05232013Headline:

សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក​ប្រតិកម្ម​នឹង​ការ​ចាប់​មនុស្ស​៦​នាក់​ឃុំ

មេដឹកនាំ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឯ​នាយ​សមុទ្រ បាន​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា ចំនួន ៦​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ជា​ការ​ធ្វើ​ឡើង​ដោយ​មិន​បាន​ផ្អែក​លើ​ភស្តុតាង ឬ​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់។ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​អះអាង​ថា ក្រុម​មនុស្ស​ទាំង​នោះ​ធ្លាប់​បាច​ត្រាក់​ក្នុង​គោលបំណង​ចង់​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ដោយ តាំង សារ៉ាដា
2013-03-20
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋ​អាមេរិក។

ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋ​អាមេរិក។ RFA Photo

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ទាំង ៦​នាក់ ដែល​រដ្ឋាភិបាល​ខ្មែរ​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​នោះ មិន​មាន​សមត្ថភាព​ផ្នែក​ប្រដាប់​អាវុធ​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​នោះ​ឡើយ។

លោក​បញ្ជាក់​ថា ការ​បាច​ត្រាក់​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ កន្លង​មក គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «សួរ​ថា តើ​ព្រះតេជព្រះគុណ កុងផួង និង​មនុស្ស​ដទៃ​មួយ​ចំនួន​ទៀត​មាន​សមត្ថភាព​រំលំ​រដ្ឋាភិបាល​ខ្មែរ​នោះ​ទេ? ខ្ញុំ​ជឿ​ថា ទោះ​បី​មាន​បញ្ជី​ក៏ដោយ មាន​ការ​បោះ​ត្រាក់​នោះ​ក៏ដោយ ក៏​យើង​មិន​អាច​ទៅ​រំលំ​រដ្ឋាភិបាល​គ្មាន​អ្វី​ជា​គ្រឹះ​នោះ​ដែរ»

ប្រតិកម្ម​របស់​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​កម្ពុជា សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ថៃ បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៦​នាក់ បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ មីនា តាម​ដីកា​របស់តុលាការ​ដែល​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម​បាច​ខិត្តប័ណ្ណ និង​ពាក់ព័ន្ធ​ការ​ដាក់​គ្រឿង​ផ្ទុះ ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ និង​បង្កើត​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

ជនសង្ស័យ​ទាំង ៦​នាក់ មាន​ព្រះសង្ឃ ៣​អង្គ និង​គ្រហស្ថ ៣​នាក់ ដែល​មាន​ឈ្មោះ យ៉ន គឹមស្រ៊ុន, ខេម ម៉ា, យ៉ន យឿប, យ័ញ យ៉ាវ ជា​ពលរដ្ឋ​ខ្មែរ និង​ឈ្មោះ ថាច់ កុងផួង និង ថាច់ ទឺ ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

សមត្ថកិច្ច​ខ្មែរ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ថា សមត្ថកិច្ច​កម្ពុជា កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​ដែល​​ជាប់​ពាក់ព័ន្ធ​រឿង​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ទៀត៖ «យើង​នឹង​បន្ត​ស៊ើប​អង្កេត​បន្ថែម​ពាក់ព័ន្ធ​នឹង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ហ្នឹង។ យើង​មាន​បញ្ជី​ឈ្មោះ​មុខ​សញ្ញា​ផ្សេងៗ​ទៀត យើង​មាន​ឯកសារ​មុខ​សញ្ញា​មួយ​ចំនួន​ទៀត យើង​នឹង​បន្ត​ធ្វើ​ការងារ​ហ្នឹង​បន្ត​ទៀត»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ថាច់ ង៉ុកថាច់ អះអាង​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ទាំង ៦​នាក់​ដែល​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​នោះ សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ក្រីក្រ ហើយ​តុលាការ​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌​ឲ្យ​បាន​ត្រឹមត្រូវ​ពិត​ប្រាកដ​ជូន​ជន​ជាប់​ចោទ។

