អ្នកចំរៀង គង់ ច័ន្ទរដ្ឋា បានសាង ស្នេហ៍ជាមួយលោក អេឡិច ហ្សូរ៉ា ដែលជា តារាសម្តែង មួយរូបដែល មានរូបរាង ស្រស់សង្ហារ អ្នកទាំង ពីរតែងតែ បណ្តើរគ្នាទៅ ចូលរួមកម្មវិ ធីផ្សេងៗរួមគ្នា ។
Written by ភ្នំពេញដេលីញូវ
Tuesday, 19 March 2013
ចំណងស្នេហ៍ អ្នកទាំងពីរ មានអាយុកាល មួយឆ្នាំ ហើយ តែចំណង ស្នេហ៍នោះនៅមិនទាន់ ឈានដល់ការ ភ្ជាប់ពាក្យ ឬរៀបការ នៅឡើយទេ ជាមួយគ្នានេះ ផងដែរ មានពត៌មានថា ឪពុករបស់ គង់ ច័ន្ទរដ្ឋា ដែលរស់នៅ ខេត្តសៀមរាប កំពុងរំអុកនាង ឲ្យត្រឡប់ ទៅផ្ទះវិញ ដើម្បីឲ្យនាង រៀបការ ជាមួយ កូនអ្នក រកស៊ីមាន មុខមាត់ម្នាក់ ប៉ុន្តែ គង់ ច័ន្ទរដ្ឋា មិនព្រម ត្រឡប់ទៅ ផ្ទះវិញទេ នាងសុខចិត្ត រស់នៅក្នុងផ្ទះ ជួលនៅទីក្រុង ភ្នំពេញ តែម្នាក់ឯង ។
មកដល់ទីក្រុងដំបូង គង់ ច័ន្ទរដ្ឋា បានចូលធ្វើការ នៅក្នុងស្ថានីយ៍ ទូរទស្សន៍ ខ្សែកាបមួយ ក្នុងតួនាទីជា ពិធីការីនី មិនយូរប៉ុន្មាន នាងក៏ឈប់ ធ្វើការនៅ ទីនោះ ដោយចូលច្រៀង នៅក្នុង ផលិតកម្ម បុប្ជា វិញ ដោយសារ មើលឃើញថា គង់ ច័ន្ទរដ្ឋា មានទេព កោសល្យ សម្តែងនិងច្រៀង បានល្អ ផលិតកម្ម បុប្ជា បានទទួល យកនាងច្រៀង នៅទីនោះ ជាប្រចាំ ដូច្នេះបទចម្រៀង ដែលនាង បានច្រៀង ទទួលបានការ គាំទ្រយ៉ាងច្រើន ពីសំណាក់ បងប្អូនខ្មែរ នៅក្រៅប្រទេស ចំណែកអ្នកនៅ ក្នុងស្រុកវិញ ស្ទើរតែ មិនស្គាល់ អ្នកចម្រៀង រូបនេះឡើយ ។
គង់ ច័ន្ទរដ្ឋា ពេលនេះ នាងមិនមែនជា ក្តាមស្រែទៀតទេ នាងជាតារា វ័យក្មេង ហើយស៊ិចស៊ី មានឈ្មោះល្បីៗ ខ្លះហើយ នាងជឿថានាង នឹងខ្លាំង មិនចាន់គេទេ នៅថ្ងៃ អានាគត ។

She do not want to go back to siem reap. Her life in PP and easy to related with tycoons ( old or young ) . She’s pretty if she want to open heart ,she can make meoney like another stars , as well.
យីសចំជាកូនមិនស្តាប់ឪពុកម្តាយ ចង់ស្រួលជាមួយ ?????????