05252013Headline:

​ការ​រៀបចំ​បូ​ជា​សព អៀង សារី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​​មាន​ភាព​អធិក​អធម​

បន្ទាយ​មាន​ជ័យៈ ការ​រៀប​ចំ​​សម្រាប់​​ពិធី​​បូជា​សព​អតីត​រដ្ឋ​មន្រ្តីការ​បរទេស​​​​ខ្មែរ​ក្រហម​​នៅ​ថ្ងៃ​​នេះ ​​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ញាប់​ដៃ​​ញាប់​ជើង​​ កាល​ពី​ម្សិល​មិញ​។

Thursday, 21 March 2013
ជាង សុខា – Abby Seiff
ភ្នំពេញ ប៉ុស្តិ៍

មេរុត្រូវ​បាន​គេ​រៀប​ចំឡើង​សម្រាប់​បូជា​សព​លោក​អៀង​ សារី​។ រូបថត ហេង ជីវ័ន

មេរុត្រូវ​បាន​គេ​រៀប​ចំឡើង​សម្រាប់​បូជា​សព​លោក​អៀង​ សារី​។ រូបថត ហេង ជីវ័ន

​នៅ​​ក្នុង​ភូមិ​ដូង​ គ្រួសារ​លោក អៀង សារី ​បាន​ស្លៀក​ពាក់​ស​​​ខ្មៅ​​ ​និង​​រៀប​ចំ​ផ្ទះ​​តុប​តែង​ក្រណាត់​ស​ ខ្មៅ​​​នៅ​តាម​​បង្កាន់​ដៃ​ជណ្តើរ​និង​បង្កាន់​ដៃ​ផ្ទះ​ រី​ឯ​​មួយ​ក្រុម​ទៀត​ បានរៀប​ចំ​​​ដំឡើង​​ទី​​មេរុ​សម្រាប់​​បូជា​។ ​

នៅ​កណ្តាល ​មានសង់​មេរុ​​​​​ពីរ​ជាន់​ត្រូវ​បាន​​រៀប​ចំ​ឡើង​ និង​មាន​ដាក់​ភ្លើង​បំភ្លឺ​​សម្រាប់​ពេល​យប់​ផង ខណៈ​​ដែល​​ព្រះ​អាទិត្យ​កំពុង​​ចាប់​ផ្តើម​លិច​ ហើយ​ពិធី​​សូត្រ​ធម៌​​​​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​។

​ព្រះ​សង្ឃ​បាន​មាន​សង្ឃ​ដីកា​មុន​ពេល​ទេសនា​​ថា៖ ​«​សូម​​កុំ​​មានទុក្ខ​សោក​នឹង​ការ​ស្លាប់​​​​។ ញោម​ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​​តាម​ការទូន្មាន​របស់ព្រះ​ពុទ្ធ​»។

​ខណៈ​ដែល​​​ប្រជា​ជន​ចូល​រួម​​បាន​នាំ​គ្នា​ចូល​រោង​បុណ្យ​​​​ជា​បន្ត​បន្ទាប់​​​​កាល​ពី​ម្សិល​មិញ ​ពួក​គេ​បាន​នាំ​គ្នា​ចូល​អង្គុយនៅ​ក្នុង​តុ​ទទួល​ភ្ញៀវ​​​និង​ទទួល​ទាន​អាហារ​ដែល​ទទួល​ដោយ​​​គ្រួសារ​អ្នក​ដើម​បុណ្យ​។

ចំពោះ​ប្រជា​ជន​ដែល​មក​ចូល​រួមភាគ​ច្រើន​ជា​ប្រជា​ជន​មក​​មិន​ឆ្ងាយ​ពី​អតីត​​​ជំរំ​ខ្មែរ​ក្រហម​​​​​នៅ​ម៉ាឡៃ​នោះ​ទេ​។ អៀង សារី​ ត្រូវ​បាន​ប្រជា​ជន​ទាំង​នោះ​ចង​ចាំ​អំពី​​សកម្ម​ភាព​របស់​​​គាត់​នៅ​ក្នុង​អំឡុង​​ចុង​​ទសវត្សរ៍​​ទី៩០ ​​ខ្លាំង​ជាង​​តួនាទី​ជា​​អតី​ត​​​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​របប​ខ្មែរ​ក្រហម។​