លោក ថាច់ ង៉ុកថាច់៖ «កាល​ពី​ឆ្នាំ​១៩៩៧ ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​អស់​លោក​មួយ​ចំនួន​ទៀត មាន​ទាំង​រថក្រោះ ពល​ទាហាន និង​សព្វាវុធ​គ្រប់​ធុន​នៅ​តែ​គ្មាន​សមត្ថភាព​អាច​ផ្ដួល​រំលំ​លោក ហ៊ុន សែន ផង ចុះ​ទម្រាំ​មនុស្ស​ទាំង​នេះ ដូចជា​ព្រះតេជព្រះគុណ កុងផួង ដែល​ជា​សង្ឃ​រក​កន្លែង​ជ្រក​នៅ​ក្នុង​វត្ត​ថៃ សឹង​តែ​គេ​មិន​ឲ្យ​ជ្រក​ផង រក​ចង្ហាន់​ឆាន់​ខ្លួន​ឯង​មិន​ចង់​បាន​ផង ហើយ​តើ​មាន​កម្លាំង​ឯ​ណា​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ខ្មែរ​នោះ?»

លោក​បន្ត​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​ចាប់​ផ្សឹក​បក​ស្បង់​ព្រះសង្ឃ​ខ្មែរ​ក្រោម​មុន​ការ​កាត់​សេចក្ដី​នោះ។ លោក​ក៏​បាន​អំពាវ​ផង​ដែរ​ថា ពលរដ្ឋខ្មែរ ឬ​ខ្មែរ​កម្ពុជា​ទាំង​អស់ មិន​ត្រូវ​មាន​គំនិត​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ ហើយ​ថា ពលរដ្ឋ​ទាំង​អស់​គួរ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ ដើម្បី​ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នោះ​វិញ ទើប​ជា​ដំណោះ​ស្រាយ​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក​ប្រតិកម្ម​នឹង​ការ​ចាប់​មនុស្ស​៦​នាក់​ឃុំ"

  1. Cheath says:

    please all khmer get up then kill Hunsen

  2. cheath says:

