05202013Headline:

អ្នក​រស់​នៅ​ក្នុង​តំបន់​វារី​អគ្គិសនី​សេសាន​២ បារម្ភ​ពី​ការ​បណ្ដេញ

ស្ទឹងត្រែងៈ តាម​មន្រ្តី​មូលដ្ឋាន​ម្នាក់ បាន​អះអាង​ថា អ្នក​ភូមិ​ដែល​រស់​នៅ​លើ​ដី​បម្រុង​សម្រាប់​សំណង់​អាង​ទឹក​ធំ​មួយ ​ជា​ផ្នែក​មួយ​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ត្រូវ​បាន​ជូន​ដំណឹង​​កាល​ពី​ថ្ងៃ​​ម្សិលមិញ​ថា គម្រោង​ការ​សាងសង់​អាង​ទឹក​នេះ​ នឹង​ចាប់​ផ្តើម​នៅ​ពេល​ឆាប់ៗ ប៉ុន្តែ​ ប្រជា​ពលរដ្ឋ​រង​ការ​ប៉ះពាល់​នៅ​រង់​ចាំ​ការ​ផ្តល់​សំណង​​សម្រាប់​ការ ស្នើ​ឲ្យ​ពួក​គាត់​ប្តូរ​លំនៅ​ឋាន ចេញ​ពី​តំបន់​នេះ។

Thursday, 21 March 2013 សែន ដេវីត និង​ Shane Worrell
ភ្នំពេញ ប៉ុស្តិ៍

​រុក្ខ​ជាតិ និង​សត្វ​ស្លាប រស់​នៅ​តាម​ដងទន្លេ​​​មេ​គង្គ​​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ រូបថត ហេង​ ជី​វ័ន

​រុក្ខ​ជាតិ និង​សត្វ​ស្លាប រស់​នៅ​តាម​ដងទន្លេ​​​មេ​គង្គ​​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ រូបថត ហេង​ ជី​វ័ន

លោក សៀក មេគង្គ មេ​ឃុំ​ស្រែ​គ ខេត្ត​ស្ទឹងត្រែង បាន​និយាយ​ថា ក្រុម​អ្នក​តំណាង​មក​ពី​ក្រុម​​ហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​ថាមពល​អន្តរ​ជាតិ Hydrolancang របស់​ចិន ដែល​ជា​ក្រុមហ៊ុន​​សាង​សង់​អាង​ស្តុក​ទឹក​ជា​ផ្នែក​មួយ នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី សេសានក្រោម​២ បាន​មក​ជូន​ដំណឹង​អំពី​ការ​ចាប់​ផ្តើម​បោស​សម្អាត​អ្នក​ស្រុក​និង​ស្តុក ឈើ​នៅ​ក្នុង​តំបន់​នេះ​។

លោក​មេ​ឃុំ​បញ្ជាក់​ថា​៖«​ពួក​គេ​បាន​មក​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រាប់​អំពី​ការ​ចាប់​ផ្តើម​បោស​សម្អាត​តំបន់​នោះ ​ដែល​រួម​មាន​ស្តុក​ឈើ​ព្រៃ​ផង​ដែរ ​ដើម្បី​ត្រៀម​សាងសង់​អាងស្តុក​ទឹក ដែល​មាន​ផ្ទៃ​ក្រឡា​ដី ៣៦ ​ពាន់​ហិកតា​នេះ។ ពួក​គេ​ចង់​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ជួយ​រៀបចំ​ឲ្យ​ពួក​គេ​…ដើម្បី​ឲ្យ​មាន ភាព​ងាយស្រួល​សម្រាប់​ពួក​គេ​ ក្នុង​ការ​ចាប់​ផ្តើម​គម្រោង​ការ​នេះ​»។

លោក មេគង្គ បាន​បញ្ជាក់​ថា អ្នក​ភូមិ​ឥឡូវ​នេះ​ កំពុង​បារម្ភ​ថា ការ​សាងសង់​ដែល​បាន​អនុម័ត​កាល​ពី​ខែ​មុខ ដោយ​សភា​ជាតិ និង​ព្រឹទ្ធ​សភា នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​ឆាប់ៗ​នេះ​ ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អស់​ផ្ទះ​សម្បែង ដី​ធ្លី និង​ព្រៃ​អាស្រ័យ​ផល​ »។

លោក មេគង្គ បាន​ថ្លែង​បន្ត​ថា៖«អ្នក​ភូមិ មាន​ក្តី​បារម្ភ ប៉ុន្តែ​ពួក​គេ​អះអាង​ថា នឹង​មិន​ព្រម​ចាក​ចេញ​ទេ ប្រសិន​បើ​ពួក​គេមិន​ទទួល​បាន​សំណង​ទេ​នោះ​»។

