06192013Headline:

ពៅ លីដា ពន្យាពេល

មានលេចពត៌មានថា ពៅ លីដា នឹងចេញទៅ សម្តែងនៅ ប្រទេស បារាំង ​នៅខែមិនានេះ មិនទាន់ច្បាស់ នៅឡើយទេ ។ ពៅ លីដា កំពុងរងចាំ យ៉ាង អស្ទះសារ នៅក្នុងចិត្ត នាងសង្ឃឹមថា នៅក្នុងឆ្នាំ ២០១៣ នាងអាចចេញ ទៅ​សម្តែង​ នៅក្រៅប្រទេស ទៅតាម គម្រោងដែល បានគ្រោងទុក ជាក់ស្តែង នៅពេលដែល នាងសម្តែង នៅអូ​ស្រ្តាលី មានគេ ទំនាក់ទំនង ចង់បាននាង ចេញទៅសម្តែង នៅប្រទេស បារាំង និង អាមេរិក ។

Written by ភ្នំពេញដេលីញូវ
Wednesday, 20 March 2013 03:19

ស្រីស្អាត ពៅ លីដា យល់ព្រម ទទួលការ សម្តែងទាំងនោះ ដំបូងនាង ត្រូវចេញទៅ សម្តែង នៅប្រទេស បារាំង នៅក្នុង ខែមីនា តែដោយសារ មានការប្រែប្រួល ត្រូវលើកទៅ ខែមេសាវិញ ក្នុងចន្លោះពេល រងចាំនេះ មិនដឹងថា តើ ពី លីដា ជ្រើសរើស ទៅបារាំង ឬ អាមេរិក ? ចំពោះរឿងនេះ ពៅ លីដា នៅមិនទាន់ បញ្ជាក់ប្រាប់ ​នៅឡើយ​ទេ នាងនិយាយ យ៉ាងខ្លីថា រងចាំ មើលសិន ។

រយៈពេលប្រាំពីរសប្តាហ៍ នៅប្រទេស អូស្រ្តាលី ពៅ លីដា មានឈ្មោះល្បី ​គួរសម ។ នាងស្រកទម្ងន់ ​អស់ជា​ច្រើន គីឡូ នៅពេលដែល ស្នាក់នៅទីនោះ គ្រាន់តែមក ដល់ស្រុក កំណើតភ្លាម មានមិត្តភក្តិ ជា ច្រើន​​ សរសើរថា លីដា ស្រស់ស្អាត ជាងមុន សម្បុរស្បែក៏ ស្រស់ថ្លា ។ ពៅ លីដា បានរៀប រាប់ពីការ សម្តែង នៅ ប្រទេស អូស្រ្តាលីថា « ទោះបីជាខ្ញុំមិន មែនជាតារា ចម្រៀងល្បី ល្បាញ ដូចតារា មួយចំនួន ប៉ុន្តែបងប្អូនខ្មែរ ជាច្រើន បានចូលរួម និងគាំទ្រផ្តល់ ជាកម្លាំងចិត្ត ដល់រូបខ្ញុំ ក៏ដូចមិត្តភក្តិ ផ្សេងៗទៀត ខ្ញុំពិតជា សប្បាយចិត្ត ខ្លាំងណាស់ សង្ឃឹមថា លើកក្រោយ នាងនឹងអាច ចេញទៅសម្តែង នៅប្រទេស បានម្តងទៀត ។

ពៅ លីដា ជាស្រីស្អាត សប្បូរស្នេហ៍ មួយរូប ចាប់តាំងពី ប្រលូកចូលក្នុង សិល្បៈ នាងមិនធ្លាប់ មានរឿង អាស្រូវ ស្នេហាជាមួយ បុរសណា ក្រៅពីលោក យូ ឌីស្កូ ឡើយ ដំបូងអ្នកទាំងពីរ ទទួលស្គាល់ ថាពិតជា កំពុងមើលគ្នា ទៅវិញទៅមក តែមួយ រយៈពេល ចុងក្រោយនេះ នាង បែរជា និយាយថា ទំនាក់ ទំនង នាងនិងលោក យូ ឌីស្កូ មិនមានអ្វី និងគ្នា ក្រៅពីមិត្ត រួមអាជីព ។

What Next?

Recent Articles

One Response to "ពៅ លីដា ពន្យាពេល"

  1. BaBaBoo says:

    មិត្តរួមអាជិព ឬរួមគ្រែ មិនសំខាន់ទេ តែសូមកើបលុយឲ្យបានច្រើនពីកម្លោះតានៅបរទេស យ៉ាងហោចណាស់មិនអស់

    ដើមទុនគ្រាន់តែមួយ………..លុយហោះមកឯង ។