    អាតិរិច្ឆាន កឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ។ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុគ្រ ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
    ដោយប្រសិទ្ធិនាមខ្លួនវាជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជីវិតពេលខ្លះអាតិរិច្ឆានកឹម សុខា ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ ដែលនេះ គឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយប្រជាភិថុត អាតិរិច្ឆានកឹម សុខា ដែលបាន និងកំពុងយកមកអនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាដ៏សំបូរបែបនាបច្ចុប្បន្ន។
    គិតពីត្រឹមឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួមធ្វើការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យ ដើម្បីការប្រកួតប្រជែងគ្នា ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ។
    មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការផ្តល់សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ និយាយរួមគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃ ហើយនឹងទទួលបាននូវជោគជ័យសម្រាប់អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
    យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់ និងវាយប្រហារពីសំណាក់អាតិរិច្ឆានកឹម សុខា មកលើការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ដែលអាតិរិច្ឆាននេះ ធ្លាប់បាននិយាយបំផ្លើសថា ខ្លួនវា កឹម សុខា ត្រូវបានគេ សូក សម្លុត និងគេចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់វា។ បន្ថែមពីលើនេះ អាតិរិច្ឆាន កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួច ជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នង ថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ។ ជាងនេះទៅទៀត អាតិរិច្ឆានកឹម សុខា កំពុងជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទែង ដោយជាញឹកញាប់អាតិរិច្ឆានកឹម សុខា បានតាំងខ្លួនឯងជាមេដឹកនាំរដ្ឋាភិបាល ក្រោមឈ្មោះថា រដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស និងថា រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែនមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ប្រដូចទៅនឹងមនុស្សឆ្គួត និងថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរចេញ ……។ល។និង។ល។
    ការពោលពាក្យអសុរោះ ប្រមាថតាតទានមកលើរាជរដ្ឋាភិបាល និងរមិលគុណចំពោះថ្ងៃរួចជីវិតរបស់ពលរដ្ឋកម្ពុជាពីរបបដ៏មហាឃោរឃៅ រួមទាំងខ្លួនវាម្នាក់ផងដែរ ការរីករាយជាថ្មីនៅលើដែនដីសន្តិភាព នាថ្ងៃ៧មករា១៩៧៩ក៏បាននាំឱ្យ អាតិរិច្ឆាន កឹម សុខា ក្លាយសមាជិកបក្សតាសឺនសាន ហើយបំផ្លាញបក្សសឺនសានអោយវិនាសអន្តរាយ ជាប្រធានអង្គការមួយ ហើយចុងក្រោយនេះ វាធ្វើមេបក្សសិទ្ធិមនុស្ស គឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ។
    ម៉្យាងកន្លងមកអាតិរិច្ឆាន កឹម សុខា ធ្លាប់អះអាងថា រូបវាត្រូវបានគេសូកប្រាក់ សម្លុត និងចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយនោះ គឺជាការប្រឌិតព័ត៌មាន ភូតកុហក់ទាំងស្រុង ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យកឈ្នះចាញ់ជាមួយអ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ឬទិញទឹកចិត្តដោយប្រការណាមួយឡើយ ពីព្រោះគ្រប់គ្នាគឺជាមនុស្ស មិនមែនជាទំនិញទេ ហើយក៏មិនធ្លាប់សម្លុត ឬគំរាមសម្លាប់ចំពោះអាតិរិច្ឆាន កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់សម្តេចតេជោហ៊ុនសែន ដែលចង់ឃើញគណបក្សប្រឆាំងមានកម្លាំង មានឥទ្ធិពលជាងនេះ ទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា។
    អាតិរិច្ឆាន កឹម សុខា ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនាពេលកន្លងមក គឺដោយសារវាប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើថ្នាក់ដឹកនាំ ដែលសេចក្តីសំរេចនោះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ។
    ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថាអាតិរិច្ឆាន កឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ ក្នុងនោះ មានដូចជា ការសន្យាឱ្យប្រាក់ខែលោកយាយ លោកតា ក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់វាជាប់ឆ្នោត។ សន្យាថា នឹងដាក់ធ្មេញមាសគ្រប់គ្នា សន្យាថា ធានាទិញត្រកូន ស្តៅ ព្រលឹត កំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា ឱ្យពលរដ្ឋខ្មែរ គ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជាមហាសេដ្ឋីទាំងអស់គ្នាបានដែរ ។ល។និង។ល។
    ឧបាយកលភូតកុហករបស់អាតិរិច្ឆាន កឹម សុខា បានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវព័ត៌មានពីអាតិរិច្ឆានរូបនេះ លួចមានប្រពន្ធចុងជាច្រើននាក់ និងការចាយវាយលុយ ជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផងដែរ។ ដូច្នេះ សួរថា ត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយ អាតិរិច្ឆាន កឹម សុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយ ចុះទម្រាំបានដឹកនាំប្រទេសវិញតើអាតិរិច្ឆាននេះមានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហាដែលវាបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋសើចហួសចិត្ត មិនយល់ស្របតាមទេ។
    ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយអាតិរិច្ឆាន កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ។គឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុគ្រ តែប៉ុណ្ណោះ។ ចំពោះការសន្យារបស់អាតិរិច្ឆាននេះវិញ បានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំង និងថ្លែងថា កោតតែអាតិរិច្ឆានកឹមសុខានេះគំនិតរាក់កំភែលបែបនេះសោះ ដែលហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយ គួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់ មានគោលនយោបាយត្រឹមត្រូវដែលបានរៀបចំឡើងដោយពហុមតិ និងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាព បូកផ្សំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ ដើម្បីយកមកធ្វើជាបទពិសោធន៍ ត្រីវិស័យ និងជាមាគ៌ាសំរាប់ដើរឆ្ពោះទៅមុខ។ ប៉ុន្តែ អាតិរិច្ឆាន កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិនោះឡើយ ។អាតិរិច្ឆាននេះមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់វាតែប៉ុណ្ណោះ ។ដូច្នេះ ការដឹកនាំបក្សតាមអារម្មណ៍ រវើរវាយរបស់អាតិរិច្ឆាន កឹម សុខា គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទេ ។ផ្ទុយទៅវិញទង្វើបែបនោះ នឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀតនូវឥរិយាបថចោលម្សៀតរបស់អាតិរិច្ឆានតឹមសុខានេះ។
    ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស នឹងមិនជឿតាមការឃោសនាបោកប្រាស់របស់អាតិរិច្ឆាន កឹមសុខា នោះឡើយ។ ពីព្រោះសព្វថ្ងៃពួកគាត់ បាន និងកំពុងរស់នៅជាមួយសន្តិភាព ស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ។ សរុបសេចក្តីមកអាតិរិច្ឆាន
    កឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយចិត្តតិរិច្ឆានពុលទឹកមាត់ ជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់ ជាអាតិរិច្ឆានមេបក្សសិទ្ធិមនុស្សដែលស្ទាត់ជំនាញខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ៕

