បុរសពីរនាក់ដែលស្គាល់ថាឈ្មោះដេវីត ឆាយណាវ៉ា និង អ៊ូហ្វីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសហើយនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីតុលាការបានចោទប្រកាន់អំពីបទប្រើហិង្សាដោយចេតនាលើអ្នកកាសែត។ ក្នុងសំណុំរឿងវាយដំអ្នកកាសែតដែលចុះយកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៨ឈានចូលថ្ងៃទី១៩មីនានោះ ក៏មានវត្តមានអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ឈ្មោះ យាន ស៊ីណាផងដែរ។ នៅពេលនេះមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះកំពុងស្ថិតនៅក្នុងការស្វែងរក។
ថ្ងៃ ពុធ 20 មីនា 2013
ដោយ លាង ដឺលុច
RFI

ជនជាប់ចោទ ដេវីត ឆាយណាវ៉ា និង អ៊ូហ្វី (©rfi-ដឺលុច)
សំណុំរឿងវាយប្រតាយប្រតប់អ្នកកាសែតប្រមាណ១០នាក់ពីមនុស្សមួយក្រុមនោះ នៅថ្ងៃនេះចៅក្រមស៊ើបអង្កេតលោក ស៊ិន វិសាលបានចេញដីកាឃុំខ្លួនបណ្តោះអាសន្នបុរស២នាក់ហើយ។ បុរសទាំងពីរត្រូវបានចោទពីបទប្រើហិង្សាដោយចេតនាទៅលើអ្នកកាសែត។
អ្នកទាំងពីរ ម្នាក់ឈ្មោះដេវីត ឆាយណាវ៉ា ជាអតីតមេធាវីដែលធ្លាប់បានបើករថយន្តលើសួនច្បារកាលពីប៉ុន្មានឆ្នាំមុន និងម្នាក់ទៀតឈ្មោះអ៊ូហ្វី។ ក្រៅពីការចោទប្រកាន់បុរសទាំងពីរអ្នកនេះហើយ តុលាការបានកំពុងកោះហៅអោយបុរសម្នាក់ទៀតដែលជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឈ្មោះ យាន ស៊ីណាមកបង្ហាញខ្លួននៅតុលាការ។
លោកអនុរដ្ឋលេខាធិការដែលត្រូវបានសង្ស័យថាបានប្រើហិង្សាវាយដំអ្នកកាសែតដែលនោះ ត្រូវបានរំដោះអោយរួចខ្លួនក្រោយពីអ្នកកាសែតបានជួយចាប់ខ្លួនពួកគេអោយសមត្ថកិច្ចហើយនោះ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះ លោកសម ប្រជាមានិត នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងថា លោកបានព្យាយាមទូរស័ព្ទទៅលោកយាន ស៊ីណាដែរ ប៉ុន្តែលោកអនុរដ្ឋលេខាធិការរូបនេះមិនអាចទាក់ទងបានឡើយ។ លោកនាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដដែលបានបន្តថា នៅពេលនេះក្រសួងនៅមិនទាន់មានវិធានការរដ្ឋបាលណាមួយចំពោះលោកអនុរដ្ឋលេខាធិកា យាន ស៊ីណា នេះនៅឡើយទេ។ មន្ត្រីរូបនេះបន្តថា ក្នុងករណីលោកអនុរដ្ឋលេខាធិកាបន្តអវត្តមានច្រើនថ្ងៃនោះ ថ្នាក់ដឹកនាំក្រសួងយុត្តធម៌នឹងមានចំណាត់លើបញ្ហានេះ។
គួររម្លឹកថា នៅយប់ថ្ងៃទី១៨ឈានចូលថ្ងៃទី១៩មិនានោះ មនុស្សមួយក្រុមដែលមានឈ្មោះដេវីត ឆាយណាវ៉ា និងអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលត្រូវបានរាយការណ៍ថាបានស្ថិតនៅក្នុងភាពស្រវឹងនោះ បានបើករថយន្តបុកបង្គោលភ្លើងនៅតាមដងផ្លូវក្នុងសង្កាត់បឹងរាំង។ នៅពេលអ្នកកាសែតជាច្រើននាក់បានចុះទៅដល់កន្លែងកើតហេតុដើម្បីយកព័ត៌មាននេះ ក្រុមរបស់ដេវីត ឆាយណាវ៉ា និងលោកយាន ស៊ីណាបានវាយប្រតប់អ្នកកាសែតអោយរបួសជាច្រើន។ រូបភាពវីដេអូនៃហេតុការណ៍នេះ ក៏ត្រូវបានគេផ្សផ្វផ្សាយនៅតាមបណ្តាញសារព័ត៌មាននានាផងដែរ។
ក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយដំអ្នកកាសែតដោយអត្ថាធិប្បាយថា នេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្មារតីអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មតាមវិជ្ជាជីវៈ និងជាចេតនារារាំងដល់សកម្មភាពអ្នកសារព័ត៌មាន រួមទាំងបន្ទុចបង្អាក់ដោយផ្ទាល់ដល់ដំណើរការនៃការអនុវត្តសិទ្ធិសេរីភាព សារព័ត៌មាន ការបញ្ចេញមតិនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៀតផង៕
Som Mok!
