ប្រជាពលរដ្ឋ និងអតីតកងទ័ពសម័យខ្មែរក្រហម ស្រុកម៉ាឡៃ សោកស្ដាយចំពោះការស្លាប់របស់លោក អៀង សារី អតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ពួកគាត់បានអះអាងថា អំឡុងពេលដែលលោក អៀង សារី ដឹកនាំកម្លាំងតស៊ូក្រោយឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៦ ទឹកដីប្រទេសកម្ពុជា តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ មិនមានបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាងណាទេ។
ដោយ ដែន អយុធ្យា
2013-03-16
RFA

កូនស្រីលោក អៀង សារី អង្គុយដុតធូបហុចឲ្យភ្ញៀវនៅមុខសពឪពុក នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។ RFA/Den Ayuthea
រូបភាពទាក់ទងនឹងសពលោក អៀង សារី
អ្នកភូមិនៅស្រុកម៉ាឡៃ អះអាងនៅក្នុងពិធីបុណ្យសពលោក អៀង សារី ព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ថា នៅមុនឆ្នាំ១៩៩៦ ទឹកដីខ្មែរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅស្រុកម៉ាឡៃ ឬតំបន់ជិតខាងគ្មានប្រទេសជិតខាងរំកិលព្រំដែនចូលទឹកដីកម្ពុជា នោះទេ។ ប៉ុន្តែក្រោយកម្លាំងអ្នកតស៊ូបានធ្វើសមាហរណកម្ម ឬរួមបញ្ចូលគ្នាជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៦ ភាគីថៃ បានរំកិលខ្សែបន្ទាត់ព្រំដែនចូលទឹកដីខ្មែរតាមតំបន់ខ្លះ ក្នុងខេត្តបន្ទាយមានជ័យ។
ពលរដ្ឋស្រុកម៉ាឡៃ៖ «អ៊ំគាត់បានចែកឋានទៅលោកខាងមុខ គឺមានការសោកស្ដាយ ព្រោះធ្លាប់រស់នៅជាមួយគាត់តាំងពីយូរយារមក។ គាត់ធ្វើមិនដែលធ្វើអាក្រក់គ្មានទេ មានតែដឹកនាំខ្ញុំ និងប្រទេសជាតិឲ្យល្អរីកចម្រើនទៅមុខទៀត។ រីកចម្រើនក្នុងជាតិប្រទេសប្រជាជននៅម៉ាឡៃ ជាយដែនកម្ពុជា-ថៃ គឺមិនដែលឃើញគាត់ធ្វើអីអាក្រក់ទេ គឺគាត់គិតតែពីជាតិទេ»។
នៅក្នុងពិធីបុណ្យសព ពលរដ្ឋស្រុកម៉ាឡៃ និងអតីតកម្មាភិបាលរបបខ្មែរក្រហម បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះមរណភាពរបស់លោក អៀង សារី។
អតីតកងទ័ពខ្មែរក្រហម និងធ្លាប់ចូលរួមតស៊ូជាមួយលោក អៀង សារី នៅស្រុកម៉ាឡៃ ជាយដែនកម្ពុជា-ថៃ លោក ទិត្យ សុភាច បានរៀបរាប់ក្នុងពិធីបុណ្យសពដោយចាត់ទុកលោក អៀង សារី ថាជាវីរបុរស និងមានឆន្ទៈស្នេហាជាតិ និងស្រឡាញ់ទឹកដីពិតប្រាកដ។ លោកក៏មានការសោកស្ដាយដែលតុលាការចាប់ខ្លួនចៅហ្វាយនាយលោក គឺលោក អៀង សារី យកទៅផ្ដន្ទាទោសរហូតបាត់បង់ជីវិត។