  3. ការចាប់ខ្លួន របស់ ប៉ូលីស លើអ្នកណាម្នាក់ គឺ មិនមែនចេះតែចាប់នោះទេ មានហេតុ ទើបមាន ផល ដូច្នេះ អ្នកទាំង អស់ ដែលបានចាប់ខ្លួន គឺ ប្រាកដជា បានធ្វើអ្វីមួយ ដែលមានផលប៉ះពាល់ ដល់ ដំណើការ សន្តិសុខ សន្តាប់ធ្នាប់ រឺ អំពើ ខុសណាមួយ ត្រង់ ពាក្យ ថា ទង្វីមិនអាចផ្តួល រដ្ឋាភិបាលបាន គឺខុសហើយ បើទោះជា មិនអាច ផ្តួលបានមេនតែ រដ្ឋាភិបាល មានសិទ្ធ ចាត់វិធានការ ទប់ស្កាត់ ជៀសវាងភាព មិនប្រក្រតី កើតឡើងទៅថ្ងៃមុខ ដូច្នេះ នេះជាតួនាទី របស់ រដ្ឋាភិបាល ប៉ូលីស ប៉េអឹម ទប់ស្កាត់ ដើម្បី ភាពសុខសាន និង សុវត្ថិភាព របស់ ប្រជាជន និង ប្រទេសជាតិ ។ ល្បិចកល អាក្រក់ គឺ ចាប់ដ្តើមពី បន្តិចបន្ទួច បើ ទប់ស្កាត់បាន ទាន់ពេល គឺ បញ្ជៀសបាន កំហុស របស់ បុគ្គល កាត់តែ ធ្ងន់ធ្ងរ និង បញ្ជៀស បញ្ហាបាន ។
    ដូច្នេះ ម្នាក់ៗ មុន និង ធ្វើអ្វីមួយ ផ្តល់ជាគំនឹត តវា អ្វីមួយ ត្រូវ តែ សិក្សា អំពី មូលហេតុ អោយបានច្បាស់ កុំ ទាន់ជឿតាម របាយការណ៏ ថ្នាក់ក្រោម ១០០% ត្រូវចេះ តាមដាន អោយច្បាស់ជាមុនសិន ទើបនិយាយ ។

  4. cheath says:

    បើនិយាយពីយុទ្ធនាការខ្យល់ យើងក៏គួររំលឹកពីលិខិតចំហមួយច្បាប់សរសេរជាភាសាអង់គ្លេស របស់អាតិរិច្ឆានសមរង្ស៊ី ដែលស្វែងរកការគាំទ្រពីសមាជិកសភាទូទាំងពិភពលោក ដើម្បីឲ្យខ្លួនវា ដែលកំពុងជាប់ទោសក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម បានវិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញដោយគ្មានទោសពៃរិ៏ហើយដែលកាលណោះមន្ត្រីរដ្ឋាភិ បាល ចាត់ទុកថា អាតិរិច្ឆានសមរង្ស៊ី កំពុងតែធ្វើយុទ្ធនាការខ្យល់។

