែរអាស្អីដែលគេហៅថានាយករដ្ធមន្ត្រីនោះ បែបគ្រាន់បើជាងអ្នកសព្វថ្ងៃផង
    ដោយគេអត់ចេះអោយដីទៅយួនអលក់ស្រុកព្រៃព្រឹក្សារ លនឹងល។

  10. ក្មេងវត្តត្រឡែងកែង(លង្វែក) says:

    រាស្រ្តមួយចំនួនដែលនៅតែបោះឆ្នោតគាំទ្រជនក្បត់ជាតិខាងលើហ្នឹងគឺសុទ្ធតែពួក អាត្មានិយម

    ហើយខ្លះទៀតជាពួកល្ងង់ខ្លៅ ខ្លាចការសំលុតរបស់គេ រឺជាពួកដែលស្រលាញ់ងប់ងុលហួសនិស័្សយចំ

    ពោះសំដាច់ ទោះបីជាដឹងថាគាត់ក្បត់ជាតិក៏ដោយ ក៏នៅតែមានកូនចិត្តរវើយរវាយអាណិតស្រឡាញ់

    ដ៏ដេល នេះហើយជាក្រយៅដ៏ល្ងង់ខ្លៅតពូជរាប់រយតំណររបស់ខ្មែរ ក្រោយពីការរលំរលាយ នៃអាណា

    ចក្រអង្គរ និង លង្វែក ។

  11. ahCheath says:

    ចង់ខ្ពស់ហួសមាត្រ
    ១- គិតទៅម្នុសយើង–មុខក្រាស់ចង់ថ្កើង–ចចើងហួសមាត្រ–សមត្ថភាព
    ចេះត្រឹមខ្ញុំវៀត–និងបំផ្លាញជាតិ–ឱ្យខ្មែរទន់ខ្សោយ ។
    ២- បើមិនក្បត់ជាតិ–បើមិនបានវៀត–គឺចោរបណ្តោយ–សូម្បីសព្វថ្ងៃ
    បានខ្ពស់ម្ល៉ឹងហើយ–នៅប្លន់មុខក្រោយ–បំប៉នតណ្ហា ។
    ៣- ទង្វើនៃម្នុស–វាបញ្ចាំងឆ្លុះ–ថាម្នុសធុនណា?–កុំឃើញងារខ្ពស់
    ស្មានម្នុសអស្ចារ្យ–អួតរាងសង្ហា–បោកភ្នែកខាងក្រៅ ។
    ៤- ចំណុះមាត្រខ្លួន–អត់ខ្លឹមមាំមួន–មានតែធាតុខ្លៅ–ទើបបំរើយួន
    ទាំងអំបូរផៅ–មានមិត្រចិត្តខ្មៅ–ជួយរួមការពារ ។
    ៥- ចង់ខ្ពស់ហួសមាត្រ–តែទាបមារយាទ–អន់ជាងសត្វទា–ហ៊ានកាត់ដីខ្មែរ
    ឱ្យយួនបច្ចា–ហ៊ានក្លែងដោះសារ–ភរយើងជាខ្មែរ ។
    ៦- ចចើងចង់ខ្ពស់–អស់អីអស់ចុះ–មិនដីកេរម៉ែ–នេះទោសក្បត់ជាតិ
    មិនរួចខ្លួនទេ–យើងត្រូគិតគ្នេរ–កុំបណ្តោយទៀត ។
    ៧- មេមុនមេក្រោយ–យើងឆ្លងកាត់ហើយ–ឈប់ធ្លោយមារយាទ–ឈប់ឱ្យមេបោក
    ម្តងហើយម្តងទៀត–ជួយសង្រ្គោះជាតិ–មុនវៀតត្រួតខ្មែរ!

  12. ahCheath says:

    សវាវត្តភ្នំនិយាយត្រូវ! …ហើយក៏ធ្វើបានល្អជាងហ៊ុន សែនដែរ
    ឱ្យតែមានមនសិការជាតិ!