លោក​បន្ថែម ​ថា​ ពួក​គេ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​របស់​ទំនប់​​ទៅ​លើ​បរិស្ថាន ជា​ពិសេស ​ការ​ប៉ះពាល់​ទៅ​លើ​សក្តានុពល ដែល​នឹង​បំផ្លាញ​ស្តុក​ព្រៃ​ឈើ​ប្រណីតៗ នៅ​តំបន់​នេះ​ផង​ដែរ​។

ទំនប់​ វារីអគ្គិសនី​កម្លាំង​៤០០​មេហ្គាវ៉ាត់ ដែល​គេ​នឹង​សាង​សង់​នៅ​កៀក​នឹង​ចំណុច​ប្រសព្វ​នៃ​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក ត្រូវ​គេ​ព្យាករ​ថា នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​៥​ពាន់​គ្រួសារ នឹង​ត្រូវ​គេ​ជម្លៀស​ចេញ​និង​ប៉ះពាល់​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត ដែល​អាស្រ័យ​ផល​ពី​ធនធាន​ក្នុង​តំបន់​សម្រាប់​គម្រោង​មួយ​នេះ។

ក្រុម បរិស្ថាន​នៃ​អង្គការ​ទន្លេ​អន្តរជាតិ ដែល​បាន​ដក​ស្រង់​របាយការណ៍​មួយ​នៅ​ក្នុង​ឆ្នាំ​២០១២ ពី Proceedings of the National Academy of Sciences ​ថា ទន្លេ​សេសាន​ក្រោម​២ នឹង​គំរាម​កំហែង​ដល់​ពូជ​ត្រី​ជាង​៥០​ប្រភេទ​នៅ​ក្នុង​តំបន់​បរិស្ថាន​សម្បូរ​បែប​នេះ។

លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ​ដោយ​សារ​តែ​លោក​ជាប់​រវល់​ប្រជុំ​៕ NR

What Next?

Recent Articles

3 Responses to "អ្នក​រស់​នៅ​ក្នុង​តំបន់​វារី​អគ្គិសនី​សេសាន​២ បារម្ភ​ពី​ការ​បណ្ដេញ"

  1. cheath says:

    អាតិរិច្ឆាន កឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ។ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុគ្រ ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
    ដោយប្រសិទ្ធិនាមខ្លួនវាជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជីវិតពេលខ្លះអាតិរិច្ឆានកឹម សុខា ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ ដែលនេះ គឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយប្រជាភិថុត អាតិរិច្ឆានកឹម សុខា ដែលបាន និងកំពុងយកមកអនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាដ៏សំបូរបែបនាបច្ចុប្បន្ន។
    គិតពីត្រឹមឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួមធ្វើការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យ ដើម្បីការប្រកួតប្រជែងគ្នា ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ។
    មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការផ្តល់សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ និយាយរួមគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃ ហើយនឹងទទួលបាននូវជោគជ័យសម្រាប់អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
    យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់ និងវាយប្រហារពីសំណាក់អាតិរិច្ឆានកឹម សុខា មកលើការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ដែលអាតិរិច្ឆាននេះ ធ្លាប់បាននិយាយបំផ្លើសថា ខ្លួនវា កឹម សុខា ត្រូវបានគេ សូក សម្លុត និងគេចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់វា។ បន្ថែមពីលើនេះ អាតិរិច្ឆាន កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួច ជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នង ថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ។ ជាងនេះទៅទៀត អាតិរិច្ឆានកឹម សុខា កំពុងជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទែង ដោយជាញឹកញាប់អាតិរិច្ឆានកឹម សុខា បានតាំងខ្លួនឯងជាមេដឹកនាំរដ្ឋាភិបាល ក្រោមឈ្មោះថា រដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស និងថា រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែនមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ប្រដូចទៅនឹងមនុស្សឆ្គួត និងថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរចេញ ……។ល។និង។ល។
    ការពោលពាក្យអសុរោះ ប្រមាថតាតទានមកលើរាជរដ្ឋាភិបាល និងរមិលគុណចំពោះថ្ងៃរួចជីវិតរបស់ពលរដ្ឋកម្ពុជាពីរបបដ៏មហាឃោរឃៅ រួមទាំងខ្លួនវាម្នាក់ផងដែរ ការរីករាយជាថ្មីនៅលើដែនដីសន្តិភាព នាថ្ងៃ៧មករា១៩៧៩ក៏បាននាំឱ្យ អាតិរិច្ឆាន កឹម សុខា ក្លាយសមាជិកបក្សតាសឺនសាន ហើយបំផ្លាញបក្សសឺនសានអោយវិនាសអន្តរាយ ជាប្រធានអង្គការមួយ ហើយចុងក្រោយនេះ វាធ្វើមេបក្សសិទ្ធិមនុស្ស គឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ។
    ម៉្យាងកន្លងមកអាតិរិច្ឆាន កឹម សុខា ធ្លាប់អះអាងថា រូបវាត្រូវបានគេសូកប្រាក់ សម្លុត និងចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយនោះ គឺជាការប្រឌិតព័ត៌មាន ភូតកុហក់ទាំងស្រុង ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យកឈ្នះចាញ់ជាមួយអ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ឬទិញទឹកចិត្តដោយប្រការណាមួយឡើយ ពីព្រោះគ្រប់គ្នាគឺជាមនុស្ស មិនមែនជាទំនិញទេ ហើយក៏មិនធ្លាប់សម្លុត ឬគំរាមសម្លាប់ចំពោះអាតិរិច្ឆាន កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់សម្តេចតេជោហ៊ុនសែន ដែលចង់ឃើញគណបក្សប្រឆាំងមានកម្លាំង មានឥទ្ធិពលជាងនេះ ទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា។
    អាតិរិច្ឆាន កឹម សុខា ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនាពេលកន្លងមក គឺដោយសារវាប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើថ្នាក់ដឹកនាំ ដែលសេចក្តីសំរេចនោះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ។
    ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថាអាតិរិច្ឆាន កឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ ក្នុងនោះ មានដូចជា ការសន្យាឱ្យប្រាក់ខែលោកយាយ លោកតា ក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់វាជាប់ឆ្នោត។ សន្យាថា នឹងដាក់ធ្មេញមាសគ្រប់គ្នា សន្យាថា ធានាទិញត្រកូន ស្តៅ ព្រលឹត កំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា ឱ្យពលរដ្ឋខ្មែរ គ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជាមហាសេដ្ឋីទាំងអស់គ្នាបានដែរ ។ល។និង។ល។
    ឧបាយកលភូតកុហករបស់អាតិរិច្ឆាន កឹម សុខា បានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវព័ត៌មានពីអាតិរិច្ឆានរូបនេះ លួចមានប្រពន្ធចុងជាច្រើននាក់ និងការចាយវាយលុយ ជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផងដែរ។ ដូច្នេះ សួរថា ត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយ អាតិរិច្ឆាន កឹម សុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយ ចុះទម្រាំបានដឹកនាំប្រទេសវិញតើអាតិរិច្ឆាននេះមានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហាដែលវាបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋសើចហួសចិត្ត មិនយល់ស្របតាមទេ។
    ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយអាតិរិច្ឆាន កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ។គឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុគ្រ តែប៉ុណ្ណោះ។ ចំពោះការសន្យារបស់អាតិរិច្ឆាននេះវិញ បានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំង និងថ្លែងថា កោតតែអាតិរិច្ឆានកឹមសុខានេះគំនិតរាក់កំភែលបែបនេះសោះ ដែលហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយ គួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់ មានគោលនយោបាយត្រឹមត្រូវដែលបានរៀបចំឡើងដោយពហុមតិ និងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាព បូកផ្សំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ ដើម្បីយកមកធ្វើជាបទពិសោធន៍ ត្រីវិស័យ និងជាមាគ៌ាសំរាប់ដើរឆ្ពោះទៅមុខ។ ប៉ុន្តែ អាតិរិច្ឆាន កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិនោះឡើយ ។អាតិរិច្ឆាននេះមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់វាតែប៉ុណ្ណោះ ។ដូច្នេះ ការដឹកនាំបក្សតាមអារម្មណ៍ រវើរវាយរបស់អាតិរិច្ឆាន កឹម សុខា គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទេ ។ផ្ទុយទៅវិញទង្វើបែបនោះ នឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀតនូវឥរិយាបថចោលម្សៀតរបស់អាតិរិច្ឆានតឹមសុខានេះ។
    ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស នឹងមិនជឿតាមការឃោសនាបោកប្រាស់របស់អាតិរិច្ឆាន កឹមសុខា នោះឡើយ។ ពីព្រោះសព្វថ្ងៃពួកគាត់ បាន និងកំពុងរស់នៅជាមួយសន្តិភាព ស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ។ សរុបសេចក្តីមកអាតិរិច្ឆាន
    កឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយចិត្តតិរិច្ឆានពុលទឹកមាត់ ជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់ ជាអាតិរិច្ឆានមេបក្សសិទ្ធិមនុស្សដែលស្ទាត់ជំនាញខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ៕

