អ្នកវិភាគបញ្ហាសង្គម និងប្រជាពលរដ្ឋ ស្នើឲ្យរាជរដ្ឋាភិបាល និងអ្នកនយោបាយគ្រប់និន្នាការនយោបាយ សហការគ្នាការពារ និងទប់ស្កាត់រាល់សកម្មភាពឈ្លានពានទឹកដីពីប្រទេសជិតខាងកម្ពុជា បន្ទាប់ពីឃើញទាហានថៃ បានពង្រាយកងទ័ពឈរជើងចូលទឹកដីខ្មែរធ្លាប់កាន់កាប់។
ដោយ ដែន អយុធ្យា
2013-03-20
RFA

១៨-មីនា-២០១៣៖ បច្ចុប្បន្នចំណុចនេះស្ថិតក្រោមអធិបតីភាពរបស់ថៃ ដែលអតីតជាទឹកដីខ្មែរ នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ត្រង់ចំណុចអូអែម ចន្លោះខេត្តចាន់បូរី ប្រទេសថៃ និងខេត្តប៉ៃលិន។ RFA/Den Ayuthea
RFA/Den Ayuthea
អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា បច្ចុប្បន្ននេះហាក់មិនមានអ្នកជួយគិតគូរពីបញ្ហាបូរណភាពទឹកដី ឬសកម្មភាពរំលោភទឹកដីពីប្រទេសជិតខាងនោះទេ។ លោករកឃើញថា សកម្មភាពរំលោភទឹកដីខ្មែរតាមបន្ទាត់ព្រំដែនពីភាគីថៃ បានកើតមានជាបន្តបន្ទាប់។ លោកបានរៀបរាប់ដើមហេតុ និងទំហំនាំឲ្យកម្ពុជា បាត់ទឹកដីតាមបន្ទាត់ព្រំដែន នាខេត្តមួយចំនួនទៅឲ្យប្រទេសថៃ កន្លងមក។
អ្នកស្រាវជ្រាវរូបនេះព្រួយបារម្ភចំពោះផែនការរុករកបង្គោល ឬកំណត់ព្រំដែនគោក រវាងកម្ពុជា-ថៃ ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង អាចនាំឲ្យកម្ពុជា បាត់បង់ទឹកដីថែមទៀត ព្រោះបច្ចុប្បន្ន ទឹកដីតាមបន្ទាត់ព្រំដែនដែលកន្លងមកគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហម រណសិរ្សហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ត្រូវបានប្រទេសថៃ កាន់កាប់ស្ទើរទាំងស្រុងទៅហើយនោះ។
លោក កែម ឡី ដែលបានចុះស្រាវជ្រាវបញ្ហាព្រំដែន ឬបញ្ហាចំណាកស្រុកជាដើម តាមព្រំដែនកម្ពុជា-ថៃ នាខេត្តបន្ទាយមានជ័យ ដើមខែមីនា ឆ្នាំ២០១៣ លោកបានស្រង់សម្ដីពលរដ្ឋមកអះអាងថា បច្ចុប្បន្នទឹកដីតាមព្រំដែនដែលអតីតទាហានតស៊ូគ្រប់គ្រងអំឡុងពេលប្រទេសមានសង្គ្រាមមុនឆ្នាំ១៩៩៦ ត្រូវបាត់បង់ទៅប្រទេសថៃ។
លោកបន្តថា ការបាត់បង់ទឹកដីនេះ អាចកើតមានបន្ទាប់ពីកម្លាំងតស៊ូជាយដែន ឬអតីតកងទ័ពខ្មែរក្រហមមួយផ្នែក បានធ្វើសមាហរណកម្ម ឬចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦។ លោកបន្តថា ទឹកដីខ្មែរតាមព្រំដែនដែលពលរដ្ឋអះអាងថាបាត់ទៅប្រទេសថៃ គឺមានជម្រៅពី ១គីឡូម៉ែត្រ ទៅ ៣គីឡូម៉ែត្រ មាននៅម្តុំច្រកព្រំដែនអូរបីជាន់ ម្តុំច្រកព្រំដែនក៥ ច្រកជោគជ័យ ច្រកព្រៃគប់ និងម្តុំច្រកបឹងត្រកួន នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ ជាដើម។
