05212013Headline:

ប៉ូលិស​ចាប់​​ខ្មែរ​ក្រោម ៦ នាក់ ពាក់ព័ន្ធ បទ​ ភេរវកម្ម និង រៀបចំ​កម្លាំង​​ប្រដាប់អាវុធ

ពលរដ្ឋខ្មែរ ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោម​ដែលរស់​នៅប្រទេសថៃចំនួន៦ នាក់ ត្រូវបាន​ចាប់ខ្លួន ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ភេរវកម្ម និង​រៀបចំ​កម្លាំង​ប្រដាប់អាវុធ​ខុសច្បាប់​។ នេះ​បើ​យោងតាម​ការបញ្ជាក់ របស់​មន្ដ្រីជាន់ខ្ពស់​ន​គ​របាល​ជាតិ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃ ទី​១៥ ខែមីនា ឆ្នាំ​២០១៣​។

សារា
Saturday 16 March 2013
The Free Press Magazine

លោកគៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃទី​១៥ ខែមីនា​ អ្នក​ទាំង ៦​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដោយ សារ​តែ​ពួកគេ​ស្នាក់នៅ​ជា​អន្ដោប្រវេសន៍​ខុស ច្បាប់​នៅ​ប្រទេស​ថៃ ហើយ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក ។ ប៉ុន្ដែ ពួកនេះ​មាន​ដីកាចាប់ខ្លួន​របស់​តុលាការ ដែល​ចោទប្រកាន់​ពីបទ​ភេរវកម្ម បាច ខិ​ត្ដ​ប័ណ្ណ ហើយ​និង​ពាក់ព័ន្ធ​ការដាក់ គ្រឿងផ្ទុះ​កសាង​កម្លាំងប្រដាប់អាវុធ ខុសច្បាប់ និង​ការបង្កើត​រណសិរ្ស សង្គ្រោះ​ជាតិខ្មែរ និង​រៀបចំ​កម្លាំង ប្រដាប់អាវុធ​ខុសច្បាប់​ធ្វើ​សកម្មភាព ប្រឆាំង​ខុសច្បាប់ ។​

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​បាន​បញ្ជាក់ថា អ្នក​ទាំង​៦​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ ធ្វើការ​ចាប់ខ្លួន​នៅ ក្នុង​ទឹកដី​ថៃ ដោយសារតែ​ពួកគេ​ស្នាក់ នៅ​ដោយ​ខុសច្បាប់ ។ ដោយ​លោក​បាន បញ្ជាក់ថា ការចាប់​នេះ​គឺមាន​ការ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​ថៃ ហើយ​ប្រទេស​នៅក្នុង​ពិភពលោក​នេះ តែ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ពាក់ព័ន្ធ​នឹង ឧក្រិដ្ឋកម្ម​ឆ្លងដែន គេ​មាន​ប្រព័ន្ធ​សហ​-​ការ​គ្នា ហើយ​អាស៊ាន​ក៏មាន​ការសហការ​គ្នា ។​

លោកបានបន្តថា ការចាប់ខ្លួនអ្នកទាំងនេះ គឺតាមដីកាចាប់ខ្លួន របស់តុលាការ ដែលចោទប្រកាន់ពីបទ ភេរវកម្ម បាចខិត្តប័ណ្ណ ហើយនឹងពាក់ព័ន្ធការដាក់គ្រឿងផ្ទុះ កសាង កំលាំងប្រដាប់អាវុធខុសច្បាប់ និង ការបង្កើតរណសិរ្សសង្គ្រោះជាតិខ្មែរ ដែលសកម្មភាពទាំងនេះផ្ទុយ នឹងច្បាប់នៃប្រទេសកម្ពុជា។

ជនសង្ស័យទាំង៦នាក់នោះ មានបុរស៤នាក់ ដែលរួមមានឈ្មោះ យ៉ន គឹមស្រ៊ុន ហៅ យ៉ានគឹមស្រ៊ុន ហៅ កែវ យ៉ាវ អាយុ២៧ឆ្នាំ, ឈ្មោះ យ៉ន យឿប ហៅ តក់ អាយុ២៥ឆ្នាំ, ឈ្មោះថាច់ កុងផួង ហៅ ថាច់ វ៉ាង់ ហៅ ថាច់ កុសល អាយុ៣៧ឆ្នាំ, ឈ្មោះ ខែម ម៉ា ហៅ ខេមរា អាយុ២៨ឆ្នាំ, ឈ្មោះយិន យ៉ាវ និង ឈ្មោះថាច់ តឺ។

យ៉ាងណាក៏ដោយពួកគេទាំងអស់នោះ ត្រូវបានគេសង្ស័យថា ជាខ្មែរកម្ពុជាក្រោម តែមិនទាន់បានការ បញ្ជាក់ ពីលោក ថាច់ សេដ្ឋា ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោម បាននៅឡើយទេនៅ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនាឆ្នាំ២០១៣នេះ។

ជាមួយគ្នានេះ​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​បាន ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ ទី​១៤ ខែមីនា ឆ្នាំ​២០១៣ សម្ដែង​ការ ព្រួយបារម្ភ​ពី​សមាជិក​របស់ខ្លួន​ដែល ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក ឱ្យ​អាជ្ញាធរ​កម្ពុជា ៕

What Next?