  2. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចធ្វើបាបរាស្រ្តខ្មែរ នោះលោកអ្នកកំពុងកសាង`អំពើបាបកម្មទុកសម្រាប់ខ្លួនឯងទៅជាតិនេះនិងជាតិមុខជាក់ជាមិនខាន។»
    -បើ ហ៊ុន សែន ឈ្នះឆ្នោត ក្តីបារម្ភរបស់លោកអ្នកពិតជាកើតមាន ហើយធ្វើឱ្យលោកអ្នកទទួលរង ទុក្ខកាន់តែខ្លាំង។

  3. cheath says:

    បើនិយាយពីយុទ្ធនាការខ្យល់ យើងក៏គួររំលឹកពីលិខិតចំហមួយច្បាប់សរសេរជាភាសាអង់គ្លេស របស់អាតិរិច្ឆានសមរង្ស៊ី ដែលស្វែងរកការគាំទ្រពីសមាជិកសភាទូទាំងពិភពលោក ដើម្បីឲ្យខ្លួនវា ដែលកំពុងជាប់ទោសក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម បានវិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញដោយគ្មានទោសពៃរិ៏ហើយដែលកាលណោះមន្ត្រីរដ្ឋាភិ បាល ចាត់ទុកថា អាតិរិច្ឆានសមរង្ស៊ី កំពុងតែធ្វើយុទ្ធនាការខ្យល់។