ទោះយ៉ាងណា លោក កែម ឡី មិនហ៊ានវាយតម្លៃទៅលើរបាយការណ៍របស់ខ្លួនស្ដីពីការបាត់បង់ទឹកដីតាមបន្ទាត់ព្រំដែននេះទេ ដោយបញ្ជាក់ខ្លីថា ការអះអាងរបស់លោកគឺផ្អែកទៅតាមពលរដ្ឋលើកឡើង។ លោកថា របាយការណ៍វាយតម្លៃនេះមានតម្លៃ ឬកម្រិតស្តង់ដារប៉ុណ្ណា គឺវាអាស្រ័យទៅលើបុគ្គល ឬស្ថាប័ននីមួយៗជាអ្នកវាយតម្លៃ។ រឿងនេះ សម្រាប់ប្រជាពលរដ្ឋមានលំនៅឋានជាប់តាមបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ក៏បានអះអាងពីសកម្មភាពថៃ រំលោភចូលទឹកដីខ្មែរនៅតាមព្រំដែននេះដូចគ្នាដែរ។
ពលរដ្ឋមិនបង្ហាញអត្តសញ្ញាណ នៅខេត្តប៉ៃលិន បានរៀបរាប់ថា សកម្មភាពថៃ ទន្ទ្រានចូលកាន់កាប់ដីធ្លីនៅតាមព្រំដែន បានកើតមានស្ទើរជារៀងរាល់ឆ្នាំ។ ពលរដ្ឋអះអាងថា ដីព្រៃតាមបន្ទាត់ព្រំដែន ឬទីកន្លែងពុំមានពលរដ្ឋសង់លំនៅឋាន ទាហានថៃ តែងចូលកាន់កាប់ និងដាក់ពង្រាយកងទ័ព ព្រមទាំងមានពេលខ្លះគំរាមពលរដ្ឋឲ្យរុះរើលំនៅឋានថែមទៀត។
កសិកររស់នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានឲ្យដឹងទៀតថា ដីចម្ការបង្កបង្កើនផលដែលពលរដ្ឋរុករានពីឆ្នាំ២០០០ មក ទាហានថៃ តែងមករំខាន និងគំរាមមិនឲ្យដាំដុះញឹកញាប់។ ជាងនេះទៀត ការរស់នៅ និងការបង្កបង្កើនផលរបស់កសិករតាមព្រំដែន ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រៅពីរងការគំរាមពីកងទ័ពថៃ ក៏ត្រូវអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល មកគំរាមយកដីចម្ការ និងបង្ខំពលរដ្ឋឲ្យចាកចេញពីលំនៅឋានថែមទៀត។
មិនខុសគ្នាទេ អ៊ំស្រីវ័យជិត ៧០ឆ្នាំ ឈ្មោះ សារី ពៅ មានលំនៅឋានក្បែរច្រកព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួលស្គាល់ និងមានអារម្មណ៍សោកស្ដាយដែលដីធ្លីតាមព្រំដែនត្រូវបាត់បង់ទៅឲ្យប្រទេសថៃ។ អ៊ំស្រីបានស្នើឲ្យរាជរដ្ឋាភិបាល គួរងាកមកគិតគូររឿងបូរណភាពទឹកដីតាមព្រំដែន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះថាសព្វថ្ងៃនេះ ភាគីថៃ មានមហិច្ឆតាចូលឈ្លាន ឬរំកិលព្រំដែនចូលក្នុងទឹកដីខ្មែរជាបន្តបន្ទាប់។
ប្រធានកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏បានទទួលស្គាល់ថា ដីខ្មែរតាមព្រំដែនមួយភាគធំដែលចលនាតស៊ូជាយដែន មានរណសិរ្សហ៊្វុនស៊ិនប៉ិច ឬអតីតកងទ័ពខ្មែរក្រហមកាន់កាប់កន្លងមក ត្រូវថៃ គ្រប់គ្រងស្ទើរអស់ទៅហើយ។ លោកអះអាងថា សកម្មភាពរំលោភទឹកដីខ្មែរតាមព្រំដែនពីសំណាក់ភាគីថៃ អាចកើតមានក្រោយកម្លាំងតស៊ូជាយដែនបានចូលរួមបោះឆ្នោតនៅឆ្នាំ១៩៩៣ ទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