​គ្មាន​អ្វី​សង្ស័យ​​ទេ ​ប្រជា​ជន​មួយ​ចំនួន​ដែល​មក​ចូល​រួមកាន់​ទុក្ខ​​នោះ​ ​បាន​​និយាយ​ថា ការ​ស្លាប់​​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​​សម័យ​ខ្មែរក្រហម​ ​និង​​​ទសវត្សរ៍​បន្តបន្ទាប់មក។​ ​ប៉ុន្តែ​ ពួក​គេ​បាន​និយាយ​ទៀត​ថា នោះ​គឺ​ជា​រឿង​អតី​ត​កាល។

លោក សេត អតីត​​យោធា ដែល​ប្រយុទ្ធ​ក្រោម​ការ​​​ដឹក​នាំ​របស់​លោក អៀង​ សារី​ ក្នុង​​ឆ្នាំ ១៩៧៨ រហូត​ដល់​ពេល​លោក អៀង​ សារី ដឹកនាំ​កម្លាំ​ង​ធ្វើ​សមាហរណ​កម្ម​ខ្មែ​រក្រហម ក្នុង​ឆ្នាំ ១៩៩៦ បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​ចង់​រំឭក​ ពី​សម័យ​ខ្មែរ​ក្រហម​ទេ ព្រោះ​យើង​បាន​ដាក់​អាវុធ​ចុះ​ចូល​ហើយ»។

លោកថា៖ «បើ​គ្មាន​លោក អៀង​ សារី ដឹក​នាំ​កង​កម្លាំង​​បញ្ចប់​សង្គ្រាម ម្ល៉េះ​យើង​នឹង​នៅ​តែ​វាយ​ប្​រយុទ្ធ​​គ្នានៅ​ឡើយ​។ ​ ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ»។

​​ពេល​យប់​មក​ដល់ ​រថយន្ត​មួយ​​​​​ម្តង​​ៗ ​បាន​បើក​ចូល​មក​ទី​បរិវេណ ហើយ​អ្នក​កាន់​ទុក្ខ​បាន​ចូល​រួម​ជាមួយ​ក្រុម​គ្រួសារ​សព ដើម្បី​គោរព​​​​​មឈូស​សព​លោក អៀង សារី។ ​​​នៅ​លើ​ជញ្ជាំង​មាន​កម្រ​ផ្កា​ពី​អ្នក​ជិត​ខាង មិត្ត​ភក្តិ និង​អ្នក​គាំទ្រ​​មក​ពី​ប្រទេស​​ថៃ។ ​​​​

​នៅ​ថ្ងៃ​នេះ ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​គេ​រំពឹង​ថា ​នឹង​មក​ដល់​តំបន់​ជិត​ព្រំ​ដែន​នេះ។ កសិករ​ក្នុង​ស្រុក​ម្នាក់ ដែល​​ប្រាប់​ថា​លោក អៀង សារី ជា​អ្នក​អភិវឌ្ឍ​​តំបន់់ប៉ៃលិន និង​ ម៉ាឡៃ បាន​អង្គុយ​ជិត​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​។ លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​អតីត​ដៃ​ស្តាំ​លោក អៀង សារី ​គេរំពឹង​ថា​ នឹង​ដឹក​នំា​ប្រតិភូ​​មក​ពីខេត្ត​ប៉ៃ​លិន​​ដើម្បី​ចូល​រួម​បុណ្យ​​សព​។

លោក ​ស្រី​​​ អៀង ធីរិទ្ធ ​ប្រពន្ធ​លោក អៀង សារី និង​​ជា​អតីត​សហ​ជន​ជាប់ចោទ ​បាន​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ កា​ល​ព្រឹក​ម្សិលមិញ ​​ដើម្បី​ទៅចូល​រួម​ជាមួយ​នឹង​កូន​ចៅនៅទី​នោះ នៅ​យប់​​ម្សិល​មិញ។ ​​​ដំណើរ​នេះ​ជា​លើក​ទី ១ ​របស់​លោក​ស្រី​មក​កាន់​ផ្ទះ​ចាស់​នៅ​ម៉ាឡៃ​នេះ​ ចាប់​តាំង​ពី​លោក​ស្រី ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​កញ្ញា។​