លោកអះអាងថា ក្នុងអំឡុងពេលលោក អៀង សារី ដឹកនាំតស៊ូនៅម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺមិនមានសកម្មភាពលួចរំកិលព្រំដែនចូលទឹកដីកម្ពុជា ពីសំណាក់ប្រទេសថៃ ដូចសព្វថ្ងៃនេះទេ៖ «គាត់ស្រឡាញ់ជាតិខ្មែរណាស់ជំនាន់នោះ។ គាត់មានទ្រព្យសម្បត្តិច្រើនណាស់ បើគាត់ទៅរស់នៅក្រៅប្រទេស ក៏មិនស្លាប់គាត់ដែរ តែគាត់ស្រឡាញ់ជាតិ និងពលរដ្ឋ។ នៅស្រុកម៉ាឡៃ មិនមានបាត់បង់ទឹកដីទៅប្រទេសថៃ ទេ។ ពិសេសនៅស្រុកម៉ាឡៃ ដីធ្លីមិនបាត់បង់ទេ គឺមានបាត់តែនៅខេត្តព្រះវិហារ ឬនៅស្រុកថ្មពួក។ តែនៅម៉ាឡៃ អត់មានបាត់បង់អីទេ»។
ពលរដ្ឋផ្សេងទៀតទទួលស្គាល់ថា បន្ទាប់ពីលោក អៀង សារី បានដឹកនាំកម្លាំងតស៊ូចូលរួមជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៦ ក្រោយមកឃើញមានសកម្មភាពរំកិលខ្សែបន្ទាត់ព្រំដែនពីភាគីថៃ រំលោភចូលក្នុងទឹកដីកម្ពុជា តាមតំបន់ខ្លះក្នុងខេត្តបន្ទាយមានជ័យ។
អតីតកម្មាភិបាលរបបខ្មែរក្រហម និងពលរដ្ឋស្រុកម៉ាឡៃ បានចាត់ទុកលោក អៀង សារី ថាជាអ្នកបានចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី និងកសាងសង្គមជាតិស្អាតស្អំ។ ពិសេសលោក អៀង សារី បានរួមជំរុញឲ្យប្រទេសជាតិឲ្យមានសន្តិភាព និងផ្សះផ្សាជាតិ តាមរយៈដឹកនាំកម្លាំងខ្មែរក្រហមធ្វើសមាហរណកម្មចូលរួមជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៦។
ស្ត្រីវ័យជិត ៧០ឆ្នាំ ឈ្មោះ សារី ពៅ រស់នៅក្បែរច្រកព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសោកស្ដាយដែលលោក អៀង សារី ស្លាប់មុនត្រូវតុលាការកាត់ទោសចំពោះកំហុសឆ្គងដឹកនាំប្រទេសឈានដល់សម្លាប់ពលរដ្ឋរាប់លាននាក់ បង្ខំឲ្យធ្វើការហួសកម្លាំង និងបង្អត់អាហារ។ ទោះយ៉ាងណា ស្ត្រីវ័យចំណាស់រូបនេះទទួលស្គាល់ថា ក្នុងពេលអតីតមេដឹកនាំខ្មែរក្រហមរូបនេះតស៊ូនៅជាយដែន មិនមានភាគីថៃ រំលោភយកដីតាមបន្ទាត់ព្រំដែន ចូលមកក្នុងទឹកដីខ្មែរដូចសព្វថ្ងៃនេះទេ៖ «កំហុសប៉ុណ្ណឹងហើយមិនហ៊ានឆ្លើយមិនហ៊ានទទួល។ បើគាត់នេះធ្វើឲ្យប្រជាជនស្លាប់ ហើយឆ្លើយថាអត់ដឹងមានគេសម្លាប់។ ស្អីធ្វើដល់រដ្ឋសភានិយាយមិនដឹង ការងារអ្វីក៏ដោយធំជាងគេ គឺនៅរដ្ឋសភាដឹងទាំងអស់»។
ទោះយ៉ាងណា លោក អៀង សារី បានស្លាប់ទៅហើយក្នុងអាយុ ៨៨ឆ្នាំ ដោយជំងឺបេះដូង វេលាម៉ោង ៨ និង ៤៥នាទី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬមន្ទីរពេទ្យរុស្ស៊ី ក្រុងភ្នំពេញ។