យ៉ាងនេះក្តី លោក លឺ ឡាយស្រេង បានស្នើឲ្យប្រមុខរដ្ឋាភិបាល ឬអ្នកនយោបាយគ្រប់និន្នាការបក្សនយោបាយ ត្រូវសហការទប់ស្កាត់រាល់សកម្មភាពឈ្លានពានទឹកដីពីប្រទេសជិតខាង ជាជាងឈ្លោះទាស់ទែងខ្មែរគ្នាឯង។
ទាក់ទិនបញ្ហានេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា បញ្ហាព្រំដែននេះគ្មាននរណាទៅឆោតល្ងង់បោះកំណត់បង្គោលព្រំដែនជាមួយប្រទេសជិតខាង នាំឲ្យបាត់បង់ទឹកដីខ្លួនទេ។ លោកបន្តថា បញ្ហាកំណត់បង្គោលព្រំដែនគោកជាមួយថៃ រដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាយកតាមបង្គោលព្រំដែនមានស្រាប់ និងទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤ មានចំនួន ៧៣បង្គោល។
ទោះយ៉ាងណា អតីតកងទ័ពខ្មែរក្រហម លោក ឃិន ប៉ុន បច្ចុប្បន្នរស់នៅខេត្តប៉ៃលិន គ្មានជំនឿថា ការកំណត់បង្គោលព្រំដែនគោកកម្ពុជា-ថៃ នាថ្ងៃខាងមុខ រដ្ឋាភិបាលអាចរក្សាអធិបតីភាព ឬបូរណភាពទឹកដីទៅតាមបង្គោលព្រំដែនពីជំនាន់បារាំង បានទេ ព្រោះសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីថៃ បានរំកិលបង្គោលព្រំដែនមកបោះចូលក្នុងទឹកដីខ្មែរធ្លាប់កាន់កាប់នៅតាមខេត្តជាប់ព្រំដែន។ លោកអះអាងថា ថៃ ពិតជាបានរំកិលបន្ទាត់ព្រំដែន និងពង្រាយទ័ពឈរជើងចូលក្នុងទឹកដីខ្មែរពិតប្រាកដមែន ដែលសកម្មភាពនេះអាចកើតមានក្រោយកម្លាំងតស៊ូជាយដែនបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៦។
បញ្ហានេះ មន្ត្រីថ្នាក់ដឹកនាំខេត្តមានមូលដ្ឋានជាប់ព្រំដែនកម្ពុជា-ថៃ មានខេត្តបន្ទាយមានជ័យ និងប៉ៃលិន បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហាព្រំដែននេះទេ។ ដូចគ្នាដែរ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងតំណាងស្ថានទូតថៃ ប្រចាំក្រុងភ្នំពេញ ដើម្បីបំភ្លឺជុំវិញបញ្ហាព្រំដែនបានទេ តាមសារអេឡិចត្រូនិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
នេះហើយជាមេរៀនដែលមេដឹកនាំឆ្កួតហ្នឹងអំណាចកាប់សំលាប់គ្នាជាង៥០ឆ្នាំ បានបំផ្លាញជីវិតមនុស្សរាប់មឺុននាក់
ទីបញ្ចប់តើសល់គ្មាប៉ុន្មានសំរាប់ការពារទឹកដីទៅនោះ ?
Now Khmer cans try to protect the border with Thai. Lter if there is no CPP then Thai will do what ever they want, no one cans stop them.
យើងរាល់គ្នាសាកគិតទៅមើលថា ចាប់តាំងពីសមយ័សង្គមរាស្រ្តនិយមមក បើស្តេច
សីហនុមិនល្មបអំណាច មិនចូលដៃហ្នឹងយួនហូជីមិញ ហើយទាំងចលនាខ្មែរសេរី ចលនាខ្មែរវៀតមិញ រំលាយ
ចូលគ្នាជាទព័ខេមរជាតិតែមួយវិញ តើមកដល់ឥឡូវនេះខ្មែរមានទព័ប៉ុន្មាននាក់ ប្រទេសរីកចំរើនប៉ុណ្ណា ?