    ក្នុងលិខិត ដែលមានចំណងជើងថា “ការអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមសមាជិកសភាអន្តរជាតិ” អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា សមាជិកសភាជាច្រើនប្រទេស បានសម្រេចចិត្តបង្កើតគណៈកម្មការសភាអន្តរជាតិមួយ ដើម្បីអនុញ្ញាតឲ្យខ្លួនវា បានវិលត្រឡប់មកកាន់មាតុប្រទេស និងបំពេញការងារជាសមាជិកសភាឡើងវិញ ដោយគ្មានជាប់ទោសអ្វីឡើយ។ ការបង្កើតគណៈកម្មការនេះ គឺធ្វើឡើង នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣។
    អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា គណៈកម្មការដែលទើបបង្កើតថ្មីនោះ គឺ “គណៈកម្មការសភាអន្តរជាតិ ដើម្បីការបោះឆ្នោតដោយប្រជាធិបតេយ្យនៅកម្ពុជា” នឹងមានសារៈសំខាន់ ដើម្បីជួយដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា។ ការបោះឆ្នោត ត្រូវតែមានវត្តមានរបស់មេដឹកនាំគណបក្សនយោបាយ គ្រប់គណបក្ស ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ក្នុងនោះអាតិរិច្ឆានងមរង្សីវាថា ក៏រាប់បញ្ចូលទាំងវត្តមានរបស់ខ្លួនវាផង ដែលនឹងត្រូវវិលត្រលប់មកកាន់កម្ពុជាដោយសុវត្ថិភាព។
    ចំពោះការលើកឡើងខាងលើនេះ កាលណោះត្រូវបានឯកឧត្តម ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា “យើងចាត់ទុកថា ជាយុទ្ធនាការខ្យល់របស់សមរង្ស៊ី។ បើទោះជាមានការបង្កើតគណៈកម្មការណាមួយ របស់អន្តរសភា តាមរយៈការបញ្ចុះបញ្ចូលរបស់សមរង្ស៊ីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគណៈកម្មការនោះ មិនមានឥទ្ធិពលណាមួយ ដើម្បីមកធ្វើការគាបសង្កត់ជុំវិញអធិតេយ្យ ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជាទេ ពីព្រោះរឿងរបស់សមរង្ស៊ី គឺជារឿងកំហុសបុគ្គល ដែលត្រូវដោះស្រាយតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអាចយកកំហុសបុគ្គល យកមកដោះដូរជាមួយនឹងផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដូចសមរង្ស៊ី ស្រមៃចង់បាននោះទេ។
    និយាយរួមទៅ រហូតមកដល់ថ្ងៃនេះ វាគ្មានសមាជិកសភានៃប្រទេសណាមួយ រមាស់
    ដៃសរសេរលិខិតទៅជួយជ្រោមជ្រែងបុគ្គលដ៏ចោលម្សៀតដូចអាតិរិច្ឆានសមរង្សីនេះទេ ។ ហើយដែល
    នេះវាបង្ហាញអោយឃើញថាមិនដឹងថ្ងៃណាការអួតខ្យល់របស់អាតិរិច្ឆានសមរង្សីបានសំរេចនោះផង
    ព្រោះថាក្តីស្រម៉ៃរបស់អាតិរិច្ឆានសមរង្សី វាកាន់តែរសាត់ឆ្ងាយទៅៗហើយ ។
    ពិតណាស់សមដូចប្រសាសន៏ឯកឧត្តមទិតសុធា សមរង្សីខ្លួនឯងទៅវិញទេដែលត្រូវយល់
    ពីខ្លួនឯងឲ្យបានច្បាស់ ។ ក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ សមរង្សីត្រូវ
    ស្គាល់ពីកាតព្វកិច្ចខ្លួនឯង ដែលត្រូវធ្វើជាបុគ្គលឈានមុខគេ ក្នុងការធ្វើជាគំរូ សម្រាប់ប្រជា