ព្រះ​សង្​ឃព្រះ​នាម ស៊ីន សាម៉ន ​​ជា​ព្រះ​សង្ឃ​មួយអង្គ​ក្នុង​ចំណោម ៨៩ អង្គ ដែល​​នឹង​​និមន្ត​គង់​​នៅ​​​​រោង​មេរុ នៅ​ថ្ងៃ​ស្អែក ដើម្បី​ទទួល​​​​​​​​​ចង្ហាន់​​។ ​​​ព្រះ​សង្ឃ​ព្រះ​ជន្ម​ ២៤ឆ្នាំ​ អង្គ​នេះ បាន​រស់​នៅ​ខេត្ត​ប៉ៃ​លិន​មួយ​ជីវិតហើយ​ពុំ​​​​​​មាន​អារម្មណ៍​​ឈឺ​ចាប់​ខ្លោច​ផ្សារ​អ្វី​ឡើយ។

​ព្រះ​អង្គ​មាន​ថេរ​ដីកា​​ថា៖«​ខ្ញុំ​ករុណា​ មិន​ដែល​ស្គាល់​គាត់​។ ខ្ញុំ​ករុ​ណា​​គ្រាន់តែ​​ឮឈ្មោះនិង​មិន​ដឹងពី​​ប្រវតិ្ត​សាស្រ្ត​ខ្មែ​រក្រហម​ទេ។ អាត្មា​ក៏មិន​ដឹង​ថា ​​គេ​បំ​ផ្លាញ​​វត្តអារាម ឬ​សម្លាប់​ព្រះ​សង្ឃ​​​យ៉ាង​ណាដែរ»៕ PS/TK

What Next?

Recent Articles

8 Responses to "​ការ​រៀបចំ​បូ​ជា​សព អៀង សារី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​​មាន​ភាព​អធិក​អធម​"

  1. cheath says:

    អាតិរិច្ឆាន កឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ។ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុគ្រ ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
    ដោយប្រសិទ្ធិនាមខ្លួនវាជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជីវិតពេលខ្លះអាតិរិច្ឆានកឹម សុខា ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ ដែលនេះ គឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយប្រជាភិថុត អាតិរិច្ឆានកឹម សុខា ដែលបាន និងកំពុងយកមកអនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាដ៏សំបូរបែបនាបច្ចុប្បន្ន។
    គិតពីត្រឹមឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួមធ្វើការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យ ដើម្បីការប្រកួតប្រជែងគ្នា ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ។
    មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការផ្តល់សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ និយាយរួមគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃ ហើយនឹងទទួលបាននូវជោគជ័យសម្រាប់អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
    យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់ និងវាយប្រហារពីសំណាក់អាតិរិច្ឆានកឹម សុខា មកលើការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ដែលអាតិរិច្ឆាននេះ ធ្លាប់បាននិយាយបំផ្លើសថា ខ្លួនវា កឹម សុខា ត្រូវបានគេ សូក សម្លុត និងគេចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់វា។ បន្ថែមពីលើនេះ អាតិរិច្ឆាន កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួច ជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នង ថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ។ ជាងនេះទៅទៀត អាតិរិច្ឆានកឹម សុខា កំពុងជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទែង ដោយជាញឹកញាប់អាតិរិច្ឆានកឹម សុខា បានតាំងខ្លួនឯងជាមេដឹកនាំរដ្ឋាភិបាល ក្រោមឈ្មោះថា រដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស និងថា រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែនមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ប្រដូចទៅនឹងមនុស្សឆ្គួត និងថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរចេញ ……។ល។និង។ល។
    ការពោលពាក្យអសុរោះ ប្រមាថតាតទានមកលើរាជរដ្ឋាភិបាល និងរមិលគុណចំពោះថ្ងៃរួចជីវិតរបស់ពលរដ្ឋកម្ពុជាពីរបបដ៏មហាឃោរឃៅ រួមទាំងខ្លួនវាម្នាក់ផងដែរ ការរីករាយជាថ្មីនៅលើដែនដីសន្តិភាព នាថ្ងៃ៧មករា១៩៧៩ក៏បាននាំឱ្យ អាតិរិច្ឆាន កឹម សុខា ក្លាយសមាជិកបក្សតាសឺនសាន ហើយបំផ្លាញបក្សសឺនសានអោយវិនាសអន្តរាយ ជាប្រធានអង្គការមួយ ហើយចុងក្រោយនេះ វាធ្វើមេបក្សសិទ្ធិមនុស្ស គឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ។
    ម៉្យាងកន្លងមកអាតិរិច្ឆាន កឹម សុខា ធ្លាប់អះអាងថា រូបវាត្រូវបានគេសូកប្រាក់ សម្លុត និងចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយនោះ គឺជាការប្រឌិតព័ត៌មាន ភូតកុហក់ទាំងស្រុង ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យកឈ្នះចាញ់ជាមួយអ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ឬទិញទឹកចិត្តដោយប្រការណាមួយឡើយ ពីព្រោះគ្រប់គ្នាគឺជាមនុស្ស មិនមែនជាទំនិញទេ ហើយក៏មិនធ្លាប់សម្លុត ឬគំរាមសម្លាប់ចំពោះអាតិរិច្ឆាន កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់សម្តេចតេជោហ៊ុនសែន ដែលចង់ឃើញគណបក្សប្រឆាំងមានកម្លាំង មានឥទ្ធិពលជាងនេះ ទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា។
    អាតិរិច្ឆាន កឹម សុខា ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនាពេលកន្លងមក គឺដោយសារវាប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើថ្នាក់ដឹកនាំ ដែលសេចក្តីសំរេចនោះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ។
    ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថាអាតិរិច្ឆាន កឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ ក្នុងនោះ មានដូចជា ការសន្យាឱ្យប្រាក់ខែលោកយាយ លោកតា ក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់វាជាប់ឆ្នោត។ សន្យាថា នឹងដាក់ធ្មេញមាសគ្រប់គ្នា សន្យាថា ធានាទិញត្រកូន ស្តៅ ព្រលឹត កំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា ឱ្យពលរដ្ឋខ្មែរ គ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជាមហាសេដ្ឋីទាំងអស់គ្នាបានដែរ ។ល។និង។ល។
    ឧបាយកលភូតកុហករបស់អាតិរិច្ឆាន កឹម សុខា បានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវព័ត៌មានពីអាតិរិច្ឆានរូបនេះ លួចមានប្រពន្ធចុងជាច្រើននាក់ និងការចាយវាយលុយ ជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផងដែរ។ ដូច្នេះ សួរថា ត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយ អាតិរិច្ឆាន កឹម សុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយ ចុះទម្រាំបានដឹកនាំប្រទេសវិញតើអាតិរិច្ឆាននេះមានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហាដែលវាបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋសើចហួសចិត្ត មិនយល់ស្របតាមទេ។
    ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយអាតិរិច្ឆាន កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ។គឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុគ្រ តែប៉ុណ្ណោះ។ ចំពោះការសន្យារបស់អាតិរិច្ឆាននេះវិញ បានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំង និងថ្លែងថា កោតតែអាតិរិច្ឆានកឹមសុខានេះគំនិតរាក់កំភែលបែបនេះសោះ ដែលហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយ គួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់ មានគោលនយោបាយត្រឹមត្រូវដែលបានរៀបចំឡើងដោយពហុមតិ និងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាព បូកផ្សំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ ដើម្បីយកមកធ្វើជាបទពិសោធន៍ ត្រីវិស័យ និងជាមាគ៌ាសំរាប់ដើរឆ្ពោះទៅមុខ។ ប៉ុន្តែ អាតិរិច្ឆាន កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិនោះឡើយ ។អាតិរិច្ឆាននេះមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់វាតែប៉ុណ្ណោះ ។ដូច្នេះ ការដឹកនាំបក្សតាមអារម្មណ៍ រវើរវាយរបស់អាតិរិច្ឆាន កឹម សុខា គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទេ ។ផ្ទុយទៅវិញទង្វើបែបនោះ នឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀតនូវឥរិយាបថចោលម្សៀតរបស់អាតិរិច្ឆានតឹមសុខានេះ។
    ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស នឹងមិនជឿតាមការឃោសនាបោកប្រាស់របស់អាតិរិច្ឆាន កឹមសុខា នោះឡើយ។ ពីព្រោះសព្វថ្ងៃពួកគាត់ បាន និងកំពុងរស់នៅជាមួយសន្តិភាព ស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ។ សរុបសេចក្តីមកអាតិរិច្ឆាន
    កឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយចិត្តតិរិច្ឆានពុលទឹកមាត់ ជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់ ជាអាតិរិច្ឆានមេបក្សសិទ្ធិមនុស្សដែលស្ទាត់ជំនាញខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ៕

