អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​វាយ​ដំ​អ្នកកាសែត​ ត្រូវ​ឃុំ​ខ្លួន

បុរសពីរនាក់​ដែល​ស្គាល់​ថា​ឈ្មោះ​ដេវីត ឆាយណាវ៉ា​ និង អ៊ូហ្វី​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ​នៅ​រសៀល​ថ្ងៃ​ពុធនេះ បន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់​អំពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​កាសែត។ ក្នុង​សំណុំរឿង​វាយ​ដំ​អ្នក​កាសែត​ដែល​ចុះ​យក​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃទី​១៨​ឈាន​ចូល​ថ្ងៃទី​១៩​មីនា​នោះ ក៏​មាន​វត្តមាន​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ឈ្មោះ យាន ស៊ីណា​ផងដែរ។ នៅ​ពេល​នេះ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្វែងរក។

ថ្ងៃ ពុធ 20 មីនា 2013
ដោយ លាង ដឺលុច
RFI

ជនជាប់​ចោទ ដេវីត ឆាយណាវ៉ា និង អ៊ូហ្វី (©rfi-ដឺលុច)

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

(02:18)

សំណុំរឿង​វាយ​ប្រតាយប្រតប់​អ្នកកាសែត​ប្រមាណ​១០​នាក់​ពីមនុស្ស​មួយ​ក្រុមនោះ នៅ​ថ្ងៃ​នេះ​ចៅក្រម​ស៊ើបអង្កេត​លោក​ ស៊ិន វិសាល​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន​បុរស​២​នាក់ហើយ។ បុរស​ទាំងពីរ​ត្រូវបាន​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នកកាសែត។
 
អ្នក​ទាំងពីរ​ ម្នាក់​ឈ្មោះ​ដេវីត ឆាយណាវ៉ា ជា​អតីត​មេធាវី​ដែល​ធ្លាប់​បាន​បើក​រថយន្ត​លើ​សួន​ច្បារ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ម្នាក់ទៀត​ឈ្មោះ​អ៊ូហ្វី។ ក្រៅ​ពី​ការ​ចោទប្រកាន់​បុរស​ទាំងពីរ​អ្នកនេះ​ហើយ តុលាការ​បាន​កំពុង​កោះហៅ​អោយ​បុរស​ម្នាក់​ទៀត​ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ឈ្មោះ យាន​ ស៊ីណា​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ។
 
លោកអនុរដ្ឋលេខាធិការ​ដែល​ត្រូវបាន​សង្ស័យ​ថា​បាន​ប្រើ​ហិង្សា​វាយដំ​អ្នកកាសែត​ដែល​នោះ ត្រូវបាន​រំដោះ​អោយ​រួចខ្លួន​ក្រោយ​ពី​អ្នកកាសែត​បាន​ជួយ​ចាប់​ខ្លួន​ពួក​គេ​អោយ​សមត្ថកិច្ច​ហើយ​នោះ។
 
ថ្លែងប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃពុធ​នេះ លោក​សម ប្រជាមានិត នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា លោក​បានព្យាយាម​ទូរស័ព្ទ​ទៅ​លោក​យាន ស៊ីណា​​ដែរ ប៉ុន្តែ​លោក​អនុរដ្ឋលេខាធិការ​រូបនេះ​មិន​អាច​ទាក់ទង​បាន​ឡើយ។ លោក​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​ដដែល​បាន​បន្តថា នៅ​ពេល​នេះ​ក្រសួង​នៅ​មិន​ទាន់​មាន​វិធានការ​រដ្ឋបាល​ណាមួយ​ចំពោះ​លោក​​អនុរដ្ឋលេខាធិកា​ យាន​ ស៊ីណា ​នេះ​នៅ​ឡើយទេ។ មន្ត្រី​រូបនេះ​បន្តថា ក្នុង​ករណី​លោក​អនុរដ្ឋលេខាធិកា​បន្តអវត្តមាន​ច្រើន​ថ្ងៃនោះ ថ្នាក់ដឹកនាំ​ក្រសួង​យុត្តធម៌​នឹង​មាន​ចំណាត់​លើ​បញ្ហា​នេះ។
 
គួរ​រម្លឹកថា នៅ​យប់​ថ្ងៃ​ទី​១៨​ឈាន​ចូល​ថ្ងៃ​ទី​១៩​មិនា​នោះ មនុស្ស​មួយក្រុមដែលមាន​ឈ្មោះ​ដេវីត ឆាយណាវ៉ា និង​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ស្ថិតនៅ​ក្នុង​ភាព​ស្រវឹង​នោះ បាន​បើក​រថយន្ត​បុកបង្គោលភ្លើងនៅ​តាម​ដងផ្លូវ​ក្នុង​សង្កាត់​បឹងរាំង។ នៅ​ពេល​អ្នក​កាសែតជា​ច្រើន​នាក់បាន​ចុះ​ទៅដល់​កន្លែងកើតហេតុដើម្បី​យក​ព័ត៌មាន​នេះ ក្រុម​របស់​ដេវីត ឆាយណាវ៉ា និង​លោកយាន ស៊ីណា​បាន​វាយ​ប្រតប់​អ្នកកាសែត​អោយ​របួស​ជា​ច្រើន។ រូបភាព​វីដេអូ​នៃ​ហេតុការណ៍​នេះ ក៏​ត្រូវបាន​គេ​ផ្សផ្វផ្សាយ​នៅ​តាម​បណ្តាញ​សារព័ត៌មាន​នានា​ផងដែរ។
 