សពលោកត្រូវដឹកតាមឡានពេទ្យយកទៅធ្វើបុណ្យនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់តស៊ូចុងក្រោយរបស់លោក ក្រោយពីខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ហើយថា តំបន់នេះក៏ជាទីកន្លែងប្រកាសសារតាំងនៃការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី រួមមាន ភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោក សឺន សាន និងភាគីរណសិរ្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយអតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ឆ្នាំ១៩៨២។
អភិបាលរងខេត្តប៉ៃលិន លោក អៀង វុធ ជាកូនប្រុសលោក អៀង សារី បានបដិសេធន៍មិនផ្តល់អត្ថាធិប្បាយជុំវិញសកម្មភាពដឹកនាំប្រទេសឪពុកលោកទេ ដោយបញ្ជាក់ខ្លីថា សពឪពុកលោកនឹងត្រូវបូជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។ លោកថា រយៈពេល ២ថ្ងៃមកនេះមានមនុស្សជិតឆ្ងាយរាប់រយនាក់ក្នុង១ថ្ងៃៗ បានមកចូលរួមពិធីបុណ្យសពឪពុក ពីព្រលឹមទល់ព្រលប់៖ «អរគុណបងប្អូនដែលបានអញ្ជើញមកបុណ្យឪពុកខ្ញុំ»។
លោក អៀង សារី មានកូន ៤នាក់ ស្រី ៣នាក់ ប្រុស ១នាក់ បច្ចុប្បន្នរស់នៅខេត្តប៉ៃលិន។ កូនស្រីច្បងឈ្មោះ អៀង ម៉ិញ។ កូនស្រីទី២ ឈ្មោះ អៀង នាថ ទី៣ លោក អៀង វុធ បច្ចុប្បន្នជាអភិបាលរងខេត្តប៉ៃលិន និងកូនស្រីទី៤ ឈ្មោះ អៀង រ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ជំនាន់វាដឹកនាំអត់ចូលចិត្ដផ្កាទេ…..គួរតែ
ដាក់ជីអាចម៍គោនៅក្នុងក្ដារមជ្ឈូសវា
ទុកអោយយកទៅធ្វើស្រែនៅឋាននរក។
មុខវានេះ១០០ភាគរយមុខតែចុះនរកច្បាស់ណាស់។
បើសិនជាវាបានឡើងឋានសួគ័មែន នោះប្រាកដណាស់
សូម្បីយមរាជក៍មានតុលាការពុករលួយដែរ។
I LOVED U OUM IENG SARY
YOU WERE MY HERO
I’M PROUD OF U TO LIBERATE MY COUNTRY..
MAY GOD BLESSES U & PROTECT U. -):
fuck u silly dog badly death. another dogs time coming near.
មនុស្សធុនអាឃាតករបាតដៃប្រឡាក់ឈាមឯងគួរយកទៅក្រវាត់ចោលអោយត្មាតសុីបិនសមយកមកធ្វើបុណ្យតាមប្រ
ពៃឡីចឹងទេ ព្រោះសម័យអាឃាតករឯងកាន់អំណាច គ្មានវត្ត គ្មានព្រះសង្ឃ ទេ !
ក្មេងវត្តត្រឡែងកែង(លង្វែក)=>u right! these cunts should be a crock food.
ពុករដ្ធសភាកុនអផិបាលរងគ្រប់សម័យកាលខ្សែអ្នកនយោបាយតើកុនខុសរីអ្នកណាខុស
