ភ្នំពេញៈ តារាចម្រៀងដែលវិវត្តខ្លួនទៅជាតារាសម្តែង ដែលមុននេះធ្លាប់បដិសេធសំណើអ្នកមានគុណដែលចង់ឲ្យកូនយកប្តី តែនាងអះអាងថាមិនទាន់ចង់បាននោះនៅយប់ថ្ងៃទី១៣ ខែមីនា ជារាត្រីដ៏មហស្ចារ្យនៃពិធីខួបកំណើតវ័យ៣២ឆ្នាំនោះនៅមុខភ្ញៀវយ៉ាងច្រើនកុះករក្នុងរ៉ូបបែបជាកូនក្រមុំ ញឹម ចាន់ថន ហាមាត់បិទមាត់មួយម៉ាត់ណាក៏ថា ចង់ធ្វើជាកូនក្រមុំ និងរៀបការនឹងគេដែរ។
Wednesday, 20 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
កាលពីពាក់កណ្តាលឆ្នាំ២០១២កន្លងទៅនោះ និងក្រោយបែកផ្ទុះរឿងនាងញឹម ចាន់ថននិងហេង ម៉ារ៉ាឌី ឈ្លោះគ្នាក្នុងក្លិបដណ្តើមប្រុសក្មេងផឹកស៊ីពេលរាត្រីនោះ ក៏មានដំណឹងយ៉ាងរសើបមួយដែលផ្ទុះចេញពីក្នុងគ្រួសារនាងថា តារាចម្រៀងដែលសម្បូរសាច់ដើមទ្រូងនាងញឹម ចាន់ថន ត្រូវបានឪពុកម្តាយនាងបង្ខំ និងសូមអង្វរឲ្យនាងយកប្តី។
ជុំវិញដំណឹងដ៏រសើបនោះនាងក៏ធ្លាប់បានបកស្រាយឲ្យមហាជនអស់ចម្ងល់ហើយដែរ ដោយនាងសារភាពថា ម្តាយនាងចង់ឲ្យនាងយកប្តីគឺគាត់ចង់បានចៅព តែនាងមិនអាចទទួលយកសំណើគាត់បានទេព្រោះនាងនៅចង់ប្រឡូកក្នុងវិស័យសិល្បៈនៅស្រឡាញ់សិល្បៈខ្លាចយកប្តីទៅប្តីមិនពេញចិត្តការងារនេះហើយឲ្យនាងឈប់នោះ។
យ៉ាងណាភាពអស់សង្ឃឹមនៃអ្នកមានគុណរបស់នាងញឹម ចាន់ថន ដែលដេកព្រួយខ្លាចអត់ចៅពនឹងគេនោះ ពេលនេះហាក់ផ្តល់តម្រុយនៃក្តីសង្ឃឹមឡើងវិញហើយខណៈដែលកូនស្រីសំណព្វចិត្តគាត់នាងញឹម ចាន់ថនបានបង្ហើបថា នាងដូចជាចង់បានប្តីនិងចង់ស្លៀកពាក់ខោអាវកូនក្រមុំ។
កាលពីរាត្រីថ្ងៃអង្គារទី១៣ មីនាកន្លងទៅនេះ នាងញឹម ចាន់ថន បានធ្វើខួបកំណើតគម្រប់វ័យ៣២ឆ្នាំដែលមានភ្ញៀវមកចូលរួមយ៉ាងកុះករមានទាំងអ្នកសិល្បៈនិងក្រៅសិល្បៈ។ នៅមុខភ្ញៀវទាំងនោះនាងបាននិយាយហើយនិយាយទៀតថា៖«ចូលដល់វ័យ៣២ឆ្នាំនេះដូចជាចង់រៀបការនឹងគេដល់ហើយ»។ ក្នុងសម្លៀកបំពាក់រ៉ូបបែបកូនក្រមុំ ចាន់ថន បានបន្ថែមលើការបង្ហើបនោះថា នៅរាត្រីដ៏រីករាយនោះ នាងក៏បានសួរទៅមិត្តភក្តិនៅមុខអ្នកសារព័ត៌មានជាច្រើនថា ម៉េចដែរបងប្អូនខ្ញុំស្លៀករ៉ូបកូនក្រមុំសមទេ? សមកូនក្រមុំក្នុងថ្ងៃរៀបការទេ?។ នាងញឹម ចាន់ថន បានបន្តថា៖«ដូចមិត្តភក្តិដឹងហើយថាគ្នាឆ្នាំនេះវ័យ៣២ឆ្នាំហើយ ចេះតែចង់រៀបការនឹងគេឯងហើយបើមានអ្នកណាស្រឡាញ់មានចិត្តចង់រៀបការនោះ ឲ្យមើលទៅថា អាចរស់នៅជាមួយគ្នាបាននោះ ខ្ញុំនឹងពិចារណាហើយពេលនេះមិនចង់អូសពេលវេលាទៀតទេ»។
បើទោះជាការបង្ហើបបែបទទូចចង់រៀបការស្លៀកពាក់ខោអាវកូនក្រមុំយ៉ាងណាក៏ដោយ តែនាងមិនបានសារភាពថានាងរកបានបុរសក្នុងបេះដូងហើយនោះទេ។ ឆ្លើយតបសំណួរអ្នកសារព័ត៌មានដែលសួរថា ចុះបើ ចាន់ថន និយាយតែពាក្យចង់រៀបការនោះពេលនេះនាងមានម្ចាស់ចិត្តហើយឬនៅ? នាងនិយាយថា៖«រឿងម្ចាស់បេះដូងនោះខ្ញុំមិនចង់មានទេ តែបើមាននោះ គឺដឹកដៃគ្នាចូលរោងការតែម្តង»។
នាងបញ្ជាក់ថា៖«ខ្ញុំចង់រៀបការនេះមិនមែនខ្ញុំមានម្ចាស់បេះដូងហើយនោះទេ គឺនៅហើយអ្នកណាចូលមុនខ្ញុំពេញចិត្តប្រកាសរៀបការភ្លាម»៕

សង្ឃឹមថានាងនឹងបានប្តីល្អម្នាក់ដែលចេះយល់ទុក្ខធុរ និង បីបាច់ថែរក្សាគ្នារហូតចាស់ស្លាប់។
Hope you get one soon!
៣២ ឆ្នាំបើផ្លែស្វាយទុំជ្រុលលែងមានអារម្មណ៍ឆ្ញាញ់សម្រាប់ដៃគូរម្ខាង និងឆាប់ជិនណាយណាស់
តែយ៉ាងណាវាអាស្រ័យទៅលើគូរព្រេងរបស់នាង ដែលជាមនុស្សជិនណាយដូចកន្លង់បាក់ស្លាប ប្រហែលជាជម្រើសល្អ ។
Old is gold that mean a lot pubic hair . Good for sex.
ចេះតែនិយាយអោយកើតប្តីមិនចង់បានចង់ស្អី???