កែវ វាសនា សង្សារ​ទាត់​ចោល​ព្រោះ​ពូកែ​ទាក់​ស្រី​មិន​រើស​មុខ

ភ្នំពេញៈ ខណៈ​ពេល​ដែល​តារា​ចម្រៀង​ប្រុស ប្រចាំ​ផលិតកម្ម​សាន់ដេ លោក កែវ វាសនា កំពុង​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព ស្រាប់​តែ​កាល​ពី​ម្សិល​មិញ​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​សំបុត្រ​អនាមិក​មួយ​ច្បាប់​មាន​ពីរ​ទំព័រ​ដោយ​បាន​ទម្លាយ​អាថ៌កំបាំង​របស់​តារា​ចម្រៀង​វ័យ​ក្មេង កែវ វាសនា​ថា តារា​រូប​នេះ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​នារី​វ័យ​ក្មេង​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ សង្សារ​របស់​តារា​ចម្រៀង​រូប​នេះ​បាន​ខឹង​សម្បា​នឹង កែវ វាសនា យ៉ាង​ខ្លាំង​រហូត​ហ៊ាន​ជេរ ដៀល​ត្មះ​តារា​ចម្រៀង​រូប​នេះ​ខ្លាំង​ទៀត​ផង​ដោយ​សារ​តែ កែវ វាសនា ពូកែ​ញ៉ែ​ស្រី​មិន​រើស​មុខ​។

Thursday, 21 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់ដេ កែវ វាសនា។ រូប​ថត សេត គឹមសឿន

តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់ដេ កែវ វាសនា។ រូប​ថត សេត គឹមសឿន

តាម​រយៈ​លិខិត​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ប្រគំ​តន្ត្រី​លក់​សំបុត្រ និង​កម្មវិធី​របស់​ក្រុមហ៊ុន នៅ​តាម​បណ្តា​ខេត្ត​នានា គេ​បាន​ដឹង​ថា កែវ វាសនា ជា​តារា​ចម្រៀង​ប្រុស​មួយ​រូប​ដែល​ពូកែ​ញ៉ែ​ស្រី មិន​រើស​មុខ។ លិខិត​នោះ​បាន​បន្ត​ថា ទន្ទឹម​នឹង​ស្ថានភាព កែវ វាសនា ដែល​ធ្លាប់​តែ​មាន​ប្រជាប្រិយ​ភាព លេច​ធ្លោ​ហើយ​សព្វ​ថ្ងៃ​នេះ ហាក់​ដូចជា​ធ្លាក់​កូដ បើ​ប្រៀប​ធៀប​នឹង​តារា​ថ្មី​ថ្មោង គឺ​តារា​ចម្រៀង​រូប​នេះ​មាន​តែ​ឈ្មោះ និង​បទ​ចម្រៀង​ដែល​ស្តាប់​ទៅ​ថប់ៗ ហើយ​ជា​រឿយៗ​គេ​មិន​ដែល​ធ្លាប់​បាន​ឃើញ យុវវ័យ​ជ្រើស​យក​បទ​ចម្រៀង​របស់​លោក មក​ធ្វើ​ការ​ប្រឡង​នោះ​ទេ ព្រោះ​បើ​ច្រៀង​ទៅ​ពួក​គេ​ខ្លាច​ធ្លាក់ ដោយ​ស្វ័យ​ប្រវត្តិ។

ជាមួយ​នឹង​រាសី​ដាក់​អារក្ខ​ធ្វើ​នេះ លិខិត​ដែល​សរសេរ​ដោយ​ដៃ​នោះ​បាន​បន្ត​ថា ខណៈ​ពេល​ដែល​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ កែវ វាសនា កំពុង​តែ​វិល​មុខ​នឹង​រឿង​ធ្លាក់​ប្រជា​ប្រិយ​ភាព​នោះ ស្រាប់​តែ​ឆ្នាំ​នេះ កែវ វាសនា ត្រូវ​សង្សារ​ទាត់​ចោល​ទៀត​ផង​។