  2. cheath says:

    បើនិយាយពីយុទ្ធនាការខ្យល់ យើងក៏គួររំលឹកពីលិខិតចំហមួយច្បាប់សរសេរជាភាសាអង់គ្លេស របស់អាតិរិច្ឆានសមរង្ស៊ី ដែលស្វែងរកការគាំទ្រពីសមាជិកសភាទូទាំងពិភពលោក ដើម្បីឲ្យខ្លួនវា ដែលកំពុងជាប់ទោសក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម បានវិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញដោយគ្មានទោសពៃរិ៏ហើយដែលកាលណោះមន្ត្រីរដ្ឋាភិ បាល ចាត់ទុកថា អាតិរិច្ឆានសមរង្ស៊ី កំពុងតែធ្វើយុទ្ធនាការខ្យល់។

    ក្នុងលិខិត ដែលមានចំណងជើងថា “ការអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមសមាជិកសភាអន្តរជាតិ” អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា សមាជិកសភាជាច្រើនប្រទេស បានសម្រេចចិត្តបង្កើតគណៈកម្មការសភាអន្តរជាតិមួយ ដើម្បីអនុញ្ញាតឲ្យខ្លួនវា បានវិលត្រឡប់មកកាន់មាតុប្រទេស និងបំពេញការងារជាសមាជិកសភាឡើងវិញ ដោយគ្មានជាប់ទោសអ្វីឡើយ។ ការបង្កើតគណៈកម្មការនេះ គឺធ្វើឡើង នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣។
    អាតិរិច្ឆានសមរង្ស៊ី បានលើកឡើងថា គណៈកម្មការដែលទើបបង្កើតថ្មីនោះ គឺ “គណៈកម្មការសភាអន្តរជាតិ ដើម្បីការបោះឆ្នោតដោយប្រជាធិបតេយ្យនៅកម្ពុជា” នឹងមានសារៈសំខាន់ ដើម្បីជួយដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា។ ការបោះឆ្នោត ត្រូវតែមានវត្តមានរបស់មេដឹកនាំគណបក្សនយោបាយ គ្រប់គណបក្ស ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ក្នុងនោះអាតិរិច្ឆានងមរង្សីវាថា ក៏រាប់បញ្ចូលទាំងវត្តមានរបស់ខ្លួនវាផង ដែលនឹងត្រូវវិលត្រលប់មកកាន់កម្ពុជាដោយសុវត្ថិភាព។
    ចំពោះការលើកឡើងខាងលើនេះ កាលណោះត្រូវបានឯកឧត្តម ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា “យើងចាត់ទុកថា ជាយុទ្ធនាការខ្យល់របស់សមរង្ស៊ី។ បើទោះជាមានការបង្កើតគណៈកម្មការណាមួយ របស់អន្តរសភា តាមរយៈការបញ្ចុះបញ្ចូលរបស់សមរង្ស៊ីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគណៈកម្មការនោះ មិនមានឥទ្ធិពលណាមួយ ដើម្បីមកធ្វើការគាបសង្កត់ជុំវិញអធិតេយ្យ ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជាទេ ពីព្រោះរឿងរបស់សមរង្ស៊ី គឺជារឿងកំហុសបុគ្គល ដែលត្រូវដោះស្រាយតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអាចយកកំហុសបុគ្គល យកមកដោះដូរជាមួយនឹងផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដូចសមរង្ស៊ី ស្រមៃចង់បាននោះទេ។