តែគួរអោយស្តាយ ! គ្រប់យ៉ាងបានបន្សល់ទុកអោយតែភាព ឈឺចាប់នឹងខ្លោចផ្សារតែប៉ុណ្ណោះ ។
តែត្រង់នេះក៏សូមសសើលោកហ៊ុនសែនដែរ ថ្វីត្បិតតែគាត់ជាអាយ៉ងគេ តែក៏គាត់ខិតខំរក្សាសុខសន្តិភាពសង្គម
មិនអោយមានសង្គ្រាមដែរ ព្រោះមើលទៅបើតាមតែយួនវាដឹកមុខនោះបែបមិនអោយខ្មែរមានសន្តិភាពទេ !
បើសិនជាឥឡូវខ្មែរមានកងទ័ពគោរពវិន៍យត្រឹមត្រូវ ចំនួន ៨០មុឺននាក់នោះបែបអាសៀមពូជចោរអយុធ្យានោះ
បែបវាមិនហ៊ានឈ្លើយដូចសព្វថ្ងៃនេះទេ !
សូមបួងសួងអោយបារិមី ព្រះបាទចន្ទ័រាជា ដែលធ្លាប់ជាស្តេចដែលអង្គអាចក្លាហាន ជួយថែរក្សាកងទព័ខ្មែរអោយ
កំចាត់ពួកចោរសៀមឈ្លានពានទឹកខ្មែរអោយបរាជ័យយ៉ាងដំណំជាលើកទី២ អោយដូចកាលដែរព្រះអង្គវាយឈ្នះ
វាអោយរាបនៅត្រង់ទឹកស្ទឹងអង្គរ ដែលជាប់ឈ្មោះជាខេត្ត [សៀមរាប] រហូតមកដល់ សព្វថ្ងៃនេះផងចុះ ! សាធុក ៗ ។
ខ្ញុំមិនដឹងថា អាឆ្កួត ! អ្នកប្រវត្តវិទូសៀមវាស្រាវជ្រាវពីសៀវភៅកន្តួយម៉េវាណាទេ ! ដែលទៅប្រាប់ប្រជាជនវាថា
ពាក្រ [សៀមរាប]
ជាកន្លែងដែរពូជចោរវាជាអ្នករៀបចំ រហូតបានឈ្មោះនេះមកប្រើដល់ សព្វថ្ងៃនោះ ។
បរាជ័យពួកអាចោរឈាម យួន-សៀម !
បរាជ័យពួកអាចោរឈាមថោក យួន-សៀម !
Crazy Hia lola, If there is cpp there will be not territory.
How can CPP protect territory if CPP has not good relation with international community or court?besides, CPP think about family, associates, girls,…economic in the country is too week, soldiers are also less,….. too weak to protect country.
Hun Sen is a strong man for Cambodia only only only only!
បញ្ហានេះត្រូវបានអតិតអ្នកស៊ើបការសម្ងាត់ខ្មែរដឹងដែរ តែពួកនោះបាត់ខ្លួនក្នុងសម័យ េហង សំរិន នៅពេលស្របគ្នា
ដែលវៀតណាមឲ្យលោក ប៉ែន សុណ្ណទៅដេកស៊ីនៅហាណូយ ។ កាលវៀតណាមឈ្លានពានវាបានវាស់ព្រុំដីដើរក្នុងដីខ្មែរ
ដោយទុកចន្លោះដីជាតំបន់ខ្មែរក្រហមកាន់កាន់ និងចំការម៊ីនជាតំបន់ស ។ សៀមឆ្លាតណាស់ គេដឹងថា កាលណា
វៀតណាមដកចេញពីកម្ពុជា ហើយនិងមានសន្តិភាពពីទីក្រុងប៉ារីសផង ពួកខ្មែរក្រហមនិងចូលរួមក្នុងសង្គមជាតិ ។ នេះ ហើយជាចំណុចខ្សោយ គ្រប់គ្នាមិនដឹង តាមពិតសៀមបានប្លន់ដីខ្មែរតាំងពីឆ្នាំ ១៩៧៩មកម្លេះ ដោយយកលេះជួយខ្មែរ សុំដីឲ្យទ័ពតស៊ូរខ្មែររស់នៅ ៕