អៀង សារី មិនគួរលាក់អាថកំបាំងប្រវត្តិសាស្រ្តទេ គួរតែហ៊ានបកស្រាយការពិតដើម្បីឱ្យខ្មែរជំនាន់ ក្រោយបានយល់ច្បាស់ ដោយសារការលាក់អាថកំបាំងនេះហើយធ្វើឱ្យប្រត្តិសាស្រ្តខ្មែរច្របូក ច្របល់ឬប្រហែលជាគាត់ខ្លាចអ្នកពាក់ព័ន្ធនៅរស់ធ្វើបាបគ្រួសារគាត់? រឿងនេះវាអាច ប៉ុន្តែយើង ត្រូវដឹងថា គ្មានអ្វីដែលលាក់បានជិតនោះទេ ដូចនេះយើងត្រូវហ៊ានបង្ហាញការពិត ព្រោះសម័យ នេះជាសម័យបច្ចេកវិទ្យាទំនើប យើងមិនត្រូវខ្លាចទេ ហើយយើងក៏មិនត្រូវជឿលើអ្នកដែលនៅ ជុំវិញយើងឱ្យបានខ្លាំងដែរ យើងគ្រាន់តែស្តាប់រួចយកមកពិចារណា នោះយើងអាចវាយតម្លៃការ ពិតបានហើយ។ ម្យ៉ាងទៀត បើយើង ផ្តល់សិទ្ធិរបស់យើងឱ្យអ្នកមានអំណាចធ្វើបាបរាស្រ្តខ្មែរ នោះស្មើយើងកសាងអំពើបាបទុកសម្រាប់ខ្លួនឯងទៅជាតិមុខមិនខាន។
ក្នុងរាជរដ្ឋាភិបាលខ្មែរនាពេលនេះមាន ហ៊ុន សែន ជាស៊ីម ហេង សំរិន ជាអតីតខ្មែរក្រហមដែរ
ហើយកំពុងមានសេចក្ដីសប្បាយរីករាយមួយភាគទៅហើយក្នុងករណីការស្លាប់របស់អ្នកដែល
អាចលាតត្រដាងនូវភស្តុតាងនានាអំពីការកាប់សម្លាប់ខ្មែរគ្នាឯងជាង ២ លាននាក់ នោះគឺ
ប៉ុល ពត តាម៉ុក និងអៀង សារី តែមេខ្មែរក្រហមដែលនៅរស់រៀនមានជីវិតកំពុងបណ្ដាលឲ្យ
សម្ដេចទាំង ៣ កំពុ់ងមានទុក្ខនិងព្រឺក្បាលយ៉ាងខ្លាំងនោះមានដូចជា ខៀវ សំផន នួន ជា អៀង
ធិរិទ្ធ ជាដើម ហើយទីបំផុត អ្នកដែលនៅសល់ទាំងនេះត្រូវតែមានគេលួចធ្វើឃាតដូច តាម៉ុក ឬ
អៀង សារី ជាមិនខាន។
គិតទៅពួកមេដឹកនាំដែលមានបាតដៃប្រឡាក់ឈាមគ្រប់រូប ពេល ងាប់ទៅមានគេធ្វើបុណ្យ អធឹកអធមណាស់ហ្ន ខុស ពីប្រជារាស្រ្តខ្មែរវាល់លាននាក់ដែលបានស្លាប់ទៅប្រៀបបាន នឹង ខ្មោចសត្វតិរច្ឆាន ។ អស្ចារ្យណាស់ ប្រទេសដ៏អភ័ព្វមួយនេះ ។
ប្រទេសកម្ពុជាក្នុងរបបខ្មែរក្រហមមានរឹងមាំតាមព្រុំដែន សូម្បីតែទាហ៊ានខ្មែរក្រហមបានរាតត្បាតក្បែភូមិថៃ ថៃមិនហ៊ាន
ក្អកផង ពួកទាហ៊ានថៃកាលណាពើបប្រទះជាមួយខ្មែរក្រហមម្តងៗរត់បាតជើងសព្រាត ។ ដោយសារតែយៀកកុងពួននៅ
ក្នុងរបបខ្មែរក្រហមជាង ១០សែននាក់ មកសម្លាប់ខ្មែរ ជាងបីលាននាក់ ជាអាថ៌កំបាំងដែលលោកអៀង សារីបិទមាត់ដល់
ថ្ងៃលាលោក ។ អ្នកស្នេហាជាតិ ឬមិនស្នេហាជាតិ ចូរសម្លឹងមើលតាមព្រុំដែនខ្មែរសព្វថ្ងៃត្រឹមណា… ៕
ខ្មោចអាអៀងសារីវានៅមានសំណាងជាងប្រជាពលរដ្ឋខ្មែរឆ្ងាយណាស់។ មកដល់ពេលនេះនៅមិនទាន់ដឹងច្បាស់ថាអៀង សារី និងអៀង ធីរិទ្ធ វាជាខ្មែររឺយួននៅឡើយទេ តែបើតាមសាច់ឈាមអាចសបញ្ជាក់ថាវាជាយួនបង្កប់ច្រើនជាង ព្រោះវាសម្លាប់ខ្មែរអស់ជាច្រើនប៉ុណ្នឹងហើយវានៅលាក់អាថកំបាំងដល់វាងាប់ក៏មិនទំលាយដែរនិងមិនសារភាពកំហុសវទៀតផង។ ល្បិចនេះមានតែពួកយួនទេដែលអាចធ្វើបានដើម្បីប្រទេសជាតិរបស់វា ទោះធ្វើឆ្កួតរឺស្លាប់ក៏វាអាចធ្វើបានដែរ។ សូមជួយគិតលេងៗជាមួយខ្ញុំផងក្រែងវាពិតដូច្នោះមែន។ ល្ខោនយួនវាតែងបញ្ចប់បង្កប់ដោយភាពអាថកំបាំងបែបនេះឯង។