05212013Headline:

នី មុល្លិកា បណ្តើរ​ប្តី​មក​ស្រុក​ខ្មែរ​ថត​រឿង​ខ្នាត​ធំ

Tuesday, 19 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង​នាង នី មុល្លិកា កាល​ពី​វ័យ​ក្រមុំ។ រូប​ថត សហ​ការី

តារា​សម្តែង​នាង នី មុល្លិកា កាល​ពី​វ័យ​ក្រមុំ។ រូប​ថត សហ​ការី

កណ្តាលៈ ក្រោយ​លេច​ធ្លោ​នៅ​ក្នុង​រឿង​ភាគ​«​ទឹក​ចិត្ត​បង​ស្រី​» របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន តារា​សម្តែង និង​ជំនួយ​ការ​ផ្ទាល់​របស់​អ្នក​ស្រី ពាន់ ភួង បុប្ផា នាង នី មុល្លិកា ក៏​បាន​លេច​ធ្លោ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​រឿង​ខ្នាត​ធំ« កុមារី​២៥​ឆ្នាំ​» ខណៈ​ពេល​ដែល​នាង​បាន​ចេញ​ផុត​ពី​ស្រុក​ខ្មែរ​ទៅ​តាម​ប្តី​ក្រោយ​រៀប​មង្គលការ​ជាមួយ​នឹង​បុរស​អាណិកជន​ខ្មែរ​នៅ​អាមេរិក​រួច​ភ្លាម​នោះ​។ ថ្មី​ៗ​នេះ​នាង​បាន​បណ្តើរ​ស្វាមី​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ថត​ភាពយន្ត «​កុមារី​២៥​ឆ្នាំ​ភាគ​ពីរ​»។

គួរ​បញ្ជាក់​ថា មង្គលការ​របស់ នី មុល្លិកា ត្រូវ​បាន​រៀប​ចំ ឡើង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ជាមួយ​នឹង​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​វ័យ​៣០​ឆ្នាំ​ឈ្មោះ គឹម ប៊ុណ្ណា នៅ​ឯ​គេហដ្ឋាន​របស់​អ្នក​ស្រី ពាន់ ភួង​បុប្ផា ជា​ម្តាយ​ធម៌​របស់​នាង​ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​១៧៣ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​សាច់​ញាតិ​របស់​គ្រួសារ​ខាង​ប្រុស​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក គឹម ប៊ុណ្ណា មាន​អាជីព​ជា​វិស្វករ​។

សម្រាប់​មង្គលការ​របស់​តារា​ស្រី​រូប​នេះ​អ្នក​ណាៗ​ក៏​ភ្ញាក់​ផ្អើល​ផង​ដែរ ដោយ​សារ​តែ នី មុល្លិកា ទើប​តែ​ផ្តាច់​ពាក្យ​ជាមួយ​នឹង​កូន​ប្រុស​របស់​អ្នក​ស្រី ពាន់ ភួង​បុប្ផា លោក ទូច ភួង​វីរៈ ស្ងប់​ស្ងាត់​បាន​បន្តិច ក៏​ស្រាប់​តែ​អ្នក​ស្រី ពាន់ ភួង​បុប្ផា រៀប​ចំ​ឲ្យ​នាង​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​បុរស​ម្នាក់​នៅ​អាមេរិក​ជំនួស​ឲ្យ​ការ​បែក​បាក់​ជាមួយ​កូន​អ្នក​ស្រី​ទៅ​វិញ។




តារា​សម្តែង​ដែល​ប្រឡង​ធ្លាក់​ក្នុង​កម្មវិធី ស្រី​ស្អាត ប្រុស​ស្អាត នី មុល្លិកា បាន​ទទួល​ការ​អាណិត​ស្រឡាញ់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន គឺ​អ្នក​ស្រី ពាន់ ភួង​បុប្ផា និង​បាន​ផ្ចុង​ផ្តើម​នាង​ឲ្យ​បាន​ថត​រឿង​ភាគ និង​រឿង​ខ្នាត​ធំ​ជា​ច្រើន ដែល​រឿង​ទាំង​នោះ​ភាគ​ច្រើន នាង​បាន​ទទួល​តំណែង​ជា​តួ​ឯក​ទៀត​ផង​។

