05232013Headline:

ឆៃលី ដាឡែន រៀប​ការ​បញ្ចប់​សិល្បៈ?

ភ្នំពេញៈ ទន្ទឹម​នឹង​ការងារ​សិល្បៈ​រក​ច្រក​ឡើង​ឆាក​កាច់​រាង​បញ្ចេញ​សាច់​សិច​ស៊ី​នៅ​លើ​ឆាក​តន្រ្តី​ចុង​សប្តាហ៍​តាម​ទូរទស្សន៍​នានា​មិន​បាន​នោះ​បែរ​ជា​លេច​ដំណឹង​ថា កំពូល​តារា​ចម្រៀង​ខ្មែរ​យ៉េៗ សិចស៊ី​ឆ្លង​ទ្វីប​នាង ឆៃ លី​ដាឡែន កំពុង​សម្ងំ​លាប​ឡេ​ម្សៅ​ក្រែម​ក្រមួន បន្ទុំ​ស្បែក​និង​ត្រៀម​ខ្លួន​ធ្វើ​ជា​កូន​ក្រមុំ ក្រាប​ផ្ទឹម​ជាមួយ​កូន​កំលោះ​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​មាន​ទ្រព្យ​សម្បតិ្ត​យ៉ាង​ស្តុក​ស្តម្ភ នៅ​ក្នុង​ស្រុក​ម្នាក់​។

Tuesday, 19 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​សិចស៊ី​នាង ឆៃលី ដាឡែន។ រូបថត សេត គឹមសឿន

តារា​ចម្រៀង​សិចស៊ី​នាង ឆៃលី ដាឡែន។ រូបថត សេត គឹមសឿន

ថ្មីៗ​នេះ​មាន​ដំណឹង​ដែល​កំពុង​សាយ​ភាយ​ក្នុង​សង្គម​សិល្បៈ​និង​កំពុង​ផ្សាយ​បន្ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​តារា​ចម្រៀង និង​សម្តែង​ខ្មែរ ដែល​សិច​ស៊ី​កក្រើក​ពិភព​សិល្បៈ នាង ឆៃ លីដាឡែន នឹង​ត្រូវ​រៀបការ​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​ជា​អ្នក​ជំនួញ ហើយ​នាង​នឹង​បញ្ចប់​ជីវិត​សិល្បៈ​នាង​ទៀត​ផង។

ប្រភព​ព័ត៌មាន​ពី​ក្នុង​សិល្បៈ​បាន​និយាយ​ថា​តារា​ចម្រៀង​រូប​ស្រស់​សិចស៊ី​យ៉េៗ​សម្បូរ​សាច់​ដើម​ទ្រូង នាង ឆៃ លីដាឡែន បាន​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ដ៏​ស៊ីវិល័យ​របស់​នាង​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ហើយ​។ ប្រភព​ដដែល​បន្ត​ថា កូន​កំលោះ​ដែល​មាន​សំណាង​គ្រង​បេះដូង​កំពូល​តារា​ចម្រៀង​សិច​ស៊ី​យ៉េៗ​នេះ មាន​អាយុ​ប្រហាក់​ប្រហែល​ជាមួយ​នឹង​នាង ហើយ​ថែម​ទាំង​ជា​អ្នក​ជំនួញ​ផង​នោះ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដាឡែន​នឹង​ត្រូវ​បញ្ឈប់​អាជីព​ពី​ការងារ​សិល្បៈ​របស់​នាង​ផង​ដែរ​។

ប្រភព​ក្រោម​ដំបូល​សិល្បៈ​ដូច​គ្នា​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ស្វាមី​នាង​មិន​ចង់​ឲ្យ​នាង​ចាប់​យក​អាជីព​ជា​អ្នក​សិល្បៈ​នោះ​ទេ​ហើយ​ម្យ៉ាង​វិញ​ទៀត​គឺ​គេ​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​និង​ឲ្យ​នាង​សប្បាយ​ហ៊ឺហា​មិន​ចាញ់​កាល​ពី​ជីវិត​នាង​នៅ​ជា​សិល្បៈ​នោះ​ឡើយ​។

ការ​សម្រេច​ចិត្ត​ចូល​រោង​ការ​យ៉ាង​តក់​ក្រហល់​យ៉ាង​ដូច្នេះ​នោះ​ក៏​មាន​ការ​លើក​ឡើង​មិន​ដាច់​សូរ​ផង​ដែរ​ថា​មូល​ហេតុ​ដែល​នាង​សម្រេច​ចិត្ត​រៀបការ​ព្រោះ​តែ​នាង​គិត​ថា​អស់​សង្ឃឹម​នឹង​មិន​អាច​សាង​កេរ្តិ៍​ឈ្មោះ​សា​ជា​ថ្មី​នៅ​ក្នុង​សង្គម​សិល្បៈ​បាន​ទៀត​។ ដោយ​សារ​តែ​នាង​បាន​សាង​កំហុស​ដោយ​អចេតនា​មួយ​យ៉ាង​ធំ​មហាសាល​ចំពោះ​ខ្លួន​ឯង និង​ប្រពៃណី​ខ្មែរ​កាល​ពី​ពេល​ដែល​នាង​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​។