ក្លឹបអ្នកកាសែត​កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថ្កោលទោសយ៉ាងខ្លាំង​ចំពោះការ​វាយដំ​អ្នកកាសែត​ដោយអត្ថាធិប្បាយថា នេះ​គឺជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្មារតី​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញបេសកកម្ម​តាម​វិជ្ជាជីវៈ និងជា​ចេតនា​រារាំង​ដល់​សកម្មភាព​អ្នកសារព័ត៌មាន ​រួមទាំង​ប​ន្ទុ​ច​បង្អាក់​ដោយផ្ទាល់​ដល់​ដំណើរការ​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​ សារព័ត៌មាន ការ​បញ្ចេញមតិ​និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាទៀតផង៕

What Next?

Recent Articles

13 Responses to "អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​វាយ​ដំ​អ្នកកាសែត​ ត្រូវ​ឃុំ​ខ្លួន"

  1. ក្មេងវត្ត says:

    មើលតែមុខពួកវាទៅដឹងហើយរូបខាងលើ វាសើចឲ្យរំភើយគ្មានបារម្មណ៍អ្វីបន្តិចសោះ ព្រោះពួកវាដឹងយ៉ាងច្បាស់ថា ទោះបីជាចូលគុកក៍មិនបានយូរដែរ នឹងមានអ្នកចូលជួយអន្តរាគមន៍
    ឲ្យចេញក្រៅគុកវិញមិនខាន។

  2. BaBaBoo says:

    គួតែបញ្ជូនទៅឃុំខ្លួននៅព្រុំដែនខាងលិច ។

  3. ស្រុក​ខ្ញុំ​បាទ says:

    ឧកញ៉ា​ទំនើង និង​ឯក​ឧត្តម​ទំនើង!!!

  4. បើ​កាត់​ក្ដី​រឿង​នេះ​មិន​យុត្តិ​ធម៌​ទេ​ បង្ហាញ​ថា​តុលាការ​យួន​ជាគ្នា។ ពួក​អាពុក​រលួយ​ទាំង​ឆ្អឹង

  5. សូម​កាត់​ទោស​ពួក​វា​ឲ្យ​សម​ទៅនឹង​ទោស​កំហុស​បាន​ទេ!!!

  6. Khmer Family says:

    សមមុខពួកអាយូកូង ពួកអាបាតសង្គម! នៅមានប៉ុន្មាននាក់ទៀតកុំអោយរួចខ្លួនអោយសោះ ជាពិសេសអាមួយអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៏ដែលធ្វើចរឹកថោកដល់គេដល់ឯងនោះ

    .

  7. Vichet says:

    This is the team of Ah Cheath and Ah JML, who always provoke anger to whole country,

  8. Vichet says:

    ពួកអាបាតសង្គម! នៅមានប៉ុន្មាននាក់ទៀតកុំអោយរួចខ្លួនអោយសោះ ជាពិសេសអាJML & អាCheath ដែលធ្វើចរឹកថោកដល់គេដល់ឯងនោះ និងកើតមកដើម្បីតែបំផ្លាញ សង្គមខ្មែរ៕

  9. មានអីអស្ចារ្យដែរតើ ! ដក អាពុក ដាក់អារលួយ ។ នេះហើយដែលជាវិធានការរបស់លោក ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែបានអនុវត្តន៏និង ធ្វើឡើង រាល់ដង នោះ គ្មានគួរអោយ សរសើរនោះឡើយ។ នេះ វាប៉ះចំពួកអាសំរាមអត់ខ្សែស្រលាយជិតសិទ្ធជាប់ទៅនឹងមន្រ្តីគ្រាគ់ៗៗ ចាស់ស្លែទេ ។ តែបើប៉ះចំ ពួកនោះវីញ សួរថា តើលោកហ៊ុន សែន ធ្វើស្អីពួកវាកើត ? ដូចជាករណី អា ឈូក បណ្ឌិតដែលត្រូវជាប់ខ្សែជាមួយជំទាវបានក្រិត ម៉ែន សំអន ជាដើម ស៊ិះ ។

  10. Srey Khmer says:

    One of the crazy criminals is a Cambodian American. Most Cambodian-American are bullshits and shitheads!

  11. Srey Khmer says:

    One of the crazy criminals is a Cambodian-American. Most Cambodian-Americans are bullshits and shitheads! They are so stupid! They fuck girls with No money paid! Hah..