ដោយ​សារ​តែ​ក្តី​អាណិត​ស្រឡាញ់ និង​មើល​ឃើញ​ថា នី មុល្លិកា មាន​ចរិត​ល្អ​អ្នក​ស្រី ពាន់ ភួង​បុប្ផា​ក៏​សម្រេច​ចិត្ត​ចូល​ស្តី​ដណ្តឹង​តារា​សម្តែង​រូប​នេះ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឈ្មោះ ទូច ភួង​វីរៈ ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ដោយ​អ្នក​ស្រី ពាន់ ភួង​បុប្ផា ធ្លាប់​បាន​លើក​ឡើង​ថា ទោះ​បី​ជា នី មុល្លិកា ជា​ជន​ជាតិ​ខ្មែរ-អ៊ិស្លាម​ក៏​ដោយ​។​ស្នេហា​រវាង នី មុល្លិកា និង លោក ទូច ភួង​វិរៈ បាន​ចាប់​ផ្តើម​ដុះ​ពន្លក​នៅ​ក្នុង​ឆ្នាំ​២០០៨ ខណៈ​ដែល​លោក ភួង​វិរៈ ចុះ​មក​លេង​ស្រុក​ខ្មែរ ហើយ​ពួក​គេ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​ភ្ញៀវ​និង​សាច់​ញាតិ​ទាំង​សង​ខាង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៩ នៅ​គេហដ្ឋាន​ខាង​ស្រី​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​។ តែ​ចំណង​ស្នេហ៍​រវាង​តារា​សម្តែង​ស្រី និង​និស្សិត​ស្រុក​ក្រៅ​ម្នាក់​នោះ​ដែល​មាន​គម្រោង​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​កាល​ពី​ឆ្នាំ​២០១២ ត្រូវ​បាន​រលាយ​សាប​សូន្យ​ទៅ​វិញ។ រំលង​បាន​រយៈ​ពេល​៨​ខែ​ប៉ុណ្ណោះ ក្រោយ​បែក​បាក់​ជាមួយ​នឹង​កូន​អ្នក​ស្រី​ពាន់ ភួង​បុប្ផា នាង នី មុល្លិកា ក៏​បាន​រៀប​មង្គលការ​ជាមួយ​លោក គឹម ប៊ុណ្ណា អាណិកជន​អាមេរិក​ក្រោម​ការ​ជួយ​ណែនាំ​ពី​សាច់​ញាតិ​បង​ប្អូន​គឺ​អ្នក​ស្រី ពាន់ ភួង​បុប្ផា ព្រោះ​លោក គឹម ប៊ុណ្ណា ត្រូវ​ជា​សាច់​ញាតិ​របស់​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​អ្នក​ស្រី ពាន់ ភួង​បុប្ផា។

រៀប​មង្គលការ​នឹង​គ្នា​បាន​រយៈ​ពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ និង​បាន​សាង​ស្នេហា​ផ្អែម​ត្រជាក់​ជាមួយ​គ្នា​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ នៅ​ពេល​នេះ នី មុល្លិកា ក៏​បាន​បណ្តើរ​ស្វាមី​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដោយ​អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​សារ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នៅ​ក្នុង​ការ​ថត​សម្តែង​ភាព​យន្ត​ខ្នាត​ធំ​រឿង «​កុមារី​២៥​ឆ្នាំ​» ភាគ​មួយ នៅ​ពេល​នេះ នី មុល្លិកា មក​ស្រុក​ខ្មែរ​ដើម្បី​ថត​បន្ត​រឿង «កុមារី​២៥​ឆ្នាំ ភាគ​ពីរ»។

អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​ឈ្មោះ​អ្នក​ស្រី​ពាន់ ភួង បុប្ផា និយាយ​ថា៖

«គាត់​(នី មុល្លិកា) មក​ម្តង​នេះ​រយៈ​ពេល​១​ខែ មក​នេះ​គឺ​អត់​មាន​ធ្វើ​អី​ផ្សេង​ទេ​គឺ​មក​តែ​ថត​រឿង កុមារី​២៥​ឆ្នាំ វគ្គ​ពីរ​ប៉ុណ្ណោះ​។ គាត់​និង​ស្វាមី មក​អត់​បាន​យូរ​ទេ មក​តែ​១​ខែ​ប៉ុណ្ណោះ ព្រោះ​គេ​ធ្វើ​ការ​សុំ​ច្បាប់​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ​»។