    និយាយរួមទៅ រហូតមកដល់ថ្ងៃនេះ វាគ្មានសមាជិកសភានៃប្រទេសណាមួយ រមាស់
    ដៃសរសេរលិខិតទៅជួយជ្រោមជ្រែងបុគ្គលដ៏ចោលម្សៀតដូចអាតិរិច្ឆានសមរង្សីនេះទេ ។ ហើយដែល
    នេះវាបង្ហាញអោយឃើញថាមិនដឹងថ្ងៃណាការអួតខ្យល់របស់អាតិរិច្ឆានសមរង្សីបានសំរេចនោះផង
    ព្រោះថាក្តីស្រម៉ៃរបស់អាតិរិច្ឆានសមរង្សី វាកាន់តែរសាត់ឆ្ងាយទៅៗហើយ ។
    ពិតណាស់សមដូចប្រសាសន៏ឯកឧត្តមទិតសុធា សមរង្សីខ្លួនឯងទៅវិញទេដែលត្រូវយល់
    ពីខ្លួនឯងឲ្យបានច្បាស់ ។ ក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ សមរង្សីត្រូវ
    ស្គាល់ពីកាតព្វកិច្ចខ្លួនឯង ដែលត្រូវធ្វើជាបុគ្គលឈានមុខគេ ក្នុងការធ្វើជាគំរូ សម្រាប់ប្រជា
    ពលរដ្ឋ អំពីមេរៀន ធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្នា គោរពឲ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធមនុញ្ញ ។
    តែផ្ទុយទៅវិញ ដោយគំនុំតពូជ អាតិរិច្ឆានសមរង្សីក្នុងនាមជាតំណាងរាស្ត្របែរមិនគោរពតួនាទី
    ខ្លួនជាអ្នកប្រឆាំងតាមបទដ្ឋានលទ្ធិប្រជាធិបតេយ្យ ដូចនៅបណ្តារប្រទេសនានាលើ
    សកលលោកឡើយ ។ អាតិរិច្ឆានសមរង្សីនេះផ្តើមតែគំនិតបណ្តុះគំនុំ ចងអាឃាតសងសឹក ញុះញង់
    ដុតបញ្ឆេះភ្លើងកំហឹងរើសអ៊ើងជាតិសាសន៏បំណងបង្ករអរិភាពជាមួយប្រទេសជិតខាង
    មិនគោរពច្បាប់ទម្លាប់របស់ប្រទេស តាំងខ្លួនជាមនុស្សពាលក្នុងសង្គម ភ្លេចថាខ្លួនជា
    តំណាងរាស្ត្រ ជាអ្នកច្បាប់ មានបញ្ហាណាមួយកើតឡើងត្រូវយកច្បាប់ធ្វើចង្កូត
    ដើម្បីដោះស្រាយ មិនមែនប្រឆាំងផ្កាប់មុខ ជាមួយរាជរដ្ឋាភិបាលខ្លួនឯង ដែលប្រជា
    ពលរដ្ឋបោះឆ្នោតឲ្យតាមបែបប្រជាធិបតេយ្យនោះទេ ។
    ចំពោះសមរង្សី ការលើកទិសដៅប្រឆាំងដែលមិនប្រកបដោយភាពស្មោះត្រង់
    ចំពោះជាតិនិងប្រជាពលរដ្ឋបែបនេះ វាគឺជាការប្រឆាំងដែលមិនបង្ហាញនូវភាពស្មោះ
    ត្រង់ចំពោះជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ស្រឡាញ់យុត្តិធម៏ដោយពិតប្រា-
    កដនោះទេ ។
    ការពិតវាគ្រាន់តែជាល្បែងនយោបាយគ្មានភាពខ្មាស់អៀន ខ្វះការពិចារណា
    និងបំផ្លាញជាតិរបស់អាតិរិច្ឆានសមរង្សីតែប៉ុណ្ណោះ។និយាយរួមគឺជានយោបាយប្រឆាំង ដែលក្បត់ជាតិ ទាំងស្រុងតែម្តង ។
    ផ្តាំទៅអាក្រពើកញ្ចាស់គង់ គាំផង ក្តីស្រម៉ៃអាសមរង្សី វារសាត់ឆ្ងាយហើយ ដូច្នេះអាប្រធានបក្សស្តីទីមោគ អ្ហែងនេះ កុំចេះតែប្រូលោកប្រធានមកថ្ងៃនេះ មកថ្ងៃនោះ
    អាមោគ វាទៅមិនរួចទេ ។ អើ ! វាមកបាន អត់មានអ្នកណាឃាត់វាទេ មកម៉ាស្រឡាញ់
    តុលាការកំពុងចាំមើលផ្លូវ អាកំសាកហ្នឹងដែរតើ !

