05232013Headline:

ញឹម ចាន់​ថន ប្រកាស​ថា​ដល់​ពេល​នាង​ចង់​បាន​ប្តី

ភ្នំពេញៈ តារា​ចម្រៀង​ដែល​វិវត្ត​ខ្លួន​ទៅ​ជា​តារា​សម្តែង ដែល​មុន​នេះ​ធ្លាប់​បដិសេធ​សំណើ​អ្នក​មាន​គុណ​ដែល​ចង់​ឲ្យ​កូន​យក​ប្តី តែ​នាង​អះអាង​ថា​មិន​ទាន់​ចង់​បាន​នោះ​នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ជា​រាត្រី​ដ៏​មហស្ចារ្យ​នៃ​ពិធី​ខួប​កំណើត​វ័យ​៣២​ឆ្នាំ​នោះ​នៅ​មុខ​ភ្ញៀវ​យ៉ាង​ច្រើន​កុះករ​ក្នុង​រ៉ូប​បែប​ជា​កូន​ក្រមុំ ញឹម ចាន់​ថន ហា​មាត់​បិទ​មាត់​មួយ​ម៉ាត់​ណា​ក៏​ថា ចង់​ធ្វើ​ជា​កូន​ក្រមុំ និង​រៀបការ​នឹង​គេ​ដែរ។

Wednesday, 20 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​សម្តែង​នាង ញឹម ចាន់​ថន​​​។ រូបថត ម៉ៃ វីរៈ

តារា​ចម្រៀង​សម្តែង​នាង ញឹម ចាន់​ថន​​​។ រូបថត ម៉ៃ វីរៈ

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១២​កន្លង​ទៅ​នោះ និង​ក្រោយ​បែក​ផ្ទុះ​រឿង​នាង​ញឹម ចាន់ថន​និង​ហេង ម៉ារ៉ាឌី ឈ្លោះ​គ្នា​ក្នុង​ក្លិប​ដណ្តើម​ប្រុស​ក្មេង​ផឹក​ស៊ី​ពេល​រាត្រី​នោះ ក៏​មាន​ដំណឹង​យ៉ាង​រសើប​មួយ​ដែល​ផ្ទុះ​ចេញ​ពី​ក្នុង​គ្រួសារ​នាង​ថា តារា​ចម្រៀង​ដែល​សម្បូរ​សាច់​ដើម​ទ្រូង​នាង​ញឹម ចាន់ថន ត្រូវ​បាន​ឪពុក​ម្តាយ​នាង​បង្ខំ និង​សូម​អង្វរ​ឲ្យ​នាង​យក​ប្តី​។

ជុំវិញ​ដំណឹង​ដ៏​រសើប​នោះ​នាង​ក៏​ធ្លាប់​បាន​បក​ស្រាយ​ឲ្យ​មហាជន​អស់​ចម្ងល់​ហើយ​ដែរ ដោយ​នាង​សារភាព​ថា ម្តាយ​នាង​ចង់​ឲ្យ​នាង​យក​ប្តី​គឺ​គាត់​ចង់​បាន​ចៅ​ព តែ​នាង​មិន​អាច​ទទួល​យក​សំណើ​គាត់​បាន​ទេ​ព្រោះ​នាង​នៅ​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ស្រឡាញ់​សិល្បៈ​ខ្លាច​យក​ប្តី​ទៅ​ប្តី​មិន​ពេញ​ចិត្ត​ការងារ​នេះ​ហើយ​ឲ្យ​នាង​ឈប់​នោះ។

យ៉ាង​ណា​ភាព​អស់​សង្ឃឹម​នៃ​អ្នក​មាន​គុណ​របស់​នាង​ញឹម ចាន់​ថន ដែល​ដេក​ព្រួយ​ខ្លាច​អត់​ចៅ​ព​នឹង​គេ​នោះ ពេល​នេះ​ហាក់​ផ្តល់​តម្រុយ​នៃ​ក្តី​សង្ឃឹម​ឡើង​វិញ​ហើយ​ខណៈ​ដែល​កូន​ស្រី​សំណព្វ​ចិត្ត​គាត់​នាង​ញឹម ចាន់​ថន​បាន​បង្ហើប​ថា នាង​ដូច​ជា​ចង់​បាន​ប្តី​និង​ចង់​ស្លៀក​ពាក់​ខោ​អាវ​កូន​ក្រមុំ​។

កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ទី១៣ មីនា​កន្លង​ទៅ​នេះ នាង​ញឹម ចាន់​ថន បាន​ធ្វើ​ខួប​កំណើត​គម្រប់​វ័យ​៣២​ឆ្នាំ​ដែល​មាន​ភ្ញៀវ​មក​ចូល​រួម​យ៉ាង​កុះ​ករ​មាន​ទាំង​អ្នក​សិល្បៈ​និង​ក្រៅ​សិល្បៈ​។ នៅ​មុខ​ភ្ញៀវ​ទាំង​នោះ​នាង​បាន​និយាយ​ហើយ​និយាយ​ទៀត​ថា៖​«ចូល​ដល់​វ័យ​៣២​ឆ្នាំ​នេះ​ដូច​ជា​ចង់​រៀបការ​នឹង​គេ​ដល់​ហើយ»។ ក្នុង​សម្លៀក​បំពាក់​រ៉ូប​បែប​កូន​ក្រមុំ ចាន់​ថន បាន​បន្ថែម​លើ​ការ​បង្ហើប​នោះ​ថា នៅ​រាត្រី​ដ៏​រីក​រាយ​នោះ នាង​ក៏​បាន​សួរ​ទៅ​មិត្តភក្តិ​នៅ​មុខ​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​ថា ម៉េច​ដែរ​បង​ប្អូន​ខ្ញុំ​ស្លៀក​រ៉ូប​កូន​ក្រមុំ​សម​ទេ? សម​កូន​ក្រមុំ​ក្នុង​ថ្ងៃ​រៀប​ការ​ទេ?។ នាង​ញឹម ចាន់ថន បាន​បន្ត​ថា​៖​«ដូច​មិត្តភក្តិ​ដឹង​ហើយ​ថា​គ្នា​ឆ្នាំ​នេះ​វ័យ​៣២​ឆ្នាំ​ហើយ ចេះ​តែ​ចង់​រៀបការ​នឹង​គេ​ឯង​ហើយ​បើ​មាន​អ្នក​ណា​ស្រឡាញ់​មាន​ចិត្ត​ចង់​រៀបការ​នោះ ឲ្យ​មើល​ទៅ​ថា អាច​រស់​នៅ​ជាមួយ​គ្នា​បាន​នោះ ខ្ញុំ​នឹង​ពិចារណា​ហើយ​ពេល​នេះ​មិន​ចង់​អូស​ពេល​វេលា​ទៀត​ទេ»។

បើ​ទោះ​ជា​ការ​បង្ហើប​បែប​ទទូច​ចង់​រៀបការ​ស្លៀក​ពាក់​ខោ​អាវ​កូន​ក្រមុំ​យ៉ាង​ណា​ក៏​ដោយ តែ​នាង​មិន​បាន​សារភាព​ថា​នាង​រក​បាន​បុរស​ក្នុង​បេះដូង​ហើយ​នោះ​ទេ។ ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា ចុះ​បើ ចាន់​ថន និយាយ​តែ​ពាក្យ​ចង់​រៀបការ​នោះ​ពេល​នេះ​នាង​មាន​ម្ចាស់​ចិត្ត​ហើយ​ឬ​នៅ? នាង​និយាយ​ថា៖«រឿង​ម្ចាស់​បេះដូង​នោះ​ខ្ញុំ​មិន​ចង់​មាន​ទេ តែ​បើ​មាន​នោះ គឺ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​តែ​ម្តង»។

នាង​បញ្ជាក់​ថា៖​«ខ្ញុំ​ចង់​រៀបការ​នេះ​មិន​មែន​ខ្ញុំ​មាន​ម្ចាស់​បេះដូង​ហើយ​នោះ​ទេ គឺ​នៅ​ហើយ​អ្នក​ណា​ចូល​មុន​ខ្ញុំ​ពេញ​ចិត្ត​ប្រកាស​រៀបការ​ភ្លាម»៕

What Next?

Recent Articles

5 Responses to "ញឹម ចាន់​ថន ប្រកាស​ថា​ដល់​ពេល​នាង​ចង់​បាន​ប្តី"

  1. យក្សមាឌល្អិត says:

    សង្ឃឹមថានាងនឹងបានប្តីល្អម្នាក់ដែលចេះយល់ទុក្ខធុរ និង បីបាច់ថែរក្សាគ្នារហូតចាស់ស្លាប់។

  2. Tasina Ratanak says:

    Hope you get one soon!

  3. BaBaBoo says:

    ៣២ ឆ្នាំបើផ្លែស្វាយទុំជ្រុលលែងមានអារម្មណ៍ឆ្ញាញ់សម្រាប់ដៃគូរម្ខាង និងឆាប់ជិនណាយណាស់

    តែយ៉ាងណាវាអាស្រ័យទៅលើគូរព្រេងរបស់នាង ដែលជាមនុស្សជិនណាយដូចកន្លង់បាក់ស្លាប ប្រហែលជាជម្រើសល្អ ។

  4. *** says:

    Old is gold that mean a lot pubic hair . Good for sex.

  5. ជនក្សតកំនិត says:

    ចេះតែនិយាយអោយកើតប្តីមិនចង់បានចង់ស្អី​???