ភ្នំពេញ : ការហក់ចូលកាន់កម្មវិធីល្បីៗនៅស្ថានីយទូរទស្សន៍ My TV ក្នុងនាមជាពិធីការិនីមិនទាន់នឹងបានប៉ុន្មានផង ស្រាប់តែនៅពេលនេះ មានពាក្យលេចឮថា តារាសម្តែងស្រីសាច់សខ្ចីនាង កែវ នីសា ដែលទើបនឹងវិលមកកាន់វិថីតារាជាថ្មីនោះកំពុងស្ថិតនៅក្នុងការតាមថ្ពក់បេះដូងពីអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ដែលមានឋានៈជាឧកញ៉ាមានឈ្មោះបោះសំឡេងម្នាក់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងណា តារាសម្តែងដែលប្រែខ្លួនជាពិធីការិនីរូបនេះបានធ្វើការបដិសេធភ្លាមៗ។
Monday, 18 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ជាមួយនឹងរូបសម្ផស្សបែបកូនកាត់ សាច់នៅតែសខ្ចីម៉ដ្ឋរលោង កែវ នីសា ត្រូវបានគេមើលឃើញថា ទីផ្សារនៅក្នុងសង្គមសិល្បៈរបស់នាងនៅតែខ្លាំង បើទោះបីជាកន្លងមក គេឯងបានដឹងថា តារារូបនេះមិនមែនជានារីក្រមុំក៏ដោយពោលគឺមុននឹងនាងមុជជ្រៅនៅក្នុងផ្លូវតារានេះនាងធ្លាប់ទទួលយកជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងបុរសម្នាក់រួចម្តងទៅហើយ។
គួរបញ្ជាក់ថា នៅក្នុងអំឡុងមុនពេលតារារូបនេះចូលប្រឡូកនៅក្នុងវិថីសិល្បៈនាងធ្លាប់បានរៀបការពេញផ្លូវច្បាប់ជាមួយនឹងបុរសម្នាក់ឈ្មោះលោក គាំ វារី រួចមកហើយ ហើយនាងចាប់ផ្តើមលេចចេញកេរ្តិ៍ឈ្មោះល្បីក្រោយពេលដែលតារារូបនេះបានបញ្ចប់ជីវិតស្នេហាជាមួយនឹងតារាចម្រៀងចូលចិត្តលេងម៉ូដអត់សក់ លោក សាន ផានិត។ ប៉ុន្តែនៅក្នុងអំឡុងពេលនោះ គេមិនបានដឹងថា នាងធ្លាប់មានស្វាមីឡើយ ក្រោយមកទើបបែកធ្លាយរឿងប្តឹងប្តល់គ្នានៅតុលាការដើម្បីចែកទ្រព្យសម្បត្តិគ្នាយ៉ាងភ្ញាក់ផ្អើលនោះហើយទើបគេដឹងថា នាងមានស្វាមី។ កែវ នីសា និងលោក គាំ វារី បានលែងលះគ្នាដាច់ស្រេចនៅក្នុងអំឡុងឆ្នាំ២០០៩។ ប៉ុន្តែមិនបានប៉ុន្មានផង អ្នកមេម៉ាយក្តៅហុយរូបនេះ ក៏បានជួបនឹងស្នេហ៍ថ្មីជាបន្តបន្ទាប់ តែគេនៅតែដឹងថា ស្នេហារបស់នាងនៅតែមានភាពរញ៉េរញ៉ៃ។
មួយរយៈមុននេះ កែវ នីសា ហាក់ដូចជាធ្លាក់ប្រជាប្រិយភាពបន្តិច ខណៈពេលដែលនាងបានទុកការងារសិល្បៈមួយដុំ ហើយបែរជាចំណាយពេលជិះយន្តហោះឡើងចុះប្រទេសថៃជាញឹកញាប់ដោយនាងបានប្រាប់សារព័ត៌មានក្នុងស្រុកថា ការឡើងចុះទៅមកប្រទេសថៃរបស់នាងក៏ព្រោះតែលោកយាយរបស់នាងមានជំងឺត្រូវសម្រាកព្យាបាលនៅទីនោះ។
យ៉ាងណាមិញការរយាលពីសិល្បៈនេះ មិនបានធ្វើឲ្យនាងមានកង្វល់ពីការអត់ការងារនៅក្នុងសិល្បៈ ឬក៏ធ្លាក់ប្រជាប្រិយភាពនោះទេ ផ្ទុយមកវិញ ក្រោយការវិលត្រឡប់ កែវ នីសា បែរជាមានឱកាសបានកាន់ក្បាលមីក្រូហ្វូននិយាយក្នុងនាមជាពិធីការិនីល្បីម្នាក់ឲ្យស្ថានីយទូរទស្សន៍បែបយុវវ័យ My TV ទៅវិញ។ ស្របពេលដែលទស្សនិកជនកំពុងតែចាប់អារម្មណ៍ពីការឡើងកាន់តំណែងថ្មីខណៈពេលដែលនាងមិនទាន់ស្ទាត់ជំនាញក្នុងការចាប់យកអាជីពនិយាយនេះ បែរជាមានព័ត៌មានក្តៅមួយបានលេចឡើងចំពោះរូបនាងថា កែវ នីសា កំពុងស្ថិតនៅក្រោមការតាមប្រមាញ់ពីបុរសអ្នកទ្រព្យម្នាក់ដែលមានឋានៈជាឧកញ៉ា។