    ក្នុងលិខិត ដែលមានចំណងជើងថា “ការអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមសមាជិកសភាអន្តរជាតិ” អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា សមាជិកសភាជាច្រើនប្រទេស បានសម្រេចចិត្តបង្កើតគណៈកម្មការសភាអន្តរជាតិមួយ ដើម្បីអនុញ្ញាតឲ្យខ្លួនវា បានវិលត្រឡប់មកកាន់មាតុប្រទេស និងបំពេញការងារជាសមាជិកសភាឡើងវិញ ដោយគ្មានជាប់ទោសអ្វីឡើយ។ ការបង្កើតគណៈកម្មការនេះ គឺធ្វើឡើង នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣។
    អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា គណៈកម្មការដែលទើបបង្កើតថ្មីនោះ គឺ “គណៈកម្មការសភាអន្តរជាតិ ដើម្បីការបោះឆ្នោតដោយប្រជាធិបតេយ្យនៅកម្ពុជា” នឹងមានសារៈសំខាន់ ដើម្បីជួយដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា។ ការបោះឆ្នោត ត្រូវតែមានវត្តមានរបស់មេដឹកនាំគណបក្សនយោបាយ គ្រប់គណបក្ស ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ក្នុងនោះអាតិរិច្ឆានងមរង្សីវាថា ក៏រាប់បញ្ចូលទាំងវត្តមានរបស់ខ្លួនវាផង ដែលនឹងត្រូវវិលត្រលប់មកកាន់កម្ពុជាដោយសុវត្ថិភាព។
    ចំពោះការលើកឡើងខាងលើនេះ កាលណោះត្រូវបានឯកឧត្តម ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា “យើងចាត់ទុកថា ជាយុទ្ធនាការខ្យល់របស់សមរង្ស៊ី។ បើទោះជាមានការបង្កើតគណៈកម្មការណាមួយ របស់អន្តរសភា តាមរយៈការបញ្ចុះបញ្ចូលរបស់សមរង្ស៊ីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគណៈកម្មការនោះ មិនមានឥទ្ធិពលណាមួយ ដើម្បីមកធ្វើការគាបសង្កត់ជុំវិញអធិតេយ្យ ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជាទេ ពីព្រោះរឿងរបស់សមរង្ស៊ី គឺជារឿងកំហុសបុគ្គល ដែលត្រូវដោះស្រាយតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអាចយកកំហុសបុគ្គល យកមកដោះដូរជាមួយនឹងផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដូចសមរង្ស៊ី ស្រមៃចង់បាននោះទេ។
    និយាយរួមទៅ រហូតមកដល់ថ្ងៃនេះ វាគ្មានសមាជិកសភានៃប្រទេសណាមួយ រមាស់
    ដៃសរសេរលិខិតទៅជួយជ្រោមជ្រែងបុគ្គលដ៏ចោលម្សៀតដូចអាតិរិច្ឆានសមរង្សីនេះទេ ។ ហើយដែល
    នេះវាបង្ហាញអោយឃើញថាមិនដឹងថ្ងៃណាការអួតខ្យល់របស់អាតិរិច្ឆានសមរង្សីបានសំរេចនោះផង
    ព្រោះថាក្តីស្រម៉ៃរបស់អាតិរិច្ឆានសមរង្សី វាកាន់តែរសាត់ឆ្ងាយទៅៗហើយ ។
    ពិតណាស់សមដូចប្រសាសន៏ឯកឧត្តមទិតសុធា សមរង្សីខ្លួនឯងទៅវិញទេដែលត្រូវយល់
    ពីខ្លួនឯងឲ្យបានច្បាស់ ។ ក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ សមរង្សីត្រូវ
    ស្គាល់ពីកាតព្វកិច្ចខ្លួនឯង ដែលត្រូវធ្វើជាបុគ្គលឈានមុខគេ ក្នុងការធ្វើជាគំរូ សម្រាប់ប្រជា
    ពលរដ្ឋ អំពីមេរៀន ធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្នា គោរពឲ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធមនុញ្ញ ។
    តែផ្ទុយទៅវិញ ដោយគំនុំតពូជ អាតិរិច្ឆានសមរង្សីក្នុងនាមជាតំណាងរាស្ត្របែរមិនគោរពតួនាទី
    ខ្លួនជាអ្នកប្រឆាំងតាមបទដ្ឋានលទ្ធិប្រជាធិបតេយ្យ ដូចនៅបណ្តារប្រទេសនានាលើ
    សកលលោកឡើយ ។ អាតិរិច្ឆានសមរង្សីនេះផ្តើមតែគំនិតបណ្តុះគំនុំ ចងអាឃាតសងសឹក ញុះញង់
    ដុតបញ្ឆេះភ្លើងកំហឹងរើសអ៊ើងជាតិសាសន៏បំណងបង្ករអរិភាពជាមួយប្រទេសជិតខាង
    មិនគោរពច្បាប់ទម្លាប់របស់ប្រទេស តាំងខ្លួនជាមនុស្សពាលក្នុងសង្គម ភ្លេចថាខ្លួនជា
    តំណាងរាស្ត្រ ជាអ្នកច្បាប់ មានបញ្ហាណាមួយកើតឡើងត្រូវយកច្បាប់ធ្វើចង្កូត
    ដើម្បីដោះស្រាយ មិនមែនប្រឆាំងផ្កាប់មុខ ជាមួយរាជរដ្ឋាភិបាលខ្លួនឯង ដែលប្រជា
    ពលរដ្ឋបោះឆ្នោតឲ្យតាមបែបប្រជាធិបតេយ្យនោះទេ ។
    ចំពោះសមរង្សី ការលើកទិសដៅប្រឆាំងដែលមិនប្រកបដោយភាពស្មោះត្រង់
    ចំពោះជាតិនិងប្រជាពលរដ្ឋបែបនេះ វាគឺជាការប្រឆាំងដែលមិនបង្ហាញនូវភាពស្មោះ
    ត្រង់ចំពោះជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ស្រឡាញ់យុត្តិធម៏ដោយពិតប្រា-
    កដនោះទេ ។
    ការពិតវាគ្រាន់តែជាល្បែងនយោបាយគ្មានភាពខ្មាស់អៀន ខ្វះការពិចារណា
    និងបំផ្លាញជាតិរបស់អាតិរិច្ឆានសមរង្សីតែប៉ុណ្ណោះ។និយាយរួមគឺជានយោបាយប្រឆាំង ដែលក្បត់ជាតិ ទាំងស្រុងតែម្តង ។
    ផ្តាំទៅអាក្រពើកញ្ចាស់គង់ គាំផង ក្តីស្រម៉ៃអាសមរង្សី វារសាត់ឆ្ងាយហើយ ដូច្នេះអាប្រធានបក្សស្តីទីមោគ អ្ហែងនេះ កុំចេះតែប្រូលោកប្រធានមកថ្ងៃនេះ មកថ្ងៃនោះ
    អាមោគ វាទៅមិនរួចទេ ។ អើ ! វាមកបាន អត់មានអ្នកណាឃាត់វាទេ មកម៉ាស្រឡាញ់
    តុលាការកំពុងចាំមើលផ្លូវ អាកំសាកហ្នឹងដែរតើ !