  3. តេជៈ says:

    វាគ្មានទៅបានឪទ្ទិសព្រលឹងអី អាអៀង សារី ទេ ព្រោះវាចូលចិត្តព្រះសង្ឃ ឬបុណ្យបាបអីទេ
    បើទោះជាសាលាក្តីខ្មែរក្រហមតាមក្រមព្រហ្មទណ្ឌ អៀង សារី ជាបុគ្គលមិនទទួលរងនូវការ
    ចោទប្រកាន់ជារូបវ័ន្តបុគ្គលទៀតក្តី ក៏ខ្មែរបានស្គាល់ច្បាស់ណាសថាវាជាមេឃាតករលំដាប់
    លេខ ៣ ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែរ ប្រជាជនខ្មែរទោះស្លាប់ឬនៅរស់ក៏
    នៅតែថ្កោលទោសពួកវា នឹងខ្លួនវាខ្មោច អៀង សារី ដដែល ។

  4. Kmeng Peal says:

    ចេះមានលោកដែរហ្ន!ស្មានតែកុម្មុយនិស្តគ្មានលោក។

  5. ក្មេងវត្ត says:

    ពួកដែលធ្លាប់បានធ្វើអំពើអាក្រក់ជិះជាន់គេនិងធ្លាប់បានសម្លាប់គេក្នុងជាតិនេះ ពេលងាប់ទៅពួកនេះនឹងទៅជួបគ្នីគ្នាវាហើយខាំគ្នានៅឋាននរកម្ដងទៀត មិនទាន់ចប់ទេបងប្អូន។

  6. សេសាន្ត says:

    បើសិនជាយកខ្មោច អៀង សារីទៅកប់ទន្ទឹមកែ្បរផ្នូរខ្មោចប៉ុល ពតទើបត្រូវ ព្រោះវាអាចរកចំណូលបានខ្លះនៅពេលអនាគត។

  7. Former Hia lola says:

    For the Khmer Rouge, when people die they never had the monks or any ceremony. They just burried or thown away like animals. They should do that way to Eang Sary too.

  8. Srey Khmer says:

    Ieng Sary is the richest person in Cambodia:
    1) The Khmer Rouge’s money left in the Thai Bank accounts belongs to HIM;
    2) He is involved in logging and the Pailin gem stones business for years……………
    He was one of the TOP Tycoons in the Kingdom. Now ihe is chetroy and the money goes to his children…………….Remember, his child Ieng Vuth is the vice-governor of Pailin……Hahahahahhahahahahahahahahahhahahhahahahahahahahah….Killers are tycoons, hahahahhahahhahahahahhahhahhahahhahhaaaaaaaaaaa…..