  13. ABC says:

    Hun sen vear lek daiy 1 brap tha vear mean phnaik 1 mel kenh tai youn te
    Ort ban kenh khmer lom bak bad borng tek daiy te….Hun sen ey Hun sen
    Kbal youn kloun khmer bak phnaik oy thom thom phong ber tver min kat te tro lob mork tve srai mdorng tov…

  14. ប្រហែលលើកយក អាគេបាញ់ខ្វាក់ភ្នែកធ្វើមេដឹកនាំទៀតហើយមលទៅ ហាសៗៗ

  15. donjeyu says:

    ក្នុងរបបប‍‍៉ុលពត និយាយថា‌ៈ មានតែប៉ុលពតទេដែលដឹកនាំបានល្អ ដល់សម័យនេះក៍ចឹងទៀត ថាៈមានតែហ៊ុន សែនទេ
    ដែលដឹកនាំបានល្អ គិតទៅគិតមកវាមួយដំបរនឹងបួន ល្អពេកទៅ គង់តែរលាយដូចគ្នា​។ យើងចង់បានការផ្លាស់ប្ដូរ!
    មិនចង់បានប្រជាធិបតេយ្យវង់វេងទិសដូចសព្វថ្ងៃនេះទេ ហើយក៍មិនចង់ឃើញមុខនយុរដ្ឋមន្ដ្រីហ៊ុន សែនមួយនឹងដដែលៗៗនៅតាមកញ្ចក់ទូរទស្សន៍
    ឬនៅតាមកន្លែងផ្សេងៗទៀតនោះដែរ

  16. . says:

    សព្វថ្ងៃនេះ ភាពរីកចំរើន និងការត្រេះរិះយល់ដឹងរបស់មនុស្សក៏មានភាពរីកចំរើនក្លាំងណាស់ដែរ ។

    ដើម្បីដឹកនាំប្រទេសជាតិ ឲ្យត្រង់និងត្រឹមត្រូវ ត្រូវតែឈរលើស្មារតី ស្នេហាជាតិស្មោះត្រង់ ។​

    ការតាក់ តែងច្បាប់ និងការអនុវត្តច្បាប់ ត្រូវតែសុក្រិត្យ យុត្តិធម៌ ។ មិនត្រូវគិតថា មានតែខ្លួនទេជា

    អ្នកចេះដឹងច្រើនជាងគេនោះ! មិនត្រូវប្រើអំណាចមកគ្របសង្កត់ ភាពយុត្តិធម៌ និងសច្ចៈភាពបាន

    ឡើយ ។​ អ្នកដែលធ្វើយ៉ាងនេះ ទោះស្លាប់ទៅ ក៏វិចខ្ចប់ក្លឹនអាសោចន៍ទៅជាមួយដែរ មិនតែប៉ុន្នោះ

    បន្សល់ទុកឲ្យកូនចៅ ដើរទៅណាមើលមុខគេមិនត្រង់។ រីឯខ្លួនវិញ នឹងកើតជានរកប្រែត

    អាសូរកាយ និងតិរិច្ឆាន លេបខ្ទុះ ផឹកឈាម លាមក រាប់ពាន់ជាតិ ព្រោះតែត្រូវបណ្តាសារគេ៕

    លុះកើតមកជាមនុស្សវិញ ខុសគេ ទៅជាខ្ទើយ ជួបតែរឿងរ៉ាវ ត្រូវបានគេភូតភរ មួលបង្កាច់

    ត្រូវបាន ចោរឆក់លួច ប្លន់ ព្រាត់ប្រាសប្រពន្ធកូន បងប្អូនជាច្រើនជាតិ។ សារុបមក អ្នកកើតមក

    ប៉ិនណា ស្លាប់ទៅវិញក៏ប៉ិននោះដែរ។ កុំភ្លេចថា ទោះមានអំណាទ្រព្យធន ប៉ិនណា

    បើគ្មានបុណ្យកុសល ពិតជាគ្មានអ្នកណាជួយអ្នកបានឡើយ។ មានតែបុណ្យកុសល មួយមុខដែល

    ទើបអាចជួយអ្នកបាន ។ កូនចៅ អំណាច បុណ្យសក្តិ ទ្រព្យសម្បត្តិ ពីជាមិនអាចជួយអ្នក

    បានឡើយ។​ អ្នកឆ្លាត គួរតែខិតខំសាងកុសលផលបុណ្យឡើង ។ ព្រោះថា ភ្នំមច្ចុរាជនៅទិសទាំង

    បួន (គឺធាតុទាំងបួន) កំពុងតែរំកិលមិនឈប់ឈរឡើយតំរង់មករកអ្នក។ ពេលវេលាសម្រាប់អ្នក

    នៅសល់តិចតួចណាស់ ដើម្បីសាងសន្សំកុសល!!!