ជាមួយ​គ្នា​នោះ​អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​ឲ្យ​ដឹង​ថា លោក គឹម ប៊ុណ្ណា បម្រើ​ការងារ​ជា​វិស្វករ​អគ្គិសនី រីឯ នី មុល្លិកា វិញ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នេះ នាង​មិន​ទាន់​ធ្វើ​ការ​ងារ ឬ​ក៏​រក​ស៊ី​អ្វី​នៅ​ឡើយ ដោយ​អ្នក​ស្រី​បាន​លើក​ការ​បញ្ជាក់​ថា នី មុល្លិកា នាង​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​សិន នៅ​ពេល​នេះ នាង​នៅ​រៀន ពិសេស​គឺ​ពេល​វេលា​រៀន​ភាសា​អង់គ្លេស​ហើយ​បន្ទាប់​ពី​នេះ នាង​នឹង​រៀប​គម្រោង​រក​ស៊ី​។

គួរ​បញ្ជាក់​ថា ភាព​យន្ត​ខ្នាត​ធំ​រឿង «កុមារី​២៥​ឆ្នាំ» បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រី ពាន់ ភួង​បុប្ផា រៀប​ចំ​ឲ្យ​មាន​ការ​ថត​ភាពយន្ត​នេះ​ភាគ​ទី​២​។ អ្នក​ស្រី​បាន​បញ្ជាក់​ក្តី​សង្ឃឹម​ថា ភាព​យន្ត​វគ្គ​ពីរ​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​៕

What Next?

Recent Articles

13 Responses to "នី មុល្លិកា បណ្តើរ​ប្តី​មក​ស្រុក​ខ្មែរ​ថត​រឿង​ខ្នាត​ធំ"

  1. A poor mother says:

    សេត គឹមសឿន,

    Here is the truth story of Ny Mollika, the Khmer-Cham Girl, who married to Kim Bunna
    1. Kim Bunna was 42 years old when he married to Ny Mollika in November 2011. He older than Ny Mollika 19.2 years (Mollika was born in July 1988). Kim Bunna will turn 44 years old in May this year.
    2. He is working as an engineer in a Crane Company in Cleveland, OH. His gross income proximately $60k/year. No other incomes.
    3. His standard of living was above average while he was single and lived with his mother. But after he married to Ny Mollika, his standard of living has been fell down due to his extravagant wife
    4. Kim Bunna has a cousin who was engaged to Pon PuongBopha’s daughter in late 2007. The two had never been married, but had a child without a wedlock since then (Pon PuongBopha grand kid)
    5. Ny Mollika was engaged to Touch Puong Virak, Pon PuongBopha’s son.
    6. Because Ny Mollika is a Gold Digger Girl, she cut the engagement off and set-up the trick to catch Kim Bunna to marry her for $20k while he was visiting his cousin, Chenda in Phnom Penh.
    7. Kim Bunna’s mother, young brother and relatives did not like Ny Mollika at all because they knew that Ny Mollika was a former Ta Steav Mistress. But they were unable to say or help with anything since this man was very stupid and very aggressive.
    8.The engagement took place in the morning, after Ny Mollika tricked Kim Bunna to stay in a room with her at the night before in the absence of veryone. Kim Bunna’s mother and brother tried to follow him, but they had no access to get to Ny Mollika place (the house of Pon PuongBapha’daughter & Bunna cousin)
    9. Kim Bunna’s mother tears until now because she is very disappointed with her son, who lacked of decision making to marry a Former Ta Steav Mistress in Phnom Penh. Ny Mollika did not invite Kim Bunna’s relatives for the wedding at all. The only Kim Bunna’mother and brother from the US who attended this wedding
    10.To cover up everything, Ny Mollika convinced her stupid husband to buy a luxury car with $40k (more than a half year of his gross income) after she got in Cleveland. She is the one, who drives this car to go to school to study ESL, while her husband is still driving a junk car (more than 13 years old) to go to work to make a living
    11. Kim Bunna needs money seriously to pay for the car, which included the principle and interest
    12. Ny Mollika is going to a Community College to study English as Second Language (ESL). Therefore, she lied/lies Khmers in Cleveland, that she is studying Engineer.
    13. In Cleveland, Ny Mollika cuts and cleans people’s nails to pay only for her luxury items, such as Vesace clothes, Louis wonton purse, etc to show people, who do not know her real life that she is living in an upper-class neighborhood, wearing a top brand name clothes, carrying a brand name purse and attending a supper University to study Engineer.
    14. In conclusion, Ny Mollika comes to Phnom Penh in March 2013 to get money from Ta Steav to fulfill her problem of scarcity (the problem of want and need never finished or done). She tricks people by claiming that she loves her audiences and wants to shoot a movies “25 years old Girl” part 2 in response to their love and support her.
    15. This information is accurate, and I want others to know how painful of being a
    Mother, who has a daughter in-law was a former Ta Steav Mistress (she had a daughter before she married to Kim Bunna). She will continue as a Ta Steav Mistress for the rest of her life-unless she changes her behavior to live in a normal life. Whenever Kim Bunna runs out of money or has no job, then Ny Mollika will leave him just like she left Touch Puong Virak in the past for $20k to marry to Kim Bunna.
    16. Khmers in Cleveland, OH feel sorry for the mother, who has a bad luck of having Ny Mollika as her daughter in-law for the rest of her life.