មូលហេតុដែលនាំអោយ អតីតតំបន់កាន់កាប់ដោយខ្មែរក្រហម និងហ៊្វុនស៊ីនប៉ិច មួយចំនួន បាត់បង់ទៅថៃ ដោយសារជំនាន់នោះ ( ជំនាន់សង្រ្គាម ) ទីតាំងទាំងនោះត្រូវបានដោតទង់ជាតិថៃ និងមានទាហានថៃនៅជាមួយឡាយឡំគ្នា ខ្លាចទាហានរដ្ឋាភិបាលវ៉ៃ ពីព្រោះទាហានរដ្ឋាភិបាលនឹងមិនវ៉ៃទេ បើសិនជាឃើញទង់ជាតិថៃ ដល់ពេលសមាហរណកម្មច្របាច់បញ្ចូលគ្នា ខ្មែរក្រហមនិងហ៊្វុនស៊ីនប៉ិចទាំងនោះ នាំគ្នាចេញពីព្រៃ និងចុះពីលើភ្នំចូលស្រុក មករស់កន្លែងដែលស្រួល កន្លែងដែលមានសេដ្ឋកិច្ច ងាយស្រួលរកស៊ី និងស្រួលរស់នៅ ក្នុងទីក្រុង និងទីប្រជុំជន ឯថៃវិញមិនបានដកទៅណាទេ ហើយក៏មិនបានដកទង់ជាតិថៃចេញដែរ គឺនៅកន្លែងដដែលរហូតដល់សព្វថ្ងៃ នេះជាការធ្វេសប្រហែស មិនបានគិតអោយល្អិតល្អន់ ធូររលុង សន្តិភាពនិយម សប្បាយភ្លើតភ្លើន ទើបនាំអោយមានបញ្ហាដល់សព្វថ្ងៃនេះ តើគួរបន្ទោសនរណា? បន្ទោសរដ្ឋាភិបាលក៏មិនសូវត្រូវដែរ ពីព្រោះកាលនោះរដ្ឋាភិបាលបានប្រកាសនូវគោលនយោបាយសមាហរណកម្ម អ្នកណានៅកន្លែងណា ធ្លាប់គ្រប់គ្រងកន្លែងណា គឺនៅកន្លែងនោះ គ្រប់គ្រងកន្លែងនោះ ដោយរក្សា ឋានៈ តួនាទី ភារកិច្ច និងកម្មសិទ្ធ ទ្រព្យសម្បត្តិស្របច្បាប់
Thai wants invate Khmer and takes Preah Vihea, more or less Thai sees Vietnam is behind Hun Sen. If no Hun Sen, that means no Vietnam, it is very easy for Thai to take Preah Vihea.
Khmer family good
ទើបតែលើកនេះបានឃើញនូវស្មារតីរួបរួមជាតិខ្លះពីបុរសក្មេងវត្តត្រឡែងកែង(លង្វែក)
បើខ្មែរគ្រប់រូបបានយល់ដូចគ្នារួចចូលរួមការពារជាតិតាមលទ្ធភាពឣាចធ្វើទៅបានវាពិត
ជាឣាចថែរក្សាទឹកដីដែលសេសសល់ដ៏តូចនេះបានតទៅ តែបែរជាមានខ្មែរខ្លះមានឣំនួត
និយមជ្រុលគិតថាមានតែបក្សពួកខ្លួនប៉ុណ្ណោះដែលឣាចទាមទារទឹកដីដែលបាត់យកមក
វិញបាននិងស្រឡាញ់ជាតិទឹកដីជាងគេជាងឯង។
ខុសពីជនជាតិថៃឡង និងវៀតណាម ដែលគេចេះសាមគ្គីផ្ទែក្នុងរបស់គេ តែផ្ទុយស្រលះពីស្រុករបស់ខ្ងុំចេះជេរគ្នានិងប្រមាថគ្នា នេះឬឈាមជរជាខ្មែរ???????នេះឬចរិតខែ្មរ?????
ខ្ញុំមានគំនិតស្មារតីរួបរួមជាតិយូរហើយ អោយតែដើម្បីខ្មែរ មិនបំរើផលប្រយោជន៏បរទេស មិនដើម្បីអំណាចផ្ទាល់ខ្លួន ។