    ពលរដ្ឋ អំពីមេរៀន ធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្នា គោរពឲ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធមនុញ្ញ ។
    តែផ្ទុយទៅវិញ ដោយគំនុំតពូជ អាតិរិច្ឆានសមរង្សីក្នុងនាមជាតំណាងរាស្ត្របែរមិនគោរពតួនាទី
    ខ្លួនជាអ្នកប្រឆាំងតាមបទដ្ឋានលទ្ធិប្រជាធិបតេយ្យ ដូចនៅបណ្តារប្រទេសនានាលើ
    សកលលោកឡើយ ។ អាតិរិច្ឆានសមរង្សីនេះផ្តើមតែគំនិតបណ្តុះគំនុំ ចងអាឃាតសងសឹក ញុះញង់
    ដុតបញ្ឆេះភ្លើងកំហឹងរើសអ៊ើងជាតិសាសន៏បំណងបង្ករអរិភាពជាមួយប្រទេសជិតខាង
    មិនគោរពច្បាប់ទម្លាប់របស់ប្រទេស តាំងខ្លួនជាមនុស្សពាលក្នុងសង្គម ភ្លេចថាខ្លួនជា
    តំណាងរាស្ត្រ ជាអ្នកច្បាប់ មានបញ្ហាណាមួយកើតឡើងត្រូវយកច្បាប់ធ្វើចង្កូត
    ដើម្បីដោះស្រាយ មិនមែនប្រឆាំងផ្កាប់មុខ ជាមួយរាជរដ្ឋាភិបាលខ្លួនឯង ដែលប្រជា
    ពលរដ្ឋបោះឆ្នោតឲ្យតាមបែបប្រជាធិបតេយ្យនោះទេ ។
    ចំពោះសមរង្សី ការលើកទិសដៅប្រឆាំងដែលមិនប្រកបដោយភាពស្មោះត្រង់
    ចំពោះជាតិនិងប្រជាពលរដ្ឋបែបនេះ វាគឺជាការប្រឆាំងដែលមិនបង្ហាញនូវភាពស្មោះ
    ត្រង់ចំពោះជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ស្រឡាញ់យុត្តិធម៏ដោយពិតប្រា-
    កដនោះទេ ។
    ការពិតវាគ្រាន់តែជាល្បែងនយោបាយគ្មានភាពខ្មាស់អៀន ខ្វះការពិចារណា
    និងបំផ្លាញជាតិរបស់អាតិរិច្ឆានសមរង្សីតែប៉ុណ្ណោះ។និយាយរួមគឺជានយោបាយប្រឆាំង ដែលក្បត់ជាតិ ទាំងស្រុងតែម្តង ។
    ផ្តាំទៅអាក្រពើកញ្ចាស់គង់ គាំផង ក្តីស្រម៉ៃអាសមរង្សី វារសាត់ឆ្ងាយហើយ ដូច្នេះអាប្រធានបក្សស្តីទីមោគ អ្ហែងនេះ កុំចេះតែប្រូលោកប្រធានមកថ្ងៃនេះ មកថ្ងៃនោះ
    អាមោគ វាទៅមិនរួចទេ ។ អើ ! វាមកបាន អត់មានអ្នកណាឃាត់វាទេ មកម៉ាស្រឡាញ់
    តុលាការកំពុងចាំមើលផ្លូវ អាកំសាកហ្នឹងដែរតើ !

  5. ក្មេងវត្ត says:

    ចៅហ្វាយយួនជាអ្នកបញ្ជាឲ្យចាប់ ព្រោះវាតែងតែតាមដានធ្វើទុក្ខបុកម្នេញបងប្អុនខ្មែរកម្ពុជាក្រោម
    ជានិច្ច,ហើយនៅពេលដ៍ខ្លីខាងមុខនេះវាសនាខ្មែរកម្ពុជាកណ្ដាលយើងក៍មិនខុសនិងបងប្អុនខ្មែរ
    កម្ពុជាក្រោមដែរដ៍រាបណាហ៊ុនសែននៅតែកាន់អំណាច។

  6. Former Hia lola says:

    Thach Ngoc Thach complain that Cambodian government caught 6 Khmer Krom people is not right because those 6 people are not able to fight against the goverment. Thach Ngoc Thach is crazy. The 6 Khmer Krom guys got caught because they have done some illegal action without permission. It doesn’t mean that they got caught because their ability of fighting the government.