  2. Navadee says:

    Wow!
    It so sad to hear this truth story. It reminds me once I watched Ny Molika & her husband had interviewed with Yok Chenda on CTN after they got married. Their sounds were so perfect. Every word they said were too great to believe. But now, the smell just come up day-by-day after they live together a little longer than a year. So, she is a Material Girl. “Love is Blind, Married is Eyes Openning, Man!” I feel sad for A Poor Mother!

  3. *** says:

    Good explanation to all people who don’t know this khmer star Ny milika. !!!!!

  4. Srey Khmer says:

    A man have to get marry with someone who is he in love with, he would not marry with someone who is his mother love. Today, people having the rights to do what they want in their lives, espicially in the U.S.
    According to me, I would support all the working women even thought the prostitution, excepted the stealing or hurting innocent people for money. Some women have to work as a prostitute job because she has no choice, but she has never hurt anybody in the society.
    Personally I think it’s waste time to get interfere into someone’s personal life.

  5. David says:

    In the bottom line, Ny Molika was/is a high class Srey Khoch! She pretended/pretends as she was/is a good girl or a good wife. Poor mother. Good bless you!

  6. Sareoun says:

    So, you’re Me Os Sarch, Ny Mollika! From what I heard, one day your husband may give you a black, blue eyes too because one of his relative used to hit his wife most of the time & she never report anything because he works, she doesn’t. She is a Cham (ជា​ជន​ជាតិ​ខ្មែរ-អ៊ិស្លាម) like yourself.

  7. Gredy Mother in-low says:

    Because she is jelousing with her daughter inlow, so she has to exaggerate about her life and
    pretend as she is the victim, the 42 years old son is lucky that Monika choose him to be her husband. The electric engernerring is mean nothing in the U.S. while her son stay single so long, because he can’t find love and live with mother.
    Don’t worry mother! if your son not giving you the money like he used to give you in the past,
    the State still giving you money for every mouth,and you should be happy for your son that he has a happy life with his wife. Even though animals, they crow up they fly away too.

  8. Greedy Mother in-law says:

    You cannot use the jungle law to hit women in the U.S.
    If you do so, you may go jail some day. The women if she has no job, the State would take care of her, such as money, health care, and housing in her life.

  9. Anonymous says:

    Yes, it sounds like the US is a best place to live on earth! The state provides money, healthcare, and housing for whom don’t have a job! How much for those money? $200/month to cover everything? Are you a Benefit Administrator & work for the state? If not, then don’t assume. You may go and ask someone who used to live on this money. Easy to say, but hard to get!

  10. Tasina Ratanak says:

    Interesting!

    In Cambodia, Ny Molika known as a high-show star while in the US she known as a low-show manicurist & pedicurist. That’s why she tries to hide her real background when people or magazine editors ask about her career as well as her personal life in a new country where she lives. Who care? Soon or latter her real life will reveal. Just wait and see.

  11. BaBaBoo says:

    សម្រាប់ជីវិត គ្មានអ្វីប្លែកក្រៅតែរឿងម្យ៉ាងនោះទេ ម្លោះហើយក្នុងគ្រានៅមាំមុនចាកឬសលើថ្នាលជីវិតគ្រួសារ រមែង

    សម្លឹងឲ្យដល់ទីជម្រៅ ទើបជីវិតមិនដូចចុះទឹក្រពើ ឡើងលើខ្លា ។

  12. Srey Khmer says:

    As long as she is not hurting to no body or breaking a law,she is a pure innocent woman in the U.S. However, it is her personal life style, we should not get interere into her private business or malign her reputation as an enfluent jelousy to harm and make her feel embarrasement in the public. It is very bad to a malicious Ny Monika to make once self happy.

  13. Money Talks says:

    (Husband) Electrical Engineer & (Wife) Nail Cleaning Engineer!