សង្សារ​របស់​តារា​ចម្រៀង​វេច​សម្ពាយ​មក​ពី​ខេត្ត​កំពង់ឆ្នាំង កែវ វាសនា ត្រូវ​បាន​គេ​ទម្លាយ​ថា ឈ្មោះ ធាវី ជា​អ្នក​រស់​នៅ​ក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មាន​ជ័យ។ សំបុត្រ​អនាមិក​នោះ​បាន​បញ្ជាក់​ទៀត​ថា ក្រុម​គ្រួសារ​របស់​នារី​វ័យ​ក្មេង​នោះ​មិន​គាំទ្រ កែវ វាសនា មូលហេតុ​ដោយ​សារ​តែ កែវ វាសនា ចេះ​តែ​ច្រៀង និង​មាន​ស្រី​ច្រើន ញ៉ែ​ស្រី​មិន​រើស​មុខ​។

ជាង​នេះ​ទៅ​ទៀត​លិខិត​នោះ​បាន​បញ្ជាក់​ថា ក្រុម​ការងារ និង​ក្រុម​អង្គរក្ស​ស្ទាវ​របស់ កែវ វាសនា តែង​តែ​ទាក់​ទង​ហៅ​នារី​រូប​ស្រស់​ក្មេងៗ​ស្អាតៗ ឲ្យ​ទៅ​ជួប​លោក កែវ វាសនា នៅ​កន្លែង​ណា​ដែល កែវ វាសនា ចង់​ជួប​។ ទង្វើ​បែប​នេះ​ហើយ​ដែល​ញ៉ាំង​ឲ្យ​សង្សារ​កែវ វាសនា ឈ្មោះ​ធាវី មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​រហូត​ហ៊ាន​ដៀល កែវ វាសនា ខ្លាំងៗ ប៉ុន្តែ កែវ វាសនា នៅ​តែ​តាម​អង្វរ​កញ្ញា ធាវី រហូត​។ ប្រភព​នោះ​បាន​បញ្ជាក់​ថា នៅ​ពេល​សង្សារ​ឈ្មោះ ធាវី ខឹង​ម្តងៗ កែវ វាសនា បើក​រថយន្ត​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ទាំង​យប់​ម៉ោង ២-៣​ទៀប​ភ្លឺ​ក៏​មាន​ដែរ​។

អ្នក​ធ្លាប់​ស្គាល់​តារា​ចម្រៀង កែវ វាសនា មួយ​ចំនួន​លាន់​មាត់​ថា ក្នុង​នាម​ជា​តារា​ចម្រៀង​ល្បី ម្នាក់​ដែរ ហេតុ​អ្វី​ក៏​ពូកែ​ញ៉ែ​ស្រី​មិន​រើស​មុខ​បែប​នេះ។ ជាមួយ​គ្នា​នោះ ប្រភព​ដដែល​សង្កត់​ធ្ងន់​ថា នៅ​ពេល​មាន​លុយ​ច្រើន កែវ វាសនា តែង​ប៉ាវ​មិត្ត​ភក្តិ​ប្រុស​ស្រី​ចូល​ក្លិប​អស់​លុយ​រលីង ហើយ​ព្រឹក​ឡើង​នាំ​គ្នា​ទិញ​ពង​ទា និង​មី​ហូប​ធ្វើ​មុខ​ក្រៀម​ក្រំ​តែ​ម្តង​។

ជុំវិញ​ការ​ទម្លាយ​អាថ៌កំបាំង​របស់​ប្រភព​អនាមិក​នេះ តារា​ចម្រៀង​កែវ វាសនា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិល​មិញ ខណៈ​ទូរស័ព្ទ​របស់​តារា​ចម្រៀង​រូប​នេះ​គ្មាន​អ្នក​លើក​៕

What Next?

Recent Articles

2 Responses to "កែវ វាសនា សង្សារ​ទាត់​ចោល​ព្រោះ​ពូកែ​ទាក់​ស្រី​មិន​រើស​មុខ"

  1. ជនក្សតកំនិត says:

    ចេះតែមែនហើយ ស្រីមិនញែរ​ ទៅញែរគោឬ?

  2. seng says:

    ta ouy te bros bros jos srey srey vinh dol kor.sexy 9