ពួក​គេ​បាន​បន្ថែម​ថា នាង ឆៃ លីដា​ឡែន ទំនង​ជា​គិត​ថា មាន​តែ​សម្រេច​ចិត្ត​រៀបការ​ដើម្បី​បញ្ចប់​ជីវិត​នៅ​លីវ​និង​ខំ​ប្រឹង​សាង​ជីវភាព​ថ្មី​ទេ​ទើប​បាន​ប្រសើរ​។

ដ្បិត​ថា​កំហុស​នៃ​ការ​ជ្រុល​ជ្រួស​ចំពោះ​ប្រពៃណី​វប្បធម៌​ខ្មែរ​គ្រា​ដែល​នាង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អាមេរិក​កាល​ពី​ចុង​ឆ្នាំ​២០១១​នោះ​នាង​បាន​ចេញ​មុខ​សុំទោស​ជា​បន្ត​បន្ទាប់​ចំពោះ​មហាជន និង​រហូត​ដល់​ក្រសួង​យ៉ាង​ណា​ក៏​ដោយ​ក៏​គ្រប់​ស្ថានីយ​ទូរទស្សន៍​មិន​បាន​ចាប់​អារម្មណ៍​ហៅ​នាង ឆៃ លីដាឡែន ឡើង​ច្រៀង ឬ​ក៏​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ណា​មួយ​ឡើយ ក្រៅ​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​៩​តែ​មួយ​គត់​ផ្តល់​ឱកាស​ឲ្យ​នាង​ឡើង​បង្ហាញ​សមត្ថភាព​និង​បាន​បក​ស្រាយ​ខ្លះៗ​ពី​កំហុស​នោះ​។

តែ​យ៉ាង​ណា ជុំវិញ​ការ​លើក​ឡើង​ទាក់​ទិន​នឹង​ដំណើរ​ជីវិត​របស់​នាង ឆៃ លីដាឡែន ចុង​ក្រោយ​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តារា​រូប​នេះ​បាន​ទេ​ខណៈ​ដែល​ទូរស័ព្ទ​នាង​ជា​ច្រើន​ខ្សែ​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​។

ប៉ុន្តែ​យ៉ាង​ណា​ជុំវិញ​ភាព​អវិជ្ជមាន​របស់​នាង ឆៃ លីដាឡែន​ក្នុង​ឆាក​តន្រ្តី​តាម​កម្មវិធី​ទូរទស្សន៍​នោះ កន្លង​មក លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​តែង​និយាយ​ថា គ្មាន​ស្ថាប័ន​ពាក់​ព័ន្ធ​សិល្បៈ​ណា​គេ​ដាក់​កំហុស​លើ​នាង​ទេ​ហើយ​កំហុស​នោះ​នាង​ក៏​បាន​សុំទោស​ហើយ​ដែរ។

ទាក់​ទិន​រឿង​នេះ​ដែរ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​និយាយ​ថា ករណី​ឆៃលី ដាឡែន នៅ​អាមេរិក​នោះ វា​ជា​ការ​បាច​អង្កាម​បញ្ជ្រាស​ខ្យល់ ដូច​នេះ​អង្កាម​វា​មិន​ត្រឡប់​មក​លើ​ខ្លួន​យើង​វិញ គ្មាន​នរណា​គេ​ធ្វើ​ទណ្ឌកម្ម​ឬ​ដាក់​កម្រិត​លើ​នាង​ទេ។

លោក ថៃ រនៈសត្យា ក៏​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ដែរ​ថា​ស្ថានីយ​ទូរទស្សន៍​គេ​ធ្វើ​កម្មវិធី​គេ​ក៏​មិន​ចង់​ហៅ​តារា​ឬ​សិល្បករ​ណា​ដែល​មាន​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹង​វប្បធម៌​ដែរ ព្រោះ​គេ​ខ្លាច​ប៉ះ​ពាល់​កម្មវិធី​គេ​និង​ទូរទស្សន៍​គេ​ដែរ៕

What Next?

Recent Articles

3 Responses to "ឆៃលី ដាឡែន រៀប​ការ​បញ្ចប់​សិល្បៈ?"

  1. Anonymous says:

    អោយតែមានរបស់ អូនចង់បានអ្វីក៌បានដែរ ៊៊៊៊៊៊

  2. *** says:

    Big bood and dark skin like chhay lydalen I love !<3!<3! her face is charming love !!!!!

  3. seng says:

    yab merl nas