ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្តល់បា្រក់ជាង ២ លានដុល្លារ ដល់ការសាងសង់សាលារៀន និងមណ្ឌលសុខភាពនៅចំនួន៥ខេត្ត ហើយបានរៀបចំពិធីបញ្ចុះបឋមសិលាចំនួន ៧ កន្លែងក្នុងខែមីនានេះ ។
សារា
Saturday 16 March 2013
The Free Press Magazine

សកម្មភាព នៃការបញ្ចុះបឋមសិលាសាងសង់សាលារៀន និងមណ្ឌលសុខភាព នៅទូទាំងប្រទេសកម្ពុជា ដែលចំណាយថវិកាជាង ២ លានដុល្លារ។ (រូបថត ៖ ស្ថានទូត)
យោងតាមប្រព័ត៌មានផ្សាយតាម វេបសាយស្ថានទូតអាមេរិកចេញផ្សាយថ្ងៃទី១៥ ខែមីនា ឆនាំ២០១៣បានអោយដឹងថា ទឹកបា្រក់ជាង ២ លានដុល្លារគឺជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់សាងសង់ វិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពខេត្តចំនួន៥ តាមរយះស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ខេត្តចំនួន៥ ដែលកំពុងត្រូវបានដំណើរការសាងសង់នោះរួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ និងពោធិ៍សាត់។ កិច្ចការនេះ ដំណើរការដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយនិងក្រសួងសុខាភិបាល។
ប្រព័ត៌ដដែលបន្តថា ការឧបត្ថម្ភថវិកាសាងសង់សំណង់ខាងលើ បានធ្វើឡើងតាមរយៈបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។ តាមរយៈនេះ អាមេរិកបានផ្តល់ថវិកាក្នុង ៥ ឆ្នាំកន្លងមក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានតម្លៃជាង ១៥ លានដុល្លារអាមេរិកហើយ ៕
Thx
ចុំឮថារីកចំរើនលើគ្រប់វិស័យ ម៉េចក៏ត្រូវទទួលជំនួយអាមេរិក? ប្រូរាស្រ្តទេឬដែលថារីកចំរើន
លើគ្រប់វិស័យហ្នឹង?
បាត់អាវ៉ូសៗពីរបីក្បាលនោះទៅណាហើយអត់ឃើញឡើងមក Comment ប្រហើលជាជួលគេសរសេរ
កំណាព្យឬអត្ថបទអត់ទាន់បានមើលទៅបានជាអត់ឃើញក្បាលអើតមក។តែជួនកាលអាចថាវាជាប់
រវល់រៀបចំ៎ខ្លួនដើម្បីទៅជួប អៀងសារីផងក៏មិនដឹង។បានទៅប្រាប់ខ្មោចយួនហូជីមិញផងថាមេហ្អែង
ជិតទៅដែរហើយ។