គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៤នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៦នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
សណ្តាប់
Thursday 21 March 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ០៩លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ (ស្រីម្នាក់), របួសធ្ងន់ ០៨នាក់ (ស្រី ០២ នាក់) និងរបួសស្រាស ០៨ នាក់ (ស្រីម្នាក់)
ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង, រថយន្តធុនតូច ០៥គ្រឿង, យាន្តផ្សេងៗ ៣លើក ។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពី ល្បឿន ០៤លើក ,មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ០១លើក, ប្រជែងគ្រោះថ្នាក់ ០១លើក និង កត្តាផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០៦ នាក់ (យប់ ០៣ នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៥៨គ្រឿង គឺ រថយន្តទេសចរណ៍ ១០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ១៧គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ០៧គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ០៤គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤៨គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ០៦ គ្រឿង ៕