ប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយពីកន្លែងការងារថ្មីរបស់តារារូបនេះបានបង្ហើបឲ្យដឹងថា តារាសម្តែង កែវ នីសា ដែលឡើងស៊េរីជាពិធីការិនីនៅ My TV កំពុងទទួលបានការយកចិត្តទុកដាក់ពីលោកឧកញ៉ាម្នាក់ ហើយឲ្យតែនាងចង់បានអ្វីគឺបានហ្នឹង បុរសជាអ្នកតាមសុំស្នេហ៍នាងអាចប្រគល់អ្វីៗបានគ្រប់យ៉ាងតាមត្រូវការ។ ដូច្នេះហើយបានជាមួយរយៈនេះ ទាំងអ្នកសិល្បៈ និងទស្សនិកជនបានសម្តែងភាពភ្ញាក់ផ្អើលនៅពេលឃើញតារាសម្តែងស្រស់សោភារូបនេះជិះរថយន្តទំនើបម៉ាក Lexus 570 ហើយអ្វីដែលគេកាន់តែស្រឡាំងកាំងថែមទៀតនោះគឺនៅពេលនេះនាងមានអង្គរក្សតាមហែហមទៀតផង។
ទោះបីជាមានការអះអាងពីប្រភពបែបនេះក្តីតែតារាសម្តែងស្រស់ខ្ចីនាង កែវ នីសា ហាក់ដូចជាមិនបានដឹងពីរឿងនេះទេ ដោយនាងបាននិយាយហាក់ដូចជាមិនបានដឹងអ្វីថា នាងគ្មានលោកឧកញ៉ាណាម្នាក់តាមស្រឡាញ់នោះទេ។
នាងនិយាយប្រាប់ទស្សនិកជនទាំងភ្ញាក់ផ្អើលថា៖«ធម្មតា បើខ្ញុំនិយាយថា អត់មានអ្នកដែលខ្ញុំស្រឡាញ់ក៏គេមិនជឿដែរ ប៉ុន្តែជាការពិតខ្ញុំអត់មានឧកញ៉ាណាម្នាក់តាមស្រឡាញ់អីនោះទេ។ បើនិយាយពីអ្នកតាមស្រឡាញ់ មានច្រើនដែរតែខ្ញុំក៏មិនទាន់សម្រេចចិត្តនោះដែរ»។
ដោយឡែករឿងតារារូបនេះមានរថយន្តទំនើបជិះឆ្វេចឆ្វាចនិងមានអង្គរក្សប្រចាំខ្លួននោះ នាងក៏សុំធ្វើការបដិសេធនៅពេលនេះដែរ ដោយនាងបានឲ្យដឹងថា រថយន្តឡិចស៊ីសដែលនាងធ្លាប់ជិះនោះជាកម្មសិទ្ធិអ៊ំរបស់នាង ហើយអ្នកដែលជូនទៅកម្មវិធីកន្លងមកនោះគឺជាបងជីដូនមួយ មិនមែនជាឧកញ៉ា ហើយក៏មិនមែនជាអង្គរក្សដែរ។ នាងបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់ឧបត្ថម្ភដោយងាយស្រួលនោះទេ។
នាងបាននិយាយថា៖ «អ្វីដែលខ្ញុំមានក្នុងដៃកន្លងមក សុទ្ធតែជាកម្លាំងញើសឈាមរបស់ខ្ញុំ។ ខ្ញុំមិនធ្លាប់ទទួលកាដូពីអ្នកណាគេទេ»៕

Vong Sophavan (keo nisa)
មេម៉ាយតែងតែចំណាយពីមាត់អ្នកផង វាជារឿងធម្មតារបស់មនុស្សនៅស្រុកខ្មែរយើងទេ
នីសាមានផ្នែកសំខាន់ពុល្អពុនៅជាប់នឹងខ្លួននាង ដូច្នេះមិនថាគេឬខ្ញុំទេ តែងតែបា្រថ្នាចង់បាននាងជានិច្ច
នាងមានសម្រស់ស្រស់, ដើមទ្រូងធំល្មម(36D or 38A) ,ត្រគាគសាយ គួរឲ្យខ្នាញ់ …………បើបានវិញថ្នមគ្រប់ពេលវេលា…..។
Really? how do you know her breast from 36 to 38?
36 or 38 are the best , I love that sizes !!!