មើលតែមុខពួកវាទៅដឹងហើយរូបខាងលើ វាសើចឲ្យរំភើយគ្មានបារម្មណ៍អ្វីបន្តិចសោះ ព្រោះពួកវាដឹងយ៉ាងច្បាស់ថា ទោះបីជាចូលគុកក៍មិនបានយូរដែរ នឹងមានអ្នកចូលជួយអន្តរាគមន៍
ឲ្យចេញក្រៅគុកវិញមិនខាន។
គួតែបញ្ជូនទៅឃុំខ្លួននៅព្រុំដែនខាងលិច ។
ឧកញ៉ាទំនើង និងឯកឧត្តមទំនើង!!!
បើកាត់ក្ដីរឿងនេះមិនយុត្តិធម៌ទេ បង្ហាញថាតុលាការយួនជាគ្នា។ ពួកអាពុករលួយទាំងឆ្អឹង
សូមកាត់ទោសពួកវាឲ្យសមទៅនឹងទោសកំហុសបានទេ!!!
សមមុខពួកអាយូកូង ពួកអាបាតសង្គម! នៅមានប៉ុន្មាននាក់ទៀតកុំអោយរួចខ្លួនអោយសោះ ជាពិសេសអាមួយអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៏ដែលធ្វើចរឹកថោកដល់គេដល់ឯងនោះ
.
This is the team of Ah Cheath and Ah JML, who always provoke anger to whole country,
ពួកអាបាតសង្គម! នៅមានប៉ុន្មាននាក់ទៀតកុំអោយរួចខ្លួនអោយសោះ ជាពិសេសអាJML & អាCheath ដែលធ្វើចរឹកថោកដល់គេដល់ឯងនោះ និងកើតមកដើម្បីតែបំផ្លាញ សង្គមខ្មែរ៕
Welcome!
មានអីអស្ចារ្យដែរតើ ! ដក អាពុក ដាក់អារលួយ ។ នេះហើយដែលជាវិធានការរបស់លោក ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែបានអនុវត្តន៏និង ធ្វើឡើង រាល់ដង នោះ គ្មានគួរអោយ សរសើរនោះឡើយ។ នេះ វាប៉ះចំពួកអាសំរាមអត់ខ្សែស្រលាយជិតសិទ្ធជាប់ទៅនឹងមន្រ្តីគ្រាគ់ៗៗ ចាស់ស្លែទេ ។ តែបើប៉ះចំ ពួកនោះវីញ សួរថា តើលោកហ៊ុន សែន ធ្វើស្អីពួកវាកើត ? ដូចជាករណី អា ឈូក បណ្ឌិតដែលត្រូវជាប់ខ្សែជាមួយជំទាវបានក្រិត ម៉ែន សំអន ជាដើម ស៊ិះ ។
One of the crazy criminals is a Cambodian American. Most Cambodian-American are bullshits and shitheads!
One of the crazy criminals is a Cambodian-American. Most Cambodian-Americans are bullshits and shitheads! They are so stupid! They fuck girls with No money paid! Hah..