  17. says:

    ហួសពេលហើយ! គួរស្តាយណាស់ សម្បត្តិធម្មជាតិ រលាយបាត់បង់អស់ហើយ! ព្រៃឈើប្រណិតៗ

    ស្ទើគ្រប់ទីកន្លែង! រ៉ែគ្រប់ប្រភេទ ត្រីគ្រប់កន្លែង សត្វគ្រប់ប្រភេទ ទាំងក្នុងព្រៃ ក្នុងទឹក

    និងលើអាកាស។​ល។ និង​ ។ល។ ស្តាយណាស់ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!

    ទោះអ្នកប្រឹងសាងបង្កើតឡើងវិញ បួនប្រាំតំណរអ្នកទៀតក៏មិនអាចបានគ្រាន់ដែរ។​

    កូនខ្មែរអើយហេតុអី ក៏អ្នកបំផ្លាញខ្លួនឯងដូចនេះ?????????????????!!!!!!!!!!!!!!!!!!!!!!!!!!!!

  18. . says:

    stupid!!! and crazy!!!

  19. kolvireak says:

    មិនដឹងជាវាខំប្រឹងចង់កាន់អំណាចស្អីវាទៀតទេ បើដឹកនាំយូប៉ុនហ្នឹងហើយមានតែការបាត់បង់ទឹកដី ភាពមិនយុត្តិធម៌កើតមានស្ទើរគ្រប់ទិសទី ការអភិវឌ្ឍន៍លើការផ្តល់ដីសម្បទានសេដ្ឋកិច្ច មិនបានគិត​គួរពីការរស់នៅរបស់ប្រជាពលរដ្ឋ មានបញ្ហាគ្រប់ខេត្ត អំពើពុករលួយវល់ ។ វាពិបាកក្នុងការរំឮកស្មារតី​ប្រជាជនក្រីក្រ និងប្រជាជនដែលមានកម្រិតយល់ដឹងទាប នៅតែគិតធ្វើតាម នៅពេលវាផ្តល់សំភារៈ​បន្តិចបន្ទួចនោះ។

  20. តថ says:

    ល្មមគ្រប់គ្រាន់ហើយ​,ពួកខ្សែជនកុម្មុយនិសដែលមានប្រភពពីយួនដឹកនាំប្រទេសមិន​រីកចំរើនទេ,ជាក់ស្តែង​របបប៉ុល​ពត កាប់សំលាប់គ្នាឯង​បំបេកសាមគ្គីជាតិ,​បច្ចុប្បន្នកាប់បំផ្លាញព្រៃធនធានធម្មជាតិ លក់ដី ផ្លន់ដី,​ មន្រ្តីរាជកា​ជាកញ្ជះរបស់បក្ស បំរើបក្ស ដើម្បីតួនាទីបន្តិចបន្តួច​ ,កន្លែងធ្វើការខាំគ្នាដូចឆ្កែដើម្បីរស់,គ្មានការសាមគ្គឺជាតិ។អនាគត់ក្នុង​នាម​​ប្រទេសខ្មែរ តែអ្នកដឹកនាំជាយួន​ សំបូរជនជាតិយួន។​អ្នកដឹងទេតាមក្រសួងនានាកូនយួនកំពង់ឈាន​ជើងចូលធ្វើការហើយ។​ភ្ញាក់ខ្លួនឡើងកូនខ្មែរទាំងឡាយអើយ ឈប់ងប់ងុល​និងសុភមង្កល​រហេមរហាម​​។សាមគ្គីកសាងមហាគ្រួសារខ្មែរឡើងដើម្បីកូនជំនាន់ក្រោយ។

  21. God Love You says:

    Down To Earth Without Everything On Your Body. Do You Know About Your Action On Your Country Now ?