Recent Articles

9 Responses to "ប៉ូលិស​ចាប់​​ខ្មែរ​ក្រោម ៦ នាក់ ពាក់ព័ន្ធ បទ​ ភេរវកម្ម និង រៀបចំ​កម្លាំង​​ប្រដាប់អាវុធ"

  1. . says:

    ចូលដល់យុគសម័យនេះទៅហើយ ម្តេចឡើយនៅមានមនុស្សល្ងង់ធុននេះទៀតឬ?
    ចង់ផ្តួលរំលំរដ្ឋាភិបាល? ចង់បង្កភេរវកម្មប្រឆាំងរដ្ឋាភិបាលស្របច្បាប់ផងឬ?
    និង​រៀបចំ​កម្លាំង​ប្រដាប់អាវុធ​? ប៉ុន្តែហ្គេមម៉្យាង ដែលគេតែងតែលេងបានជោគជ័យគឺ
    ថាបើគេចង់សំលាប់ឆ្កែណាមួយ ដោយគ្រាន់តែចោទថាវាជា ”ឆ្កែឆ្កួត” ប៉ុណ្ណោះ។
    បើក្រឡេកមើលក្រោយបន្តិចវិញ, សិល្បះប្រភេទនេះធ្លាប់សំដែងច្រើនដងហើយ ហើយ
    ប្រកបដោយប្រសិទ្ធិភាពទៀតផង ដែលមានសម្តេចតាយើងធ្លាប់សំដែងបានល្អឥតខ្ចោះ។

  2. mission impossible says:

    so stupid & so dumbs for khmer krom, brainless, no brain

    OUR country already has peace _ our peoples enjoyed life _
    why? created revolution, why? created freedom fighters,,

    prosecutes them, put them in jail for life, no mercy for these guys

  3. BaBaBoo says:

    ជាល្បែងនយោបាយទំលាក់កំហុស ឬការចោទប្រកានើគ្មានមូលច្បាស់លាស់ ដូចមានចំណុចសង្ស័យជាច្រើន ។ សករាជថ្មី

    នៃសង្រ្គាមទូតនាសម័យនេះ ថៃកំពុងលួចបន្លំបូកប្រទេសកម្ពុជាឲ្យក្លាយជាស្រុកភេវកម្ម ដោយផ្អែកលើការសន្មត់តែម្ខាង

    ហើយបើសិនថាអ្នកទាំងនោះជាកម្ពុជាក្រោមមែន ជារឿងរបស់វៀតណាមទេដែលត្រូវចេញមុខ ពីព្រោះកម្ពុជាក្រោម

    ស្ថិតនៅក្នុងទឹកដីវៀតណាមហើយទេតើ sic ។

  4. Old Man says:

    តាម៉មសូណង់ដូទៅជាត្រូវចោទប្រកាន់កាប់លក់ព្រៃឈើអែណាឆ្កុយ ស្រុកកម្ពុជាអច្ឆរិយះដូចជាយ៉ាប់មែន។

  5. _/\/\/\_ says:

    មកីរដ្ឋាភិបាលអាពូ ហ៊ុនសែន ជាចោរក្បត់ជាតិបំផ្លាញទឹកដីកោះខ្មែរ
    ទើបមានការបះបោរចឹង ពួកអាឆ្កែដំបៅក្បាលអស់ឯងត្រូវតែកែខ្លួន
    ពុំនោះទេនិងមានអ្នកស្នេហាជាតិជាច្រើនទៀតនិងក្រោកឈរប្រឆាំងបះបោរតទៅទៀត ។

  6. _/\/\/\_ says:

    មកពីរដ្ឋាភិបាលអាពូ ហ៊ុនសែន ជាចោរក្បត់ជាតិបំផ្លាញទឹកដីកោះខ្មែរ
    ទើបមានការបះបោរចឹង ពួកអាឆ្កែដំបៅក្បាលអស់ឯងត្រូវតែកែខ្លួន
    ពុំនោះទេនិងមានអ្នកស្នេហាជាតិជាច្រើនទៀតនិងក្រោកឈរប្រឆាំងបះបោរតទៅទៀត ។

  7. អាវែកតេជោ says:

    យី!អាឆ្កែខ្វក់ភ្នែក អានេះមិនចោលចរិតវាមែន ខ្មែរដូចគ្នាសោះ សម្លាប់ខ្មែរផ្គាប់យួន

  8. phirum says:

    Hunsen’s government only accuse and arrest khmer krom but never accuse and arrest vietnamese’s spy all over the country. because khmer krom do everything to against Youn vietnam and Blind Hunsen is a vietnamese’s worthless slave so he has to do to make youn his boss happy.

  9. phirum says:

    i would like to appeal to all khmer and khmer krom people pls stand up and do the revolutionary this regime.